ត្រីមាសទី១ កម្ពុជានាំចេញដំឡូងមី និងផលិតផលពីដំឡូងមីជាង ១ លានតោន
ដំឡូងមី និងផលិតផលពីដំឡូងមីជាង ១ លានតោន ត្រូវបានកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៣ ខែដំបូង ឆ្នាំ ២០២៣ ដោយក្នុងនោះជាង ៧៣ ភាគរយត្រូវបាននាំទៅប្រទេសថៃ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទិន្នន័យឱ្យដឹងថា ចាប់ពីខែមករា-ខែមីនា ឆ្នាំ ២០២៣ ការនាំចេញដំឡូងមី និងផលិតផលពីដំឡូងមីទៅក្រៅប្រទេសមានសរុប ១ ០៣០ ៨៩១,៣ តោន ដែលក្នុងនោះប្រភេទចំណិតដំឡូងមីក្រៀមចំនួន ៨២២ ៧២៨ តោន ដំឡូងមីស្រស់ ១៥៥ ២១០ តោន, ម្សៅដំឡូងមី ១៤ ៧០១,៣ តោន និងកាកសំណល់ដំឡូងមី ៣៨ ២៥២ តោន។ …
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-05-08-0953-249796.html