គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

នាយករដ្ឋ​មន្ត្រី​តម្រូវ​ឲ្យ​សមត្ថកិច្ច​ចុះ​ជួយ​ជនរងគ្រោះ​ភ្លាមៗ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​តម្រូវ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ត្រូវ​ចុះ​អន្តរាគមន៍​ភា្លមៗ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ ទៅកាន់​តំបន់​ដែល​មាន​គ្រោះ​មហន្តរាយ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ។ ការ​ប្រកាស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឡើង​ក្នុង​បទ​អន្តរាគមន៍​របស់​លោក​កាលពី​ម្សិលមិញ​នេះ ...

តាំង វីដា
http://bit.ly/1F5qmS2

រដ្ឋសភា​​ពិភាក្សា​ដេញដោល​អំពី​ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ

កាលពី​ម្សិលមិញ រដ្ឋសភា​បាន​ពិភាក្សា​ដេញ​ដោល​ និង​អនុម័ត​​យ៉ាង​ងាយ​​នូវជំពូក​ចំនួន​ពីរ​​នៃ​ច្បាប់​មួយ​ដែល​មាន​បំណង​ពង្រឹង​ការ​ឆ្លើយ​តប​​គ្រោះ​ធម្មជាតិ និង​គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ មួយ​ផ្នែក​តាម​រយៈ​ការ​​ផាក​ពិន័យ​ និង ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/25549/

រន្ទះបាញ់​បុរស​ម្នាក់​ស្លាប់​ទាំង​ព្រឹក

បុរស​វ័យ​ ៣៤ ​ឆ្នាំ​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ កាលពី​ព្រឹក​ម្សិលមិញ​ ក្នុង​គ្រា​ដែល​គាត់​កំពុង​ជីក​ចង្អូរ​បង្ហូរ​ទឹក​​ចេញ​ពី​ក្រោម​ផ្ទះ​របស់​គាត់ ​ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង លាយឡំ​ជាមួយ​ផ្គររន្ទះ។ នេះ​បើ​តាម​លោក រម្យ រតនា អធិការរង​ស្រុក​បាធាយ។ ...

ឃុត សុភចរិយា
http://bit.ly/1b5Lobu

ផ្ទះ​ជាង​៣០​ខ្នង​នៅ​ក្នុង​ខេត្តសៀមរាប​ ត្រូវ​បំផ្លាញ​ដោយ​ខ្យល់ព្យុះ​

មន្រ្តីម្នាក់បាននិយាយថ្ងៃនេះថា នៅ​ក្នុង​ខេត្តសៀមរាប​ យ៉ាងតិច​បំផុត​ផ្ទះ​៣០​ខ្នង​ត្រូវ​បាន​បំផ្លាញ​ ដោយសារ​ព្យុះ​ភ្លៀង​ខ្លាំង​កាលពី​ម្សិលមិញ​ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ​ទេ​។ ​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1IPmBUP

ផ្ទះ​ជាង​ ៧០០ ខ្នង​បាន​រលំ និង​មនុស្ស​ ៨ ​នាក់​រងរបួស

យ៉ាង​ហោចណាស់​ពលរដ្ឋ​ ៨ នាក់ បាន​រងរបួស​ធ្ងន់​ និង​ស្រាល ក្នុង​ហេតុការណ៍​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បោកបក់​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ ២១ មេសា​ បណ្តាល​ឲ្យ​ផ្ទះ​ ៧៦៤ ខ្នង​​បាន​ប៉ះពាល់​ និង​ខ្លះ​ដួល​រាប​ដល់​ដី​ ក្នុង​ខេត្ត​ចំនួន​ ៤​ មាន​ខេត្ត​កំពង់ចាម​ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​ឧត្តរមានជ័យ។នេះ​បើ​តាម​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ កាលពី ...

ឆាយ ច័ន្ទនីដា
http://bit.ly/1OJCMVx

មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន​ជួប​គ្នា​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​

មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​និយាយ​ថា​ កាលពី​ថ្ងៃ​អង្គារ​ មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ បាន​មក​ជួបជុំ​គ្នា​នៅ​ភ្នំពេញ​ ក្នុង​គោលបំណង​ពិភាក្សា​អំពី​មធ្យោបាយ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិការ​តំបន់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្ត រាយ ...

បុគ្គលិកសារព័ត៌មាន Global Post
http://bit.ly/1OdcoIo

អង្គការ​ការពារ​បរិស្ថាន​និង​យុវជន​កម្ពុជា​ ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​

សកម្មជន ​បាន​ឲ្យ​ដឹង​ថា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ការពារ​បរិស្ថាន​មួយ​ និង​យុវជន​ខែ្ម​រ​ជា​ច្រើន​ ដែល​ប្រឆាំង​ទៅ​នឹង​ការ​បូម​ខ្សាច់​ នឹង​ដាក់​ញត្តិ​ទៅ​សភា​នៃ​ប្រទេស​កម្ពុជា​ និង​ក្រសួង​ពាក់ព័ន្ធ​ ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​ពី​ការ​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://bit.ly/1JsDowV

ការ​សិក្សា​មួយ​របស់​ចក្រភព​អង់គ្លេស​ ព្រមាន​អំពី​ផល​ប៉ះ​បាល់​របស់​ទីផ្សារ​កៅស៊ូ​ទៅ​លើ​សត្វព្រៃ​ក្នុងស្រុក​

​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​រូប​នៅ​ក្នុង​ចក្រភព​អង់គ្លេស​បាន​អះអាង​នៅ​ក្នុង​សារព័ត៌មាន​មួយ​ថា​ ទីផ្សារ​កៅស៊ូរ​ធម្មជាតិ​ដែល​ចេះ​តែ​បន្ត​រីក​ធំ​ឡើង​ដោយសារ​ឧស្សាហកម្ម​កង់​ឡាន​សកលលោក​ បាន​បង្ហាញ​ពី​គ្រោះ​មហន្តរាយ​ដល់​ពពួកសត្វ​ព្រៃ​ជិត​ផុត​ពូជ​នៅ​ក្នុង ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/uk-study-warns-of-rubber-markets-impact-on-local-wildlife-82067/

ផ្ទះ​ជាង ៥០ ខ្នង រង​ការ​ខូច​ខាត​ពី​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

លំនៅឋាន​ពលរដ្ឋ​ជាង ៥០ ខ្នង នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​ខ្យល់​ព្យុះ​បំផ្លាញ និង​ខ្លះ​ប៉ើង​ដំបូល​ កាល​ពី​រសៀល​ថ្ងៃ​ទី ៧ ​ខែ​មេសា។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1ObKQzG

ភ្លៀង​កក់​ខែ​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​ខូច​ផ្ទះ​ ៨ ​ខ្នង​

ភ្លៀង​កក់​ខែ ដែល​មាន​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ បាន​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៨ ខ្នងនៅភូមិ​ស្រែ​ល្អ ឃុំ​បាក់​អន្លូងស្រុក​ត្រពាំង​ប្រាសាទ រង​ការ​ខូចខាត​ស្ទើរ​ទាំង​ស្រុង។ ...

ឃុត សុភចរិយា
http://bit.ly/1CzazwX

ប្រព័ន្ធប្រកាសអាសន្នពីគ្រោះមហន្តរាយចាប់ផ្ដើមដំណើរការ

ចាប់ផ្ដើម​ពីថ្ងៃ​នេះ ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ ពោធិ៍សាត់ និង​កំពង់ធំ អាច​ចុះឈ្មោះ​ទូរស័ព្ទរបស់ពួកគេ​​ដើម្បី​ទទួល​​សេវា​ប្រកាសអាសន្ន​ពី​គ្រោះ​មហន្តរាយ ដើម្បី​ត្រៀម​សម្រាប់​រដូវ​វស្សា​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗនេះ។ ...

Rebecca Moss
http://www.phnompenhpost.com/disaster-alert-system-begins

រដ្ឋសភា​ចង់​ឲ្យ​ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​មាន​ដាក់​ទោស​មន្ត្រី

គណៈកម្មការ​ទី៣ និង​ទី៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ម្សិល​មិញ បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល បន្ថែម​មាត្រា​ថ្មី​មួយ​ទៀត នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដោយ​ត្រូវ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ឲ្យ ...

ប៉ិច សុធារី
http://bit.ly/1BVbtXl

កម្ពុជា​ចំណាយ​៣០​លាន​ដុល្លារ​អា​មេ​រិច​ទៅ​លើ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ញឹ​ម​ វណ្ណ​ដា​ អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​បាន​ចំណាយ​ជិត​ ៣០​លាន​ដុល្លារ​អា​មេ​រិច​ទៅ​លើ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ក្នុង​ឆ្នាំ​ ២០១៤​។​ ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/150305/cambodia-spends-30-mln-usd-disaster-control-last-year

ការ​ប្រែ​ប្រួល​អាកាសធាតុ​ជា​ការ​គំរាម​កំហែង​ចម្បង​ដល់​ប្រទេស​ក្រីក្រ

ការ​ប្រែ​ប្រួល​អាកាសធាតុ​គឺជា​ការ​គំរាម​កំហែង​ដ៏​ចម្បង​មួយ នា​ពេល​បច្ចុប្បន្ន​និង​ពេល​អនាគត​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល ពិសេស​សម្រាប់​ប្រទេស​ក្រីក្រ​និង​អភិវឌ្ឍន៍​តិចតួច ដូចជា ប្រទេស​កម្ពុជា ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​ដោយ​ផ្ទាល់​លើ​វិស័យ​កសិកម្ម និង​អាស្រ័យ​លើ​កត្តា​អាកាស​ធាតុ។ នេះ​ជា​ប្រសាសន៍​របស់ ...

ឃុត សុភចរិយា
http://bit.ly/18jDsCk

ខ្យល់​ព្យុះ​នៅ​ក្នុង​ខេត្ត​ចំនួន ២ បាន​បណ្តាល​ឲ្យ​ខូច​ផ្ទះ ៦០​ខ្នង

យ៉ាង​ហោច​ណាស់​មាន​ផ្ទះ​ជាង ៦០ ខ្នង​បាន​ទទួល​រង​ការ​ខូចខាត និង​មនុស្ស​ពីរ​នាក់​បាន​រង​របួស​ដោយ​ខ្យល់​ព្យុះ​ក្នុង​ខេត្ត​ចំនួន​ពីរ​គឺ​ខេត្ត​ព្រះវិហារ និង​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ...

មុំ គន្ធា
http://bit.ly/1F3Swz2

ទឹកជំនន់​ ព្យុះ​ និង​កំ​ដៅ​ត្រូវ​បាន​ប្រមាណ​ទុក​ថា​នឹង​ធ្វើ​ឲ្យ​អាស៊ី​អាគ្នេយ៍​បាត់បង់​ប្រាក់​៣៤​ពាន់​លាន​ដុល្លារ​អា​មេ​រិច​សម្រាប់​មួយ​ឆ្នាំ​

ការ​ថយ​ចុះ​ទិន្នផល​ដំណាំ​ ការ​ធ្វើ​ឲ្យ​ខូចខាត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ជម្ងឺ​ដែល​ពាក់​ព័ន្ធ​នឹង​កំ​ដៅ​ដែល​នាំ​មក​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ អាច​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៤​នៃ​អាង​ទន្លេមេគង្គ​ក្រោម​ បាត់បង់​៣៤​ពាន់​លាន​ដុល្លារ​អា​មេ ...

Alisa Tang
http://in.reuters.com/article/2015/02/23/climatechange-southeast-asia-idINKBN0LR1A920150223

សាលា​រាជធានី​ពង្រាយ​ឡាន​ទឹក ២០ គ្រឿង​ត្រៀម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ ២០ គ្រឿង​នឹង​ត្រូវ​បាន​ដាក់​ត្រៀម​តាម​ចំណុច​គោលដៅ​សំខាន់ៗ​ក្នុង​ខណ្ឌ​ទាំង ១២ នៅ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​ដែល​ជាទី​កម្សាន្ត​មួយ​ចំនួន​ទៀត​ដើម្បី​បង្ការ​និង​ទប់ស្កាត់​អគ្គិភ័យ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ ទី១៨ ដល់ ថ្ងៃ២១ ខែ​កុម្ភៈ។ ...

មុំ គន្ធា
http://bit.ly/1L9EXzQ

នគរ​បាល​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណីភ្លើងឆេះផ្សារ

កង​កម្លាំង​នគរ​បាល​ពន្លត់​អគ្គិ​ភ័យ​រាជ​ធា​នី​ភ្នំ​ពេញ កំពុង​បង្កើត​គណៈ​កម្មា​ធិការ​ថ្មី​មួយ​ ដើម្បី​កំណត់​ពី​មូល​ហេតុ​នៃ​អគ្គិ​ភ័យ​នៅ​ផ្សា​រអូរឫស្សី កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នេះ​ យោង​តាម​មន្ត្រីនគរ​បាល​។ លោក​មាន​ប្រសាសន៍​ថា​ អគ្គិភ័យ​នេះ​ត្រូវ ...

មុំ គន្ធារ
http://www.phnompenhpost.com/police-investigate-market-fire

អ្នកស្លាប់​ដោយសារ​គ្រោះ​មហន្តរាយ​ធ្លាក់​ចុះ​ ៧០%

មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ ដែល​រួមមាន​ទឹកជំនន់ ខ្យល់​ព្យុះ រន្ទះបាញ់ និង​បាក់ដី​ច្រាំង​ទន្លេ ក្នុង​ឆ្នាំ​២០១៤ បាន​ធ្លាក់​ចុះ​ប្រមាណ​៧០​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៣​។​ ...

ឃុត សុភចរិយា
http://bit.ly/1DERFnV

ពុំ​មាន​សំណង​សម្រាប់​អាជីវករ​​ឆេះ​តូប​​នៅ​ផ្សារ​ចាស់​ទេ

គណៈ​កម្មាការ​គ្រប់គ្រង​ផ្សារ​ចាស់​ ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់ ៣០០ តូប​កាល​ពី​ថ្ងៃ​ច័ន្ទ​ប្រាប់​អាជីវករ​រង​គ្រោះ​ថា ពួកគេ​មិន​ទទួល​បាន​សំណង​អ្វី​ឡើយ ហើយ​ត្រូវ​សាង​សង់​តូប​លក់​ដូរ ដោយ​ខ្លួន​ឯង​ឡើង​វិញ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​អាជីវករ​រង​គ្រោះ​កាល​ពី ...

សែន ដាវីត
http://bit.ly/11VPAHn

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពន្យល់​អំពី​អគ្គិភ័យ​នៅ​ផ្សារ​ចាស់​

កាលពី​ថ្ងៃ​ច័ន្ទ​ សាលា​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​អំពី​មាន​ជន​លួច​ដុត​ផ្សារ​ចាស់​ ដោយ​បាន​បញ្ជាក់​ថា​អគ្គិភ័យ​នេះ​ បាន​បង្ក​ឡើង​ដោយ​បញ្ហា​អគ្គិសនី​នៅ​ក្នុង​តូប​មួយ​ក្នុង​ផ្សារ​នេះ​។​ ​ការ​បដិសេធ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/phnom-penh-authority-explains-about-psar-chas-market-fire-7719

ក្រុម​ហ៊ុន អានកូ ទប់​ទឹក​ធ្វើ​ឲ្យ​លិច​ផ្ទះ​ពលរដ្ឋ ៩២ ខ្នង​ផ្ទះ

ផ្ទះ​អ្នក​ភូមិ​ចំនួន ៩២ ខ្នង​ផ្ទះ និង​ដី​ស្រែ​ចំនួន ១២៥ ហិកតា ស្ថិត​នៅ ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​លង់​លិច​ជាង ៥ ថ្ងៃ​កន្លង​មក​ហើយ​ដោយ​សារ​ការ​ស្តុក​ទឹក​ទុក​របស់​ក្រុម​ហ៊ុន​អានកូ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា កុក​អាន។ ...

សែន ដាវីត
http://bit.ly/1zvdJ55

ការ​សាង​សង់​ទំនប់ សាយ៉ាប៊ូរី ដំណើរការ​បាន​ជិត​ពាក់​កណ្តាល

ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី នៅ​លើ​ទន្លេ​មេគង្គ ក្នុង ប្រទេស​ឡាវ បាន​ដំណើរ​ការ​ជិត​បាន​ពាក់​កណ្តាល​ហើយ បើ​ទោះ​បី​ជា​ក្រុម​អភិរក្ស​បរិស្ថាន​នានា​បាន​រិះគន់​យ៉ាង​ខ្លាំង​ក្តី។ នេះ​បើ​តាម​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ទំនប់​នេះ។​ ...

Shane Worrell
http://bit.ly/1phth9u

ចំនួន​ស្លាប់​ដោយសារ​រន្ទះ​ ថយ​ចុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ​

ប្រជាជន​កម្ពុជា​ប្រមាណ​ជា​ ៧១​ នាក់​ ត្រូវ​បាន​សម្លាប់​ដោយ​រន្ទះបាញ់​ នៅ​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​ គឺ​បាន​ធ្លាក់​ចុះ​៣០​ ភាគរយ​ ពី​១០១​ នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​មុន​ យោង​តាម​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាលពី​ថ្ងៃ ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/141020/lightning-casualties-decline-cambodia-year

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zDAVt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!