កសិកម្ម​ និង​ ការ​នេ​សាទ​

មជ្ឈមណ្ឌលប្រមូលផ្តុំកសិផលស្វាយរៀង SAC បើកដំណើរការជាផ្លូវការ

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសហគមន៍ផ្តត់ផ្គង់កសិផលស្វាយរៀង (SAC) នៅក្នុងខេត្តស្វាយរៀង កាលពីសប្តាហ៍មុន បានប្រព្រឹត្តឡើងដោយមានវត្តមានចូលរួមដោយឥស្សរៈជនមួយចំនួន ក្នុងនោះរួមមាន លោក Fujimoto Toshiki លេខាទី២ នៃស្ថានទូតជប៉ុន, ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងលោកជំទាវ ពៅ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង។ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29325/sac-shipping-center-opens/

ភាគី​ថៃ សន្យា​ជួយ​សម្រួល​ការ​នាំ​ចូល​ពោត​របស់​កសិករ​កម្ពុជា

អាជ្ញាធរក្រសួងពាណិជ្ជកម្មថៃនឹងជួយសម្រួលការនាំចូលកសិផលពោតរបស់កសិករកម្ពុជានៅតាមព្រំដែនទៅប្រទេសថៃបន្ទាប់ពីដំណើរការរាំងស្ទះនាំផលិតផលកសិកម្មពីកម្ពុជា ចូលទៅប្រទេសថៃ បានកាលពីពេលថ្មីនេះ។ យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃសុក្រ អគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា លោក NuttavudhPhotisaro នៅក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានថ្លែងថា លោកនឹងធ្វើរបាយការណ៍ដាក់ជូនក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មថៃដើម្បីឲ្យជួយអន្តរាគមន៍ដើម្បីដោះស្រាយជាបន្ទាន់ជួយកសិករកម្ពុជា អាចនាំចូលទៅប្រទេសថៃ។ ...

ជា វណ្ណៈ
http://bit.ly/2cgfTil

ធនាគារ​ស្រូវ​ត្រូវការ​ទុន​បន្ថែម $៧០ លាន

បន្ទាប់ពីដំណើរការបានរយៈពេលពីរឆ្នាំមកធនាគារស្រូវកម្ពុជាត្រូវការទុនបន្ថែម ៧០ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀតដើម្បីឆ្លើយតបតម្រូវការកម្ចីនៅឧស្សាហកម្មស្រូវអង្ករ។ នេះបើតាមលោក ភូ ពុយ អគ្គនាយកធនាគារស្រូវ។ ធនាគារស្រូវកម្ពុជាដែលមានទីតាំងក្នុងខេត្តបាត់ដំបងបានបើកដំណើរការកាលពីខែសីហា ឆ្នាំ ២០១៤ ដោយចាប់ផ្តើមទុនដំបូង ៧ លានដុល្លារ និងទទួលបានស្រូវដាក់បញ្ចាំចំនួន ២០ ០០០ តោន។ នេះបើតាមលោក ភូ ពុយ។ ...

ចេង សុខហ័ង
http://bit.ly/2bV36ju

សមាគម​ស្ករត្នោត​កំពង់ស្ពឺ ​រំពឹង​ថា អឺរ៉ុប ទទួល​ស្គាល់

សមាគមស្ករត្នោតកំពង់ស្ពឺបានរំពឹងថាសហគមន៍អឺរ៉ុបនឹងទទួលស្គាល់ផលិតផលស្ករត្នោតជាផលិតផលសម្គាល់ភូមិសាស្ត្រទីពីរបន្ទាប់ផលិតផលម្រេចកំពត នៅក្នុងចុងឆ្នាំនេះ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ញើលិខិតឆ្លើយតបនឹងក្រសួងពាណិជ្ជកម្ម និងសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក សុក សារ៉ង ទីប្រឹក្សានៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ខ្មែរថាមស៍ ថា ក្រសួងពាណិជ្ជកម្ម សមាគមស្ករត្នោតកំពង់ស្ពឺក្រោមការជួយជ្រោមជ្រែងពីអង្គការ FAO និង AFD បានដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលសម្គាល់ភូមិសាស្ត្រពីសហគមន៍អឺរ៉ុប នៅក្នុងខែកក្កដា ឆ្នាំនេះ ហើយសហគមន៍អឺរ៉ុប ក៏បានឆ្លើយតបភ្លាមៗផងដែរ អំពីការទទួលបានពាក្យស្នើសុំពីកម្ពុជា។ សហគមន៍អឺរ៉ុប កំពុងតែត្រួតពិនិត្យទៅលើពាក្យស្នើសុំនោះ។ ...

សុខ ចាន់
http://bit.ly/2bW7cv4

ក្រុម​ការងារ​អាស៊ាន​ស្តីពី​កៅស៊ូ​ ឯកភាព​គ្នា​លើ​ស្តង់ដារ​រួម

បណ្ដាប្រទេសអាស៊ានកាលពីថ្ងៃម្សិលមិញបានឯកភាពលើស្ដង់ដាររួមចំនួន ៦១ នៃផលិតផលកៅស៊ូក្នុងកិច្ចប្រជុំលើកទី ២៣ នៅសៀមរាប។ នេះបើតាមលោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា។ លោក ចាន់ បូរិន លើកឡើងថាកិច្ចប្រជុំលើកទី ២៣ របស់ក្រុមការងារផលិតកម្មកៅស៊ូរបស់អាស៊ានចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ២៥ ខែសីហាគឺដើម្បីពិភាក្សាអំពីផលិតផលកៅស៊ូ និងឧបសគ្គបច្ចេកទេសពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ក្នុងចំណោមស្ដង់ដារ ៦១ មានស្ដង់ដារសម្រាប់ផលិតផលពីកៅស៊ូ និងស្ដង់ដារសម្រាប់ការធ្វើតេស្ដលើផលិតផល។ ...

ចេង សុខហ័ង
http://bit.ly/2bU4PaG

ការ​​ចិញ្ចឹម​ជ្រូក​បែប​គ្រួសារ​ធ្លាក់​ចុះ​ព្រោះ​ការ​នាំ​ចូល​ពី​បរទេស

ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបានធ្លាក់ចុះយ៉ាងគំហុកដោយសារតែតម្លៃសាច់ជ្រូកលើទីផ្សារមិនស្ថិតស្ថេរការនាំចូលជ្រូកពីប្រទេសជិតខាងនិងចំណីជ្រូកមានតម្លៃខ្ពស់ព្រមជាមួយនឹងប្រភេទជ្រូកមួយចំនួនត្រូវការបច្ចេកទេសនិងជំនាញក្នុងការចិញ្ចឹមបានបង្ខំឲ្យកសិករដែលជាចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបោះបង់ការងារនេះចោល ដោយឡែកគេសង្កេតឃើញថាការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មបានកើនឡើងដោយសារតែកសិដ្ឋានទាំងអស់នោះអាចផ្គត់ផ្គង់នូវតម្រូវការដែលមានក្នុងការចិញ្ចឹមជ្រូក។ ...

សុខ ចាន់
http://bit.ly/2bhhPdH

ដំណាំ​ស្រូវ​ ៤ ម៉ឺន​ហិកតា​នៅ​ខេត្ត​បាត់ដំបង​ប៉ះពាល់​ពី​ការ​រាំងស្ងួត

គិតត្រឹមខែសីហានេះបាត់ដំបងជាខេត្តផលិតស្រូវធំជាងគេរបស់កម្ពុជាកំពុងទទួលរងភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិកតាខណៈមន្ត្រីកសិកម្មព្រមានថាទំហំនៃផលប៉ះពាល់នឹងកើនឡើងប្រសិនបើភាពរាំងស្ងួតនៅតែបន្ត។ លោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ និងគណនេយ្យនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថាស្រុកចំនួន ៨ របស់ខេត្តបាត់ដំបងកំពុងទទួលរងដោយសារភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវចំនួន ៤៨ ៩២១ ហិកតាគិតត្រឹមសប្ដាហ៍នេះ។ ...

ចេង សុខហ័ង
http://bit.ly/2bHWCYA

ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​កំពុង​​បិទ​ផ្លូវ​ដើម្បី​កាប់​ឈើ

សំឡេងម៉ាស៊ីនអារឈើឮរំពងព្រៃនៅក្នុងតំបន់អភិរក្សព្រៃឡង់ ជំនួសឲ្យសំឡេងសត្វយំយ៉ាងពីរោះរណ្ដំ ចំណែកដើមឈើដែលធ្លាប់ឈទ្រឹងខ្ពស់សន្លឹមប្រឆាំងនឹងកម្ដៅព្រះអាទិត្យ ដើម្បីជាម្លប់នៃសត្វទាំងពួង ជំនួសដោយគល់ឈើ និងស្នាមផេះដែលប្រជាសហគមន៍ព្រៃឡង់ អះអាងថា ដំណើរឆ្ពោះទៅរកការវិនាសហិនហោចព្រៃឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ ដោយសារតែការព្រួតដៃគ្នាបំផ្លាញពីសំណាក់សមត្ថកិច្ច និងក្រុមហ៊ុនដែលបានលើកទឹកចិត្តឲ្យពលរដ្ឋកាប់ឈើដោយសេរីយកមកលក់ឲ្យក្រុមហ៊ុន៩៥ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2bfouza

គ្រួសារនៅខេត្តត្បូងឃ្មុំទទួលបានកម្មសិទ្ធិដីពីនាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តកាត់ដីពីសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានចម្ការកៅស៊ូជាអនុបយោគផ្តល់ឱ្យទៅភូមិជាង ១,០០០ នាក់នៅក្នុងខេត្តត្បូងឃ្មុំ ស្រុកមេមត់ នេះបើយោងតាមក្រសួងរៀបចំដែនដី។   ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28859/families-to-receive-land-titles/

ក្រសួង​នឹង​ដាក់​ផលិតផល ១០ ប្រភេទ​ដើម្បី​លើក​កម្ពស់​កសិកម្ម​ខ្នាត​តូច

ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...

ចេង សុខហ័ង
http://bit.ly/2bfWnCZ

គណៈកម្មាធិការនឹងដោះស្រាយបញ្ហាស្រូវ

សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខេត្តដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់បញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្ករ ដែលថ្មីៗនេះកំពុងស្ថិតនៅក្នុងវិបត្តិដោយសារការនាំចេញធ្លាក់ចុះ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28624/committees-to-tackle-rice-woes/

របាយការណ៍​ហិរញ្ញវត្ថុ​យឺត​ប៉ះពាល់​ទំនុក​ចិត្ត?

ផ្សារហ៊ុនកម្ពុជាដែលទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីពីរបន្ថែមទៀតក្នុងរយៈពេល ៩ ខែចុងក្រោយនេះទទួលការចាប់អារម្មណ៍តិចតួចខណៈកង្វះរបាយការណ៍ហិរញ្ញវត្ថុទាន់ពេលវេលា និងការពន្យារពេលក្នុងការចេញរបាយការណ៍ហិរញ្ញវត្ថុសវនកម្មមិនមែនជាសញ្ញាល្អសម្រាប់ទំនុកចិត្តពេលអនាគតនោះទេ។ នេះបើតាមក្រុមអ្នកវិភាគ។ ...

Kali Kotoski
http://bit.ly/2bhh3rJ

CRF កែប្រែ​ពន្យារ​អាណត្តិ​រហូត​ដល់​ ៤ ​ឆ្នាំ

ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា CRF បានសម្រេចបង្កើនអាណត្តិដឹកនាំរបស់ CRF ពីរយៈពេល ២ ឆ្នាំទៅដល់ ៤ ឆ្នាំដោយលើកឡើងថាដើម្បីមានពេលវេលាក្នុងការអនុវត្តផែនការខណៈអ្នកនៅក្នុងឧស្សាហកម្មនេះចាត់ទុកថាជាការបាត់បង់ឱកាសសម្រាប់អ្នកផ្សេង។ ...

ចេង សុខហ័ង
http://bit.ly/2bmh12j

កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​ទី​ម័រ​ឡេស្តេ ធ្វើ​ការ​នាំចូល​អង្ករ និង​ស្ករ​

កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...

ជា វណ្ណៈ
http://bit.ly/2bayVqn

កសិករ​កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ដី​ធ្វើ​កសិកម្ម

កសិករដែលកាន់កាប់ដីតូចៗមានតួនាទីសំខាន់ក្នុងការទប់ស្កាត់មិនឲ្យមានការឈឺចាប់ខ្លាំងឡើងដែលកើតចេញពីការផ្លាស់ប្តូររបស់កម្ពុជាទៅរកសេដ្ឋកិច្ចឧស្សាហកម្មប៉ុន្តែប្រសិនបើមិនមានចំណាត់ការអ្វីមួយទេនោះមិនយូរមិនឆាប់ពួកគេនឹងប្រឈមមុខនឹងការខ្វះខាតដី។ នេះបើតាមអ្នកនិពន្ធនៃរបាយការណ៍ថ្មីមួយ។ ពួកគេនឹងត្រូវការដី! របាយការណ៍មួយដែលធ្វើឡើងដោយអង្គការអភិបាលកិច្ចដីតំបន់ទន្លេមេគង្គព្យាករថាត្រឹមឆ្នាំ ២០៣០ ចំនួនដីដែលតម្រូវឲ្យមានដើម្បីទ្រទ្រង់ចំនួនកសិករតូចតាចនឹងកើនឡើងចន្លោះពី ១០ ទៅ ៦៤ ភាគរយនៃកម្រិតឆ្នាំ ២០១៥ គឺពី ៣២០ ៦០០ ហិកតាទៅ ១ ៩៦២ ៤០០ ហិកតា។ ...

Jack Davies
http://bit.ly/2bwlLqH

ក្រុម​ការងារ​ស្រូវ​អង្ករ​ថ្មី​មួយ​​ត្រូវ​បាន​បង្កើត​ឡើង

ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្របានបង្កើតក្រុមការងារថ្មីមួយដើម្បីដោះស្រាយបញ្ហាដែលបានប្រឈមដោយឧស្សាហកម្មស្រូវអង្ករ និងវាយតម្លៃតម្រូវការដែលបានធ្វើឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...

ចេង សុខហ័ង
http://bit.ly/2bs3aYQ

អ្នក​កំពង់ស្ពឺ​សុំ​ឲ្យ​ក្រសួង​ជួយ​ពី​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ លីយ៉ុងផាត់

ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...

សែន ដាវីត
http://bit.ly/2b8mJWT

ក្រុមហ៊ុន​ថៃ​ M.S.K Fertilizer ​នាំចូល​ជី​សរីរាង្គ​ពី​ប្រទេស​ថៃ មក​កម្ពុជា

ក្រុមហ៊ុនក្នុងស្រុកប្រាយវ៉េគ្រុបនិងក្រុមហ៊ុនថៃ M.S.K Fertilizerដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតនិងចែកចាយជីកសិកម្មសរីរាង្គនៅប្រទេសថៃ កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងការសហការនាំចូលជីសរីរាង្គពីប្រទេសថៃ មកកាន់កម្ពុជា។ ...

សុខ ចាន់
http://bit.ly/2blTKSJ

ផ្លែស្វាយនាំចេញទៅកាន់កូរ៉េខាងត្បូងត្រូវបានជាប់គាំង

កាលពីខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងនាំដំណាប់ស្វាយពីប្រទេសកម្ពុជា ហើយព័ត៌មាននោះបានឱ្យសញ្ញាថាការនាំចេញផ្លែស្វាយរបស់កម្ពុជាបានកំពុងដំណើរការ។ យ៉ាងណាមិញ ការខ្វះខាតគ្រឿងម៉ាស៊ីននៅក្នុងប្រទេសកម្ពុជាមិនទាន់បានធ្វើឱ្យការនាំចេញនេះឆ្លើយតបទៅនឹងតម្រូវការកូរ៉េខាងត្បូងឡើយ នេះបើតាមក្រុមមន្ត្រីបានប្រាប់ឱ្យដឹង។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/28400/mango-exports-to-s--korea-stalled/

ផលិតផល​កសិកម្ម​កម្ពុជា ​​ប្រឈម​បញ្ហា​នាំ​ចេញ​ទៅ​ថៃ

ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនថៃកំពុងប្រឈមនឹងបញ្ហាខណៈភាគីថៃតម្រូវឲ្យវិញ្ញាបនបត្រភូតគាមអនាម័យដើម្បីអាចនាំចូលទៅប្រទេសថៃបាន។ ...

ចេង សុខហ័ង
http://bit.ly/2aLwI1T

គ្រួសារ​​​ដែលរងការ​​​បណ្តេញ​​​ចេញ​​​ និង​​​ក្រុមហ៊ុន​​​ស្ករស​​​ឈានដល់ការព្រមព្រៀង​​គ្នា​​​ហើយ​​

តំណាងគ្រួសារដែលត្រូវបានបណ្តេញចេញពីដីធ្លី និងតំណាងក្រុមហ៊ុនចម្ការអំពៅដែលគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាដ៏លេចធ្លោមកពីគណបក្សប្រជាជនកម្ពុជាបានប្រកាសការព្រមព្រៀងមួយកាលពីម្សិលមិញដែលផ្តល់សំណងចាប់ពី៥០០ដុល្លារដល់៥.០០០ដុល្លារដល់អ្នកភូមិដែលមានសិទ្ធិ បន្ទាប់ពីការតតាំងអស់រយៈពេល៥ឆ្នាំពាក់ព័ន្ធបញ្ហាដីធ្លី។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/33595

ការ​បង្កបង្កើន​ផល​ស្រូវ​រដូវ​វស្សា​ខ្ពស់​ជាង​ផែនការ តែ​បារម្ភ​​បាតុភូត​ប្រែប្រួល​អាកាស​ធាតុ

ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសឆ្នាំ២០១៦ខ្ពស់ជាងផែនការនេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប៉ុន្តែកសិករព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុអាចប៉ះពាល់ដល់ដំណាំស្រូវពួកគេ។ យោងតាមរបាយការណ៍នាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម ការងារបង្កបង្កើនផលស្រូវវស្សាសម្រេចបានលើផ្ទៃដី ២,៥៤លានហិកតារ គិតត្រឹមថ្ងៃទី៣ ខែសីហា ខ្ពស់ជាងផែនការសរុប ២,៤៧ហិកតារ ឆ្នាំ២០១៦ ប៉ុន្តែនៅទាបជាង ប្រមាណ ៩,៨១ភាគរយធៀបនឹងផ្ទៃដីបង្កបង្កើនផលស្រូវវស្សាឆ្នាំមុន។ ...

ជា វណ្ណៈ
http://bit.ly/2b2Ossb

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ ​កោះកុង ​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ

ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សីក្នុងសង្កាត់ស្ទឹងមានជ័យអស់រយៈពេលមួយសប្តាហ៍មកហើយនោះបានប៉ះទង្គិចជាមួយសន្តិសុខ និងកម្លាំងនគរបាលខណ្ឌមានជ័យ ខណៈដែលអ្នកភូមិទាំងនោះចង់ចេញពីវត្តទៅស្វែងរកអន្តរាគមន៍ជាថ្មីនៅការិយាល័យតំណាងសហភាពអឺរ៉ុបនៅកម្ពុជា។ ...

ទូច សុខា
http://bit.ly/2aU6opM

ពេលវេលាអស់សង្ឃឹមសម្រាប់កសិករកម្ពុជា

ភ្លៀងធ្លាក់លើកដំបូងនៅកម្ពុជាឆ្នាំនេះមិនទាន់មកដល់ទេ រហូតដល់ដើមខែមិថុនាសម្រាប់ខេត្តពោធិ៍សាត់ ដែលជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលដីតំបន់នេះមើលទៅឡើងក្រាំង និងស្ងួតហួតហែងនៅក្នុងពេលដែលជារដូវមាមារញឹកនឹងការដាំដុះ។ គ្រោះរាំងស្ងួតដ៏អាក្រក់នេះ រដ្ឋាភិបាលបានរៀបរាប់ថាវាមានស្ថានភាពអាក្រក់ខ្លាំងដូចដែលធ្លាប់បានកើតឡើងក្នុងឆ្នាំ ១៩៧៩ បន្ថែមពីនេះជាមួយនឹងការខ្សត់ភ្លៀងធ្លាក់កាលពីឆ្នាំមុនផង ដែលក្នុងស្ថានភាពនេះកសិករបានទទួលទឹកសម្រាប់ផឹកដែលបានផ្ដល់ដោយរដ្ឋាភិបាលជំនួសការផ្តល់ទឹកដើម្បីស្រោចស្រប់ដំណាំរបស់ពួកគេទៅវិញ។ ...

Ana Salvá
http://thediplomat.com/2016/08/desperate-times-for-cambodias-farmers/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

36V3k
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!