សេដ្ឋកិច្ច និងពាណិជ្ជកម្ម
សេវាកម្មធនាគារ និងហិរញ្ញវត្ថុ
ធនាគារជាតិចាប់ប្រតិបត្តិការផ្តល់សន្ទនីយភាពមានការធានា
ធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្តើមអនុវត្តប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) នៅថ្ងៃស្អែកនេះហើយ នឹងសង្ឃឹមថាឧបករណ៍នេះនឹងមានឥទ្ធិពលទៅលើអត្រាការប្រាក់ក្នុងទីផ្សារកម្ពុជា។នេះបើយោងតាមអគ្គនាយកធនាគារជាតិនៃកម្ពុជា ...
សុខ ចាន់
http://bit.ly/2e7h8ll
ជំនាញគណនេយ្យ លក់ បដិសណ្ឋារកិច្ច គ្រប់គ្រង និងទីផ្សារ កំពុងមានតម្រូវការ
ជំនាញផ្នែកគណនេយ្យហិរញ្ញវត្ថុ លក់ បដិសណ្ឋារកិច្ច គ្រប់គ្រង និងទីផ្សារត្រូវបានរកឃើញថា ជាប្រភេទការងារដែលមានតម្រូវការច្រើនគេក្នុងចំណោម ២៩ប្រភេទការងារ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ Everjobs។ របាយការណ៍នេះបានបង្ហាញថា ការងារជាង ២៥០០ កន្លែងអាចរកបានក្នុងទីផ្សារការងារសម្រាប់អ្នកដែលស្វែងរក ...
ស៊ុំ ម៉ាណេត
http://bit.ly/2e1TCUz
NCD ត្រូវបានដាក់ឲ្យទិញ-លក់រវាងគ្រឹះស្ថានហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា (NBC) បានចាប់ផ្តើមអនុវត្តការចេញផ្សាយលក់មូលបត្រអាចជួញដូរបាន (NCD) រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ការចេញលក់ NCD នេះនឹងប្តូរមកធ្វើឡើងប្រចាំសប្តាហ៍រៀងរាល់ថ្ងៃពុធដើម្បីបើក ...
ហ៊ គឹមសាយ
http://bit.ly/2cTUsGC
សហព័ន្ធស្រូវអង្ករ ស្នើបង្កើតឥណទានគ្រប់គ្រងកញ្ចប់ថវិកា
សហព័ន្ធស្រូវអង្ករកម្ពុជា(CRF)បានដាក់សំណើទៅរដ្ឋាភិបាលដើម្បីស្នើបង្កើតគណៈកម្មាធិការឥណទានចម្រុះមួយដើម្បីគ្រប់គ្រងកញ្ចប់ថវិកាពិសេសដែលរដ្ឋាភិបាលបានទម្លាក់ជូនដល់បណ្តារោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញអង្ករដែលត្រូវការទុនបង្វិលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បី ...
សុខ ចាន់
http://bit.ly/2dDAhw9
អ្នកជំនាញបារម្ភពីការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ដែលគ្មានអាជ្ញាប័ណ្ណ
សមាគមដែលមិនមានអាជ្ញាប័ណ្ណ TYGi Save Death Association កំពុងផ្ដល់សេវាធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនមានប្រាក់ចំណូលទាបជារបៀបដែលប្រតិបត្តិករផ្លូវការបារម្ភថាវាអាចប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ឧស្សាហកម្មនេះ និងហានិភ័យ ...
ហ៊ គឹមសាយ
http://bit.ly/2cArJBK
RDB បន្ទាបការប្រាក់ដើម្បីបង្កើនតម្លៃនៃការទិញស្រូវ
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានសម្រេចបន្ទាបអត្រាការប្រាក់ដែលផ្តល់ឲ្យរោងម៉ាស៊ីកិនស្រូវ ១ ភាគរយបន្ថែមទៀតដើម្បីជួយសម្រួលដល់ការទិញស្រូវពីកសិករឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមអគ្គនាយក RDB។ RDB ភ្លាមៗបន្ទាប់ពីទទួល ...
ហ៊ គឹមសាយ
http://bit.ly/2dvnUzR
ក្រុមហ៊ុនធានារ៉ាប់រងថៃ ១ ទៀតនឹងចូលមកកម្ពុជា នៅឆ្នាំក្រោយ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបាងកក (Bangkok Life Assurance) រំពឹងថានឹងចូលមកទីផ្សារធានារ៉ាប់រងអាយុជីវិតកម្ពុជានៅដើមឆ្នាំក្រោយ។ នេះបើតាមសារព័ត៌មានថៃ។ សេចក្តីរាយការណ៍ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថៃនេះកាលពីដើម ...
Matthieu de Gaudemar
http://bit.ly/2dnLhiE
ធនាគារ Krungsri ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ
ធនាគារ Krungsri (Bank of Ayudhya PCL) ជាសមាជិកនៃក្រុមហ៊ុន Mitsubishi UFJ Financial Group (MUFG) ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុមួយដ៏ធំរបស់ពិភពលោកបានប្រកាសពីការនាំចូលរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា តាមរយៈការទិញយក ហត្ថាកសិករ លីមីតធីត (HKL) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេនៅក្នុងកម្ពុជា។ នេះយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2czeBkZ
ស្ថាប័នហិរញ្ញវត្ថុកំពុងមើលផលប៉ះពាល់នៃការធ្លាក់ថ្លៃស្រូវ
មន្ត្រីជំនាញបានឲ្យដឹងថាស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាកំពុងតែឃ្លាំមើលនូវប្រាក់កម្ចីដែលបានផ្ដល់ឲ្យកសិករដែលជាអតិថិជនរបស់ខ្លួនខណៈដែលការធ្លាក់ចុះតម្លៃស្រូវក្នុងឆ្នាំនេះអាចនឹងប៉ះពាល់ការទូទាត់សងត្រឡប់នៃប្រាក់កម្ចី។ ...
ម៉ៃ គុណមករា
http://bit.ly/2de2FCa
RDB ឲ្យរោងម៉ាស៊ីនកិនស្រូវទាំងអស់ស្នើកម្ចីឥណទានរបស់រដ្ឋាភិបាល
ធនាគារអភិវឌ្ឍន៍ជនបទបានប្រកាសកាលពីម្សិលមិញថារាល់រោងម៉ាស៊ីនកិនស្រូវទាំងអស់អាចស្នើសុំកម្ចីឥណទានពិសេសរបស់រដ្ឋាភិបាលបានចាប់ពីថ្ងៃនេះតទៅសម្រាប់បញ្ជាទិញស្រូវសែនក្រអូបស្រាល ពីប្រជាកសិករដើម្បីស្ដារនូវតម្លៃស្រូវឲ្យកើនឡើងវិញបន្ទាប់ពីតម្លៃស្រូវបានធ្លាក់ខ្លាំងក្នុងប៉ុន្មានពីរសបា្តហ៍ចុងក្រោយនេះ។ នេះបើ យោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ...
សុខ ចាន់
http://bit.ly/2cqlgwo
ABC ដាក់ចេញកម្មវិធីផ្តួចផ្តើមហិរញ្ញវត្ថុបៃតង
សមាគមធនាគារកម្ពុជា (ABC) បានដាក់ចេញនូវកម្មវិធីផ្តូចផ្តើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដើម្បីផ្តល់ការប្រឹក្សាឲ្យកាន់តែកៀកដល់វិស័យហិរញ្ញវត្ថុខណៈវិស័យនេះកំពុងទទួលបានប្រយោជន៍លំហូរមូលនិធិពីអន្តរជាតិទៅក្នុងការវិនិយោគបៃតង។ គំនិតផ្ដួចផ្ដើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដែលបានចាប់ផ្ដើមដំណើរការកាលពីម្សិលមិញនឹងធ្វើការស្រាវជ្រាវរយៈពេលពីរឆ្នាំដើម្បីកំណត់ការអនុវត្តល្អបំផុតដែលអាចត្រូវបានអនុវត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅពេលពួកគេកំពុងពិចារណាពីការអនុវត្តផ្ដល់កម្ចីដូចជាកម្ចីទៅលើគម្រោងដែលកាត់បន្ថយការខូចខាតពីហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍថាមពល និងកសិពាណិជ្ជកម្មទ្រង់ទ្រាយធំដូចជាដំណាំកៅស៊ូ។ ...
Kali Kotoski
http://bit.ly/2d7ivme
ធនាគារថៃផ្តល់ ១៤០ លានដុល្លារដើម្បីទិញហ៊ុន MFI
អស់រយៈពេល ៨ខែហើយ ចាប់តាំងពីការប្រកាសកិច្ចព្រមព្រៀងទិញដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា-ធនាគារនៃAyudhya ដែលមានមូលដ្ឋាននៅប្រទេសថៃ ស្គាល់ថាជា ធនគារ Krungsri មិនទាន់ទទួលបានការអនុម័តសម្រាប់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីខែមករា ធនាគារនៃ Ayudhya បានប្រកាសពីចេតនារបស់ខ្លួន ដើម្បីទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ហត្ថាកសិករ ដែលតម្លៃនៃកិច្ចព្រមព្រៀងមានចំនួន ១៤០ លានដុល្លារ។ យ៉ាងណាមិញ ការទិញយកនេះអាស្រ័យលើការអនុម័តរបស់ធនាគារជាតិនៃកម្ពុជា។ ...
ហ៊រ គឹមសាយ
http://www.phnompenhpost.com/business/thai-banks-140m-offer-buy-cambodian-mfi-hold
ប្រតិបត្តិករកម្ចីក្រៅផ្លូវការជាង ៣០០ ដាក់ពាក្យចុះបញ្ជីផ្លូវការ
រយៈពេលមួយឆ្នាំបន្ទាប់ពីធនាគារជាតិនៃកម្ពុជាព្រមានដល់ប្រតិបត្តិករឥណទានក្រៅច្បាប់ឲ្យចុះបញ្ជីមកដល់ពេលនេះមានអ្នកផ្តល់កម្ចីក្រៅផ្លូវការសរុប ៣២២ បានដាក់ពាក្យចុះបញ្ជីខណៈ NBC បានផ្តល់អាជ្ញាប័ណ្ណដល់ប្រតិបត្តិករបាន ១២៩។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយកាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2c8Xmmr
EDC ឲ្យ MFI និងធនាគារគោរពកិច្ចព្រមព្រៀងទូទាត់
អគ្គិសនីកម្ពុជា (EDC) បានក្រើនរំឭកដល់គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុមួយចំនួនដែលកំពុងប្រតិបត្តិផ្ទុយពីកិច្ចព្រមព្រៀងជាមួយ EDC ស្តីពីការទូទាត់ថ្លៃអគ្គិសនីខណៈពួកគេកំពុងប្រើប្រាស់ភាគីទីបីជាភ្នាក់ងារទូទាត់ជំនួស។ នេះបើតាមសេចក្តីជូនដំណឹង EDC ។ ...
ហ៊ គឹមសាយ
http://bit.ly/2bXeo9G
ឥណទានសង្គ្រោះលើវិស័យស្រូវអង្កររំពឹងធ្លាក់មុនរដូវប្រមូលផល
វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ...
ជា វណ្ណៈ
http://bit.ly/2cmOews
ធនាគារចិន នឹងពង្រីកសាខានៅកម្ពុជា
ធនាគារចិន (Bank of China) ដែលគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋ និងជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេជាច្រើននៅក្នុងប្រទេសចិនដីគោកនឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាមរយៈការបើកសាខាថ្មីនៅសៀមរាប និងក្រុងព្រះសីហនុ។ នេះបើយោងតាមអគ្គនាយកធនាគារនៅទីក្រុងភ្នំពេញ។ ...
Kali Kotoski
http://bit.ly/2bSRCRI
កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងប្រឆាំងការលាងលុយ
កម្ពុជា និងចិនកាលពីសប្តាហ៍មុនបានចុះកិច្ចព្រមព្រៀងដោះដូរព័ត៌មានហិរញ្ញវត្ថុដើម្បីកម្ចាត់ការលាងលុយ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ អង្គភាពព័ត៌មានចារកម្មហិរញ្ញវត្ថុរបស់កម្ពុជា និងមជ្ឈមណ្ឌលវិភាគ តាមដាន និងប្រឆាំងការលាងលុយរបស់ចិនកាលពីថ្ងៃអង្គារសប្តាហ៍មុនបានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយដើម្បីសហការដោះស្រាយបញ្ហានេះ។ នេះបើតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។ . ...
Yesenia Amaro
http://bit.ly/2bScSlA
សំណើឥណទានបានធ្លាក់ចុះ ២៥ ភាគរយ
កំណើនឥណទានយ៉ាងរហ័សដែលបានបង្កើនការបារម្ភពីធនាគារកណ្ដាល និងភ្នាក់ងារត្រួតពិនិត្យអន្តរជាតិបានធ្លាក់ចុះមកវិញក្នុងត្រីមាសទី ២ ឆ្នាំនេះដែលជាសញ្ញានៃការរឹតបន្តឹងលក្ខខណ្ឌផ្ដល់កម្ចីខណៈផលប៉ះពាល់ដោយសារកម្ចីស្អុយពិសេសនៅក្នុងវិស័យកសិកម្ម។ ...
Kali Kotoski
http://bit.ly/2c5jEs6
ធនាគារកាណាដាថាការទិញភាគហ៊ុន ABA ជំរុញកំណើន
ធនាគារជាតិកាណាដាបានសន្មតថាការកើនឡើងប្រាក់ចំណេញត្រីមាសទី ៣ ចំនួន ៥,៥ ភាគរយរបស់ខ្លួនត្រូវបានរួមចំណែកដោយសារការទិញភាគហ៊ុននៅក្នុងធនាគារ ABA របស់កម្ពុជាកាលពីដើមឆ្នាំនេះ។ ...
Phnom Penh Post
http://bit.ly/2bV7BL8
គ្រឹះស្ថានហិរញ្ញវត្ថុថាខ្លួនបានបំពេញ LCR
គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាបានឲ្យដឹងថាពួកគេបានអនុវត្តតាមការតម្រូវរបស់ធនាគារជាតិក្នុងការបង្កើនទុនបម្រុងបន្ទាន់ជាសាច់ប្រាក់ Liquidity Coverage Ratio បន្ទាប់ពីការកំណត់កាលបរិច្ឆេទបានកន្លងផុតដើម្បីការពារហានិភ័យដែលអាចកើតមានទាំងខាងក្នុង និងខាងក្រៅ។ ...
Kali Kotoski
http://bit.ly/2c5UGcJ
បំណុលកម្ពុជាត្រូវ ស្ថាប័ន Moody ដាក់ក្នុងកម្រិត B2
ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិMoodyបានរក្សាការវាយតម្លៃរបស់ខ្លួនអំពីកម្រិតបំណុលរបស់រដ្ឋាភិបាលកម្ពុជាស្ថិតនៅស្ថិរភាពមួយក្នុងកម្រិត B2 ដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះមានពីរពិន្ទុទាបជាងការព្យាកររបស់ខ្លួនកាលពីឆ្នាំមុនខណៈដែលអ្នកជំនាញបាននិយាយថា ការរក្សាបាននូវចំណាត់ថ្នាក់នេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសនាពេលបច្ចុប្បន្ន។ យោងតាមសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ របស់ទីភ្នាក់ងារ Moody បានឲ្យដឹងថា ស្ថានភាពនៃកម្រិតបំណុលរបស់រដ្ឋាភិបាលកម្ពុជា គឺស្ថិតក្នុងកម្រិត B2 ដដែលដូចឆ្នាំមុន ដោយវាត្រូវបានគាំទ្រដោយភាពរឹងមាំ សកម្មភាពកំណើនស្ថិរភាព និងបំណុលរដ្ឋាភិបាលតិចតួចរបស់ខ្លួន។ ...
ម៉ៃ គុណមករា
http://bit.ly/2btle52
ការផ្តល់កម្ចីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កើនឡើងជាង ៣០%
ទំហំកម្ចី និងបញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែបន្តកើនឡើងខ្លាំងគិតត្រឹមឆមាសទីមួយឆ្នាំនេះ។ នេះបើតាមទិន្នន័យផ្លូវការពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ ប៉ុន្តែវិស័យនេះក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ជាងមុនផងដែរខណៈទំហំកម្ចីដែលអតិថិជនមិនបានសងត្រឡប់បានកើនឡើងដល់កម្រិតមិនធ្លាប់មាន។ ...
ហ៊ គឹមសាយ
http://bit.ly/2bSdRE9
OPIC និងផ្តល់កម្ចី $១២៥ លានដល់អេស៊ីលីដាសម្រាប់ SME
ធនាគារអេស៊ីលីដាបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញថាសាជីវកម្មវិនិយោគឯកជនក្រៅប្រទេស ( OPIC) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍របស់រដ្ឋាភិបាលអាមេរិកបានចុះហត្ថលេខាលើលិខិតប្ដេជ្ញាចិត្តក្នុងការផ្តល់កម្ចី ១២៥ លានដុល្លារដល់ធនាគារអេស៊ីលីដាដើម្បីគាំទ្រដល់វិស័យទាំងអស់តាមរយៈមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម (SME)។ ...
Phnom Penh Post
http://bit.ly/2bi9inQ
CSX និងដាក់ឲ្យប្រតិបត្តិការស្តីពីការផ្តល់សន្ទនីយភាពមូលបត្រ
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នឹងចាប់ផ្តើមទទួលពាក្យស្នើសុំធ្វើជាសមាជិកផ្តល់សន្ទនីយភាពពីសមាជិករបស់ CSX ដើម្បីជួយជំរុញសន្ទនីយភាពជួញដូរនៅលើទីផ្សារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារហ៊ុនកាលពីថ្ងៃម្សិលមិញ។ ...
Phnom Penh Post
http://bit.ly/2bQYdcS