ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត

អាកាសយានដ្ឋាន និងការធ្វើដំណើរ

ក្រុមហ៊ុន Emirate Airlines នឹង​ពង្រីក​វត្ត​មាន​នៅ​ទីផ្សារ​កម្ពុជា

ក្រុមហ៊ុន Emirates Airlines ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូបៃ នឹង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​តាមរយៈ​ការ​ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ឌូបៃ ប្រទេស​អាមីរ៉េត​អារ៉ាប់​រួម ខណៈ​ពេល​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ពង្រីក​ប្រតិបត្តិការ​ក្នុង​តំបន់​។ ...

Kali Kotoski
http://bit.ly/2lm0eDA

រដ្ឋាភិបាល​តាម​ដាន​ គ្រោង​សាង​សង់​ព្រះ​លាន​យន្ត​ហោះ​​អន្តរជាតិ​ថ្មី​​

​រដ្ឋាភិបាល​កម្ពុជាសម្រេច​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ធ្វើការ​តាមដានត្រួតពិនិត្យនិង​ផ្តល់​ការ​ប្រឹក្សា​​​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាប បន្ទាប់​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទទួល​បាន​ការ​ស្នើសុំ​ផ្លូវការ​ពី​សម្រាប់​គម្រោង​មួយ​នេះ ពី​ក្រុមហ៊ុន​ចិន។​​ ...

ជា វណ្ណៈ
http://bit.ly/2kjma04

ក្រសួង​បង្ហាញ​គម្រោង​សង់​ផ្លូវ​រថភ្លើង​ភ្ជាប់​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូនបាន​បង្ហាញ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើងភ្ជាប់​ពី​ផ្លូវ​រថភ្លើង​ដែល​មាន​ស្រាប់ភ្នំពេញខេត្ត​ព្រះសីហនុចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ គម្រោង​នេះ ​គឺ​ដើម្បី​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ ពី​កក់​ស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង និង​ដើម្បី​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ផង​ដែរ។​ ...

ជា វណ្ណៈ
http://bit.ly/2geJaNe

មន្ត្រី​អាកាសចរណ៍៖ ​អាកាសយានដ្ឋាន​កម្ពុជា​រំពឹង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ

អគ្គលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បង្ហាញ​ក្តី​សង្ឃឹម​ជា​វិជ្ជមាន​ចំពោះ​ស្តង់ដារ​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា ស្រប​តាម​ស្តង់ដារ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ បន្ទាប់​ពី​ក្រុមមន្ត្រី​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ នៃ​អង្គការ​សហ​ប្រជាជាតិ (ICAO) ទើប​តែ​បញ្ចប់​សវនកម្ម​របស់​ខ្លួន​នៅ​កម្ពុជា។​ ​លោក ស៊ីន ច័ន្ទសេរីវុត្ថា មន្ត្រី​នាំ​ពាក្យ​អគ្គលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ថ្លែង​កាល ...

ជា វណ្ណៈ
http://bit.ly/2f7xtWJ

អាកាស​យានដ្ឋាន​កម្ពុជា ៩ខែ​ទទួល​អ្នក​ដំណើរ​ជាង​៥​លាន​នាក់

អាកាស​យានដ្ឋាន​កម្ពុជាទទួល​បាន​អ្នក​ដំណើរ​ជាង៥​លាន​នាក់និង ៥៣០០០ ជើង​ហោះហើរ​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំ​២០១៦ ពោល​គឺ​ចំនួន​អ្នក​ធ្វើ​ដំណើរ​កើន​ឡើង ៦.២​ភាគរយ និង​ចំនួន​ជើង​ហោះហើរ​កើន​ឡើង ២.៨​ភាគរយ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ ...

ស៊ុំ ម៉ាណេត
http://bit.ly/2ezr8CT

ICAO ពិនិត្យ​​សុវត្ថិភាព​អាកាសចរណ៍​​កម្ពុជា​សប្តាហ៍​​ក្រោយ

អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ (​ICAO) នឹង​មក​ធ្វើការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​​​ព្រលាន​យន្តហោះ​​​កម្ពុជា​នៅ​​សប្ដាហ៍​ក្រោយ​ខណៈ​មន្ដ្រី​​មកពី​អាកាសចរ​ស៊ីវិល​​​កម្ពុជា​អះអាង​ថា​បាន​​ត្រៀម​ខ្លួន​​ជា​ស្រេច​​សម្រាប់​វិធានការ​នេះ​ ...

ចេង សុខហ័ង
http://bit.ly/2ebMJCv

អង្គរអ៊ែរ​ជួល​យន្តហោះ A320 ពីរ​គ្រឿង​ពី​ BOC

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​​កម្ពុជា​អង្គរអ៊ែរ​កាលពី​ម្សិលមិញ​​បាន​ចុះ​កិច្ចព្រមព្រៀង​ជួល​យន្តហោះ​ Airbus A320 ពីរ​គ្រឿង​ពី​ក្រុមហ៊ុន​អាកាសចរណ៍ BOC Aviation​ របស់​​ចិន​ដែល​គ្រោង​នឹង​នាំ​ចូល​​នៅ​ចុង​ឆ្នាំ​នេះ។ ...

ហ៊ គឹមសាយ
http://bit.ly/2eod2D6

កូរ៉េផ្ដល់អគារហ្វឹកហ្វឺនអាកាសចរណ៍សីុវិល

បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រយៈពេល​ ៣​ ឆ្នាំ​ កន្លះ​មក​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​កូរ៉េ​ (KOICA)​ប្រចាំ​នៅ​កម្ពុជា​ បាន​ប្រគល់​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​ ​ដែល​មាន​តម្លៃ​១០.១​លាន​ដុល្លារ​អា​មេ​រិ​ក​ ជូន​ដល់​រដ្ឋាភិបាល​កាលពី ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30685/korea-hands-over-aviation-center/

គម្រោង​ព្រលាន​យន្ត​ហោះ​កោះកុង​រួច​រាល់

ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ ដែល​ស្ថិត​នៅ​ពីក្រោយ​គម្រោង​វិនិយោគ​ទេសចរណ៍​តម្លៃ​ជាង​៣,៨​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកោះកុង​បាន​បញ្ជាក់​ថា​ ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាប់ផ្ដើម​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នៅ​កោះកុង​ ទោះបីជា​មិន​បាន​បង្ហាញ​ទុន​វិនិយោគ​ ឬ​ កាលបរិច្ឆេទ​គម្រោង ...

Kali Kotoski និង ហ៊ គឹមសាយ
http://bit.ly/2cHwQRx

កូរ៉េចែករំលែកចំណេះដឹងអាកាសចរណ៍ជាមួយកម្ពុជា

ការគ្រប់គ្រងសុវត្ថិភាពអាកាសចរណ៍ស៊ីវិល ទាមទារការត្រួតពិនិត្យស្មុគស្មាញទាំងក្នុងកត្តាយន្តហោះ និងកត្តាខាងក្រៅ។ ការគំរាមកំហែងមានចច្រើនប្រភេទខុសៗគ្នា រួមមាន ការផ្តល់ព័ត៌មានរអាក់រអួល, វត្ថុនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសផ្សេង, រន្ទះបាញ់ និងហ្វូងសត្វបក្សី។ ហានិភ័យ គឺជាពិសេសមានច្រើន នៅពេលដែលយន្តហោះហោះចេញពីដី និងនៅពេលចុះចត។ ការងារនៃក្រុមអ្នកដែលគ្រប់គ្រងហានិភ័យទាំងនេះ គឺពិតជាសំខាន់ណាស់ ដែលការងារនេះអាចធ្វើឱ្យការភាពខុសគ្នារវាងការស្លាប់ និងរស់រានមានជីវិត។ ...

Jung Min-ho
http://www.koreatimes.co.kr/www/news/nation/2016/09/116_214001.html

ក្រុមហ៊ុន​អាកាសចរណ៍​​ចិន​ នឹងបើក​សាលា​​ជំនាញ​បើក​យន្តហោះ​នៅ​កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍SpringAirlineជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2c9zYJr

ថៃ ​បាន​លុប​ចោល​កូតា​ជើង​ហោះហើរ​ជាមួយ​កម្ពុជា

ថៃបានលុបចោលកូតាជើងហោះហើរពាណិជ្ជកម្មមកកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលុបចោលការរឹតបន្តឹងឲ្យស្របជាមួយនឹងកិច្ចព្រមព្រៀងអាកាសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីខែឧសភា។ ...

ចេង សុខហ័ង
http://bit.ly/2cmmHNe

ក្រុមហ៊ុន ANA ​ចាប់​ផ្តើម​ការ​ហោះហើរ​ដោយ​ផ្ទាល់​មកកាន់​​កម្ពុជា​

ជើងហោះហើរដោយផ្ទាល់ជាលើកដំបូងដែលមិនធ្លាប់មានពីអាកាសយានដ្ឋានណារីតា ទីក្រុងតូក្យូប្រទេសជប៉ុន បានមកដល់ប្រទេសកម្ពុជា ជាមួយអ្នកដំណើរចំនួន២៨០ នាក់នៅរសៀលម៉ោង ៣:១០ នាទី កាលពីម្សិលមិញដោយសង្ឃឹមថា នឹងលើកកម្ពស់សេវាហោះហើរថ្មីជារៀងរាល់ថ្ងៃដោយផ្ទាល់រវាងកម្ពុជា និងជប៉ុន រួមទាំងទំហំពាណិជ្ជកម្ម និងវិស័យទេសចរណ៍។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន ANA បានឲ្យដឹងថាជើងហោះហើរដោយផ្ទាល់នាពេលបច្ចុប្បន្ននេះនឹងសម្រួលរវាងប្រទេសទាំងពីរនៅក្នុងលក្ខខ័ណ្ឌអាជីវកម្ម វិស័យទេសចរណ៍ ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងសម្រាប់ប្រទេសទាំងពីរ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2bJ0rMk

ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី នឹង​ហោះហើរ​ត្រង់​មក​កាន់​ភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Garuda កំពុងពិចារណាចាប់ផ្ដើមការហោះហើរត្រង់ពីទីក្រុងហ្សាកាតា មកកាន់ទីក្រុងភ្នំពេញ ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសដែលជាសមាជិកអាស៊ាន ទាំងពីរនេះ។ លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានឲ្យដឹងកាលពីថ្មីៗនេះថា លោកបានជួបពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍នេះ ហើយពួកគេឆ្លើយតបថា ពួកគេកំពុងសិក្សាសក្ដានុពលទីផ្សារ ដើម្បីចាប់ផ្តើមការហោះហើរត្រង់មកកាន់កម្ពុជា។ ...

ម៉ៃ គុណមករា
http://bit.ly/2buztIq

អាកាសចរណ៍ ​VietJet នឹង​ចាប់ផ្តើម​សេវា​ឡើង​វិញ

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប VietJet របស់វៀតណាមនឹងចាប់ផ្ដើមការហោះហើរជាថ្មីមកកាន់ទីផ្សារកម្ពុជានៅចុងខែតុលាបន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ៦ ខែមក។ នេះបើតាមលោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងកាលពីម្សិលមិញ។ ...

ចេង សុខហ័ង
http://bit.ly/2bi7Thu

ចិន និង​កម្ពុជា ពិភាក្សា​ការ​សង់​​អាកាស​យានដ្ឋាន ​ផ្លូវ​ដែក​ កសិកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA

ប្រទេសកម្ពុជាចុះហត្ថលេខាជាមួយនឹង Morocco

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីសប្តាហ៍មុនជាមួយនឹងអាជ្ញាធរអាកាសចរស៊ីវិល Morocco ដែលអនុញ្ញាតឱ្យមានការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរនេះ។ ...

Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/08/cambodia-signs-mou-with-morocco/

កិច្ចព្រមព្រៀងអាកាសចរណ៍កម្ពុជាហ្វាំឡង់

អគ្គលេខាធិកាអាកាសចរណ៍ស៊ីវិលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីថ្ងៃច័ន្ទ ជាមួយនឹងអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វាំឡង់ ដើម្បីបើផ្លូវអាកាស និងជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27466/cambodia-finland-air-pact/

អ្នក​ដំណើរ​តាម​ព្រលាន​យន្តហោះ​កម្ពុជា​កើន​តិចតួច

ចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជាសរុបនៅឆមាសទី ១ ឆ្នាំ ២០១៦ នេះមានជាង ៣,៤ លាននាក់ដែលជាកំណើនតិចតួចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនកម្ពុជាអ៊ែរផត។ ...

ហ៊ គឹមសាយ
http://bit.ly/2ackvrN

ចិន នឹងភ្ជាប់​ជើង​ហោះហើរ​ត្រង់​ពី​ខេត្ត​ហៃណាន មក​ភ្នំពេញ និង​សៀមរាប

នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ...

ជា វណ្ណៈ
http://bit.ly/29UIKLn

ជើងហោះហើរ​ដឹក​ទំនិញ​រុ​ស្ស៊ី​នឹង​ធ្វើការ​ហោះហើរ​រាល់​ស​ប្តា​ហ៍​ទៅ​កាន់​ប្រទេស​កម្ពុជា​

ជើងហោះហើរដឹកទំនិញរបស់ប្រទេសរុស្ស៊ីឈ្មោះ AirBridge Cargo Airlines នឹងធ្វើការហោះហើរជារៀងរាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជាក្នុងខែនេះ ដែលនេះជាផ្នែកមួយនៃការពង្រីកសេវាកម្មរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ បើយោងតាមរបាយការណ៍នៃសារព៍ត៌មានអន្តរជាតិមួយ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/russian-cargo-airline-add-cambodia-flight

ក្រុមហ៊ុន​ KMile ចាប់​ផ្តើម​សេវា​ដឹក​ទំនិញ​តាម​អាកាស​មក​ប្រទេស​កម្ពុជា

ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ...

ចេង សុខហ័ង
http://bit.ly/29myklm

កម្ពុជា​ផ្តល់​សិទ្ធិ​ទី ៥ ដល់​ក្រុមហ៊ុន​អាកាសចរណ៍

រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានសម្រេចយល់ព្រមផ្តល់សិទ្ធិហោះហើរទីប្រាំនៅក្នុងវិស័យអាកាសចរណ៍កម្ពុជាជាសិទ្ធិទាក់ទាញមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាចចុះចតនៅកម្ពុជាហើយបន្តដំណើរដោយប្រើយន្តហោះដដែលទៅកន្លែងមួយផ្សេងទៀតបានទាំងក្នុង និងក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីខាងលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/29aSQng

រដ្ឋាភិបាល​មាន​​គម្រោង​សង់​ព្រលាន​យន្តហោះ​​ថ្មី​នៅ​ក្បែរ​ភ្នំពេញ

រាជរដ្ឋាភិបាលបានប្រកាសសម្រេចរក្សាតំបន់សន្តិសុខ និងសុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានវិវាទឲ្យស្ថិតក្នុងស្ថានភាពដដែលសិនដោយពុំមានការពង្រីកព្រលានយន្តហោះនោះទេខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ...

ប៉ិច សុធារី
http://bit.ly/28USOR6

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eDXXn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!