ច្បាប់​យុត្តិធម៌​អនីតិជន​កំពុង​មាន​វឌ្ឍនភាព​ឆ្ពោះទៅ​រក​ដំណាក់កាល​អនុម័ត​សម្រាប់​ប្រកាស​ឲ្យ​អនុវត្ត​

មន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ​មន្ត្រី​មក​ពី​ក្រសួងមហាផ្ទៃ​ក្រសួង​សង្គមកិច្ច​ ​និង​ក្រសួងយុត្តិធម៌​ ​បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​ ​ដើម្បី​ពិភាក្សា​គ្នា​អំពី​សេចក្តីព្រាងច្បាប់​ចុង​ក្រោយ​ទាក់ទង​ទៅ​នឹង​បញ្ហា​យុត្តិធម៌​សម្រាប់​អនីតិជន​។​ ​គួរ​បញ្ជាក់​ថា​ ​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​  ​ហើយ​ច្បាប់​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ​សិទ្ធិ​ជនល្មើស​វ័យក្មេង​ទំនងជា​ត្រូវ​បានការ​ពារ​បាន​ប្រសើរ​ជាង​មុន​។​ ​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ការពារ​ ​និង​ថែរក្សា​សិទ្ធិ​កុមារ​ដែល​ល្មើសច្បាប់​ ​និង​កុមារ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ចែង​នៅ​ក្នុង​មាត្រា​នានា​នៃ​ក្រមព្រហ្មទណ្ឌ​ទូទៅ​។​ ​តាម​ទ្រឹស្តី​ ​ច្បាប់​នេះ​ក៏​ទំនងជា​ការពារ​អនីតិជន​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទល្មើស​ម​ជ្ឈឹ​ម​ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​បច្ចុប្បន្ន​មាន​ទណ្ឌិត​ច្រើន​ជ្រុល​ស្រាប់​។​ ​លោក​ ​គង់​ ​ឆ​ន​ ​អគ្គនាយករង​អគ្គនាយកដ្ឋាន​កិច្ចការ​បច្ចេកទេស​នៃ​ក្រសួង​សង្គមកិច្ច​បាន​មាន​ប្រសាសន៍​ថា​ “​យើង​បាន​ជួបជុំ​គ្នា​កាលពី​ថ្ងៃ​ទី​១៤ [​ខែកុម្ភៈ​] ​ដើម្បី​ពិភាក្សា​គ្នា​អំពី​មតិ​របស់​ប្រជាជន​ ​ក្នុង​ពេល​ដែល​ច្បាប់​នេះ​នៅ​ជាមួយ​យើង​នៅឡើយ​”​។​ ...

ផន បុប្ផា
http://www.cambodiadailykhmer.com/news/10966/