មណ្ឌលសុខភាព
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ វិស័យសុខាភិបាលទាំងមូលរបស់ប្រទេសកម្ពុជា រួមមានប្រព័ន្ធសុខាភិបាល មណ្ឌលសុខភាព និងឧបករណ៍វិជ្ជសាស្ត្រនានាត្រូវបានបំផ្លាញស្វើរទាំងស្រុង។31 ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតជាសំខាន់ ...
អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា
ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណះខុសគ្នាសម្រាប់ការប្រើប្រាស់ ប៉ុន្តែមានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវ។.105 ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។106 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ...
ជំងឺរាតត្បាត
ជំងឺរាតត្បាត គឺជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលជាលទ្ធផលនៃការចម្លងពីមនុស្សទៅមនុស្ស។ អត្ថបទវេជ្ជសាស្ត្រជាច្រើនមិនកំណត់អត្ថន័យនៃពាក្យ "ជំងឺរាតត្បាត" នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈ ...
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តនូវរបៀបវារៈឆ្នាំ ២០៣០ ថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គោលដៅទាំងនេះមានចំនួន ១៧ ដែលត្រូវបានគេស្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយមានគោលបំណងដើម្បីនាំទៅរកសកម្មភាព ...
សាលាបឋមសិក្សា
ប្រព័ន្ធអប់រំនៅកម្ពុជាត្រូវបានបែកចែកទៅជារូបមន្ត ៦+៣+៣ សិស្សចំណាយពេល ៦ ឆ្នាំដំបូងនៅបឋមសិក្សា (ថ្នាក់ទី ១ ដល់ទី ៦) បន្ទាប់មកត្រូវចំណាយពេល ៣ ឆ្នាំនៅអនុវិទ្យាល័យ (ថ្នាក់ទី ៧-៩) និង ៣ ឆ្នាំនៅវិទ្យាល័យ ...
គោលដៅទី ១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ប្រទេសកម្ពុជាបានបន្ថែមគោលដៅទី ១៨ លើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលបានខ្លួនបានធ្វើមូលដ្ឋានីយកម្មពាក់ព័ន្ធទៅនឹងការបញ្ចប់ផលប៉ះពាល់ជាអវិជ្ជមានរបស់គ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងជំរុញ ...
គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច
បន្ទាប់ពីការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានរៀបចំ និងអនុវត្តគោលនយោបាយកំណែទម្រង់មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោកក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។430 ក្នុងរយៈពេល ...
អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ
ទ្រី ប៊ុនហេង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច (RULE)អ្នកហាត់ការផ្នែកព័ត៌មានវិទ្យា និងអភិវឌ្ឍគេហទំព័រ, កក្កដា-តុលា ២០២៤ប៊ុនហេងគឺជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច ដែលកំពុងសិក្សាផ្នែកព័ត៌មានវិទ្យាឆ្នាំទីបី។ បច្ចុប្បន្នកំពុងធ្វើកម្មសិក្សាផ្នែកព័ត៌មានវិទ្យា និងអភិវឌ្ឍគេហទំព័រ នៅ អូឌីស៊ី។ ប៊ុនហេងមានឆន្ទៈក្នុងការបង្កើនចំណេះដឹងរបស់គាត់ក្នុងការរចនា UX/UI ការអភិវឌ្ឍន៍គេហទំព័រ និងស្វែងរកអ្វីថ្មីៗក្នុងវិស័យបច្ចេកវិទ្យា។ កម្មសិក្សារបស់គាត់នៅអូឌីស៊ី ដើម្បីទទួលបានការយល់ដឹងដ៏មានតម្លៃ និងបទពិសោធន៍ជាក់ស្តែង ។ នូ សីហា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)អ្នកហាត់ការផ្នែកស្រាវជ្រាវទិន្នន័យ និងGIS, កក្កដា-តុលា ២០២៤សីហា មកពីខេត្តកណ្តាល។ បច្ចុប្បន្នគាត់ជានិស្សិតឆ្នាំទី៣ នៅមហាវិទ្យាល័យរ៉ែនិងភូគព្ភសាស្រ្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងជាអ្នកហាត់ការនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។ ជាងនេះទៅទៀត លោកចង់បង្កើនចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពី GIS ខណៈពេលដែលជាផ្នែកមួយនៃកម្មសិក្សានេះ ហើយគោលដៅអនាគតរបស់គាត់គឺចង់ក្លាយជាអ្នកជំនាញ GIS ដូច្នេះគាត់អាចជាផ្នែកមួយនៃធនធានមនុស្សរបស់កម្ពុជា។ ...