ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ $២២ ​លាន​ សម្រាប់​សង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ពោធិ៍សាត់

លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​​អន្តរជាតិ និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ទឹកប្រាក់​ ២ ៤០៥ ​លានយ៉េន​ស្មើនឹង​ប្រមាណ​ ២២ ​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ «​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត​ពោធិ៍សាត់​»​។ នៅក្នុង​អំឡុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ជំនួយ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​ ០៤ ​ខែធ្នូ ឆ្នាំ​ ២០១៩ ​នៅ​ក្រសួងការបរទេស​កម្ពុជា​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែង​ថា​តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ ២២ ​លាន​ដុល្លារ​អាមេរិក​ (២ ៤០៥ ​លាន​យ៉េន​) ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ ជប៉ុន​នឹង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត និង​រៀបចំ​ប្រព័ន្ធ​ចែកចាយ​ទឹក​ក្នុង​ក្រុង​ពោធិ៍សាត់​។ …

ម៉ិច ដារ៉ា
https://bit.ly/33QYBR6