តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

181 កំណត់ត្រារកឃើញសម្រាប់ "beyond seo byrå【telegram∶@dremf】TUTU"

គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ខិតខំ​កែទម្រង់​វិស័យ​អប់រំ​គ្រប់​កម្រិត​។​ ប៉ុន្មាន​ឆ្នាំ​មកនេះ​ គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ត្រូវ​បាន​អនុវត្ត​ដើម្បី​បង្កើន​គុណភាព​អប់រំ​ ភាព​ងាយស្រួល​ ប្រសិទ្ធភាព​ បរិ​យា​ប័ន្ន​ និង​តម្លាភាព​។​ គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ទាំងនោះ​រួម​មាន​ ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ ២០១៩-២០២៣, ...

ជំនួយអភិវឌ្ឍន៍ទ្វេភាគី

ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។93 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។94ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។95 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...

ប្រព័ន្ធតុលាការ និងតុលាការ

​ប្រព័ន្ធ​តុលាការ គឺជា​អំណាច​មួយ​ក្នុង​ចំណោម​អំណាច​ទាំង​បី ​”រួមទាំងអង្គ​នីតិប្រតិបត្តិ​ (​រដ្ឋាភិបាល​)​ និង​អង្គនីតិប្បញ្ញត្តិ​ (​រដ្ឋសភា​ និង​ព្រឹទ្ធសភា​)​” ​ដែល​អាចបង្កើត​រដ្ឋ។​ ស្ថាប័ន​នេះ​មាន​តួនាទី​តាមដាន​ការ​អនុវត្ត​ច្បាប់​ និង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​រំលោភច្បាប់​។​135​ អំណាច​នេះ ...

ធនាគារអភិវឌ្ឍន៏អាស៊ី (ADB)

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៦​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ម៉ា​នី​ឡា​ ហើយ​បច្ចុប្បន្ន​នេះ​មាន​សមាជិក​ចំនួន​ ៦៨​ ស្ថិត​ក្រោម​ស្ថាប័ន​របស់​ខ្លួន​។​ ធនាគារអភិវឌ្ឍន៍អាស៊ី​មាន​គោលបំណង​ជួយ​សមាជិក​ និង​ដៃគូ​ដោយ​ផ្តល់​ឥណទានសម្បទាន ជំនួយ​បច្ចេកទេស​ ហិរញ្ញប្បទានឥតសំណង​ និង​ការ ...

គោលដៅទី១៤ ជីវិតក្រោមទឹក
sdg-14

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៤​ គឺ​សំដៅលើ​អន្តរ​​អំពើ​​រវាង​មនុស្ស​ ជាមួយនឹង​មហាសមុទ្រ​។​ ជា​ពិសេស​ វា​មាន​គោលបំណង​​ដើម្បី​អភិរក្ស​ និង​គ្រប់​គ្រង​​​ការ​ប្រើ​ប្រាស់​​នៃ​​មហាសមុទ្រ​ សមុទ្រ​ និង​ធនធានសមុទ្រ​​​ សម្រាប់​ការ​អភិវឌ្ឍ ...

គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី៩​ ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ឧស្សាហកម្ម​ដែល​មាន​​ចីរភាព​​ និង​ភាព​​ស៊ាំ​​ រួម​ទាំង​សហគ្រាស​ខ្នាត​តូច​។ គោលដៅ​នេះ​ ចូលរួម​ដល់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​បច្ចេកវិទ្យា​នៃ​ឧស្សាហកម្ម​។ លទ្ធភាព ...

វិវាទព្រហ្មទណ្ឌ

វិវាទ​ព្រហ្មទណ្ឌ សំដៅ​ទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។374នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។375 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។376ក្រប​សៀវភៅ​ក្រម​នីតិ​វិធី​ព្រ​ហ្ម​ទណ្ឌ និងក្រមព្រហ្មទណ្ឌ​​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ​ (ODC)។​ ក្រោមអាជ្ញាបណ្ណ ​CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។377 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។378បណ្ដុំ​វីដេអូ​ពន្យល់​​​ចំនួន​ ០៨ នៃ​ “កម្មវិធី​ផ្សព្វ​ផ្សាយ​ច្បាប់​” ដែល​ផលិត​ដោយ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​ព័ត៌មាន​៖ ក្រម​ព្រហ្ម​ទណ្ឌ​ ២០១០ បណ្ដុំ​វីដេអូ​ពន្យល់​​ចំនួន​ ...

វេទិកាអ៊ីនធឺណិតស្តុកខូល ២០២៣

បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ផ្តល់​ទាំង​ឱកាស​ និង​បញ្ហា​ប្រឈម​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ក្នុងអំឡុងពេលដែល​ទិដ្ឋភាព​ឌី​ជី​ថ​ល​ដែល​កំពុង​វិ​វ​ឌ្ឍ​។​ ខណៈ​ពេល​ដែល​បរិត្ត​កម្ម​វិជ្ជមាន​មាន​សក្តានុពល​យ៉ាង​ខ្លាំង​ វា​ចាំបាច់​ណាស់​ក្នុង​ការ ...

គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច

បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៣​ រដ្ឋាភិបាល​បាន​រៀបចំ​ និង​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​មីក្រូ​ និង​ម៉ាក្រូសេដ្ឋកិច្ច​ ព្រមទាំង​កម្មវិធី​កំណែទម្រង់​រចនាសម្ព័ន្ធ​ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​ក៏​ដូច​ជា​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​។​460​ ក្នុង​រយៈពេល ...

កសិកម្ម​ និង​ ការ​នេ​សាទ​

កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យ​កសិកម្ម​ នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​​ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​នេះ​ផ្ដល់​នូវ​ជីវភាព​រស់នៅ​ដល់​ប្រជាជន​ក្នុង​ទំហំ​សមាមាត្រ​តូច​ជាង​ពី​ពេល​អតីតកាល​។​ ការ​សិក្សា​មួយ​ពី​ក្រសួងកសិកម្ម​ ដែល​បាន​ចេញផ្សាយ ...

គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ​

​គោលដៅ​សំខាន់​មួយ​នៃ​របៀបវារៈ​ឆ្នាំ​ ២០៣០​ គឺ​ “​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​ពី​ការ​ប្រើប្រាស់​ធនធាន​ និង​ការ​រិច​រិល​បរិស្ថាន​”​ ។​583​ ការ​ប្រើប្រាស់​ និង​ផលិតកម្ម​ប្រកបដោយ​ចីរភាព​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​ធនធាន​ និង​ប្រសិទ្ធភាព​ថាមពល​ក៏​ដូច​ជា​ការ​កាត់​បន្ថយ ...

អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា

ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណៈប្លែកពីគេ ប៉ុន្តែក៏មានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវផងដែរ។642ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។643 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ...

គោលដៅទី៦ ទឹកស្អាត និងអនាម័យ
SDG6_600x500

គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពទី ៦ មានចំណុចដៅចំនួន ៨ និងសូចនាករចំនួន ១១ ដែលនឹងត្រូវប្រើដើម្បី​ជម្រុញ​សកម្មភាព​ឆ្ពោះ​ទៅ​រកការ​ទទួល​បាន​ជាសកល​នូវ​ការគ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​ដោយ​សុវត្ថិភាព និងការគ្រប់គ្រង​​ធនធានទឹកសមស្រប។712​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​ ទទួលស្គាល់​  ការ​គ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព​ សំដៅលើ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ (​ចំណុច​ដៅ​ ៦.១)​ និង​អនាម័យ​ (​ចំណុច​ដៅ​ ៦.២) ...

គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
sdg-13

​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៣​ មាន​គោលបំណង​ចាត់វិធានការ​ជា​បន្ទាន់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​អភិវឌ្ឍ​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​អាកាសធាតុ​ និងការបន្ស៊ាំ។​ ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ រដ្ឋ ...

គោលដៅទី១៥ ជីវិតលើដី
sdg-15

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ ផ្តោត​លើ​ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​ ជីវចម្រុះ​នៅ​លើ​ដែន​គោក​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ ដូច​ជា​ព្រៃឈើ​ វាលស្មៅ​ វាល​ខ្សាច់​ និង​តំបន់​ភ្នំ​ ព្រមទាំង​ទំនាក់ទំនង​របស់​វា​ជាមួយ​ប្រព័ន្ធ​ទឹកសាប​។​ គោលដៅ​ទី​១៥​នេះ​ មាន​គោលបំណង​ការពារ ...

ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា

ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​ ២០១៩​ ហើយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែមករា​ ឆ្នាំ​ ២០២០​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ប្រកាស​ថា​វា​ជា​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ ...

គម្រប​ព្រៃ​ឈើ​ (១៩៧៣-២០១៤)

កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅ​ឆ្នាំ​២០០៦​ រដ្ឋបាល​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា​ បាន​បោះពុម្ពផ្សាយ​ផែនទី​មួយ​ ដែល​បង្ហាញ​ពី​គម្រប​ព្រៃ​ឈើ​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​២០០២​ ​។​ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០1007។ ​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ ​ដោយសារ​តែ​មិន​មានការបោះពុម្ពផ្សាយ​ផែនទី​ផ្លូវការ​ ឬ​ការ​វិភាគ​ជាក់លាក់​ពាក់ព័ន្ធ​ជាមួយនឹង​ ប្រទេស ...

គោលដៅ​ទី​ ១៨​ កម្ពុជា​គ្មាន​គ្រាប់​មីន​ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

​ប្រទេស​កម្ពុជា​បាន​បន្ថែម​គោលដៅ​ទី​ ១៨​ លើ​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដែល​បាន​ខ្លួន​បាន​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ចប់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​របស់​គ្រាប់​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ និង​ជំរុញ ...

អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ

សោម វិសាល,​ ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាអ្នកហាត់ការផ្នែកវិភាគទិន្នន័យ និងអភិវឌ្ឍគេហទំព័រ, មករា-មេសា ២០២៤​​វិសាល ជាអ្នកហាត់ការផ្នែកវិភាគទិន្នន័យ និងអភិវឌ្ឍគេហទំព័រនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ បច្ចុប្បន្នវិសាលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ នៅ ODC វិសាលធ្វើការលើគម្រោង វឌ្ឍនភាពផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម (ផ.ស.រ.គ)។ កម្មសិក្សារបស់គាត់បានចាប់ផ្តើមនៅខែមករា និងបញ្ចប់នៅខែមេសា ឆ្នាំ ២០២៤។ វិសាលមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលបានចុះហាត់ការនៅ ODC ហើយនឹងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ ODC ដែលផ្តល់នូវឱកាសកម្មសិក្សាមួយនេះ។​ សឹម​ លីន,​ ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ & សាកលវិទ្យាល័យជាតិគ្រប់គ្រង​​អ្នក​ហាត់​ការ​ស្រាវជ្រាវផ្នែកសហគមន៍នេសាទ​,​ មីនា​-សីហា​ ២០២៤​លី​ន​ គឺជា​អ្នក​ហាត់​ការ​ផ្នែក​ស្រាវជ្រាវ​សហគមន៍​នេសាទ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ បច្ចុប្បន្ន​ លី​ន​កំពុង​សិក្សា ...

ODC Resources at Work & Honorable Mentions

By making information accessible to anyone with an internet connection, ODC facilitates rational, fact‑based dialogue, improved communication, strengthened policy making, and better development planning across all sectors. The ODC website has been featured on Le Petit Journal, an online French newspaper, as a case of ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2DKkJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!