ជំនួយអភិវឌ្ឍន៍ទ្វេភាគី
សមាជិកគណៈកម្មាធិការជំនួយអភិវឌ្ឍន៍ ឌីអេស៊ី (DAC)
រដ្ឋាភិបាល គ្រោងនឹងសង់ផែកុងតឺន័រទឹកជ្រៅបន្ថែមទៀត
រដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅបន្ថែម ដែលមានជម្រៅ ១៤,៥ ម៉ែត្រ នៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាតាមរយៈពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងការកាត់បន្ថយតម្លៃ។ នេះបើយោងតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ...
ធូ វិរៈ
https://bit.ly/2HQ64Yd
GIZ នឹងគាំទ្រដល់ក្រសួងឧស្សាហកម្ម ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម
អង្គការ GIZ របស់អាលឺ្លម៉ង់ និងក្រសួងឧស្សាហកម្ម និងសិប្បកម្មបានជួបពិភាក្សាគ្នា ដើម្បីស្វែងរកយន្តការជួយសម្រួលដល់ការនាំចេញទំនិញ និងនាំចូលវត្ថុធាតុដើមសម្រាប់គាំទ្រវិស័យសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា តាមរយៈគម្រោងការគាំទ្រ ...
ធូ វិរៈ
https://bit.ly/38zcZAF
រដ្ឋាភិបាលអូស្ត្រាលីផ្តល់ប្រាក់ចំនួន ១០ លានដុល្លារសម្រាប់ការបោសសំអាតមីននៅកម្ពុជា
រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ប្រាក់ចំនួន ១០ លានដុល្លារសម្រាប់ការបោសសំអាតមីននៅកម្ពុជា។ ជំនួយត្រូវបានប្រកាសនៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា Pablo Chiho Kang ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនៅឯទីស្តីការក្រសួង។ ...
អាមេរិកផ្តល់ថវិកា $៧៥ ០០០ អភិរក្សសម្លៀកបំពាក់សល់ពីសម័យខ្មែរក្រហម
សហរដ្ឋអាមេរិកតាមរយៈលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានផ្ដល់ជំនួយថវិកាចំនួន ៧៥ ០០០ ដុល្លារ ដើម្បីអនុវត្តលើគម្រោងអភិរក្សសម្លៀកបំពាក់ និងសម្ភារនានាដែលនៅលើខ្លួនជនរងគ្រោះកាលពីសម័យខ្មែរក្រហមក្នុងគោលបំណងថែរក្សាទុកឲ្យបានយូរអង្វែងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ការផ្តល់ជំនួយនេះធ្វើឡើង ...
សុទ្ធ គឹមសឿន
https://bit.ly/2R2cgBZ
JICA ផ្ដល់ជំនួយជិត ២ លានដុល្លារ សម្រាប់សកម្មភាពដោះមីន ៤ ឆ្នាំទៅមុខទៀត
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៃរដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញបានចុះហត្ថលេខារួមគ្នាស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសនៃគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់ដោយផ្ដល់ជំនួយចំនួនជាង ១ លាន ៧៩ ម៉ឺនដុល្លារ សម្រាប់ ...
សុទ្ធ គឹមសឿន
https://bit.ly/2Mp0qPl
ជប៉ុនផ្តល់ហិរញ្ញប្បទាន $២២ លាន សម្រាប់សង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅពោធិ៍សាត់
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់ ២ ៤០៥ លានយ៉េនស្មើនឹងប្រមាណ ២២ លានដុល្លារ សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្ត ...
ម៉ិច ដារ៉ា
https://bit.ly/33QYBR6
ក្រសួងការបរទេសស្នើឱ្យស៊ុយអែតបន្តផ្តល់ជំនួយដោះមីន
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសបាន បញ្ជាក់ជាថ្មីនូវសំណើរបស់លោកដល់រដ្ឋាភិបាលស៊ុយអែត ដើម្បីពិចារណាបន្តផ្តល់ជំនួយសម្រាប់សកម្មភាពដោះមីននៅកម្ពុជា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់។ ...
តាំង វីដា
https://www.khmertimeskh.com/50665723/foreign-affairs-ministry-requests-sweden-to-demining-aid/
ប្រទេសជប៉ុនផ្តល់ជំនួយ ៤៣៩.២៦១ ដុល្លារសម្រាប់ការដាំដុះស្វាយចន្ទីសរីរាង្គ
រដ្ឋាភិបាលជប៉ុនបានផ្តល់ទឹកប្រាក់ចំនួន ៤៣៩.២៦១ ដុល្លារដល់អង្គការមិនមែនរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្តគម្រោងដែលផ្តល់ការគាំទ្រដល់កសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គតាមរយៈសហគមន៍កសិកម្ម។ ...
តាំង វីដា
https://www.khmertimeskh.com/50665758/japan-provides-439261-for-organic-cashew-farming/
កម្ពុជា និងអាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៦៧,១ លានអឺរ៉ូស្មើនឹង ៧៤ លានដុល្លារ។ ...
កម្ពុជា និងកូរ៉េសហការបង្កើតច្បាប់សុវត្ថិភាព និងសុខភាពការងារ
កម្ពុជា និងសាធារណរដ្ឋកូរ៉េបានសហការគ្នាបង្កើតច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារដើម្បីលើកកម្ពស់បញ្ហាសុវត្ថិភាពដល់កម្មករនិយោជិតកម្ពុជានៅតាមរោងចក្រ សហគ្រាស ឱ្យកាន់តែប្រសើរបន្ថែមទៀត ហើយការសិក្សានេះគ្រោងចំណាយទឹកប្រាក់ជាង ២៧ ម៉ឺនដុល្លារ ដោយរំពឹងថានឹងលេចរូបរាងនៅឆ្នាំ ២០២៣ ខាងមុខ។ ការប្រកាសពីគម្រោង ...
ឡុង គីមម៉ារីតា
https://bit.ly/33w7teZ
KOICA កំពុងសិក្សាប្រើប្រាស់លុយ ១០ លានដុល្លារ សម្រាប់ដោះមីននៅកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) បាននិងកំពុងសិក្សាពីលទ្ធភាពសម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា ដោយគ្រោងប្រើប្រាស់កញ្ចប់ថវិកាសរុបប្រមាណ ១០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តផែនការរយៈពេល ៦០ ខែ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ យោងតាមគេហទំព័រផ្លូវការរបស់ KOICA-កយកា បានឲ្យដឹងពីម្សិលមិញ។ ...
សុទ្ធ គឹមសឿន
https://bit.ly/35xnhQc
JICA បញ្ចប់ការសិក្សាលើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅក្រុងតាខ្មៅ
ទីភ្នាក់ងារទទួលបន្ទុកគម្រោងបានបង្ហើបឱ្យដឹងថា ការសិក្សាលទ្ធភាពសម្រាប់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅក្រុងតាខ្មៅ ដែលគាំទ្រថវិកាដោយប្រទេសជប៉ុន បានបញ្ចប់ជាស្ថាពរ ហើយការសាងសង់នឹងចាប់ផ្តើមនៅខែមេសាឆ្នាំក្រោយ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ...
https://www.khmertimeskh.com/50662436/jica-concludes-study-on-takhmao-city-water-plant/
ជប៉ុនផ្ដល់ជំនួយជិត ២០ ម៉ឺនដុល្លារ សម្រាប់គម្រោងអង្គការជប៉ុននៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃ ១៨ វិច្ឆិកា បានបន្ដផ្ដល់ជំនួយឥតសំណងជិត ២០ ម៉ឺនដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជាលើ «គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពតាមរយៈការអប់រំបរិស្ថានតាមបែបការអនុវត្ដនៅ ...
វ៉ន ដារ៉ា
https://bit.ly/2OxBBB4
ការប្តេជ្ញាចិត្តរួមគ្នាដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីន
ប្រទេសអូស្ត្រាលី និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការ រួមទាំងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នាពីការបន្តការប្តេជ្ញាដើម្បីធ្វើការឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីននៅឆ្នាំ ២០២៥ ...
Poovenraj Kanagaraj
https://www.khmertimeskh.com/50660644/joint-commitment-toward-mine-free-cambodia/
ប្រទេសជប៉ុនផ្តល់មូលនិធិដល់សកម្មភាពផ្សព្វផ្សាយដល់មជ្ឈមណ្ឌលឯកសារច្បាប់
រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាជាង ២៥០,០០០ ដុល្លារ ដើម្បីគាំទ្រមជ្ឈមណ្ឌលឯកសារច្បាប់របស់សាលាក្តីខ្មែរក្រហម ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន។ ...
មុំ គន្ធា
https://www.khmertimeskh.com/658534/japan-funds-outreach-activities-for-legal-documentation-center/
GIZ ផ្តល់ជំនួយ $៤,៥ លាន សម្រាប់អភិវឌ្ឍន៍ SME
អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បានផ្តល់ជំនួយចំនួន ៤,៥ លានដុល្លារ ដល់គម្រោងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសអាស៊ានចំនួន ៤ រួមមានកម្ពុជាផងដែរ។ សម្រាប់កម្ពុជាជំនួយនេះត្រូវបានចុះហត្ថលេខារវាងលោក សុន សេងហួត អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងតំណាង GIZ កាលពីថ្ងៃព្រហស្បតិ៍ក្នុងសិក្ខាសាលាស្តីពី «គេហទំព័រថ្នាក់ជាតិសម្រាប់សហគ្រាស ...
ធូ វិរៈ
https://bit.ly/2C2XkuS
ប្រទេសជប៉ុនជំរុញកិច្ចខិតខំប្រឹងប្រែងដោះមីន
ប្រទេសជប៉ុនថ្ងៃនេះនឹងផ្តល់ជំនួយឥតសំណងជាង ១ លានដុល្លារដល់អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរ សម្រាប់ការងារដោះមីន គម្រោងថែទាំសហគមន៍ និងបណ្តាញគាំទ្រកុមារ។ ពិធីចុះហត្ថលេខាលើជំនួយឥតសំណងដែលមានទឹកប្រាក់សរុប ១.០៥២.២៩៨ ដុល្លារអាមេ ...
មុំ គន្ធា
https://www.khmertimeskh.com/50647698/japan-to-boost-demining-efforts/
ជប៉ុនផ្តល់ជំនួយឥតសំណងជិត $២៦ លាន សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់
ជប៉ុននឹងផ្តល់ជំនួយឥតសំណងជិត ៣០០០ លានយ៉េន (ជិត ២៦ លានដុល្លារ) បន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ ខណៈដែលតំបន់មួយចំនួននៃរាជធានីតែងតែត្រូវទឹកជន់លិចនៅពេលដែលមានភ្លៀងខ្លាំងម្តងៗ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ...
រី សុចាន់
https://bit.ly/2nZaZQc
អាមេរិកផ្តល់ជំនួយ ៤២ ម៉ឺនដុល្លារទៀត ដើម្បីស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម
រដ្ឋាភិបាលអាមេរិកបានសម្រេចផ្ដល់ជំនួយជាង ៤២ ម៉ឺនដុល្លារបន្ថែមទៀត ដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ដើម្បីស្រាវជ្រាវសំណល់គ្រាប់បែកចង្កោមដែលអាមេរិកបានទម្លាក់នៅភាគខាងកើតនៃប្រទេស កម្ពុជា នាសម័យសង្គ្រាម កាលពីទសវត្សរ៍ ៧០។ ...
ឃុត សុភចរិយា
https://bit.ly/2PeFBu2
ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាង $៥២ លាន រយៈពេល ៧ ខែនេះ
ប្រទេស ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងសរុបជាង ៥២ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/2Gg3s5p
ប្រទេសជប៉ុននឹងផ្តល់ជំនួយ ៤,៦ លានដុល្លារ
រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ជំនួយប្រហែល ៤,៦ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ហូរី ...
ឃួន ណារីម
https://www.khmertimeskh.com/50624151/japan-to-grant-4-6-million-in-aid-2/
ប្រទេសជប៉ុនបានប្រគល់រថយន្តក្រុងចំនួន ៨០ គ្រឿងដល់សាលារាជធានីភ្នំពេញ
អភិបាលខេត្តភ្នំពេញលោក ឃួង ស្រេង កាលពីម្សិលមិញបានទទួលរថយន្តក្រុងសាធារណៈចំនួន ៨០ គ្រឿងពីប្រទេសជប៉ុន ក្នុងពិធីសម្ពោធស្ថានីយ៍ចំណតរថយន្ដក្រុងនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ឃួង ស្រេង បាននិយាយ ...
មុំ គន្ធា
https://www.khmertimeskh.com/50615849/japan-hands-over-80-buses-to-phnom-penh/
អាល្លឺម៉ង់ផ្តល់ជំនួយជិត៦៦លានដុល្លារដល់កម្ពុជាដោយភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្ស
រដ្ឋាភិបាលអាល្លឺម៉ង់សម្រចផ្តល់ជំនួយដល់កម្ពុជាជិត ៦៦ លានដុល្លារអាមេរិកដើម្បីចូលរួមលុបបំបាត់ភាពក្រីក្រ ដោយភ្ជាប់លក្ខខណ្ឌឲ្យប្រទេសកម្ពុជាគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែល VOA ទទួលបាន។ សេចក្តី ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/German-govt-gives-fund-to-eradicate-poverty-in-Cambodia/4920049.html
ជប៉ុន បន្តជួយលើគម្រោងដោះស្រាយវិបត្តិកកស្ទះចរាចរណ៍
ខណៈដែលស្ពានជ្រោយចង្វារ នៅរាជធានីភ្នំពេញ នឹងត្រូវបើកឲ្យដំណើរការឡើងវិញ នៅថ្ងៃទី ៤ ខែ មេសា គឺនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរជាងមួយសប្តាហ៍ ជប៉ុនក៏នៅបន្តជួយលើគម្រោងដោះស្រាយវិបត្តិកកស្ទះចរាចរណ៍ផង ...
Husain Haider
https://bit.ly/2V3Ni4K