កសិកម្ម
ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម
ភាគីថៃ សន្យាជួយសម្រួលការនាំចូលពោតរបស់កសិករកម្ពុជា
អាជ្ញាធរក្រសួងពាណិជ្ជកម្មថៃនឹងជួយសម្រួលការនាំចូលកសិផលពោតរបស់កសិករកម្ពុជានៅតាមព្រំដែនទៅប្រទេសថៃបន្ទាប់ពីដំណើរការរាំងស្ទះនាំផលិតផលកសិកម្មពីកម្ពុជា ចូលទៅប្រទេសថៃ បានកាលពីពេលថ្មីនេះ។ យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃសុក្រ អគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា លោក NuttavudhPhotisaro នៅក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានថ្លែងថា លោកនឹងធ្វើរបាយការណ៍ដាក់ជូនក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មថៃដើម្បីឲ្យជួយអន្តរាគមន៍ដើម្បីដោះស្រាយជាបន្ទាន់ជួយកសិករកម្ពុជា អាចនាំចូលទៅប្រទេសថៃ។ ...
ជា វណ្ណៈ
http://bit.ly/2cgfTil
ធនាគារស្រូវត្រូវការទុនបន្ថែម $៧០ លាន
បន្ទាប់ពីដំណើរការបានរយៈពេលពីរឆ្នាំមកធនាគារស្រូវកម្ពុជាត្រូវការទុនបន្ថែម ៧០ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀតដើម្បីឆ្លើយតបតម្រូវការកម្ចីនៅឧស្សាហកម្មស្រូវអង្ករ។ នេះបើតាមលោក ភូ ពុយ អគ្គនាយកធនាគារស្រូវ។ ធនាគារស្រូវកម្ពុជាដែលមានទីតាំងក្នុងខេត្តបាត់ដំបងបានបើកដំណើរការកាលពីខែសីហា ឆ្នាំ ២០១៤ ដោយចាប់ផ្តើមទុនដំបូង ៧ លានដុល្លារ និងទទួលបានស្រូវដាក់បញ្ចាំចំនួន ២០ ០០០ តោន។ នេះបើតាមលោក ភូ ពុយ។ ...
ចេង សុខហ័ង
http://bit.ly/2bV36ju
សមាគមស្ករត្នោតកំពង់ស្ពឺ រំពឹងថា អឺរ៉ុប ទទួលស្គាល់
សមាគមស្ករត្នោតកំពង់ស្ពឺបានរំពឹងថាសហគមន៍អឺរ៉ុបនឹងទទួលស្គាល់ផលិតផលស្ករត្នោតជាផលិតផលសម្គាល់ភូមិសាស្ត្រទីពីរបន្ទាប់ផលិតផលម្រេចកំពត នៅក្នុងចុងឆ្នាំនេះ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ញើលិខិតឆ្លើយតបនឹងក្រសួងពាណិជ្ជកម្ម និងសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក សុក សារ៉ង ទីប្រឹក្សានៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ខ្មែរថាមស៍ ថា ក្រសួងពាណិជ្ជកម្ម សមាគមស្ករត្នោតកំពង់ស្ពឺក្រោមការជួយជ្រោមជ្រែងពីអង្គការ FAO និង AFD បានដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលសម្គាល់ភូមិសាស្ត្រពីសហគមន៍អឺរ៉ុប នៅក្នុងខែកក្កដា ឆ្នាំនេះ ហើយសហគមន៍អឺរ៉ុប ក៏បានឆ្លើយតបភ្លាមៗផងដែរ អំពីការទទួលបានពាក្យស្នើសុំពីកម្ពុជា។ សហគមន៍អឺរ៉ុប កំពុងតែត្រួតពិនិត្យទៅលើពាក្យស្នើសុំនោះ។ ...
សុខ ចាន់
http://bit.ly/2bW7cv4
ក្រុមការងារអាស៊ានស្តីពីកៅស៊ូ ឯកភាពគ្នាលើស្តង់ដាររួម
បណ្ដាប្រទេសអាស៊ានកាលពីថ្ងៃម្សិលមិញបានឯកភាពលើស្ដង់ដាររួមចំនួន ៦១ នៃផលិតផលកៅស៊ូក្នុងកិច្ចប្រជុំលើកទី ២៣ នៅសៀមរាប។ នេះបើតាមលោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា។ លោក ចាន់ បូរិន លើកឡើងថាកិច្ចប្រជុំលើកទី ២៣ របស់ក្រុមការងារផលិតកម្មកៅស៊ូរបស់អាស៊ានចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ២៥ ខែសីហាគឺដើម្បីពិភាក្សាអំពីផលិតផលកៅស៊ូ និងឧបសគ្គបច្ចេកទេសពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ក្នុងចំណោមស្ដង់ដារ ៦១ មានស្ដង់ដារសម្រាប់ផលិតផលពីកៅស៊ូ និងស្ដង់ដារសម្រាប់ការធ្វើតេស្ដលើផលិតផល។ ...
ចេង សុខហ័ង
http://bit.ly/2bU4PaG
ដំណាំស្រូវ ៤ ម៉ឺនហិកតានៅខេត្តបាត់ដំបងប៉ះពាល់ពីការរាំងស្ងួត
គិតត្រឹមខែសីហានេះបាត់ដំបងជាខេត្តផលិតស្រូវធំជាងគេរបស់កម្ពុជាកំពុងទទួលរងភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិកតាខណៈមន្ត្រីកសិកម្មព្រមានថាទំហំនៃផលប៉ះពាល់នឹងកើនឡើងប្រសិនបើភាពរាំងស្ងួតនៅតែបន្ត។ លោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ និងគណនេយ្យនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថាស្រុកចំនួន ៨ របស់ខេត្តបាត់ដំបងកំពុងទទួលរងដោយសារភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវចំនួន ៤៨ ៩២១ ហិកតាគិតត្រឹមសប្ដាហ៍នេះ។ ...
ចេង សុខហ័ង
http://bit.ly/2bHWCYA
ក្រសួងនឹងដាក់ផលិតផល ១០ ប្រភេទដើម្បីលើកកម្ពស់កសិកម្មខ្នាតតូច
ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...
ចេង សុខហ័ង
http://bit.ly/2bfWnCZ
គណៈកម្មាធិការនឹងដោះស្រាយបញ្ហាស្រូវ
សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខេត្តដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់បញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្ករ ដែលថ្មីៗនេះកំពុងស្ថិតនៅក្នុងវិបត្តិដោយសារការនាំចេញធ្លាក់ចុះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28624/committees-to-tackle-rice-woes/
CRF កែប្រែពន្យារអាណត្តិរហូតដល់ ៤ ឆ្នាំ
ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា CRF បានសម្រេចបង្កើនអាណត្តិដឹកនាំរបស់ CRF ពីរយៈពេល ២ ឆ្នាំទៅដល់ ៤ ឆ្នាំដោយលើកឡើងថាដើម្បីមានពេលវេលាក្នុងការអនុវត្តផែនការខណៈអ្នកនៅក្នុងឧស្សាហកម្មនេះចាត់ទុកថាជាការបាត់បង់ឱកាសសម្រាប់អ្នកផ្សេង។ ...
ចេង សុខហ័ង
http://bit.ly/2bmh12j
កម្ពុជាស្នើឲ្យប្រទេសទីម័រឡេស្តេ ធ្វើការនាំចូលអង្ករ និងស្ករ
កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/2bayVqn
ក្រុមការងារស្រូវអង្ករថ្មីមួយត្រូវបានបង្កើតឡើង
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្របានបង្កើតក្រុមការងារថ្មីមួយដើម្បីដោះស្រាយបញ្ហាដែលបានប្រឈមដោយឧស្សាហកម្មស្រូវអង្ករ និងវាយតម្លៃតម្រូវការដែលបានធ្វើឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ចេង សុខហ័ង
http://bit.ly/2bs3aYQ
អ្នកកំពង់ស្ពឺសុំឲ្យក្រសួងជួយពីរឿងជម្លោះដីធ្លីជាមួយឧកញ៉ា លីយ៉ុងផាត់
ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...
សែន ដាវីត
http://bit.ly/2b8mJWT
ផ្លែស្វាយនាំចេញទៅកាន់កូរ៉េខាងត្បូងត្រូវបានជាប់គាំង
កាលពីខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងនាំដំណាប់ស្វាយពីប្រទេសកម្ពុជា ហើយព័ត៌មាននោះបានឱ្យសញ្ញាថាការនាំចេញផ្លែស្វាយរបស់កម្ពុជាបានកំពុងដំណើរការ។ យ៉ាងណាមិញ ការខ្វះខាតគ្រឿងម៉ាស៊ីននៅក្នុងប្រទេសកម្ពុជាមិនទាន់បានធ្វើឱ្យការនាំចេញនេះឆ្លើយតបទៅនឹងតម្រូវការកូរ៉េខាងត្បូងឡើយ នេះបើតាមក្រុមមន្ត្រីបានប្រាប់ឱ្យដឹង។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/28400/mango-exports-to-s--korea-stalled/
ផលិតផលកសិកម្មកម្ពុជា ប្រឈមបញ្ហានាំចេញទៅថៃ
ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនថៃកំពុងប្រឈមនឹងបញ្ហាខណៈភាគីថៃតម្រូវឲ្យវិញ្ញាបនបត្រភូតគាមអនាម័យដើម្បីអាចនាំចូលទៅប្រទេសថៃបាន។ ...
ចេង សុខហ័ង
http://bit.ly/2aLwI1T
គ្រួសារដែលរងការបណ្តេញចេញ និងក្រុមហ៊ុនស្ករសឈានដល់ការព្រមព្រៀងគ្នាហើយ
តំណាងគ្រួសារដែលត្រូវបានបណ្តេញចេញពីដីធ្លី និងតំណាងក្រុមហ៊ុនចម្ការអំពៅដែលគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាដ៏លេចធ្លោមកពីគណបក្សប្រជាជនកម្ពុជាបានប្រកាសការព្រមព្រៀងមួយកាលពីម្សិលមិញដែលផ្តល់សំណងចាប់ពី៥០០ដុល្លារដល់៥.០០០ដុល្លារដល់អ្នកភូមិដែលមានសិទ្ធិ បន្ទាប់ពីការតតាំងអស់រយៈពេល៥ឆ្នាំពាក់ព័ន្ធបញ្ហាដីធ្លី។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/33595
ការបង្កបង្កើនផលស្រូវរដូវវស្សាខ្ពស់ជាងផែនការ តែបារម្ភបាតុភូតប្រែប្រួលអាកាសធាតុ
ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសឆ្នាំ២០១៦ខ្ពស់ជាងផែនការនេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប៉ុន្តែកសិករព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុអាចប៉ះពាល់ដល់ដំណាំស្រូវពួកគេ។ យោងតាមរបាយការណ៍នាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម ការងារបង្កបង្កើនផលស្រូវវស្សាសម្រេចបានលើផ្ទៃដី ២,៥៤លានហិកតារ គិតត្រឹមថ្ងៃទី៣ ខែសីហា ខ្ពស់ជាងផែនការសរុប ២,៤៧ហិកតារ ឆ្នាំ២០១៦ ប៉ុន្តែនៅទាបជាង ប្រមាណ ៩,៨១ភាគរយធៀបនឹងផ្ទៃដីបង្កបង្កើនផលស្រូវវស្សាឆ្នាំមុន។ ...
ជា វណ្ណៈ
http://bit.ly/2b2Ossb
អ្នកមានជម្លោះដីធ្លីនៅ កោះកុង ប៉ះទង្គិចជាមួយអាជ្ញាធរ
ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សីក្នុងសង្កាត់ស្ទឹងមានជ័យអស់រយៈពេលមួយសប្តាហ៍មកហើយនោះបានប៉ះទង្គិចជាមួយសន្តិសុខ និងកម្លាំងនគរបាលខណ្ឌមានជ័យ ខណៈដែលអ្នកភូមិទាំងនោះចង់ចេញពីវត្តទៅស្វែងរកអន្តរាគមន៍ជាថ្មីនៅការិយាល័យតំណាងសហភាពអឺរ៉ុបនៅកម្ពុជា។ ...
ទូច សុខា
http://bit.ly/2aU6opM
ភ្លុកដំរីច្រើនជាង ៦០០ គីឡូក្រាមត្រូវបានរឹបអូស
ភ្លុកដំរីច្រើនជាង ៦០០ គីឡូក្រាមត្រូវបានរឹបអូសកាលពីថ្ងៃសុក្រ នៅកំពង់ផៃស្វយ័តព្រះសីហនុ ប៉ុន្តែតុលាការខេត្តនៅមិនទាន់បានទទួលបានពាក្យបណ្តឹងអំពីករណីនេះពីមន្ត្រីគយនៅឡើយទេ សុភាចារបុរសខេត្តបានប្រាប់ខ្មែរថាមស៍កាលពីម្សិលមិញ។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/28163/more-than-600kg-of-ivory-seized/
រោងចក្រស្ករសនៅខេត្តព្រះវិហារ ផ្អាកដំណើរការ
រោងចក្រស្ករអំពៅធំជាងគេនៅក្នុងប្រទេសកម្ពុជាត្រូវបានផ្អាកប្រតិបត្តិការបន្ទាប់ពីការដំណើរការចង្វាក់ផលិតកម្មបាន ៥០ ថ្ងៃដំបូងដោយសារតែកង្វះការផ្គត់ផ្គង់អំពៅ។ នេះបើតាមមន្ត្រីកសិកម្មខេត្តព្រះវិហារ។ ...
ចេង សុខហ័ង
http://bit.ly/2aQNA85
មានការអំពាវនាវឱ្យត្រួតពិនិត្យលើពន្ធកៅស៊ូឡើងវិញ
ខណៈដែលតម្លៃកៅស៊ូធម្មជាតិមានការធ្លាក់ចុះដោយសារតែភាពយឺតយ៉ាវនៃសេដ្ឋកិច្ចសកលលោក និងការធ្លាក់ចុះនៃតម្រូវការសម្រាប់ផលិតបរិក្ខារ ប្រទេសកម្ពុជាគឺមានការលំបាកណាស់ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ ហើយក្រុមអ្នកផលិតកំពុងអំពាវនាវដល់រដ្ឋាភិបាលពិនិត្យឡើងវិញពីពន្ធនាំចេញកៅស៊ូ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/28028/call-to-revise-rubber-tax/
កម្ពុជាស្នើរសុំចិនឱ្យបង្កើនកូតានាំចេញស្រូវអង្ករទ្វេរដង
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក ប៉ាន សូរ៉ាស័ក្តិបានបញ្ចុះបញ្ចូលដៃគូភាគីចិន លោក កាវ ហ៊ូឆឹងក្នុងការពិចារណាបង្កើនទ្វេដងនៃកូតានាំចេញស្រូវអង្ករប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាបានដាក់សំណើរក្នុងការធ្វើម្ចាស់ផ្ទះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកសិកម្ម។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/cambodia-asks-china-double-rice-quota
ការប៉ានស្មានទៅកាន់វិស័យស្រូវអង្ករថានឹងមានការធ្លាក់ចុះ
រង្វាយតម្លៃរបស់ក្រុមហ៊ុនមួយដែលបានធ្វើការប៉ានស្មានដ៏គួរឱ្យព្រួយបារម្ភទៅលើវិស័យស្រូវអង្កររបស់កម្ពុជា ដែលជាវិស័យត្រូវបានឱ្យតម្លៃក្នុងការធ្វើឱ្យប្រជាកសិករកម្ពុជាជាច្រើនលាននាក់ចាកផុតពីភាពក្រីក្រ និងសាកសមចំពោះកម្លាំងពលកម្មកសិករក្នុងស្រុកនោះ កំពុងស្ថិតនៅក្នុងឱនភាព។ ...
Cam McGrath និង ចេង សុខហុង
http://www.phnompenhpost.com/business/gloomy-forecast-cambodias-rice-sector
កម្ពុជា ស្នើឲ្យក្រុមហ៊ុនចម្ការចេកចិនចូលមកកម្ពុជា
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានជំរុញឲ្យក្រុមហ៊ុនដំណាំចេករបស់ចិនមកវិនិយោគលើការដាំដុះដំណាំចេកនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/2awueou
អំបិលខេត្តកំពត កែប អាចផ្គត់ផ្គង់ទីផ្សារ តែបារម្ភអំបិលនាំចូលតម្លៃទាប
ទិន្នផលអំបិលខេត្តកំពតនិងកែបអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទាំងមូលបាននិងក៏កំពុងសម្លឹងមើលពីលទ្ធភាពធ្វើការនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្រៅប្រទេសតែអ្នកជំនាញក្នុងវិស័យនេះបារម្ភពីការហូរចូលអំបិលតម្លៃទាបពីប្រទេសជិតខាងប៉ះពាល់ដល់ផលិតកម្មអំបិលក្នុងស្រុក។ ...
ជា វណ្ណៈ
http://bit.ly/2ahQFxd
ក្រុមហ៊ុន ម៉ុង រិទ្ធី នាំចេញប្រេងដូងកើនឡើងទ្វេដងក្នុងឆមាសទីមួយ
ក្រុមហ៊ុនផលិតប្រេងដូងតែមួយនៅកម្ពុជាម៉ុងរិទ្ធីបាននាំចេញប្រេងដូងឆៅចំនួន ១៣ពាន់មេទ្រីក តោន នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦ កើនឡើងទ្វេដងរហូតដល់ ១១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ...
ជា វណ្ណៈ
http://bit.ly/2aBKerq