កសិករ IBIS ដាំ​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​កើនឡើង​ជិត​ ២ ០០០​ គ្រួសារ​

លោក កែវ សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​សន្សំ​ម្លប់​​ព្រៃ​បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២៣ ​នេះ សមាជិក កសិករ IBIS ដាំ​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វ​​ព្រៃ​កើនឡើង​ជិត​ដល់ ២ ០០០​ គ្រួសារ ខណៈ​ឆ្នាំមុន​មាន​ ១ ៥០០ គ្រួសារ​នៅ​តំបន់​គោលដៅ​នៃ​ខេត្ត​ចំនួន​ ៤​ គឺ​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​ដើម្បី​គាំទ្រ​ផលិតផល​ស្រូវ​គ្មាន​ជាតិគីមី អភិរក្ស​ព្រៃឈើ និង​ការពារ​សត្វព្រៃ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-05-03-1006-249629.html

ត្រីមាស​ទី​១ កម្ពុជា​នាំចេញ​ដំឡូង​មី និង​ផលិតផល​ពី​ដំឡូង​មី​ជាង ១ ​លាន​តោន

ដំឡូង​មី និង​ផលិត​ផល​ពី​ដំឡូង​មី​ជាង ១​ លាន​តោន ​ត្រូវបាន​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៣ ​ខែ​ដំបូង ឆ្នាំ ​២០២៣ ដោយ​ក្នុងនោះ​ជាង ៧៣ ​ភាគរយ​ត្រូវបាន​នាំទៅ​ប្រទេស​ថៃ​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ ទិន្នន័យ​ឱ្យដឹងថា ចាប់ពី​ខែ​មករា​-​ខែមីនា ឆ្នាំ​ ២០២៣ ការ​នាំចេញ​ដំឡូង​មី និង​ផលិតផល​ពី ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-05-08-0953-249796.html

​ស្ទឹង​ត្រែង​ស្វែងរក​អ្នក​វិនិយោគ​អភិវឌ្ឍន៍​ស្វាយចន្ទី​

​នា​ពេល​ខាង​មុខ​ ខេត្តស្ទឹងត្រែង​នឹង​ទាក់ទាញ​ការ​វិនិយោគ​លើ​រោងចក្រ​ធំៗ​ និង​សហគ្រាស​ផលិត​ដែល​នឹង​កែ​ច្នៃ​វត្ថុធាតុដើម​កសិកម្ម​ទៅ​ជា​ផលិតផល​កែ​ច្នៃ​តម្លៃបន្ថែម​ ជា​ពិសេស​គ្រាប់ស្វាយចន្ទី​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ពី​សក្តានុពល​ពាណិជ្ជកម្ម​របស់​ពួក​គេ​។​ ...

សឹម ពិសី
https://www.phnompenhpost.com/business/stung-treng-seeks-investors-cashew-development

អាជ្ញាធរ​ខេត្តស្ទឹ​ង​ត្រែង​​ ​ច​ង់ឱ្យ​មា​ន​កា​រ​វិនិយោ​​គ​រោ​ងច​ក្រកែច្នៃ​​ស្វាយ​ច​ន្ទី​​ ខណៈខេត្តមានវ​ត្ថុ​ធា​តុដើ​ម​ស្រា​ប់

អា​ជ្ញា​ធ​រ​ខេ​​ត្តស្ទឹ​ង​ត្រែ​ង បា​ន​បង្ហា​ញ​ក្តីរំ​ពឹ​ង​ថា ​នាពេ​ល​អ​នា​គត​ ​ខេត្ត​ស្ទឹ​​ងត្រែ​ង​ ​នឹ​ងមា​ន​រោ​​ងចក្រ ស​ហ​គ្រាស​​ធំ​ៗ​​ ដែ​​លវិ​និ ...

សែម ពិសី
https://www.postkhmer.com/business/2023-04-25-1848-249380.html

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កើនឡើង​ ៣,៥​ ភាគរយ​ក្នុង​ត្រីមាស​ទី​ ១

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​ ១៧៦,៥៨១​ តោន​នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​២០២៣​ កើនឡើង​ ៣.៥​ ភាគរយ​ពី​ចំនួន​១៧០,៥៣៩​ តោន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3As1rie

ការដាំដុះដំឡូងមីកាន់តែច្រើន ធ្វើឲ្យខូចកម្មវិធីអភិរក្សនៃស្រូវត្រយងនាំមុខគេ

លោក សាម សាក់ ឈរនៅចំកណ្តាល​ដី​វាល​ដែល​ឈូស​ឆាយ​យ៉ាង​រាប​ស្មើ​ ហ៊ុំព័ទ្ធដោយដើមដំឡូងមីដែលដាំរួច​ឈរ​ច្រូង​ច្រាង​ហាក់​បី​ដូច​ដង​ទង់ជាតិ ដើម្បី​ក្លាយ​ជា​ចម្ការ​នៅ​ក្នុងដែនជម្រក​សត្វព្រៃគូលែន​ព្រហ្មទេព​។ ...

Jack Brook និង ឃួន ណារីម​
https://cambojanews.com/the-cassava-boom-undermining-a-leading-conservation-program/

បន្លែស្ពៃក្តោប​ ខេត្តមណ្ឌលគីរី អាចផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងប្រទេសបានជាង ១២ តោនក្នុង១ ខែ

អាជ្ញាធរខេត្តមណ្ឌលគិរី បានជំរុញលើកទឹកចិត្តឱ្យកសិករ បង្កើនការដាំដុះបន្លែស្ពៃក្តោប ព្រោះតំបន់ខេត្តភូមិភាគឦសានមួយនេះ មានអាកាសធាតុសមស្របនឹងដំណាំ ខណៈបន្លែស្ពៃក្តោបមានតម្រូវការទីផ្សារខ្ពស់ ដែលជាមធ្យមបន្លែនេះអាចផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេសបានរហូតជាង ១២ តោនក្នុងមួយខែ។ ...

សែម ពិសី
https://www.postkhmer.com/business/2023-04-08-0641-248922.html

សូម​ណែនាំ​អោយ​ស្គាល់​ពី​អង្ករ​ចំប៉ីស​៧០​ ពូជស្រូវ​ក្រអូប​ថ្មី​របស់​កម្ពុជា​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​សម្រេច​ដាក់​ប្រើ​ជា​ផ្លូវការ​នូវ​ពូជស្រូវ​ថ្មី​ឈ្មោះ​ «​ចំប៉ីស​៧០»​ (CPS​ 70)​ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ជិត​មួយ​ទសវត្សរ៍​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3UcZPSE

កសិកម្ម​រួមចំណែក​ជាង ២២% នៃ GDP ខណៈ​នាំចេញ​បាន​ជិត $៥ ​ពាន់​លាន​

ផលិតផល​កសិកម្ម​ចំនួន​ ៨,៦​ លាន​តោន​ដែល​ស្មើ​នឹង​តម្លៃ​សរុប​ជិត ៥​ ពាន់​លាន​ដុល្លារ​ត្រូវបាន​កម្ពុជា​នាំចេញ​ជា​ផ្លូវការ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​វិស័យ​ក​សិ​​កម្មបាន​រួមចំណែក​ជាង ២២ ​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP)​ កម្ពុជា​។ នេះ​បើ​យោងតាម​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-03-30-1109-248566.html

​អំបិល​កំពត​-​កែប នឹង​ក្លាយជា​ផលិតផល GI នា​ខែក្រោយ

កម្ពុជា​គ្រោង​នឹង​ប្រ​កាស​អំបិល ​«​កំពត កែប​»​ ចំនួន ៣​ ប្រភេទ​ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) នៅ​ចុងខែ​មេសា​ខាងមុខ ខណៈដំណើរ​ការ​នៃ​ការបង្កើត​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ​។ នេះ​បើ​យោងតាម លោក ប៊ុន ណារិន ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-03-29-1000-248515.html

រដ្ឋាភិបាល​នឹង​បញ្ចេញ​ប្រាក់ ១០០​ លាន​ដុល្លារ​ សម្រាប់​ជំរុញ​ការផលិត និង​ប្រមូល​ទិញស្រូវ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​

សមាគម​តំណាង​វិស័យ​ស្រូវ​អង្ករ និង​អ្នក​នាំចេញ​បាន​សាទរ​ចំពោះ​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទម្លាក់​ទុន ១០០ លាន​ដុល្លារ​នាពេល​ខាង​​មុខ​ក្នុងទិសដៅ​ជំរុញ​ការផលិត និង​ការប្រមូល​ទិញស្រូវ​ដើម្បី​ជំរុញ​ការនាំចេញ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-03-27-0838-248442.html

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គាំទ្រ​លទ្ធផល​នៃ​ពូជស្រូវ​ថ្មី​ពីរ​ប្រភេទ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ពូជស្រូវ​ថ្មី​ចំនួន​ពីរ​ដែល​ត្រូវ​បាន​ណែនាំ​ដល់​កសិករ​នា​ពេល​ថ្មីៗ​នេះ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3JPggjq

ព្រៃវែង​ ដែល​ជា​អ្នក​ផលិត​អង្ករ​ធំ​ជាងគេ​នៅ​កម្ពុជា​

​លោក​ ជា​ សុ​មេធី​ អភិបាលខេត្ត​ព្រៃវែង​ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា​ ខេត្តព្រៃវែង​ គឺជា​ខេត្ត​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ ទាក់ទង​នឹង​ការ​ផលិត​ស្រូវ​សម្រាប់​ការ​ប្រើប្រាស់​ក្នុងស្រុក​ និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501261721/prey-veng-the-biggest-rice-producer-in-cambodia/

ការនាំចេញ​ជ័រ និង​ឈើ​កៅស៊ូ មាន​ទឹកប្រាក់​ជាង ៧៩ ​លាន​ដុល្លារ​

កម្ពុជា​រកចំណូលបាន​ជាង ៧៩​ លាន​ដុល្លារ​ពី​ការ​នាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ក្នុង​រយៈពេល​ ២ ខែ​ដំបូង​ឆ្នាំ ​២០២៣ ខណៈ​តម្លៃ​ជ័រកៅស៊ូ ថយចុះ​ជាង​ ១៤ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-03-16-1034-248049.html

កម្ពុជា​ខកខាន​នាំ​ចេញ​អង្ករ​ ១​ លាន​តោន​

​លោក​ ហ៊ុន​ សែន​ បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​ កម្ពុជា​មិន​បាន​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​ទេ​ ដោយសារ​ខ្វះ​មូលដ្ឋាន​កែ​ច្នៃ​ រួម​មាន​ម៉ាស៊ីនកិនស្រូវ​ ឡ​ស​ម្ងួ​ត​ និង​ដើមទុន​។​ ...

ឆន រស្មី
https://kiripost.com/stories/cambodia-misses-target-of-exporting-1m-tons-of-rice

កម្ពុជា​នឹង​ក្លាយជា​ប្រទេស​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ដ៏​សំខាន់​មួយ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ កម្ពុជា​នឹង​អាច​ក្លាយជា​ប្រទេស​នាំ​ចេញ​ និង​ ប្រទេស​ផលិត​គ្រាន់​ស្វាយចន្ទី​ដ៏​សំខាន់​មួយ​ក្នុង​ពិភពលោក​ ។​ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/41yrhxu

ការ​លើក​កម្ពស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​បាន​ពិភាក្សា

ការលើកកម្ពស់វិស័យស្រូវអង្កររបស់កម្ពុជាត្រូវបានពិភាក្សាបន្ថែមរវាងក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដើម្បីអាចជ្រៀតចូលទីផ្សារបរទេសបានកាន់តែច្រើន ជាពិសេសទីផ្សារសហភាពអឺរ៉ុប (EU)។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501244826/promotion-of-cambodias-rice-sector-discussed/

កិច្ចព្រមព្រៀង​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែ​សង្វា​ក់​តម្លៃ​ដំណាំ​កាហ្វេ​ក្នុង​ខេត្តមណ្ឌលគិរី​

​ក្រុមហ៊ុន​ ខូ​ហ្វី​ និង​អង្គការ​ SNV​ គាំទ្រ​ដោយ​មូលនិធិ​ហូ​ឡង់​ សម្រាប់​ការ​អភិវឌ្ឍ​ បាន​សហការ​គ្នា​លើ​គម្រោង​ «​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ខ្សែ​ច្រវាក់​តម្លៃ​ដំណាំ​កាហ្វេ​ នៅ​ខេត្តមណ្ឌលគិរី​»​ ដើម្បី​លើក​ស្ទួយ​ និង​អភិវឌ្ឍន៍​ដំណាំ​កា​ហ្វ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3lUtq6h

កម្ពុជា​ផលិត​អង្ករ​បាន​ជាង​ ១១​លាន​តោន​កាលពី​ឆ្នាំ​មុន​

​កសិករ​នៅ​ទូ​ទាំង​ប្រទេស​បានឃើញ​ពី​ភាព​ជោគជ័យ​ក្នុង​ការ​ដាំ​ដុះ​ស្រូវ​កាលពី​ឆ្នាំ​មុន​ បើ​ទោះបីជា​អាកាសធាតុ​មិនសូវ​អំណោយផល​ ដែល​ធ្វើ​ឱ្យ​រដូវភ្លៀង​ធ្លាក់​មាន​រយៈពេល​វែង​ជាង​ធម្មតា​ ដោយ​សម្រេច​បាន​ ១១០.៤០​ ភាគរយ​នៃ​ផែនការ​ដាំ​ដុះ​ស្រូវ​សម្រាប់​ឆ្នាំ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Kn4gaw

សមាគម​ស្វាយចន្ទី ស្នើ​ព​ន្លឿ​ន​ការអនុវត្ត​គោលនយោបាយ​ ស្វាយចន្ទី ខណៈ​ទិន្នផល​ឆ្នាំ​ ២០២៣​ បន្ត​ធ្លាក់ចុះ​

សមាគម​ស្វាយចន្ទី​កម្ពុជា ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ ព​ន្លឿ​ន​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្វាយចន្ទី​ឱ្យបាន​ឆាប់ ខណៈ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល ដូច​ការ​ព្យាករ​កាលពីដើមឆ្នាំ​ដែល​នឹង​ធ្វើឱ្យ​ទិន្នផល​ស្វាយចន្ទី ទំនងជា​មិន​ប្រសើរ​ជាង​ឆ្នាំ​ ២០២២​ឡើយ​។ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-02-19-1424-247136.html

ភាគី​ពាក់ព័ន្ធ​សំខាន់​នៅ​កម្ពុជា​គ្រោង​ពង្រឹង​វិស័យ​នាំ​ចេញ​នៃ​ស្វាយចន្ទី​

​ខ្សែ​សង្វា​ក់​តម្លៃ​ស្វាយចន្ទី​របស់​កម្ពុជា​បាន​ទទួល​ការ​ជំរុញ​មួយ​បន្ទាប់​ពី​មានការ​ពិភាក្សា​គ្នា​រវាង​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ (CCF)​ និង​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​កសាង​វិស័យ​នាំ​ចេញ​ស្វាយចន្ទី​របស់​ប្រទេស​ជាតិ​។​ ...

Marissa Carruthers
https://kiripost.com/stories/cambodias-cashew-players-plans-to-strengthen-the-sector-for-export

តម្លៃ​ដំឡូង​មី​នៅ​ខេត្តព្រះវិហារ​ឡើងថ្លៃ​

​លោក​ ពឹង​ ទ្រី​ដា​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តព្រះវិហារ​ បាន​ឲ្យ​ដឹង​ថា​ តម្លៃ​ដំឡូង​មី​នៅ​ខេត្តព្រះវិហារ​ឆ្នាំ​នេះ​ មាន​តម្លៃ​ល្អ​។​ លោក​បាន​គូសបញ្ជាក់​ថា​៖​ «​រហូត​មក​ដល់​ពេល​នេះ​ តម្លៃ​ដំឡូង​មី​ស្ងួត​មាន​តម្លៃ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3YL7N6W

អតីត​តំបន់​ប្រយុទ្ធ​ក្តៅគគុក​នៅ​ខេត្តកំពត ក្លាយជា​ចម្ការចេក ដែល​ទទួលបាន​ផល​ពី ​២ ០០០-២ ៥០០​ តោន ​ក្នុង​ ១​ ខែ

អភិបាល​ខេត្តកំពត លោក ​ម៉ៅ ធនិន លើកឡើងថា អតីត​ទីតាំង​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្តៅគគុក​រវាង​កងទ័ព​រដ្ឋាភិបាល និង​កងកម្លាំង​ទ័ព​ខ្មែរក្រហម នៅ​ខេត្តកំពត បានក្លាយ​ទៅជា​តំបន់​ទេសចរណ៍ និង​ចម្ការ​ចេកអំបូង​លឿង ដែល​ទទួល​ទិន្នផល​បាន​ ២០០០-២ ៥០០​ តោន ក្នុង​ ១​ ខែ សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស និង​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាង​ ២ ០០០ ​នាក់ រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/business/2023-02-17-1011-247069.html

រោង​ម៉ាស៊ីនកិនស្រូវ​យ៉ាងតិច ​៤១ បង្ហាញ​ឆន្ទៈ​ធ្វើ​កិច្ចសន្យា​កសិកម្ម​

រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​ ​៤១ បានបង្ហាញ​ឆន្ទៈ​នៅក្នុង​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​សហគមន៍​កសិក​ម្ម​ដើម្បី​អាច​ធានាបាន​ប្រភេទ​ស្រូវ​តាម​ការចង់បាន និង​មាន​ប្រភព​នៃ​ការដាំដុះ​ច្បាស់លាស់ ខណៈ​អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​អះអាងថា កិច្ចសន្យា​កសិកម្ម​គឺជា​ចំណែក​មួយ​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-15-0928-246984.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ja32C
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!