ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ»
ទិវាស្បៀងអាហារពិភពលោក (WFD) ឆ្នាំ ២០២១ នេះនឹងធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អនាំឱ្យជីវិតកាន់តែប្រសើរ» ដែលនឹងប្រារព្ធនៅថ្ងៃទី ១៦ ខែតុលា ស្របពេលដែលបណ្តាប្រទេសប្រមាណ ១៥០ ទូទាំងពិភពលោកនឹងធ្វើដូចគ្នានេះដែរ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-10-15-1624-225179.html
ទីផ្សារធំៗចំនួន ៣ ស្រូបយកកសិផលនាំចេញរបស់កម្ពុជាប្រមាណជាង ៩៥%
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃទី ១៤ ខែតុលា ឱ្យដឹងថា ការនាំចេញកសិផលទៅកាន់ ៩០ ប្រទេសក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះសម្រេចបាន ៥,៩៣ លានតោន ក្នុងនោះទៅប្រទេសវៀតណាម ចំនួន ៦៤,១១ ភាគរយ, ថៃ ២១,៤៩ ភាគរយ និងចិន ៩,៦៩ ភាគរយ ខណៈទៅគោលដៅប្រទេស ៨៧ ផ្សេងទៀត ៤,៧១ ភាគរយ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-15-1407-225135.html
កម្ពុជា-ចិនប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានតម្លៃជាង១.១ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចំនួន៥២.៧៤ ភាគរយ នេះបើយោងតាមតួលេខចាស់របស់ក្រសួងពាណិជ្ជកម្ម។ យោងតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថាភាគីទាំងពីរបានប្តេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ពី ៨.១ពាន់លានដុល្លារកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3bPbZM7
ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានតម្លៃជាង $៤ ពាន់លាន កើន ៥១,២៧%
ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៤ ៣៦៨,៨ លានដុល្លារ កើនឡើង ៥១,២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមាន ២ ៨៨៨,២ លានដុល្លារ។ នេះបើតាមតួលេខក្រសួងពាណិជ្ជកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-12-1414-226677.html
លោកនាយករដ្ឋមន្ត្រីនឹងបើកសម្ពោធឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី ២៣ វិច្ឆិកា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារប្រវែងជាង ១ គីឡូម៉ែត្ររវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលជាស្ពានទី៨ និងជាជំនួយរបស់ចិន នៅថ្ងៃទី ២៣ ខែវិច្ឆិកា។ ...
រី សុចាន់
https://www.postkhmer.com/national/2021-11-14-1813-226758.html
សិង្ហបុរីស្នើឱ្យកម្ពុជាចុះហត្ថលេខាលើអនុសញ្ញមួយ
សិង្ហបុរីបានស្នើឱ្យកម្ពុជាពិចារណាលើការចុះហត្ថលេខាលើអនុសញ្ញាសិង្ហបុរីស្តីពីការសម្រុះសម្រួល (ត្រូវបានគេស្គាល់ថាជាអនុសញ្ញា) ដែលជាសន្ធិសញ្ញាពហុភាគីដែលផ្តល់នូវក្របខ័ណ្ឌឯកសណ្ឋាន និងប្រសិទ្ធភាពសម្រាប់ការអនុវត្ត និងការអំពាវនាវ ...
ទីន សុខថាវុធ
https://www.khmertimeskh.com/50977508/spore-asks-cambodia-to-ink-treaty/
អាស៊ី-អឺរ៉ុប ឯកភាពធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងផ្នែកឯកជននៃបណ្តាប្រទេសអាស៊ី-អឺរ៉ុប បានឯកភាពសហការគ្នាក្នុងការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងខ្សែចង្វាក់ផ្គត់ផ្គង់សកល ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានាបណ្តាលពីជំងឺកូវីដ ១៩ តាមរយៈឌីជីថលនីយកម្ម និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនានា ដើម្បីធានាបាននូវភាពជឿជាក់នៃលំហូរពាណិជ្ជកម្មអន្តរជាតិ និងធានាឱ្យបាននូវ ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-26-1039-227430.html
កម្ពុជាប្រាប់ឥណ្ឌូនេស៊ីពីសក្តានុពលវិនិយោគលើវិស័យកសិកម្ម
កម្ពុជានឹងរង់ចាំស្វាគមន៍ជានិច្ចចំពោះវិស័យឯកជនឥណ្តូនេស៊ី ដែលមានបំណងធ្វើការវិនិយោគលើវិស័យកសិកម្ម ខណៈបច្ចុប្បន្នវិស័យកសិកម្មនៅកម្ពុជាមិនត្រឹមតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណកើនឡើងជារៀងរាល់ឆ្នាំ។ ...
ហុឹន ពិសី
https://www.postkhmer.com/business/2021-11-26-1441-227458.html
វិស័យពាណិជ្ជកម្មត្រូវការការជួយរបស់ TWO សម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច
កម្ពុជាស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) គាំទ្រដល់ការសិក្សាគ្រប់ជ្រុងជ្រោយពីយុទ្ធសាស្ត្រចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់ខ្លួន ជាពិសេសការផ្តល់ជំនួយលើផ្នែកគោលនយោបាយ និងបច្ចេកទេសដើម្បីធ្វើឱ្យការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាមានភាពរលូន គ្មានឧបសគ្គ និងចៀសវាងការចាកចេញហើយសុំត្រឡប់ចូលវិញដូចបណ្តា ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-08-1113-228025.html
បរិមាណថ្នាំជក់នាំចេញមានជិត ៤,៣ ពាន់តោន ធ្លាក់ជាង ២៤%
កម្ពុជាបាននាំចេញថ្នាំជក់ជិត ៤,៣ ពាន់តោនក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ ថយចុះ ២៤ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដោយក្នុងនោះការនាំចេញទៅទីផ្សារវៀតណាមគ្របដណ្តប់ស្ទើរទាំងស្រុង។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-12-08-1054-228023.html
កម្ពុជានៅតែបន្តផ្តល់ការអនុគ្រោះពន្ធដល់វិស័យឯកជន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តការលើកលែងពន្ធដល់វិស័យដែល បានរងគ្រោះពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដើម្បីទុកពេលឱ្យអាជីវកម្មក្នុងវិស័យទាំងនោះ ស្ទុះងើបឡើងវិញក្នុងការជំរុញ កំណើនល្បឿនសេដ្ឋកិច្ច និង ភាពមិនប្រាកដប្រជានាពេលខាងមុខនៃជំងឺកូវីដ ១៩។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-12-07-1115-227965.html
កម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» (Startup Cambodia) ដើម្បីឆ្លើយតបគាំទ្រ និងជ្រោមជ្រែងដល់ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលទើបត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-09-0940-228055.html
ដំណើរការប្រឡងបាក់ឌុបថ្ងៃទី ១ ប្រព្រឹត្តទៅដោយរលូន ទោះបីមានបេក្ខជន ២ នាក់ឆ្លងកូវីដ និងបេក្ខជន ៤ ១៩៨ នាក់អវត្តមានក្តី
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី ១ នៅថ្ងៃទី ២៧ ធ្នូ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ បើទោះបីជាមានបេក្ខជន ២ រូប ដែលបានឆ្លងជំងឺកូវីដ ១៩ ត្រូវបានដាក់ឱ្យប្រឡងដាច់ដោយឡែក និងបេក្ខជនចំនួន ៤ ១៩៨ នាក់បានអវត្តមានពីការប្រឡងក៏ដោយ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-28-1201-229007.html
ក្រសួងកំពុងស្វែងរកផ្លូវគេចចេញពីឧបសគ្គនៃការនាំទំនិញទៅកាន់ចិន
កម្ពុជាកំពុងស្វែងរកវិធីដោះស្រាយនានាពាក់ព័ន្ធនឹងមធ្យោបាយ និងវិធីនាំចេញផ្សេងៗដើម្បីចៀសវាងហានិភ័យ និងបញ្ហានានាដែលបណ្តាលពីការកកស្ទះតាមរយៈការបញ្ជូនទំនិញឆ្លងកាត់វៀតណាមទៅប្រទេសចិន តាមច្រកព្រំដែនគោករវាងប្រទេសវៀតណាម និងប្រទេសចិន។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-01-05-1111-229453.html
ការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាបនៅឡើយ
អគ្គនាយកធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកសហការគ្នាក្នុងការធ្វើអាជីវកម្ម ប៊េងកាសូរេន (Bankassurance) ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងឱ្យមានកំណើនបន្ថែមទៀត ខណៈដែលវិភាគទានដល់សេដ្ឋកិច្ចកម្ពុជា និងការប្រើប្រាស់ធានារ៉ាប់រងជាដង់ស៊ីតេធានារ៉ាប់រងមានកម្រិតទាបនៅឡើយ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-01-13-1058-229970.html
CHRC និងបារាំងជជែកអំពីសិទ្ធិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) និងស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ បានសន្យាធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងប្រសើរឡើង ជាពិសេសលើកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្ស ដោយភាគីទាំងពីរបានឯកភាពគ្នាថា នេះគឺជាវិស័យដែលទាមទារ ...
ឡាយ សាមាន
https://www.phnompenhpost.com/national/chrc-french-envoys-talk-rights
លោក ហ៊ុន សែន ហៅអ្នកប្រឆាំងនឹងបទឈប់បាញ់នៅមីយ៉ាន់ម៉ាថា ជាអ្នកដែលចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយការវិលត្រឡប់ពីបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា បានហៅអ្នកដែលប្រឆាំងនឹងបទឈប់បាញ់នៅមីយ៉ាន់ម៉ា ថាជាអ្នកដែលចង់ឱ្យមនុស្សស្លាប់ និងរបួស ដោយសារសង្គ្រាម ខណៈមេដឹកនាំយោធាប្រទេសនេះ សម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២។ ...
រី សុចាន់
https://www.postkhmer.com/national/2022-01-10-0940-229699.html
កម្ពុជាអះអាងថា គឺជាគោលដៅទេសចរណ៍សុវត្ថិភាពនៅក្នុងតំបន់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍នៅក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ ហើយក៏នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ថាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ ...
ហំ ផានិត
https://www.phnompenhpost.com/national-politics/hun-sen-meets-un-envoy-heyzer-myanmar
ក្រសួងសុខាភិបាលនឹងបង្កើនយុទ្ធនាការបង្កើតយុទ្ធសាស្ត្រ ផ្លាស់ប្តូរឥរិយាបថស្តីពីអាហារូបត្ថម្ភ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលឱ្យដឹងថា ក្រសួងនឹងបន្តបង្កើននូវយុទ្ធនាការផ្សេងៗបន្ថែមទៀត ដោយបង្កើតនូវយុទ្ធសាស្ត្រសម្រាប់ផ្លាស់ប្តូរឥរិយាបថទាក់ទងនឹងអាហារូបត្ថម្ភ មាតា ទារក និងកុមារ ខណៈដែលស្ត្រីក្នុងវ័យបន្តពូជចំនួន ១៤% មានទម្ងន់ទាប ក្រោមស្តង់ដា និង ៤៥% មានបញ្ហាស្លេកស្លាំង។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-01-21-1009-230405.html