សាលារៀន​ជាង​ ៥០ ​កន្លែង​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​បិទទ្វារ​ជាថ្មី ដោយសារ​ជំនន់​ទឹកភ្លៀង

សាលារៀន​ជាង​ ៥០ ​កន្លែង​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​បិទទ្វារ​សាជាថ្មី​ឡើងវិញ ដោយសារ​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​។ យោងតាម​ការឱ្យ​ដឹងពី​លោក ឈូ ប៊ុនរឿង ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ២៨ ខែ កញ្ញា ឆ្នាំ​ ២០២១​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2021-09-29-0957-224372.html

ករណីឆ្លងវីរុសបំលែង Delta នៅកម្ពុជាកើនឡើងដល់ជាង ៧៨០០ ករណី

ករណីឆ្លងវីរុសបំលែងDelta នៅកម្ពុជាបានកើនឡើងយ៉ាងខ្លាំងដល់ ៧,៨៥២ ករណី ដោយគិតត្រឹមថ្ងៃច័ន្ទទី ២៧ ខែកញ្ញា។ ...

គង់ អារី
https://bit.ly/3CTdfJI

រដ្ឋមន្ត្រី​ឱ្យ​ម្ចាស់​រោងចក្រ​ត្រៀម​ឧបករណ៍​សម្រាប់​តេស្ដ​កម្មករ​ ក្រោយ​សម្រាក​ពី​ភ្ជុំ

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ណែនាំ​ដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស ឱ្យ​ត្រៀម​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ ១៩ ​ឱ្យ​បាន​គ្រប់គ្រាន់​ សម្រាប់​ធ្វើ​តេស្ត​ជូន​កម្មករនិយោជិត​នៅ​ទូទាំង​ប្រទេស​ ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​​នៅ​សប្តាហ៍​ក្រោយ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-09-29-0946-224370.html

ទឹកជំនន់​ប៉ះពាល់​ខេត្ត​មួយចំនួន​ និង​​មាន​ការជម្លៀស​ពលរដ្ឋ​ជាង​ ៥០០ ​គ្រួសារ

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ (​គ.ជ.គ.ម) ​បានឱ្យដឹងថា ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផលប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​លំនៅឋាន​ពលរដ្ឋ​មួយចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង និង​ខេត្តព្រះវិហារ​ និង​មាន​ពលរដ្ឋ​ប្រមាណ​ជាង​ ៥០០ ​គ្រួសារ​ហើយ ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2021-09-27-1030-224249.html

ក្រសួង​ឱ្យ​បើក​គ្រឹះស្ថាន​ឧត្តមសិក្សា​ បន្ទាប់ពី​ឃើញ​​សាលា​ទើប​បើក​ប្រមាណ​ ៥ ​ពាន់ មាន​សិស្ស​ចូលរៀន​ជាង​ ១ ​លាន​នាក់

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បានអនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ឧត្តមសិក្សា​បើក​ដំណើរការ​ឡើង​វិញ បន្ទាប់ពី​សង្កេត​​ឃើញ​សាលា​ប្រមាណ​ ៥ ​ពាន់​​ដែល​ក្រសួង​ទើបបាន​អនុញ្ញាត​​ឱ្យ​បើក​ជា​ដំណាក់កាលៗ​ក្នុង​រយៈពេល​ប្រមាណ​ ២ ​សប្ដាហ៍​មកនេះ មាន​សិស្ស​ចូលរៀន​តិចតួច​ត្រឹមតែ​ជាង​ ១ ​លាន​នាក់​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-09-28-0830-224304.html

គ្រោះរាំងស្ងួតបណ្តាលឲ្យខាតបង់ផលិតកម្មស្រូវប្រហែល ១០០ លានដុល្លារ

របាយការណ៍ពីក្រសួងបរិស្ថានបានឲ្យដឹងថាការបាត់បង់ផលិតកម្មស្រូវដែលបណ្តាលមកពីគ្រោះរាំងស្ងួតបានកើតឡើងប្រមាណជា ១០០ លានដុល្លារនៅកម្ពុជា។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/39RZDlE

​នាយក​រដ្ឋមន្ត្រី​អនុញ្ញាត​ឱ្យ​បើក​សាកលវិទ្យាល័យ​ឡើង​វិញ​បន្ទាប់​ពី​បើក​សាលារៀន​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​អំពាវនាវ​ឱ្យ​ក្រសួង​អប់រំ​អនុញ្ញាត​បើក​ឡើង​វិញ​នូវ​សាកលវិទ្យាល័យ​សាធារណៈ​ និង​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​បន្ទាប់​ពី​ការ​បើក​សាលារៀន​ឡើង​វិញ​។​  ...

សែន​ ដា​វិត​
https://www.khmertimeskh.com/50941797/pm-allows-reopening-of-universities-following-opening-of-schools/

ព្រះសង្ឃ ដូនជី និងនិស្សិតប្រមាណ ៤០០០ នាក់នៅតាមវត្តអារាមនានាក្នុងក្រុងភ្នំពេញធ្វើតេស្តរកមេរោគកូវីដ -១៩

គិត​ត្រឹម​ម៉ោង​ ១២​ ថ្ងៃត្រង់​ថ្ងៃនេះ​ ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ពី​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ ៤០០០​ នាក់​នៅ​ក្នុង​វត្ត​ចំនួន​ ៨០​ ក្នុង​ចំណោម​ ១៥១​ នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​។​   ...

ម៉ៅ​ ច​ន្ទ័​វី​រៈ​
https://www.khmertimeskh.com/50941430/some-4000-monks-nuns-and-students-in-pagodas-in-pp-tested-for-covid-19/

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កញ្ញា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ចាប់​ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ​មាន​ជាង ៩,៨ លាននាក់

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កញ្ញា អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចាប់​ពី​អាយុ​១៨ ឆ្នាំ​ឡើង​ទៅ​មាន​ជាង ៩,៨ លាន​នាក់ ឬស្មើ​នឹង ៩៨ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស។ ...

រី សុចាន់
https://www.postkhmer.com/national/2021-09-25-0857-224206.html

អាជ្ញាធរ​ខេត្ត​សៀមរាប​សម្រេច​បន្ត​បិទ​ខ្ទប់ និង​កំណត់​ជា “តំបន់​ក្រហម” ក្នុង​ភូមិ​វ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ជា​តំបន់​ដែល​មាន​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩

អាជ្ញាធរ​ខេត្ត​សៀមរាប​សម្រេច​បន្ត​បិទ​ខ្ទប់ និង​កំណត់​ជា “តំបន់ក្រហម” ក្នុង​ភូមិ​វ៉ារិន ឃុំ​វ៉ារិន ស្រុក​វ៉ារិន ជា​តំបន់​ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ជា​បណ្តោះ​អាសន្ន រយៈពេល ១​សប្តាហ៍​ចាប់​ពី​ថ្ងៃទី ២៥ រហូត ដល់​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ ២០២១។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-09-25-0946-224208.html

កម្ពស់​ទឹកស្ទឹង​សែន​នៅ​ខេត្តព្រះវិហារ​ហក់​ឡើងដល់​ជិត ១១,៤ ម៉ែត្រ​គឺ​កៀក​នឹង​កម្រិត​ប្រកាសអាសន្ន ១១,៥ ម៉ែត្រ

កម្ពស់​ទឹកស្ទឹង​សែន​នៅ​ខេត្ត​​ព្រះវិហារ​ហក់​ឡើងដល់​ជិត ១១,៤ ម៉ែត្រ​គឺ​នៅ​កៀក​នឹង​កម្រិត​ប្រកាសអាសន្ន ១១,៥ ម៉ែត្រ ហើយ​អាជ្ញាធរខេត្ត​នេះ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​ជាយថាហេតុ​ដោយ​ទឹកជំនន់។ ...

រី សុចាន់
https://www.postkhmer.com/national/2021-09-25-1553-224217.html

ខេត្តសៀមរាបកំពុងស្ថិតនៅក្រោមសម្ពាធជំងឺ កូវីដ-១៩ និងការងារជួសជុលផ្លូវ

ខេត្តសៀមរាបកំពុងរងផលប៉ះពាល់ទ្វេដងនៃការរីករាលដាល នៃជំងឺកូវីដ -១៩ ការបិទទីផ្សារជាច្រើន តំបន់ក្រហម និងការរំពឹងទុកបន្ថែមទៀតលើផ្នែកជាច្រើននៃខេត្ត ជាពិសេសមជ្ឈមណ្ឌលទីក្រុងត្រូវបានប្រែក្លាយទៅជាទីក្រុងខ្មោចដោយសារការងារជួសជុលផ្លូវ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3zHM9Df

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ​នឹង​ចាប់ផ្ដើម​​នៅ​ថ្ងៃ​ ១០ ​តុលា

ក្រសួង​សុខាភិបាល​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ស៊ីណូវ៉ាក់​​ដូស​ជំរុញ​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង ដែល​បាន​ចាក់​ដូស​ទី​២ ​រួចហើយ​មាន​គម្លាត​ចាប់ពី​ ៤ ​ខែ​ឡើងទៅ​​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១១ ខែតុលា​ខាងមុខនេះ ដោយ​ដំណើរការ​​ពី​រាជធានី ...

មុំ គន្ធា
https://www.postkhmer.com/national/2021-09-23-1017-224068.html

នាយក​រដ្ឋមន្ត្រី​និយាយ​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ មិន​គួរ​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ​

នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​ទាំងអស់​គួរតែ​ធ្វើការ​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ ប៉ុន្តែ​នេះ​មិន​គួរ​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ​នេះ​បើ​យោង​តាម​សុន្ទរកថា​ជា​លាយលក្ខណ៍អក្សរ​ចូលរួម​កិច្ចប្រជុំ​កំពូល​កូ​វី​ដ ...

ស​ សុ​ជាតិ​
https://www.khmertimeskh.com/50940157/pm-says-fight-against-c-19-should-not-involve-politics/

អំពាវនាវអោយមានការប្រុងប្រយ័ត្នបន្ថែមចំពោះគ្រោះទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំង

ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋអោយបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតដែលអាចកើតមាន ជាពិសេសជំនន់ទឹកភ្លៀងនៅសប្តាហ៍នេះ។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2W6YN12

អាជ្ញាធររាជធានីភ្នំពេញបន្តវិធានការរដ្ឋបាលប្រឆាំងនឹងការកើនឡើងនៃជំងឺកូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចចិត្តពន្យារវិធានការរដ្ឋបាលរបស់ខ្លួនរយៈពេល ១៤ ថ្ងៃទៀតរហូតដល់ថ្ងៃទី ៧ ខែតុលា បើទោះបីជា លោក នាយករដ្ឋមន្ត្រីបានអំពាវនាវអោយវិស័យទេសចរណ៍បើកឡើងវិញ ជាពិសេសពីប្រទេសចិន ទោះបីជាវិធានការនេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលកូវីដ -១៩ ជាពិសេសវីរុសបំលែងDelta។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3m7cNkv

លោក​នាយករដ្ឋ​មន្ត្រី​ ជំរុញ​ឱ្យបង្កើត​សមាគម​មនុស្ស​ចាស់​បន្ថែម​ទៀត

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ឱ្យ​ជំរុញ​ដល់​សកម្ម​ភាព​បង្កើត​សមា​គម​មនុស្ស​ចាស់​នៅ​តាម​សហ​គមន៍​មូល​ដ្ឋាន​បន្ថែម​ទៀត​ឱ្យបាន​ទូទាំង​ប្រទេស និង​អំពាវនាវ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ជួយ​គាំទ្រ​ដល់​កម្មវិធី​អភិ​វឌ្ឍន៍​សមា ...

រី សុចាន់
https://www.postkhmer.com/national/2021-09-21-1843-223989.html

ជប៉ុន​ និង​ UNICEF ​ផ្ដល់​បរិក្ខារ​ថែទាំ​ប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ​-១៩

រដ្ឋាភិបាល​ជប៉ុន និង​យូនីសេហ្វ បានប្រគល់​បរិក្ខារ​ចាំបាច់​សំខាន់ៗ ដល់​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បីឱ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ហើយ​ធានា​ឱ្យ​ការផ្តល់​វ៉ាក់សាំង​ និង​ថ្នាំ​បង្ការ​ជំងឺ​នេះ​ជាប្រចាំ នៅក្នុង​ប្រទេស​មាន​ដំណើរការ​កាន់តែ​ប្រសើរ​នៅក្នុង​រយៈពេល​វែង​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-22-1057-224016.html

លោក ស ថេត ប្រើ​កម្លាំង​ជិត​ ២ ០០០ ​នាក់ ​រក្សា​សន្តិសុខ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា កម្លាំង​នគរបាល​ប្រមាណ​ជិត ២ ០០០ ​នាក់​ប្រើ​សម្រាប់​ដាក់ពង្រាយ​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ អំឡុងពេល​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​ចាប់ផ្តើម​ពីថ្ងៃទី​ ២២ ខែកញ្ញា រួមទាំង​វិធាន​សុខាភិបាល​បង្ការ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-09-22-1102-224017.html

លោក​ ហ៊ុន សែន ថា ​ប្រទេស​មហាអំណាច​ខ្លះ​នៅតែ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាមរយៈ​ការអនុវត្ត​ស្តង់ដា​ ២

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា​ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត​នៅតែ​បន្ត​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាមរយៈ​ការអនុវត្ត​ស្តង់ដា​២ អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-09-22-0952-224010.html

​ខេត្តបន្ទាយមានជ័យ​ខេត្ត​ភាគ​ពាយ័ព្យ​នឹង​អាច​មាន​ទឹកជំនន់​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​ការ​ព្រមាន​ថា​ប្រទេស​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ដោយ​តំបន់​អន្តរ​ត្រូពិច​ ដែល​ជា​ប្រព័ន្ធ​សម្ពាធ​ទាប​ ចាប់ពី​ថ្ងៃ​ទី​ ២២-២៦​ ខែកញ្ញា​ នៅ​តាម​បណ្ដោយ​ភ្នំ​ដងរែក​។​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/banteay-meanchey-northwest-provinces-brace-flash-floods

កម្ពុជាបន្តពង្រឹងភាពធន់ និងត្រៀមខ្លួនទប់ទល់នឹងជំងឺកូវីដ-១៩

ខណៈដែលពិភពលោកកំពុងបន្តរងគ្រោះពីជំងឺកូវីដ -១៩ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបន្តពង្រឹងភាពធន់ និងត្រៀមខ្លួនប្រឆាំងនឹងជំងឺរាតត្បាត និងជំងឺឆ្លងនានា ក្នុងពេលអនាគត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39oHT11

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​គ្រោង​ទៅ​ប្រទេស​កូរ៉េ ដើម្បី​ចុះ​ហត្ថលេខា CKFTA

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ នា​ខែតុលា​ខាងមុខ ដើម្បី​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​ (CKFTA) ដោយផ្ទាល់​ប្រសិនបើ​ស្ថានភាព​កូវីដ ​១៩ មាន​ភាពធូរស្រាល ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​មិន​ល្អការចុះ​ហត្ថលេខា​អាច​នឹងត្រូវ​ធ្វើឡើង​តាម​អនឡាញ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-09-21-1054-223927.html

​អង្គការសុខភាព​ពិភពលោក​និ​យា​យថាភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ផ្តល់​នូវ​ឱកាស​ដ៏​សំខាន់​មួយ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ការ​ត្រៀម​បង្ការ​ជំងឺរាតត្បាត​នា​ពេល​អនាគត​

​លោកស្រី​បណ្ឌិត​ ​L​i​ ​Ail​an​ ​តំណាង​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​និ​យា​យថាភាព​ជោគជ័យ​ ​និង​បទពិសោធន៍​របស់​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ផ្តល់​នូវ​ឱកាស​ដ៏​សំខាន់​មួយ​ដើម្បី​ស្វែងយល់​ពី​ការ​ត្រៀម​បង្ការ​ជំងឺរាតត្បាត​នា​ពេល ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39ogBaW

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

djRTn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!