ព័ត៌មាន
រដ្ឋមន្ត្រីទទួលស្គាល់ការធ្លាក់ចុះក្រមសីលធម៌
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា កាលពីម្សិលមិញបានទទួលស្គាល់អំពីការធ្លាក់ចុះនៃក្រមសីលធម៌របស់ ចៅក្រម និងព្រះរាជអាជ្ញានៅក្នុងវិស័យយុត្តិធម៌ដែលកំពុងរងការរិះគន់ជា ទូទៅ និងបានក្រើនរំឭកមានការផ្លាស់ប្ដូរប៉ុន្តែអ្នកជំនាញច្បាប់បាន ថ្លែងថា ...
ម៉ិច ដារ៉ា
http://bit.ly/1pAYwNF
សមាជិកថ្មីត្រូវបានកំណត់ឈ្មោះសម្រាប់ក្រុមប្រឹក្សាយុត្តាធិការកំពូល
កាលពីសប្តាហ៌មុន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានរោត្តម សីហុន បាន តែងតាំងជាផ្លូវការនូវសមាជិកថ្មីរបស់អង្គយុត្តាធិការ ដែលនឹងត្រួតពិនិត្យទៅលើ ចៅក្រម និងព្រះរាជអាជ្ញាបន្ទាប់ពីការអនុមត័ច្បាប់ដ៏ចំរូងចំរាស់មួយដែលកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ស្ថាបន័មួយនេះកាលពីដើមឆ្នាំ។ យោងទៅតាមព្រះរាជក្រឹត្យដែលបានឡាយព្រះហស្ថលេខាកាលពីថៃ្ងព្រហស្បហ៍ដោយព្រះមហាក្សត្រ ព្រះរាជអាជ្ញា និងចៅក្រមចំនួន ០៨រូបត្រូវបានតែងតាំងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ថែមទៅលើសមាជិកអចិន្រ្តៃយ៍ចំនួន៣រូប ដែលរួមមានរដ្ឋមន្រ្តីយុត្តិធម៌ ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។ ...
Cheang Sokha
http://phnompenhpost.com/national/new-members-named-top-judicial-council
សភាអនុម័តតែងតាំងលោក អ៊ិត រ៉ាឌី ខណៈខាងបក្សប្រឆាំងធ្វើពហិការ
រដ្ឋសភាបានអនុម័តតែងតាំងសមាជិកពីគណបក្សប្រជាជន ១ រូបកាលពីម្សិលមិញក្នុងស្ថាប័នឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដែលជាស្ថាប័នត្រួតពិនិត្យចៅក្រម និងព្រះរាជអាជ្ញាទូទាំងប្រទេស ខណៈស្ថាប័ននេះរងការចោទប្រកាន់ជាយូរមកហើយថា ខ្វះឯករាជភាពផ្នែកនយោបាយ។ តំណាងរាស្រ្ត ៦៦ រូប ...
មាស សុខជា និង Kevin Ponniah
http://bit.ly/10QCOcJ
ច្បាប់យុត្តិធម៌អនីតិជនកំពុងមានវឌ្ឍនភាពឆ្ពោះទៅរកដំណាក់កាលអនុម័តសម្រាប់ប្រកាសឲ្យអនុវត្ត
មន្ត្រីក្រសួងសង្គមកិច្ចបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីមកពីក្រសួងមហាផ្ទៃក្រសួងសង្គមកិច្ច និងក្រសួងយុត្តិធម៌ បានជួបប្រជុំគ្នាជាមួយអង្គការក្រៅរដ្ឋាភិបាល កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពិភាក្សាគ្នាអំពីសេចក្តីព្រាងច្បាប់ចុងក្រោយទាក់ទងទៅនឹង ...