JICA ផ្ដល់ជំនួយជិត ២ លានដុល្លារ សម្រាប់សកម្មភាពដោះមីន ៤ ឆ្នាំទៅមុខទៀត
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៃរដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញបានចុះហត្ថលេខារួមគ្នាស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសនៃគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់ដោយផ្ដល់ជំនួយចំនួនជាង ១ លាន ៧៩ ម៉ឺនដុល្លារ សម្រាប់សកម្មភាពដោះមីននៅកម្ពុជាក្នុងរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤។ កម្មវិធីនេះមានការចូលរួមដោយលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោក ខឹម សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីចុះហត្ថលេខារួមគ្នាគាំទ្រអង្គភាពស៊ីម៉ាក់នៅទីស្នាក់ការអង្គភាពស៊ីម៉ាក់ រាជធានីភ្នំពេញ។ …
សុទ្ធ គឹមសឿន
https://bit.ly/2Mp0qPl