អ្នកភូមិជាច្រើនទៀតត្រូវបានជម្លៀស ខណៈទឹកជំនន់នៅតែបន្ត

កាលពី​ម្សិលមិញ​ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ ១៩០​គ្រួសារ​ នៅ​ក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ ដោយសារ​ទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ​ មួយ​ថ្ងៃក្រោយ​ពី​បាន​បញ្ជូន​១០០​គ្រួសារ​ទៅ​រក​សុវត្ថិភាព​នៅ​ខេត្តព្រះវិហារ​ ដែល​ក្នុង​នោះ​មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​។​ ...

សែន ដេវិដ និង វ៉េន រដ្ឋាវង្ស
http://www.khmertimeskh.com/5075386/villagers-evacuated-floods-continue/

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការសាងសង់អគារដើម្បី​ការពារ​ពី​គ្រោះ​អគ្គីភ័យ

កាលពី​ថ្ងៃ​ពុធ​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ បាន​អនុម័ត​សេចក្តី​ព្រាង​អនុក្រឹត្យ​មួយ​ ដែល​រៀបរាប់​លំអិត​អំពី​ច្បាប់​សាងសង់​អគារ​ដើម្បី​ការពារ​ពី​គ្រោះ​អគ្គី​ភ័យ​ និង​បទបញ្ញត្តិ​សម្រាប់​អាជីវកម្ម​ដែល​លក់​វត្ថុធាតុដើម​ដែល​អាច​ឆេះ​បាន​។​ ​ ...

ឡេង ឡែន
https://www.cambodiadaily.com/news/interior-minister-approves-draft-of-fire-safety-building-codes-132932/

ជនជាតិភាគតិចត្រូវបានបង្ខំឲ្យធ្វើដំណើរពីភូមិសេសាន

សមាជិក​ជនជាតិភាគតិច​ជាង ១០០​នាក់​ ត្រូវ​បាន​បង្ខំ​ឲ្យធ្វើ​ដំណើរ​១២​គីឡូម៉ែត្រ​កាលពី​ថ្ងៃ​ពុធ​ ដើម្បីចាកចេញពី​ភូមិ​ស្ទឹង​ត្រែង​មួយ​ដែល​ជិត​នឹង​ត្រូវ​បាន​ជន់​លិច​ដោយ​ទំនប់​វា​រី​អគ្គិសនី​ថ្មី​ និង​បន្ទាប់​ពី​អាជ្ញាធរ​បាន​បិទផ្លូវ​។​ ..​. ...

អូន ភាព
https://www.cambodiadaily.com/news/minorities-forced-to-trek-from-sesan-village-132930/

មនុស្សម្នាក់លង់ទឹកស្លាប់ ខណៈមានទឹកជំនន់នៅខេត្តព្រះវិហារដែលបង្កឡើងដោយសារខ្យល់ព្យុះ

អាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញ យុវជនម្នាក់បានលង់ទឹកស្លាប់ និងប្រជាពលរដ្ឋយ៉ាងតិច៣០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលកំរិតទឹកស្ទឹងសែនបានហក់ឡើងលើសកម្រិតប្រកាសអាសន្នជាង១ម៉ែត្រនៅខេត្តព្រះវិហារ ខណៈខេត្តយ៉ាងតិចចំនួន៥ទៀតបានរងការជន់លិចដោយសារខ្យល់ព្យុះត្រូពិចសុនកា (Sonca)។ ...

បេន សុខហ៊េន
http://www.cambodiadailykhmer.com/38325

ពលរដ្ឋ​ និង​អាជ្ញាធរ​ប្រឈម​មុខ​គ្នា​រឿង​ចូលរួម​ការ​សែនព្រេន

ពលរដ្ឋ​ប្រមាណ​ ២០០ ​នាក់ និង​កម្លាំង​មន្ត្រី​អាជ្ញាធរ​ជាច្រើន​នាក់​បាន​ប្រឈម​មុខ​ដាក់​គ្នា​ប្រមាណ​ជា​ ៣ ​ម៉ោង​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​ស្រុក​សេសាន​បាន​ឃាត់​អ្នកភូមិ​ ២៤ ​នាក់​មិន​ឲ្យ​ចូល​ទៅក្នុង​ភូមិ​ដើម្បី​ធ្វើ​ពិធី​សែនព្រេន និង​ធ្វើ​ក្បូន​ឫស្សី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ...

ផាក់ ស៊ាងលី
http://bit.ly/2tSoE8T

កម្រិតទឹកទន្លេហក់ឡើងខ្លាំងនៅភូមិក្នុងតំបន់ទំនប់សេសាន ខណៈប្រជាពលរដ្ឋមិនព្រមចាកចេញ

ក្រុមសង្គ្រោះរួមជាមួយកាណូត និងគ្រឿងឧបភោគបរិភោគត្រូវបានបញ្ជូនទៅកាន់ភូមិចំនួនពីរស្ថិតក្នុងខេត្តស្ទឹងត្រែង កន្លែងដែលប្រជាពលរដ្ឋមិនព្រមចាកចេញទៅណា បើទោះបីជាគេរំពឹងទុកថាទឹកនឹងជន់លិច នៅពេលទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសនេះថ្វើតេស្តសាកល្បងក្តី។ ...

អូន ភាព
https://www.cambodiadaily.com/news/waters-rising-in-sesan-dam-villages-as-holdouts-sit-tight-132614/

កូនព្យុះតាឡាសនឹងបង្កឲ្យទឹកទន្លេកើនឡើង

កាលពី​ម្សិលមិញ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ព្រមាន​ពី​កូន​ព្យុះ​ តា​ឡាស​ (Tropical Storm​ Talas)​ ដែល​នឹង​បង្ក​ឲ្យ​ទឹកទន្លេ​សាប​ និង​ទន្លេមេគង្គ​កើនឡើង​ និង​ធ្វើឲ្យលិចតំបន់ទំនាប ដែលស្ថិតនៅអមសងខាងដងទន្លេ។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/5065734/tropical-storm-brings-flood-warning/

ពលរដ្ឋមិនព្រមចាកចេញខណៈបិទទំនប់សេសាន

ខណៈកម្ពស់ទឹកនៅក្បាលទំនប់វារីអគ្គិសនីសេសានក្រោម២ បានឡើង១ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកទាំង១០នោះ មានពលរដ្ឋខ្លះកំពុងតែដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែពួកគាត់បានប្រកាន់ជំហរមិនព្រមចាកចេញទេ ដោយនាំគ្នាកាប់ឫស្សីបណ្តែតផ្ទះបន្តរស់នៅលើទឹក។ ...

ផាក់ ស៊ាងលី
http://bit.ly/2utSNPL

រដ្ឋាភិបាលច្រានចោលសំណើសុំពន្យារពេលនៅនាទីចុងក្រោយរបស់គ្រួសារក្នុងតំបន់ទំនប់សេសាន

មន្ត្រីមួយរូបក្នុងខេត្តស្ទឹងត្រែងបានលើកឡើងថា គ្មានផ្លូវធ្វើការផ្អាកនៅនាទីចុងក្រោយតាមសំណើកាលពីម្សិលមិញរបស់អ្នកភូមិដែលផ្ទះរបស់ពួកគាត់អាចនឹងជន់លិចប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងទំនប់វារីអគ្គីសនីសេសានក្រោម២ ចាប់ផ្តើមនៅថ្ងៃសៅរ៍ឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38167

ស្ទឹងត្រែងរៀបចំសម្រាប់រុះរើស្ពាន

អាជ្ញាធរខេត្តស្ទឹងត្រែងបានប្តេជ្ញាថា នឹងរុះរើស្ពានស្រែពកនៅមុនការសាងល្បងទំនប់សេសានក្រោម ២ ដែលនឹងធ្វើឲ្យលិចភូមិមួយចំនួន ហើយអាជ្ញាធរបានព្រមានថា នឹងពង្រាយប៉ូលីសប្រសិនបើអ្នកភូមិតវ៉ា។ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-prepares-bridge-dismantling

ពលរដ្ឋ​ត្រៀម​ទួល​សុវត្ថិភាព​មុន​បិទ​ទំនប់​វារីអគ្គិសនី

ជនជាតិ​ដើម​ភាគតិច​ជាង​ ១០០ ​គ្រួសារ​បាន​កំពុង​តែ​ត្រៀម​ខ្លួន​ចាកចេញ​ពី​លំនៅឋាន​ចាស់​ជា​បណ្ដោះអាសន្ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព ដោយសារ​ទឹកជំនន់​នឹង​កើត​មាន​នៅ​ក្នុង​ភូមិ​ ដែល​ពួកគាត់​​កំពុង​រស់នៅ ​ក្រោយ​ពេល​ក្រុមហ៊ុន​បិទ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នៅ​ចុង​សប្ដាហ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2tEVqf0

ស្លាប់​ ២ ​របួស​ ៨ ​នាក់​ដោយសារ​គ្រោះ​ធម្មជាតិ

យ៉ាង​ហោចណាស់​បុរស​ ២ ​នាក់​បាន​ស្លាប់ និង​ ៨ ​នាក់​រងរបួស​ដោយសារ​ភ្លៀង​ខ្យល់ និង​ផ្គរ​រន្ទះ​នៅ​ខេត្ត-ក្រុង​ចំនួន​​ ៣ ​កាលពី​ថ្ងៃ​អាទិត្យ​។ ​នេះ​បើ​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​ពី​ម្សិលមិញ​។ ...

ឃុត សុភចរិយា
http://bit.ly/2tDQgCi

ពលរដ្ឋ​ ៣ ​ស្រុក​នាំ​គ្នា​ទម្លាយ​ខ្នង​ទំនប់​សង្គ្រោះ​ដំណាំ​ពី​ជំនន់​ទឹកភ្លៀង

​ពលរដ្ឋ​ប្រមាណ​ ១០០ ​នាក់​​រស់នៅ​ស្រុក​ចំនួន​បី​នៃ​ខេត្ត​ព្រៃវែង​​ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​រួម​មាន​ស្រុក​ស្វាយអន្ទរ ស្រុក​ពារាំង​ និង​ស្រុក​កញ្ច្រៀច កាលពី​ម្សិលមិញ​បាន​នាំ​គ្នា​ជីក​ខ្នង​ទំនប់​អូរក្រចាប​ដើម្បី​រំដោះ​​ទឹក​ចេញ​ពី​ស្រែ​ដោយសារ​បារម្ភ ...

ឃុត សុភចរិយា
http://bit.ly/2u05LSH

រន្ទះបាញ់​សម្លាប់​មនុស្ស​ ៤៧​ នាក់​ក្នុង​រយៈពេល​៦​ខែ​

​មាន​មនុស្ស​ ៤៧​ នាក់​ត្រូវ​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​នៅ​ក្នុង​រយៈពេល​ ៦​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​  ​ដែល​ចំនួន​នេះ​ធ្លាក់​ចុះ​ពី​ ៦០​ នាក់​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ ...

មុំ គន្ធា
http://www.khmertimeskh.com/news/39689/lightning-kills-47-in-six-months/

អ្នក​ភូមិ​នៅ​ក្បែរ​ទំនប់​សេ​សាន​ព្រមាន​ពី​ការ​ប្រឈម​គ្រោះ​ទឹកជំនន់​

​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ នៅ​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​ព្រមាន​ថា​​នឹង​មាន​ទឹកជំនន់​នៅ​ក្នុងភូមិ​របស់​ពួក​គេ​នា​ពេល​ឆាប់ៗ​នេះ​ ដោយ​​សារ​​ប្រតិបត្តិ​ករ​នៃ​ទំនប់​វា​រី​អគ្គិសនី​នេះ​នឹង ...

សែន ដាវីត
http://www.khmertimeskh.com/news/39566/villagers-near-sesan-dam-warned-to-brace-for-floods/

កសិករ​នៅ​ត្បូងឃ្មុំ​ ជួប​ការ​លំបាក​ដោយ​ខ្មុលស៊ី​ស្រូវ និង​ទឹក​ជន់​លិច

ប្រជាកសិករ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បាន​រអ៊ូរទាំ​អំពី​បញ្ហា​សត្វ​ខ្មុលស៊ី​ស្រូវ​ពង្រោះ និង​សំណាប​របស់​ពួកគេ​សរុប​ជាង ១០០ ហិកតា ខណៈ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ពេញ​មួយ​សប្ដាហ៍​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ ជន់​លិច​ស្រូវ​សន្ទូង​ និង​ស្រូវ​ពង្រោះ​ដែល​ទើប​សាប​ថ្មីៗ​។ ...

ឃុត សុភចរិយា
http://bit.ly/2sdTqeX

តើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​កំណត់​ត្រា​របស់​ប្រទេស​កម្ពុជា​កំពុង​នាំ​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត​យ៉ាង​ខ្លាំង​យ៉ាងដូចម្តេច?

​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​សម្បើម​ កំពុង​តែ​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​បញ្ហា​គ្រោះ​រាំង​ស្ងួត​ ដែល​បាន​កើត​មាន​ឡើង​នៅ​ប្រទេស​កម្ពុជា​។​ យ៉ាងណាមិញ​ បើ​ទោះជា​មានការ​ហាមប្រាម​ផ្លូវការ​ស្តី​ពី​ការ​នាំ​ចេញ​ឈើ​ក៏​ដោយ​ ព្រៃឈើ​ជា​ច្រើន​នៅ ...

Euan Black
http://sea-globe.com/deforestation-drought-cambodia/

គ្រោះ​មហន្ដរាយ​ ដោយ​បាតុភូត​ធម្មជាតិ​នៅ​ដើម​ឆ្នាំ​នេះ​ មាន​ការ​ធ្លាក់​ចុះ

ក្នុង​រយៈពេល​ ៥ ​ខែ​ដើម​ឆ្នាំ​នេះ​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះ​ធម្មជាតិ​ ៤៣ ​នាក់​ និង​ ៧៩ ​នាក់​រងរបួស ខណៈ​ការ​ខូចខាត​ផ្ទះសំបែង​មាន​ ២៧៣៥ ​ខ្នង ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​ចុះ​ប្រមាណ​ ៥០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ​នេះ​បើ​តាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង ...

ឃុត សុភចរិយា
http://bit.ly/2rmqqkG

ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ប៉ៃលិន​ លិច​ផ្ទះ​ពលរដ្ឋ​ ៥៥ ​ខ្នង

យ៉ាង​ហោច​ណាស់​ផ្ទះ​ប្រជាពលរដ្ឋ​ ៥៥ ​ខ្នង​នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ខណៈ​អាជ្ញាធរ​កំពុង​ជួយ​អន្តរាគមន៍​​ជម្លៀស​គ្រួសារ​មួយ​ចំនួន​មក​កាន់​ទីទួល​សុវត្ថិភាព នៅ​ពេល​ដែល​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ឥត​ឈប់​ហើយ​បញ្ហា​នេះ​កំពុង ...

ឃុត សុភចរិយា
http://bit.ly/2qtP83K

ការ​ព្រមាន​អំពី​អាកាសធាតុ​នៅ​តំបន់​សមុទ្រ​

​ក្រុម​អ្នកនេសាទ​ និង​អ្នកដំណើរ​តាម​ផ្លូវ​សមុទ្រ​ត្រូវ​បាន​ព្រមាន​ថា​ ឱ្យ​មានការ​ប្រយ័ត្នប្រយែង​ដោយសារ​មាន​ភ្លៀង​ព្យុះ​នៅ​តំបន់​សមុទ្រ​ចាប់ពី​ថ្ងៃស្អែក​រហូត​ដល់​ថ្ងៃ​សៅរ៍​។​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​និយាយ​ថា​នឹង​មាន​រលក​សមុទ្រ​ធំៗ​ ត្រូវ​បាន​រំពឹង​ថា ...

មុំ គន្ធា
http://www.khmertimeskh.com/news/38610/wild-seas-alert/

បុរស​ម្នាក់​ត្រូវ​​រន្ទះបាញ់​ស្លាប់​​ ខណៈ​មេឃ​កំពុង​​ភ្លៀង​ដើរ​កៀង​ក្របី

បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ខណៈ​គាត់​កំពុង​រត់​ដេញ​កៀង​ក្របី​របស់​គាត់​ចេញ​ពី​វាលស្រែ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ជ័យតូច ឃុំ​ជ័យធំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ​ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ...

ឃុត សុភចរិយា
http://bit.ly/2qJD5xr

អាជ្ញាធរ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ពី​ការ​បិទ​ទំនប់​វារី​អគ្គិសនី សេសាន

អាជ្ញាធរ​ខេត្ត​ ស្ទឹងត្រែង ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​​រស់​នៅ​ផ្នែក​ខាង​លើ​ទំនប់​វារីអគ្គិសនី​ សេសាន ក្រោម ២ ឲ្យ​ត្រៀម​លក្ខណៈ​បង្ការ​ការ​ជន់លិច នៅ​ពេល​ក្រុម​ហ៊ុន​សាក​ល្បង​បិទ​ទំនប់​នៅ ៤ ខែ​ខាង​មុខ។ ...

ផាក់ ស៊ាងលី
http://bit.ly/2qMBrcM

៤ ខែ​ឆ្នាំ​នេះ រន្ទះ​បាញ់​សម្លាប់​មនុស្ស កើន​ជិត​បី​ដង

គ្រោះ​ធម្មជាតិ​បង្ក​ឡើង​ដោយ​បាតុភូត​ខ្យល់​និង​រន្ទះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៣​នាក់ និង ៤៤ នាក់​ទៀត​បាន​រង​របួស ដែល​ចំនួន​នេះ​បាន​កើន​ឡើង​ជិត​បី​ដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ក្នុង​រយៈពេល​បួន​ខែ​ដើម​ឆ្នាំ​ដូច​គ្នា​នេះ។ នេះ​បើ​យោង​ ...

ឃុត សុភចរិយា
http://bit.ly/2qn4PbM

ខ្យល់ព្យុះ​នឹង​បន្ត​រហូត​ដល់​ខែ​ក្រោយ​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តី​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​ពី​អាកាសធាតុ​មិនល្អ​ ព្រោះ​ខ្យល់ព្យុះ​នឹង​បន្ត​រហូត​ដល់​ដើមខែ​ក្រោយ​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/news/37819/storms-to-rage-until-next-month/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2pPEZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!