តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

22833 កំណត់ត្រារកឃើញសម្រាប់ "jasa seo on page【telegram∶@dremf】TUTU"

KB ប្រកាស​ការបញ្ចប់​ការទិញ​ប្រា​សាក់​ជា​ផ្លូវការ​

ធនាគារ KB Kookmin របស់​កូរ៉េខាងត្បូងបានប្រកាស​ទិញ​ភាគហ៊ុន​ដែល​នៅ​សេសសល់​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដើម្បី​ធ្វើជា​ម្ចាស់​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំជាងគេ​មួយ​នេះ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ សារព័ត៌មាន The Korea Herald នៅ​ថ្ងៃទី​នៅ​ថ្ងៃទី​ ២០ ខែតុលា​នេះ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-0942-225410.html

GIZ ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​សកម្មភាព​អាកាសធាតុ​​ សម្រាប់​ឧស្សាហកម្ម​វាយនភណ្ឌ​តាម​អ៊ីនធឺណិត

តំណាង​អង្គការ GIZ បានប្រកាស​បើក​ឱ្យ​ដំណើរការ «​វគ្គ​បណ្តុះបណ្តាល​សកម្មភាព​អាកាសធាតុ​សម្រាប់​ឧស្សាហកម្ម​វាយនភណ្ឌ​» កាលពី​ថ្ងៃទី ១៨ ខែតុលា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឧស្សាហកម្ម​នេះ​ក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​ចង្វាក់​ផ្គត់ផ្គង់​របស់ខ្លួន​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-20-1504-225364.html

ច្បាប់​វិនិយោគ​ថ្មី​ នឹង​រួមចំណែក​ជួយ​ឱ្យ​កម្ពុជា​ទាញយក​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី FTA

ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង បាន​អះអាងថា ការអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​វិនិយោគ​ថ្មី ពិតជា​មាន​សារៈសំខាន់ និង​ចំពេល ខណៈ​ប្រទេស​កម្ពុជា​ត្រូវ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​ច្បាប់​នេះ​នឹង​រួមចំណែក​ក្នុង​ការធ្វើ​ឱ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​បានជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-11-11-1106-226587.html

លោក​ ជាម យៀប ត្រូវបាន​ជ្រើសរើស​ជា​បេក្ខជន​អនុប្រធាន​ទី​១ ​រដ្ឋសភា​ជំនួស​លោក​ ងួន ញ៉ិល

លោក ជាម យៀប ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ជ្រើសរើស​ជា​បេក្ខជន អនុប្រធាន​ទី១ នៃ​រដ្ឋសភា ជំនួស​លោក ងួន ញ៉ិល ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​ ៥ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-16-0936-226864.html

ផលិតផល​ម្រេច​កម្ពុជា ​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ​ជាមួយ​ស្ថិរភាព​ថ្លៃ

កម្ពុជា​នាំចេញ​ផលិតផល​ម្រេច​បាន​ប្រមាណ ២៧ ៧៣០,០៧ ​តោន​នៅក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​នេះ​កើនឡើង ៤៥៦,៥៣% ដោយ​ក្នុង​នោះ​មាន​ទាំង​ម្រេច​កំពត ដែល​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) និង​ម្រេច​ធម្មតា​មិនមាន​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-12-07-1134-227968.html

លោក​ ហ៊ុន សែន៖ ​ផ្លូវជាតិ​លេខ​ ១១ ​ជា​សមិទ្ធផល​ថ្មី ១ ​ទៀត​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ការដាក់​ឱ្យប្រើ​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​ ១១ ​ដែល​ភ្ជាប់​ពី​ខេត្តព្រៃវែង​ទៅ​ខេត្ត​ត្បូងឃ្មុំ ជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា និង​ចិន​ក្នុង​ការផ្តល់​ភាពងាយស្រួល​ដល់​ការធ្វើ​ចរាចរណ៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ខណៈ​លោក​ក៏​បានឱ្យ​សិក្សា​សាងសង់​ផ្លូវ​បន្ថែមទៀត​​ផងដែរ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-07-0912-227948.html

បក្ស​ខ្លះ​កំពុង​ត្រៀម​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ CPP ​រំលេច​ឈ្មោះ​អ្នក​បន្តវេន

គណបក្ស​នានា​បាន​​ប្រកាស​ត្រៀម​លក្ខណសម្បត្តិ​​សម្រាប់​ដាក់​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​នឹង​អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​កាន់អំណាច​​ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ដាក់​លោក ហ៊ុន ម៉ាណែត និង​យុវជន​ផ្សេងទៀត​ជា​អនាគត​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-08-0908-228003.html

តុលាការ​កោះហៅ​ស្ថាបនិក​បក្ស​បេះដូង​ជាតិ និង​មេធាវី​ករណី​ប្ដឹង​ក្រសួង​មហាផ្ទៃ

តុលាការ​កំពូល​កម្ពុជា​​បាន​កោះហៅ​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យចូលរួម​ក្នុង​សវនាការ​ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​ដោះស្រាយ​បណ្តឹង​ដែល​សុំឱ្យ​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ក្រសួងមហាផ្ទៃ​ចុះបញ្ជី​គណបក្ស​នយោបាយ​ជូន​គណបក្ស​បេះដូង​ជាតិ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-09-0901-228049.html

មន្ត្រី៖ ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​៤ ​ប្រហែល​អាច​នឹងត្រូវ​ចាក់​នៅក្នុង​ឆ្នាំ​ ២០២២

ការចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ​ដូស​ទី​ ៤ ​ប្រហែល​ជា​អាច​នឹងត្រូវ​ចាក់​នៅក្នុង​ឆ្នាំ​ ២០២២ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ក្នុង​រយៈពេល​ចន្លោះ​ពី​ ៦ ​ខែ​ទៅ​ ១ ​ឆ្នាំ​ ខណៈ​ដែល​ទាំង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​លើកឡើងថា មកដល់​ពេលនេះ មិនទាន់​មាន ...

មុំ គន្ធា
https://www.postkhmer.com/national/2021-12-10-0946-228106.html

លោ​ក ស ខេង ស្នើ​ក្រសួង​អប់រំ​​សិក្សា​បង្កើត​មជ្ឈមណ្ឌល​អប់រំ​មួយ​​ឱ្យ​ដូចជា​ច្រកចេញចូល​តែមួយ​

លោ​ក ស ខេង ឧ​ប​នា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​​ផ្ទៃ ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សិក្សា​ឱ្យបាន​ហ្មត់ចត់ លើ​ការ​បង្កើតជា​មជ្ឈមណ្ឌល​អប់រំ​មួយ ដែល​មជ្ឈមណ្ឌល​នេះ​ប្រៀបដូចជា​ច្រកចេញចូល​តែមួយ ហើយ​ក្រោយ​សិស្ស​រៀន​ពី​ថ្នាក់​​ម​ត្តេ​យ្យ​រហូតដល់​បញ្ចប់​ការ​​សិក្សា​អាច​រក​ការងារ​ធ្វើបាន​។​ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-30-0844-229124.html

វ៉ាក់​សាំង​ប្រភេទ​ Pfizer ​ប្រឆាំង​កូវីដ ១៩ ​នឹង​ត្រូវប្រើ​ក្នុង​ការចាក់​ដូស​ទី៤ ​ជូន​ថ្នាក់​ដឹកនាំ​ជាតិ ​គ្រប់​មន្ត្រី​រាជការ​បុគ្គលិក​ស្ថានទូត ​អ្នកសារព័ត៌មាន ​និង​សិល្បករ

គណៈកម្មការ​ចំពោះកិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​(គ.វ.ក-១៩) ​នឹង​ប្រើប្រាស់​វ៉ាក់​សាំង​ប្រភេទ ​Pfizer ​ក្នុង​ការចាក់​វ៉ាក់សាំង​កូវីដ១៩ ​ដូស​ទី៤ ​ជូន​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ​ព្រឹទ្ធសភា ​រដ្ឋសភា ​ក្រុម​គ្រូ​ពេទ្យ​ជួរមុខ​(ទាំងរដ្ឋ ​និងឯកជន) ​មន្ត្រី​រាជការ ​កងទ័ព ​នគរបាលជាតិ ​បុគ្គលិក​ស្ថានទូត ​អ្នកសារព័ត៌មាន​ និង​សមាជិក ​នៃ​សមាគម ...

មុំ គន្ធា
https://www.postkhmer.com/national/2022-01-09-1101-229684.html

ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក​មានតម្លៃ​ជាង $៨,៤ ​ពាន់លាន កើន ៣២%

ពាណិជ្ជករ និង​អ្នកជំនាញ​សេដ្ឋកិច្ច បាន​លើកឡើងថា ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក​ក្នុង​ឆ្នាំ​ ២០២១ កាន់​តែមាន​ភាពល្អប្រសើរ ខណៈ​រយៈពេល​ ១១ ​ខែ ឆ្នាំ ​២០២១ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ​សរុប​ជិត ៨,៤ ​ពាន់​លាន​ដុល្លារ កើន ៣២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-10-1114-229720.html

​ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​

​ព្រះករុណា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា​លើ​ច្បាប់​ ​ស្តីពី​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3L8KcXm

GDT នឹង​បង្កើន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត

អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) នឹង​សហការ​ជាមួយ​បណ្តា​សហគ្រាស​ក្រុមហ៊ុន​ចំនួន ៤៩ ដែល​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលជា​ការឆ្លើយតប​នឹង​ការរីកចម្រើន​នៃ​ប្រភេទ​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​នា​រយៈពេល​ចុងក្រោយ​នេះ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-09-1442-231393.html

ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​ក្នុង​ខេត្ត ​៣

ក្រសួងបរិស្ថាន​ក្រោម​ក្របខ័ណ្ឌ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​កំពុង​ធ្វើការ​សិក្សា និង​រៀបចំ​ចក្ខុវិស័យ​គោលដៅ​ទេសចរណ៍ និង​ផែនការ​វិនិយោគ​ទេសចរណ៍ សម្រាប់​តំបន់​ទេសភាព​ជួរ​ភ្នំ​ក្រវាញ​កម្ពុជា ដោយ​ផ្តោតលើ​កាលានុវត្តភាព​នៃ​ការរៀបចំ​ជា​តំបន់​អេកូ​ទេសចរណ៍​នៅក្នុង​តំបន់​ការពារ សម្រាប់​ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-03-1048-231043.html

លោក ហ៊ុន សែន លើក​ពី​តម្លៃ​នៃ​សន្តិភាព ហើយ​ថា កម្ពុជា​ឃើញ​តម្លៃ​នៃ​សន្តិភាព​តាំងពី​ ៥២ ​ឆ្នាំមុន

ពេល​មាន​សង្គ្រាម​ទើប​ឃើញ​សន្តិភាព​មានតម្លៃ ឯ​កម្ពុជា​បាន​មើលឃើញ​តម្លៃ​នៃ​សន្តិភាព តាំងពី​សង្គ្រាម​ចាប់ផ្តើម នា​ឆ្នាំ​ ១៩៧០ គឺ​ ៥២ ​ឆ្នាំមុន ប៉ុន្តែ​គ្មាន​ជម្រើស​ទេ ព្រោះ​ពេលនោះ​ពលរដ្ឋ​ជា​ចំណាប់ខ្មាំង​នៃ​សង្គ្រាម ទៅណា​ក៏​គេ​ចាប់ធ្វើ​ទាហាន វ៉ៃ​គ្នា ពេញ​ប្រទេស​។ ដូច្នេះ​បានជា​កត្តា​សន្តិភាព​ត្រូវ​មើល​ឱ្យឃើញ​ចាប់ផ្តើម​ពី​ចំណុច​សន្តិភាព ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-01-1006-234238.html

ក្រសួង​ជំនាញ​ ២ ​ចេញប្រកាស​ស្ដីពី​នីតិវិធី​នៃ​ការធ្វើ​អធិការកិច្ច​ផ្លូវថ្នល់

ក្រសួង​ជំនាញ​ ២ បានចេញ​ប្រកាស​អន្តរក្រសួង​កំណត់​នីតិវិធី​នៃ​ការធ្វើ​អធិការកិច្ច​ផ្លូវ​ថ្នាល់​លើ​បណ្ដាញ​ផ្លូវថ្នល់ ដើម្បី​តាមដាន ស្រាវជ្រាវ​ និង​ពិនិត្យ​នៅតាម​ទីតាំង បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ផ្លូវថ្នល់ ដើម្បី​ជំរុញ​ការគោរព​ច្បាប់ ធានា​សុវត្ថិភាព​ចរាចរណ៍ ​និង​ទប់ស្កាត់​បទល្មើស​ស្ដីពី​ផ្លូវថ្នល់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-24-1050-232291.html

​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ទាហាន​វាយ​អ្នក​ភូមិ​ក្នុង​ព្រៃ​មាន​ជម្លោះ​ក្នុង​ខេត្តកំពង់ស្ពឺ​

​កាលពី​ថ្ងៃ​អង្គារ​ សមាជិក​នៃ​អង្គភាព​យោធា​វរជន​កងពលតូច​លេខ​៧០​ បាន​បាញ់​ព្រមាន​ និង​វាយដំ​លើ​រាង​កាយ​អ្នក​ភូមិ​ ខណៈ​ដែល​ទាហាន​ព្យាយាម​ឈូស​ឆាយ​ផ្នែក​មួយ​នៃ​ព្រៃ​មាន​ជម្លោះ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ នេះ​បើ​យោង​តាម​សាក្សី ...

ម៉ិច ដារ៉ា
https://vodenglish.news/soldiers-assault-villagers-in-disputed-kampong-speu-forest-says-rights-group/

WEF នឹង​ជួយ​កម្ពុជា​ក្នុង​វិស័យ​ឌីជីថល និង​វិនិយោគ​ក្នុងនាម​ប្រធាន​អាស៊ាន

លោក Joo-Ok Lee ប្រធាន​កម្មវិធី​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក​នៃ​គណៈកម្មការប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF)​បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ក្នុងការ​ជួយ​ឱ្យ​សម្រេច​សមិទ្ធផល​អាទិភាព ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល និង​ការសម្រួល​វិនិយោគ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-03-04-1142-232804.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XhcHT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!