សមាជិកថ្មីត្រូវបានកំណត់ឈ្មោះសម្រាប់ក្រុមប្រឹក្សាយុត្តាធិការកំពូល
កាលពីសប្តាហ៌មុន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានរោត្តម សីហុន បាន តែងតាំងជាផ្លូវការនូវសមាជិកថ្មីរបស់អង្គយុត្តាធិការ ដែលនឹងត្រួតពិនិត្យទៅលើ ចៅក្រម និងព្រះរាជអាជ្ញាបន្ទាប់ពីការអនុមត័ច្បាប់ដ៏ចំរូងចំរាស់មួយដែលកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ស្ថាបន័មួយនេះកាលពីដើមឆ្នាំ។
យោងទៅតាមព្រះរាជក្រឹត្យដែលបានឡាយព្រះហស្ថលេខាកាលពីថៃ្ងព្រហស្បហ៍ដោយព្រះមហាក្សត្រ ព្រះរាជអាជ្ញា និងចៅក្រមចំនួន ០៨រូបត្រូវបានតែងតាំងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ថែមទៅលើសមាជិកអចិន្រ្តៃយ៍ចំនួន៣រូប ដែលរួមមានរដ្ឋមន្រ្តីយុត្តិធម៌ ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។…
Cheang Sokha
http://phnompenhpost.com/national/new-members-named-top-judicial-council