កម្រៃ​លើ​ការ​ត្រួត​ពិនិត្យ​នាំចេញ​អង្ករ​ត្រូវ​បាន​កាត់​បន្ថយ​

រាជ​រដ្ឋាភិបាល​បាន​សម្រេចតម្លៃ​ថ្មី​ជា​បណ្ដោះអាសន្ន​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ប្រព័ន្ធ​ម៉ាស៊ីន​ស្គែន​លើ​មុខ​ទំនិញ​អង្ករ​នាំចេញ​ដឹក​ជញ្ជូន​ក្នុង​កុងតឺន័រ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ដែល​បាន​ចូល​ជា​ធរមាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​នេះ​ក្នុង​គោល​បំណង​ដើម្បី​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ និង​បង្កើន​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។​ ការ​អនុម័ត​លើ​ការ​កាត់​បន្ថយ​នៃ​តម្លៃ​សេវា​នេះ​បាន​ធ្វើ​ឡើង​យឺត​ជាង​ប្រាំ​ខែ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​យល់​ព្រម​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​នេះ​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា ​បន្ទាប់​ពី​មាន សំណើ​អស់​ជា​ច្រើន​ឆ្នាំ​ពី​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។​ …

ម៉ៃ គុណមករា
http://bit.ly/2eWJrnY