ទឹកជន់លិចក្រុងកំពត និងស្រុកទឹកឈូ ខណៈមេឃកំពុងតែបន្តភ្លៀងឥតឈប់
ផ្ទះពលរដ្ឋប្រមាណ ១៨០០ ខ្នងនៅក្រុងកំពត និងឃុំចំនួនប្រាំក្នុងស្រុកទឹកឈូកំពុងរងការលិចលង់យ៉ាងធ្ងន់ធ្ងរដោយគ្រោះជំនន់ទឹកភ្លៀង និងទឹកដែលហូរធ្លាក់យ៉ាងគំហុកពីតំបន់ភ្នំ និងពីអាងនៃទំនប់វារីអគ្គិសនីកំចាយ។ នេះបើយោងតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងកាលពីម្សិលមិញ។
លោក កែវ វី ថ្លែងថា អាកាសធាតុនៅតែបន្តភាពអាប់អួហើយភ្លៀងកំពុងបន្តធ្លាក់ជាបន្តបន្ទាប់បានធ្វើឲ្យកម្ពស់ទឹកក្នុងព្រែកកំពតបានជន់ឡើងពេញព្រៀបយ៉ាងឆាប់រហ័សហើយបានបង្កការលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋទីផ្សារ និងដងផ្លូវមួយចំនួននៅក្នុងក្រុងកំពត និងនៅស្រុកទឹកឈូ។ …
ឃុត សុភចរិយា
http://bit.ly/1P5YmEZ