ជំនួយអភិវឌ្ឍន៍ពហុភាគី

ធនាគារពិភពលោក

កម្ចី​​​ថ្មី​​​របស់​​​ធនាគារ​​​ពិភពលោក​​​ធ្វើ​​​ឲ្យ​​​សកម្មជន​​​បឹង​​​កក់​​​ផ្ទុះ​​​កំហឹង

កាលពីម្សិលមិញ អ្នកគាំទ្រសហគមន៍បឹងកក់បានលើកឡើងថា ពួកគេមានការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសរបស់ធនាគារពិភពលោកក្នុងការផ្តល់កម្ចីថ្មីចំនួន១០០លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ស្របពេលការធ្វើទុក្ខបុកម្នេញ និងការចាប់សកម្មជនសិទ្ធិដីធ្លីដាក់ពន្ធនាគារកំពុងបន្តកើតមាន។ ...

Brendan O'byrne និង សេក ឧត្តម
http://www.cambodiadailykhmer.com/37174

ធនាគាពិភពលោកជួយស្វែងរកការដឹកជញ្ជូន

កម្ពុជាបានស្នើរធនាគារពិភពលោកដើម្បីជួយក្នុងការអភិវឌ្ឍនៃលក្ខខណ្ឌនៃសេចក្តីយោងសម្រាប់គណៈកម្មាធិការជាតិរៀបចំការដឹកជញ្ជូនដែលជាការគ្រោងទុករបស់ខ្លួន ដែលត្រូវបានសង្ឃឹមថានឹងជម្រុញវិស័យដឹកជញ្ជូន និងកាត់បន្ថយការចំនាយសម្រាប់អ្នកនាំចេញ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26944/wb-help-sought-for-logistics/

WB: កម្ពុជា​លោត​ចេញ​ពី​ប្រទេស​​​ដែល​មាន​​​ចំណូល​ទាប

ធនាគារពិភពលោកបានធ្វើការកែតម្រូវជាផ្លូវការពីឋានៈសេដ្ឋកិច្ចរបស់កម្ពុជាពីក្រុមប្រទេសមានប្រាក់ចំណូលទាបទៅជាប្រទេសមានប្រាក់ចំណូលកណ្ដាលទាបជាការចាត់ថ្នាក់ដែលក្រុមសេដ្ឋវិទូរំពឹងថានឹងនាំឲ្យមានការកាត់បន្ថយជំនួយបរទេស និងភាពអនុគ្រោះពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ...

ហ៊ គឹមសាយ
http://bit.ly/29i8zoy

កម្ពុជា និងធនាគារពិភពលោកពង្រីកការចូលរួមអភិវឌ្ឍដើម្បីកាត់បន្ថយភាពក្រីក្រ និងបែកចែកផ្លែផ្កានៃកំណើនដោយសមធម៌

រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកចុះហត្ថលេខា លើកគម្រោងចំនួន៤ ដើម្បីជួយពង្រឹងលើការថែទាំផ្លូវថ្នល់ គ្រប់គ្រងធនធានជលផល លើកកម្ពស់ជីវភាពរស់ពឹងអាស្រ័យលើកសិកម្មក្នុងសហគមន៍គោលដៅនៅជនបទ និងលើកកម្ពស់ការទទួលបានសេវាសុខភាព ដែលផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA)  ដែលជាស្ថាប័នមួយរបស់ធនាគារពិភពលោកសម្រាប់ផ្តល់ហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ។ ...

ប៊ូ សារឿន
http://www.worldbank.org/km/news/press-release/2016/06/09/cambodia-and-world-bank-expand-development-engagement

សហរដ្ឋអាមេរិក​៖​ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ត្រៀមខ្លួន​រួច​ស្រេច​ចំពោះ​ជំនួយ​ធនាគារពិភពលោក​

សហរេដ្ឋអាមេរិកបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពីការធ្លាក់ចុះនៃសិទ្ធិក្នុងការបញ្ចេញមតិ ក៏ដូចជាចោទប្រកាន់ធនាគារពិភពលោកពីបរាជ័យក្នុងការរៀនសូត្រពីកំហុសរបស់ខ្លួន ក្នុងការបោះឆ្នោតយល់ព្រមផ្តល់ជំនួយជាច្រើនឡើងវិញមកកាន់ប្រទេសកម្ពុជា។ ...

Zsombor Peter
https://www.cambodiadaily.com/news/govt-not-ready-for-world-bank-loans%E2%80%88us-113178/

កម្ចីធនាគារពិភពលោកនាំឱ្យមានចម្ងល់ពីបញ្ហាទំនុកចិត្ត

សេចក្តីសម្រេចរបស់ធនាគារពិភពលោកនៅដើមខែនេះក្នុងការផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសកម្ពុជាបន្ទាប់ពីមានការផ្អាកអស់រយៈពេលប្រាំឆ្នាំបាននាំមកនូវការរិះគន់ពីសំណាក់អ្នកជំនាញផ្នែកអភិវឌ្ឍន៍។ ...

សុខ ខេមរា
http://www.voacambodia.com/a/world-bank-loans-prompt-credibility-questions/3347308.html

ធនាគារ​ពិភព​លោក​ត្រលប់​មក​ផ្តល់​ជំនួយ​វិញ ក្រោយ​ដក​ខ្លួន​អស់ ៥ ឆ្នាំ

ធនាគារពិភពលោកបានអនុម័តផ្តល់ថវិកាចំនួន ១៣០ លានដុល្លារអាមេរិកក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីការចូលរួមដោយផ្ទាល់ឡើងវិញជាលើកដំបូងរបស់ធនាគារនេះក្នុងប្រទេសកម្ពុជា បន្ទាប់ពីធនាគារនេះបានដកខ្លួនកាលពីឆ្នាំ ២០១១ ក្រោយពីមានការបណ្តេញចេញដោយបង្ខំដ៏ធំបំផុតមួយដោយរដ្ឋាភិបាលដែលបានធ្វើឲ្យប្រជាពលរដ្ឋជាង ៣០០០ គ្រួសារបាត់បង់លំនៅឋាន។ ...

Kali Kotoski
http://bit.ly/1U6SETU

ធនាគារពិភពលោក​នឹង​ធ្វើការ​បោះ​ឆ្នោត​ដើម្បី​ដកទណ្ឌកម្ម​ការ​ផ្តល់​ប្រាក់កម្ចី​រយៈពេល​៥​ឆ្នាំ​

នាយកប្រតិបត្តិនៃធនាគារពិភពលោកបានធ្វើការបោះឆ្នោតនៅថ្ងៃនេះ ដើម្បីបន្តគម្រោងជាថ្មីសម្រាប់គ្រួសារដែលបាត់បង់ ដីធ្លីនៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនឹងបញ្ហាធំ ដែលជាការសម្រេចក្នុងការដកទណ្ឌកម្មការផ្តល់ប្រាក់កញ្ចីទៅកាន់ប្រទេសដែលកើតមានបាតុកម្មជុំវិញការបង្ខំផ្លាស់ទីដោយរដ្ឋាភិបាល។ ...

Zsombor Peter
https://www.cambodiadaily.com/news/world-bank-to-vote-on-ending-punitive-5-year-funding-freeze-112778/

វិស័យ​វាយនភ័ណ្ឌ​នឹង​ទ្រទ្រង់​ភាព​ខ្លាំង​របស់​សេដ្ឋកិច្ច​កម្ពុជា​ខណៈ​សេដ្ឋកិច្ច​ចិន​មានការ​ធ្លាក់​ចុះ​

កាលពី​ថ្ងៃ​ចន្ទ​ ធនាគារពិភពលោក​បាន​ធ្វើការ​ប៉ាន​ប្រមាណ​អំពី​កំណើនសេដ្ឋកិច្ចរបស់​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ការ​នាំ​ចេញ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​ ហើយ​កំណើន​នេះ​នឹង​មានការ​ថយ​ចុះ​ជា​មធ្យម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ បើទោះបីជា​សេដ្ឋកិច្ច​ចិនដែល​ជា​ប្រទេស​មាន​វិនិយោគ​គិ​ន​ច្រើន​ជាងគេ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/garments-to-keep-economy-strong-through-china-slowdown-111225/

ADB: សេដ្ឋកិច្ច​កម្ពុជា​ ២ ឆ្នាំ​ទៀត​នៅ​តែ​ខ្លាំង

ខណៈភាព​មិន​ច្បាស់​លាស់​​​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​​ ហាក់​ដូចជា​បន្ធូរ​បន្ថយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​​ឲ្យ​ដឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅ​តែ​មាន​​ស្ថិរភាព​​ក្នុង​​ឆ្នាំ ​ ២០១៦​ ដោយសារ​តែ​ត្រូវ​បាន​គាំទ្រ ...

16 Kali Kotoski
http://bit.ly/1MDfdSW

គម្រោង​ធនាគារពិភពលោក​មាន​បញ្ហា​មុន​ពេល​ចាប់ផ្តើម​

ក្នុង​ចន្លោះ​ឆ្នាំ​២០០៨-២០១៥​ ធនាគារពិភពលោក​និង​អង្គការ​ GIZ​ ដែល​ទទួល​បន្ទុក​ការ​ផ្តល់​ជំនួយ​របស់​អា​ល្លឺ​ម៉​ង់​បាន​ចំណាយ​ទឹកប្រាក់​១៣​លាន​ដុល្លារ​ក្នុង​ការ​រៀបចំ​ដី​សម្បទាន​សង្គម​ចំនួន​៨​កន្លែង​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​ជីវភាព​ទី​ទ័​រ​ក្រ​បំផុត ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/world-bank-project-in-trouble-before-it-starts-108700/

បាតុករគប់ពងមាន់នៅច្រកទ្វារចូលរបស់ទីស្នាក់ការធនាគារជាតិ

កាលពី​ថ្ងៃ​ចន្ទ​ ពលរដ្ឋ​និង​ប្រជាជន​ដែល​ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញពី​តំបន់​បឹង​កក់​និង​បូ ​រី​កីឡា​ នៃ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​នៃ​ ធនាគារពិភពលោក​ដែល​ស្ថិត​នៅ​លើ​ដងផ្លូវ​នរោត្តម​និង​បាន​គប់​ពង​មាននៅ​ច្រក​ ទ្វារ​ចូល ...

អូន ភាព
https://www.cambodiadaily.com/news/protesters-hurl-eggs-at-world-bank-office-promise-to-return-108550/

ធនាគារពិភពលោក​បាន​ត្រៀមខ្លួន​សម្រាប់​គម្រោង​ផ្សេង​ទៀត​

ធនាគារពិភពលោក​បាន​កំពុង​ពិចារណា​លើ​គម្រោង​មួយ​ផ្សេង​ទៀត​ដែល​នឹង​ផ្តល់​មូលនិធិ​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា​។​ ប្រ​សិន​គម្រោង​នេះ​ត្រូវ​បាន​អនុម័ត​ បង្អាក​ប្រាក់​កម្ចី​ថ្មី​រយៈពេល​បួន​ឆ្នាំ​របស់​អង្គការ​នេះ​នឹង​ត្រូវ​បាន​រំសាយ​។​ ​ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/world-bank-readies-another-project-100986/

ធនាគារពិភពលោក​សង្ឃឹម​នឹង​បញ្ចប់​ការ​បង្អាក់​ជំនួយ​ដល់​កម្ពុជា​

ធនាគារពិភពលោក​អាច​នឹង​អនុម័ត​មូលនិធិ​ដំបូង​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ខែមីនា​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​នា​ពេល​ ថ្មីៗ​នេះ​ ដែល​ជា​ការ​ផ្លាស់​ប្តូរ​ឈាន​ដល់​ការ​បញ្ចប់​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ នៃ​ការ​បង្អាក់​ឥណទាន​ថ្មី​របស់​ធនាគារ​នេះ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/world-bank-looks-to-end-funding-freeze-100353/

​ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​ចំណុច​របត់​លើ​ជំនួយ​បរទេស​

ទោះបីជា​មានការ​បរាជ័យ​ក្នុង​ការ​បំពេញ​តាម​លក្ខខណ្ឌ​រំពឹង​ទុក​របស់​ម្ចាស់​ជំនួយ​បរទេស​​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​ រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ជួប​ប្រទះ​ផល​លំបាក​ដើម្បី​ធានា​ការ​ផ្តល់​ជំនួយ​ពី​បរទេស​នោះ​ឡើយ​។​ ​ ...

Tej Parikh
https://www.cambodiadaily.com/news/cambodia-faces-turning-point-on-foreign-aid-100205/

ក្រុម​គ្រួសារ​ដំបូង​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នៅ​ក្នុង​គម្រោង​ទទួល​រង​ការ​រិះគន់​របស់​ធនាគារពិភពលោក​

​រដ្ឋាភិបាល​បាន​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដី​ចំនួន​ ២៥០​ ដំបូង​ទៅ​កាន់​គ្រួសារ​ចំនួន​ ៣០០០​គ្រួសារ​ ក្នុង​គម្រោង​របស់​ធនាគារពិភពលោក​មួយ​ ដែល​ឧបត្ថម្ភ​ថវិកា​សម្រាប់​ជន​ក្រីក្រ​ប្រជាជន​កម្ពុជា​ ដែល​គម្រោង​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​ក្នុងស្រុក​មួយ​ក្រុម​រិះគន់​ថា​ បាន​ធ្វើ​ឱ្យ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/first-families-

ធនាគារពិភពលោក​៖​ ប្រទេស​កម្ពុជា​ប៉ះពាល់​តិចតួច​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​

កាលពី​ថ្ងៃ​ចន្ទ​ ធនាគារពិភពលោក​បាន​អះអាង​យ៉ាង​មុតមាំ​ក្នុង​ការ​ព្យាករ​របស់​ខ្លួន​ដែល​ធ្វើ​ឡើង​ក្នុង​ខែមេសា​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​បន្ត​ថយ​ចុះ​យឺត​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ក្រោយ​ ក៏​ដូច​ជា​អះអាង​ថា​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/world-bank-says-cambodia-will-weather-china-slowdown-96516/

ធនាគារពិភពលោក​ផ្តល់​ដំណោះស្រាយ​តិចតួច​ ខណៈ​ពេល​អ្នក​ភូមិ​​ត្រូវ​គម្រាម​គំ​ហែង​ និង​ដាក់​ពន្ធនាគារ​សម្រាប់​ការ​តវ៉ា​នឹង​គម្រោង​អភិវឌ្ឍន៍​ធំៗ​

​ង៉ែត​ ឃុន​ លោកយាយ​អាយុ​៧៦​ឆ្នាំ​ដែល​ត្រូវ​បាន​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ស្គាល់​ថា​ ជា​ “​ម៉ាក់យាយ​”​ មិន​ទាន់​បាន​ទទួល​ការ​ចូល​និវត្តន៍​ស្ងប់ស្ងាត់​នៅ ឡើយ​ទេ​។​​អ្នកនាំពាក្យ​របស់​ធនាគារពិភពលោក​ បាន​ឲ្យ​ដឹង​ថា​ ធនាគារ​កំពុង​ពិភាក្សា​ជាមួយនឹង​រដ្ឋា​ភិបាល ...

ផន បុផ្ផា និងអ្នករាយការណ៍ផ្សេងទៀត
http://www.voacambodia.com/content/world-bank-does-little-as-villagers-threatened-and-jailed-for-protestting-big-projects/2959923.html

ធនាគារពិភពលោកមិនចាប់អារម្មណ៍លើមតិទាក់ទិននឹងការបង្អាកប្រាក់កម្ចីលើកម្ពុជា

ឯកសារថ្មីរបស់ធនាគារពិភពលោកស្តីអំពីការរៀបចំផ្តល់ប្រាក់កម្ចីថ្មីដល់កម្ពុជា បន្ទាប់ពីការផ្អាកនៅឆ្នាំ២០១១បានបង្ហាញថា ធនាគារអន្តរជាតិមួយនេះ បានផ្តល់ពេលវេលាតិចតួចចំពោះមតិសាធារណៈទៅលើការសម្រេចចិត្តលើការចាប់ផ្ដើមការផ្តល់ប្រាក់កម្ចីឬទេតាំងពីដំបូង។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/world-bank-shows-no-interest-in-views-on-freeze-91886/

អង្គការ​​​ជំរុញ​​​​​​ឲ្យ World Bank ​​ជួយ​អ្នក​​​ភូមិបឹងកក់ ​ពេល​​​បន្ត​​​ផ្តល់​កម្ចី​

អង្គការ​មិន​មែន​រដ្ឋាភិបាល​​​ក្នុង​​ស្រុក និង​អន្តរជាតិ​មួយ​ក្រុម​​កំពុង​​ជំរុញ​ឲ្យ​ធនាគារ​ពិភព​​​​លោក​​បញ្ចូល​​កម្មវិធី​មួយ​​ ដើម្បី​ជួយ​​​អ្នក​ភូមិ​​រាប់​ពាន់​គ្រួសារ​ ដែល​ត្រូវ​បាន​បណ្ដេញ​​ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26915/

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ធនាគារ​ពិភព​លោក​ជួយ​អ្នក​តវ៉ា​ដែល​​រង​ការ​រំលោភ​បំពាន​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Right Watch) ​និយាយ​ថា ធនាគារ​ពិភព​លោក​​មិន​​​កំពុង​​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​ផ្សេងទៀត​ដែល​កំពុង​​ប្រឈម​ការ​​​​រំលោភ​បំពាន​​ពី​សំណាក់​រដ្ឋាភិបាល ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/25975/

អង្គការ​អុក​ស្វា​ម​:​ ធនាគារពិភពលោក​ប្រហែលជា​ធ្វើ​មើល​មិនឃើញ​ពី​ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​ហិរញ្ញវត្ថុ​របស់​ខ្លួន​

​កាលពី​ថ្ងៃ​ពុធ​ ក្រុមការងារ​អភិវឌ្ឍន៍​សកល​នៃ​អង្គការ​អុក​ស្វា​ម​ (Oxfam)​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថា​ ដៃ​វិស័យ​ឯកជន​របស់​ធនាគារពិភពលោក​ ប្រហែលជា​កំពុង​បង្ករ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ ជៀស​ជាង​វិជ្ជមាន​ នៅ​ពេល​ដែល​ស្ថាប័ន​នេះ​ វិនិយោគ​ទៅ​ក្នុង​ក្រុមហ៊ុន ...

Anna Yukhananov
http://www.reuters.com/article/2015/04/01/us-worldbank-investments-idUSKBN0MS5IJ20150401

ធនាគារ​ពិភពលោក​រង​ការ​រិះ​គន់​ក្នុង​របាយ​ការណ៍​សិទ្ធិ​មនុស្ស

បន្ទាប់​ពី​ទទួល​ស្គាល់​ថា​មាន «បញ្ហា​ធំ» ជាមួយ​គម្រោង​ផ្តល់​ការ​តាំង​លំនៅឋាន​ថ្មី កាល​ដើម​ខែ​នេះ ធនាគារ​ពិភពលោក បាន​ទទួល​រង​ការ​រិះគន់ ពី​ប្រជាជន​តំបន់​បឹងកក់ នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ពី​ក្រុម​សិទ្ធិ​មនុស្ស។ របាយ​ការណ៍​របស់​គម្រោង​គណនេយ្យភាព​អន្តរជាតិ (IAP) ដែល​មាន​ចំណង​ជើង​ថា «ត្រឡប់​ទៅ​រក​ការ ...

Daniel Pye
http://bit.ly/1GxWy3t

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JhsWX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!