អាមេរិក​ផ្តល់​ថវិកា​ $៧៥ ០០០ ​អភិរក្ស​សម្លៀកបំពាក់​សល់​ពី​សម័យ​ខ្មែរក្រហម

សហរដ្ឋអាមេរិក​តាមរយៈ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្ដល់​ជំនួយ​ថវិកា​ចំនួន ៧៥ ០០០ ដុល្លារ​ ដើម្បី​អនុវត្ត​លើ​គម្រោង​អភិរក្ស​សម្លៀកបំពាក់ និង​សម្ភារ​នានា​ដែល​នៅលើ​ខ្លួន​ជនរងគ្រោះ​កាលពី​សម័យ​ខ្មែរក្រហម​ក្នុង​គោលបំណង​ថែរក្សា​ទុក​ឲ្យ​បានយូរ​អង្វែង​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​។ ការផ្តល់​ជំនួយ​នេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​នៅក្នុង​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ «​គម្រោង​អភិរក្ស​វត្ថុ​ជាតិពន្ធុ​នាសតវត្សរ៍​ទី​ ២០» រវាង​លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក W. Patrick Murphy នៅ​មន្ទីរឃុំឃាំង​ ស-២១ ដែល​បច្ចុប្បន្ន​ជា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​។ …

សុទ្ធ គឹមសឿន
https://bit.ly/2R2cgBZ