មណ្ឌលសុខភាព
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ វិស័យសុខាភិបាលទាំងមូលរបស់ប្រទេសកម្ពុជា រួមមានប្រព័ន្ធសុខាភិបាល មណ្ឌលសុខភាព និងឧបករណ៍វិជ្ជសាស្ត្រនានាត្រូវបានបំផ្លាញស្វើរទាំងស្រុង។31 ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតជាសំខាន់ ...
អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា
ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណះខុសគ្នាសម្រាប់ការប្រើប្រាស់ ប៉ុន្តែមានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវ។.105 ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។106 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ...
ជំងឺរាតត្បាត
ជំងឺរាតត្បាត គឺជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលជាលទ្ធផលនៃការចម្លងពីមនុស្សទៅមនុស្ស។ អត្ថបទវេជ្ជសាស្ត្រជាច្រើនមិនកំណត់អត្ថន័យនៃពាក្យ "ជំងឺរាតត្បាត" នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈ ...
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តនូវរបៀបវារៈឆ្នាំ ២០៣០ ថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គោលដៅទាំងនេះមានចំនួន ១៧ ដែលត្រូវបានគេស្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយមានគោលបំណងដើម្បីនាំទៅរកសកម្មភាព ...
សាលាបឋមសិក្សា
ប្រព័ន្ធអប់រំនៅកម្ពុជាត្រូវបានបែកចែកទៅជារូបមន្ត ៦+៣+៣ សិស្សចំណាយពេល ៦ ឆ្នាំដំបូងនៅបឋមសិក្សា (ថ្នាក់ទី ១ ដល់ទី ៦) បន្ទាប់មកត្រូវចំណាយពេល ៣ ឆ្នាំនៅអនុវិទ្យាល័យ (ថ្នាក់ទី ៧-៩) និង ៣ ឆ្នាំនៅវិទ្យាល័យ ...
គោលដៅទី ១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ប្រទេសកម្ពុជាបានបន្ថែមគោលដៅទី ១៨ លើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលបានខ្លួនបានធ្វើមូលដ្ឋានីយកម្មពាក់ព័ន្ធទៅនឹងការបញ្ចប់ផលប៉ះពាល់ជាអវិជ្ជមានរបស់គ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងជំរុញ ...
គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច
បន្ទាប់ពីការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានរៀបចំ និងអនុវត្តគោលនយោបាយកំណែទម្រង់មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោកក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។430 ក្នុងរយៈពេល ...
អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ
ព្រឹម វិទូ, សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)អ្នកហាត់ការផ្នែកព័ត៌មានវិទ្យា និងគម្រោង, វិច្ឆិកា ២០២៤ – មករា ២០២៥វិទូ បានចូលរួមជាមួយអូឌីស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនាមជាអ្នកហាត់ការផ្នែកព័ត៌មានវិទ្យា និងផ្នែករៀបគម្រោងកម្មវិធី។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន ពីសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។ ទំនួលខុសត្រូវចម្បងរបស់គាត់នៅអូឌីស៊ី រួមមានការរៀបចំ និងការអនុវត្តកម្មវិធី កម្ពុជាអាយស៊ីធីខែម ២០២៤ ក៏ដូចជាការរៀន និងអនុវត្តបច្ចេកវិទ្យាថ្មីៗ ដើម្បីតម្លេីង និងថែរក្សាប្រព័ន្ធដែលកំពុងមាន និងគ្រោងមាននាអនាគត។វិទូ ជឿជាក់ថាបទពិសោធរបស់គាត់នៅអូឌីស៊ីនឹងក្លាយជាឱកាសដ៏មានតម្លៃក្នុងការពង្រីកចំណេះដឹង និងជំនាញស្របតាមចំណាប់អារម្មណ៍សិក្សារបស់គាត់។ ទ្រី ប៊ុនហេង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច (RULE)អ្នកហាត់ការផ្នែកព័ត៌មានវិទ្យា និងអភិវឌ្ឍគេហទំព័រ, កក្កដា-តុលា ២០២៤ប៊ុនហេងគឺជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច ដែលកំពុងសិក្សាផ្នែកព័ត៌មានវិទ្យាឆ្នាំទីបី។ បច្ចុប្បន្នកំពុងធ្វើកម្មសិក្សាផ្នែកព័ត៌មានវិទ្យា និងអភិវឌ្ឍគេហទំព័រ នៅ អូឌីស៊ី។ ប៊ុនហេងមានឆន្ទៈក្នុងការបង្កើនចំណេះដឹងរបស់គាត់ក្នុងការរចនា UX/UI ការអភិវឌ្ឍន៍គេហទំព័រ និងស្វែងរកអ្វីថ្មីៗក្នុងវិស័យបច្ចេកវិទ្យា។ ...
ODC Resources at Work & Honorable Mentions
By making information accessible to anyone with an internet connection, ODC facilitates rational, fact‑based dialogue, improved communication, strengthened policy making, and better development planning across all sectors. The ODC website has been featured on Le Petit Journal, an online French newspaper, as a case of ...
BarCamp Sihanoukville 2013 Recap
On December 7th and 8th, a small team from ODC jumped in a bus and traveled to Kampong Som to participate in BarCamp Sihanoukville. The conference was held at Build Bright University. The day-and-a-half-long event featured presentations from specialists of many fields and interests, including ...