កសិកម្ម និង ការនេសាទ
រដ្ឋគ្រោងចុះបញ្ជីម្នាស់បាត់ដំបង និងស្រូវថ្មគោលជាម៉ាកសមូហភាព
ខេត្តបាត់ដំបងគ្រោងសិក្សានូវផលិតផលកសិកម្មសំខាន់ៗចំនួន ២ មុខទៀតរបស់ខេត្ត ដើម្បីចុះបញ្ជីជា “ម៉ាកសមូហភាព” ក្នុងគោលបំណងលើកកម្ពស់ និងរក្សាកេរដំណែលរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានខេត្ត និងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តឱ្យកាន់តែច្រើនបន្ថែមទៀត។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-03-11-1414-233191.html
លោក សុខ ទូច និងមន្ត្រីជំនាញកំពុងតាមបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយមន្ត្រីជំនាញជលផលក្នុងបឹងទន្លេសាប បង្ក្រាបបទល្មើសនេសាទ និងរឹបអូសឧបករណ៍នេសាទល្មើសច្បាប់មួយចំនួន និងកំពុងបន្តស្វែងរកជនសង្ស័យដែលកំពុងរត់គេចខ្លួន។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-09-0948-232992.html
កម្ពុជានាំចេញអង្ករជាង១០ម៉ឺនតោនទៅចិនក្រោមអនុស្សរណៈទី៦
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងថាកម្ពុជាបាននាំចេញអង្ករជាង ១០ ម៉ឺនតោនទៅកាន់ប្រទេសចិន ដែលជាផ្នែកនៃអនុស្សរណៈយោគយល់គ្នាលើកទី ៦ ដែលផ្តល់កូតានាំចេញអង្ករពីកម្ពុជាទៅប្រទេសចិនចំនួន ៤០ ម៉ឺនតោន។ ...
សុខ សិទ្ធីកា
https://bit.ly/3vRiIAj
ទីផ្សារនាំចេញអង្ករកម្ពុជាមានផលប៉ះពាល់តិចតួចបំផុតពីវិបត្តិនៅអ៊ុយក្រែន
ទោះបីប្រទេសរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែជាប្រទេសទទួលទិញអង្ករពីកម្ពុជា ក៏ជម្លោះប្រដាប់អាវុធដែលកំពុងកើតមានរវាងប្រទេសទាំង ២ នេះនឹងមិនមានផលប៉ះពាល់អ្វីគួរឱ្យកត់សម្គាល់ដល់ទីផ្សារនាំចេញអង្ករកម្ពុជាឡើយ។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-04-1409-232829.html
តំបន់ស្វយ័តរបស់ចិន យល់ព្រមទទួលយកដំឡូងមីស្ងួតពីកម្ពុជា ៤០ ម៉ឺនតោន
ក្រោមកិច្ចសម្របសម្រួលរវាងក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី (ប្រទេសចិន) កម្ពុជានឹងនាំចេញដំឡូងមីស្ងួតចំនួន ៤០ ម៉ឺនតោនទៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីចាប់ពីខែមីនា ឆ្នាំ ២០២២ ដល់ខែមីនា ២០២៣។ នេះបើតាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-28-1135-232476.html
នវានុវត្តន៍ក្នុងវិស័យកសិកម្មសំខាន់ចំពោះសន្តិសុខស្បៀង
អ្នកជំនាញនិយាយថា ការលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យកសិកម្មនឹងផ្តល់អត្ថប្រយោជន៍ដល់ផលិតកម្មប្រកបដោយនិរន្តរភាព និងធានាសន្តិសុខស្បៀងរបស់កម្ពុជា។ ...
សៅ ផលនិស្ស័យ
https://cambodianess.com/article/innovation-in-agriculture-critical-to-food-security
អភិបាលខេត្តព្រះសីហនុជូនដំណឹងដល់ភ្ញៀវទេសចរ និងអ្នកនេសាទអំពីអាកាសធាតុប្រែប្រួលខ្លាំង
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍បានជម្រាបជូនប្រជាពលរដ្ឋជាពិសេសអ្នកនេសាទអំពីអាកាសធាតុប្រែប្រួលខ្លាំងដែលនឹងឈានមកដល់។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501031709/preah-sihanouk-provincial-governor-notifies-tourists-and-fishermen-on-extreme-weather/
USAID ប្រកាសភាពជាដៃគូ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសពីភាពជាដៃគូថ្មីពីរជាមួយក្រុមហ៊ុនឯកជន ដើម្បីសហការវិនិយោគលើខ្សែច្រវ៉ាក់ត្រជាក់ សមត្ថភាពស្តុកកសិកម្ម និងភស្តុភារក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3IhzzQk
កម្ពុជាជួយដល់សហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្ម
គម្រោងកម្ចីបន្ទាន់ពិសេសរបស់រដ្ឋាភិបាលកម្ពុជាដែលមានតម្លៃ១០០លានដុល្លារដើម្បីជួយសហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្ម ក្នុងគោលបំណងស្តារសេដ្ឋកិច្ចឡើងវិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3I5O9dA
CSAH នឹងក្លាយជាមជ្ឈមណ្ឌលកសិកម្ម និងពាណិជ្ជកម្មចម្រុះនៅកំពង់ស្ពឺ
ក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម HLH Agriculture (Cambodia) Limited ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Lai Huat Group Limited របស់ប្រទេសសិង្ហបុរីបានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) របស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ ព្រមជាមួយនឹងការចុះអនុស្សរណៈជាមួយសហព័ន្ធផលិតកម្មសិង្ហបុរី Singapore Manufacturing Federation (SMF) ដើម្បីជួយជំរុញទាក់ទាញវិនិយោគិននៅក្រៅប្រទេសឱ្យចូលមកបណ្តាក់ទុននៅទីនោះផងដែរ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-21-1134-232048.html
ការច្នៃប្រឌិតមានសារៈសំខាន់សម្រាប់អនាគតនៃវិស័យកសិកម្មរបស់ព្រះរាជាណាចក្រកម្ពុជា
គ្រួសារប្រមាណ ១,៩ លានគ្រួសារក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រកបរបរកសិកម្ម និងចិញ្ចឹមប្រជាជនប្រមាណ ១៥,៨ លាននាក់។ ក្នុងឆ្នាំ ២០១២ កម្មករផ្នែកកសិ-ម្ហូបអាហារម្នាក់ត្រូវផលិតអាហារគ្រប់គ្រាន់ដើម្បីចិញ្ចឹមមនុស្ស ២,៨ នាក់។ ហើយនៅឆ្នាំ ២០៣០ ការព្យាករណ៍កំណើននៃទីក្រុង និងតំបន់ទីក្រុងនឹងមានន័យថា កម្មករនិមួយៗនឹងត្រូវមានផលិតភាពគ្រប់គ្រាន់ដើម្បីចិញ្ចឹមមនុស្ស ៤,៥ នាក់។ បន្ទុកនាពេលអនាគតនេះកំពុងជំរុញការច្នៃប្រឌិតក្នុងវិស័យនេះ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/innovation-crucial-future-kingdoms-farming
អង្គការ FAO និយាយថា នុវានុវត្តន៍គឺជាគន្លឹះនៃសន្តិសុខស្បៀង និងការកើនឡើងប្រាក់ចំណូលនៅ កម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បាននិយាយកាលពីថ្ងៃពុធថា នុវានុវត្តន៍ក្នុងវិស័យកសិកម្មគឺជាគន្លឹះនៃការកើនឡើងផលិតកម្មប្រកបដោយនិរន្តរភាព និងការបង្កើនប្រាក់ចំណូលរបស់កសិករ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3oWQ2Su
រដ្ឋបន្ថែម ១០០លានដុល្លារទៀតគាំទ្រសហគ្រាសនិងវិស័យកសិកម្ម
រដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១០០ លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលអាចឱ្យអាជីវកម្មរបស់ពួកគេងើបឡើងវិញក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវិ ...
ជា វណ្ណយុទ្ធ
https://bit.ly/33kXI9m
ពលរដ្ឋបុទុមសាគរតវ៉ាព្រោះអាជ្ញាធរគំរាមបោសសម្អាតជម្រក
អាជ្ញាធរខេត្តកោះកុងបានគំរាមកម្ទេចជម្រកដែលសាងសង់ដោយប្រជាពលរដ្ឋនៅស្រុកបុទុមសាគរលើដីដែលអ្នកស្រុកថាយកពីពួកគេដោយចម្ការអំពៅដែលគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លី យ៉ុងផាត់។ ...
ឃុត សុគន្ធ
https://vodenglish.news/botum-sakor-residents-defiant-as-authorities-threaten-to-clear-shelters/
ក្រសួងសេដ្ឋកិច្ចប្រកាសដំឡើងថវិកាចំនួន ១០០លានដុល្លារដល់ធនាគារ SME និងធនាគារអភិវឌ្ឍន៍ជនបទសម្រាប់វិស័យកសិកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសផ្តល់មូលនិធិបន្ថែមចំនួន ១០០លានដុល្លារ សម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម ដើម្បីផ្តល់ការគាំទ្របន្ថែមដល់សហគ្រាសធុនតូច ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HMhzxo
រដ្ឋបាលជលផលបើកដំណើរការថ្នាលស្រាវជ្រាវនវានុវត្តន៍ និងបច្ចេកវិទ្យាលើវិស័យជលផល
អង្គការ UNIDO (អង្គការអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល) សហការជាមួយរដ្ឋបាលជលផលចុះហត្ថលេខា និងដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ដើម្បីលើកកម្ពស់ និងធានាដល់ការកែច្នៃសុវត្ថិភាពម្ហូបអាហារក្នុងវិស័យជលផល ដែលរដ្ឋមន្ត្រីរំពឹងថា បើកម្ពុជា សម្រេចបាននូវការច្នៃនៃទិន្នផលត្រីនោះនឹងឱ្យកម្ពុជាទទួលបានចំណូលកាន់តែ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-09-0935-231372.html
វិនិយោគិនជប៉ុនចាប់អារម្មណ៍ការវិនិយោគទៅលើផលិតកម្មសូត្រ
ក្រុមវិនិយោគិនជប៉ុនបានបង្ហាញគម្រោងចង់ចូលរួមវិនិយោគលើការចិញ្ចឹមដង្កូវនាងយកសូត្រនៅក្នុងខេត្តបាត់ដំបង សម្រាប់កែច្នៃទៅជាផលិតផលប្រើប្រាស់ក្នុងស្រុក និងនាំទៅទីផ្សារអន្តរជាតិ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-04-1129-231120.html
កម្ពុជា ទទួលបានប្រាក់ជាង ៩៦លានដុល្លារពីការនាំចេញស្រូវ-អង្ករ
ការនាំចេញស្រូវ-អង្ករ របស់កម្ពុជាទៅទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ១ខែដំបូង ឆ្នាំ ២០២២ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយសម្រេចបានក្នុងទឹកប្រាក់ជាង ៩៦ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-05-1153-231181.html
មន្ត្រីជំនាញកំពុងសហការសង្គ្រោះស្រូវប្រាំងជិត ១ ពាន់ហិកតានៅស្រុកមង្គលបុរី
មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានរួមសហការគ្នាបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់កសិករក្នុងស្រុកមង្គលបុរីប្រមាណជិត ១ ០០០ ហិកតាដែលកំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព បន្ទាប់ពីធ្លាប់ជួយសង្គ្រោះបានជាង ១ ម៉ឺនហិកតារួចមក។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-02-03-1022-231031.html
កម្ពុជាកំពុងសិក្សាពីលទ្ធភាពនៃការដាំដុះ និងនាំចេញផ្លែទុរេន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យផ្លែទុរេនរបស់កម្ពុជាអាចទៅកាន់ទីផ្សារប្រទេសចិនបាននាពេលឆាប់ៗខាងមុខនេះ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-02-02-1501-230969.html
រដ្ឋបាលគយចិន បើកភ្លើងបៃតងសម្រាប់ការនាំចេញត្រីប្រាក្នុងពេលឆាប់ៗ
អគ្គរដ្ឋបាលគយចិនបានទុកពេលឱ្យកម្ពុជា ៣ សប្តាហ៍ដើម្បីកែលម្អចំណុចខ្វះខាតដែលភាគីចិនបានតម្រូវជាមុនសិន មុននឹងឈានដល់ការចុះពិធីសារជាផ្លូវការ ដើម្បីអាចនាំត្រីប្រាទៅកាន់ប្រទេសចិន។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-02-02-1100-230966.html
ប្រជាពលរដ្ឋត្អូញត្អែរការខ្វះទឹកស្អាតប្រើ ក្នុងរដូវប្រាំងដូចឆ្នាំមុន
រដូវប្រាំងឆ្នាំនេះមិនខុសពីរដូវប្រាំងឆ្នាំមុននោះទេ ប្រជាពលរដ្ឋនៅតាមតំបន់ជាយរាជធានីភ្នំពេញបានចាប់ផ្ដើមនិយាយត្អូញត្អែរអំពីការខ្វះខាតទឹកស្អាតប្រើប្រាស់ ខណៈអាកាសធាតុមានភាពក្ដៅហួតហែងខ្លាំង។ ប៉ុន្តែមន្ត្រីរដ្ឋាករទឹកស្វយ័តបានស្នើសុំឱ្យពលរដ្ឋបង្កើនភាពអត់ធ្មត់ ដោយអះអាងថា នេះជាឆ្នាំចុងក្រោយនៃការផ្គត់ផ្គង់ទឹកស្អាតនារដូវប្រាំងមានការខ្វះខាត ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-01-31-1033-230855.html
គម្រោងសាងសង់អាងស្តុកទឹកធំដើម្បីបំពេញតម្រូវការទឹកកសិកម្ម
ខេត្តកំពង់ស្ពឺគ្រោងនឹងសាងសង់អាងស្តុកទឹកធំមួយទៀតដែលមានសមត្ថភាពស្តុកទឹកជាង១៥០លានម៉ែត្រគូប។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501013890/plans-to-build-large-reservoir-to-meet-agriculture-water-demands/
ក្រសួងប្រើម៉ាស៊ីនបូមទឹកចល័តជូនកសិករខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក ផាង វី តំណាងឲ្យ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងខេត្តកំពង់ឆ្នាំង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3IutKP8