ចិននឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិនៅខែមេសា
ក្រសួងពាណិជ្ជកម្មកម្ពុជាប្រកាសអញ្ជីញក្រុមហ៊ុនដែលមានបំណង ឬកំពុងធ្វើពាណិជ្ជកម្មនាំចេញទំនិញពីកម្ពុជាទៅប្រទេសចិនឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ «2021 SCO International InveStment and Trade Expo» ដែលមានរយៈពេល ៣ ថ្ងៃនៅខេត្ត Shandong។ SS='cambodia-color'>...
ហ៊ឹន ពិសី
https://bit.ly/3rpmsUZ
ពលរដ្ឋប្រមាណ ៤ ពាន់គ្រួសារក្នុងស្រុកមង្គលបុរី កំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើ
ប្រជាពលរដ្ឋប្រមាណជាង ៤ ពាន់គ្រួសារនៅទីប្រជុំជនស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ព្រោះទឹកស្ទឹងមង្គលបុរីបានរីងអស់ ដោយសារកសិករបូមដាក់ដំណាំស្រូវប្រាំងលើសកំណត់។ ss='cambodia-color'>...
អោម ប៊ុនធឿន
https://bit.ly/38ePYVV
Chevron ចង់ពង្រីកស្ថានីយឱ្យដល់ ១០០ ទីតាំង
រដ្ឋាភិបាលកម្ពុជាស្វាគមន៍ចំពោះផែនការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Chevron (Cambodia) Limited ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្ម Chevron មានមូលដ្ឋាននៅអាមេរិកក្នុងការបង្កើនស្ថានីយប្រេងឥន្ធនៈឱ្យបាន ១០០ ទីតាំងនៅទូទាំងប្រទេសកម្ពុជា។ ss='cambodia-color'>...
ម៉ៃ គុណមករា
https://bit.ly/3qa5sR3
Spotify ចូលមកកាន់ទីផ្សារកម្ពុជា
ក្នុងអំឡុងសប្តាហ៍ដំបូងនៃការបើកដំណើរការរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា កម្មវិធីស្ដាប់ចម្រៀងតាមរយៈអ៊ីនធឺណិត Spotify បានឈានដល់លំដាប់កំពូលនៃកម្មវិធីដែលត្រូវបានទាញយកមកប្រើប្រាស់ច្រើនក្នុងប្រទេស។ SS='cambodia-color'>...
Husain Haider
https://bit.ly/3qiehYY
ក្រសួងកំពុងរៀបចំចុះបញ្ជីម៉ាកផលិតផលសក្តានុពលមួយចំនួនជាសមូហភាព
លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មកំពុងរៀបចំការចុះបញ្ជីម៉ាកផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួនជាសមូហភាព និងចុះបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រ (GI) មួយចំនួនបន្ថែមទៀតក្នុងគោលបំណងជំរុញទីផ្សារផលិតផលកម្ពុជាលើទីផ្សារអន្តរជាតិ ss='cambodia-color'>...
ធូ វិរៈ
https://bit.ly/2M2Eltj
ដំណាំស្រូវប្រាំងមានកំណើនខ្ពស់ក្នុងត្រីមាសទី ១ ការនាំចេញថយចុះ ៣៣ ភាគរយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាទិន្នផលសម្រាប់រដូវប្រាំងឆ្នាំនេះជាពិសេសស្រូវបានកើនឡើងគួរឱ្យកត់សម្គាល់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ទោះបីជាការនាំចេញថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ។ ss='cambodia-color'>...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/dry-season-rice-crops-have-bumper-q1-exports-decrease-33-cent
ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាក្នុងត្រីមាសទី ១ មានទំហំទឹកប្រាក់ចំនួន ២,៤ ពាន់លានដុល្លារ
ការនាំចេញផលិតផលសម្លៀកបំពាក់របស់ប្រទេសកម្ពុជាបានធ្លាក់ចុះនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះដោយសារតែរោងចក្ររាប់រយនៅតែបន្តបិទជាបណ្តោះអាសន្នដោយសារតែករណីឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ នៅភ្នំពេញ ss='cambodia-color'>...
ជា វណ្ឌយុទ្ធ
https://bit.ly/3egvX4z
អាជ្ញាធរជាតិអប្សរា គ្រោងលែងសត្វកម្រចូលក្នុងព្រៃឧទ្យានអង្គរឆាប់ៗនេះ
អាជ្ញាធរជាតិអប្សរាគ្រោងនឹងដោះលែងសត្វស្លាបកម្រចំនួន ៣ ប្រភេទ ដែលមានសរុប ១១ ក្បាលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរក្នុងពេលឆាប់ៗនេះ បន្ទាប់ពីធ្លាប់បានលែងសត្វជាច្រើនប្រភេទចូលទៅក្នុងតំបន់នេះ។ ជាមួយគ្នាក៏បានអំពាវនាវដល់សាធារណជនចូលរួមថែរក្សាសត្វទាំងនេះ ss='cambodia-color'>...
រី សុចាន់
https://bit.ly/3v3jlnb
ក្រសួងរំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបានប្រមាណ ៥០ ភាគរយនៅចុងឆ្នាំ ២០២១
លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថាអត្រានៃចំនួនប្រជាជនចាក់វ៉ាក់សាំងនៅទូទាំងប្រទេសមានប្រហែល ២២ ភាគរយដែលមានប្រជាជនជាង ២ លាននាក់បានទទួលការចាក់វ៉ាក់សាំង។ ss='cambodia-color'>...
ម៉ៅ ចន្ទ័វីរៈ
https://bit.ly/3ufPgQ4
ក្រសួងបន្តណែនាំឱ្យលើកទឹកចិត្តសិស្ស រៀនតាមអនឡាញជាប្រចាំ
ក្រសួងអប់រំ យុវជន និងកីឡាបន្តណែនាំដល់លោកគ្រូអ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្សឱ្យចូលរួមជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សតាមគ្រប់រូបភាព ដើម្បីឱ្យពួកគេអាចបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកបានជាប់ជាប្រចាំតាមរយៈការចូលប្រើប្រាស់ និងទាញយកមេរៀនពីគេហទំព័រ និងបណ្តាញសង្គមដែលក្រសួងបានបង្កើតឡើង។ ss='cambodia-color'>...
វ៉ន ដារ៉ា
https://bit.ly/3yMb7lC
រដ្ឋាភិបាលស្វ៊ីសសន្យាផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ៥៨ លានដុល្លារក្នុងឆ្នាំ ២០២២-២៥
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី ៣ ខែមិថុនា រដ្ឋាភិបាលស្វីសបានសន្យាផ្តល់ជំនួយរហូតដល់ ៥២ លានហ្វ្រង់ (៥៨ លានដុល្លារ) សម្រាប់ការអភិវឌ្ឍរបស់ប្រទេសក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។ ss='cambodia-color'>...
ធូ វិរៈ
https://www.phnompenhpost.com/business/swiss-govt-pledges-58m-development-grant-over-2022-25
ក្រុមហ៊ុនជាង ៦ ពាន់បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យា
ក្រុមហ៊ុនប្រមាណជាង ៦ ពាន់បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលមានប្រាក់ជាង ២,៦ ពាន់លានដុល្លារក្នុងរយៈពេល ១ ឆ្នាំគត់ បន្ទាប់ពីរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់កាលពីខែមិថុនា ឆ្នាំ ២០២០។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ss='cambodia-color'>...
ធូ វិរៈ
https://www.postkhmer.com/business/2021-06-21-1124-218561.html
ម្ចាស់ផ្ទះអណ្តែតទឹកត្រូវបានជំរុញឱ្យមកច្រាំង
អាជ្ញាធរស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានរុះរើរូងចិញ្ចឹមត្រីជាង ១០០ កន្លែងដែលបណ្តែតនៅផ្នែកខ្លះនៃទន្លេ ដែលហូរកាត់ស្រុករបស់គាត់ មុនពេលផ្លាស់ទីម្ចាស់ទៅលើដីនៅរដូវវស្សាឆ្នាំនេះ។ ss='cambodia-color'>...
ឡុង គីមម៉ារីតា
https://phnompenhpost.com/national/floating-home-owners-urged-come-ashore
យុទ្ធនាការជាតិកូវីដ-១៩ចាប់ផ្តើម
តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា លោកស្រី លី អៃឡែន (Li Ailan) បានមានប្រសាសន៍ថា កម្ពុជាមានយុទ្ធនាការចាក់វ៉ាក់សាំងការពារប្រជាជនពីជំងឺកូវីដ-១៩ជោគជ័យបំផុត នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាព ss='cambodia-color'>...
ម៉ម គន្ធា
https://www.phnompenhpost.com/national/natl-covid-19-campaign-kicks
កម្ពុជានឹងយកគ្រាប់ស្វាយចន្ទី និងម្រេច GI សម្រាប់ដាក់បង្ហាញនៅលើផ្លេតហ្វមរបស់ក្រុមហ៊ុនយក្សចិន Alibaba
កម្ពុជានឹងជ្រើសរើសយកផលិតផលគ្រាប់ស្វាយចន្ទី និងម្រេចកំពត GI សម្រាប់ធ្វើជាគំរូផ្តល់ទៅឱ្យក្រុមហ៊ុន Alibaba ដើម្បីអាចដាក់លក់នៅលើផ្លេតហ្វមរបស់ក្រុមហ៊ុនយក្សរបស់ចិននេះ។ នេះបើយោងតាមមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។ ss='cambodia-color'>...
ធូ វិរៈ
https://www.postkhmer.com/business/2021-08-05-1025-221036.html
ដីព្រៃសហគមន៍ទ័ពមាន ត្រូវបានគេកាប់ទន្ទ្រានវាតយកអស់ប្រមាណ ៣៥ ហិកតា
ដីព្រៃសហគមន៍ទ័ពមាន ក្នុងឃុំទ័ពមាន ស្រុកថ្ពងបានទទួលរងការកាប់ទន្ទ្រានវាតយកកាន់កាប់អស់ប្រមាណ ៣៥ ហិកតា។ ប្រធានសហគមន៍នេះកំពុងមានការព្រួយបារម្ភ និងគ្រោងដាក់ពាក្យស្នើសុំឱ្យមន្ត្រីជំនាញជួយអន្តរាគមន៍ ការពារកុំឱ្យមានការកាប់រានយកដីព្រៃសហគមន៍កាន់កាប់បន្ថែមទៀត។ ss='cambodia-color'>...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-07-27-1059-220517.html
គោលដៅសេវាកម្មរដ្ឋាភិបាលទំនើបនៃផែនការឌីជីថល
ក្រុមការងារ “រដ្ឋាភិបាលឌីជីថល” របស់ក្រសួងមហាផ្ទៃ បាននឹងកំពុងពិភាក្សាលើសេចក្តីព្រាងផែនការមេ សម្រាប់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ស្របតាមផែនការមេរបស់រដ្ឋាភិបាល ដែលហៅកាត់ថា រដ្ឋាភិបាលឌីជីថល ដើម្បីធ្វើទំនើបកម្មសេវាកម្មសាធារណៈ។ ss='cambodia-color'>...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/modernised-government-services-goal-digital-plan
នាយកប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) ជម្រុញឱ្យមានការចូលរួមកាន់តែស៊ីជម្រៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីមិត្តមេគង្គ
គណៈកម្មការទន្លេមេគង្គ (MRC) បាននិយាយថាមិត្តមេគង្គគួរតែដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលបំណងនៃ ផែនការអភិវឌ្ឍន៍ និងផែនការយុទ្ធសាស្ត្រសម្រាប់អាងទន្លេមេគង្គឆ្នាំ ២០២១-២០៣០។ ss='cambodia-color'>...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50914250/mrc-secretariat-ceo-urges-deeper-engagement-during-friends-of-the-mekong-ministerial-meeting/
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តការវិនិយោគថ្មីចំនួន៧១លានដុល្លារដើម្បីបង្កើតការងារ៩.៥០០កន្លែង
គម្រោងថ្មីចំនួនប្រាំបីដែលមានទឹកប្រាក់ចំនួន ៧១,៤ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត។ គម្រោងថ្មីនេះនឹងបង្កើតការងារជាង ៩.៥០០ កន្លែងដែលជាចំណុចសំខាន់នៃការស្តារសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។ ss='cambodia-color'>...
Michael Firn
https://www.khmertimeskh.com/50906237/cdc-approves-71-million-in-new-investments-to-create-9500-jobs/
ព្រំដែនថៃត្រូវបានបើកឡើងវិញសម្រាប់ពលករ-ពលករជាច្រើនបានឆ្លងជំងឺកូវីដ
ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបើកច្រកព្រំដែនកម្ពុជា-ថៃ ពលករចំណាកស្រុកជាង ២.៣០០ នាក់ បានវិលត្រឡប់មកតាមច្រកព្រំដែនក្នុងខេត្តចំនួន ៤ ហើយពួកគេរាប់រយនាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ss='cambodia-color'>...
ឡាយ សាមាន
https://www.phnompenhpost.com/national/thai-border-reopened-workers-many-covid