សេដ្ឋកិច្ច និងពាណិជ្ជកម្ម
សេវាកម្មធនាគារ និងហិរញ្ញវត្ថុ
NBC ដាក់ឱ្យដំណើរការប្រព័ន្ធជួញដូរអនឡាញ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះបានដាក់ឱ្យដំណើរការប្រព័ន្ធធ្វើប្រតិបត្តិការឧបករណ៍ហិរញ្ញវត្ថុតាមអនឡាញ ដែលជាប្រព័ន្ធថ្មីមួយផ្តល់ភាពងាយស្រួលជាងមុនដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងភ្នាក់ងារប្តូរប្រាក់នៅពេលធ្វើការជាមួយ NBC ក្នុងគោលដៅជំរុញការអភិវឌ្ឍទីផ្សារអន្តរធនាគារ។ ...
ហ៊ គីមសាយ
http://bit.ly/2uKL3tW
ធនាគារអភិវឌ្ឈន៍ជនបទបង្ហាញអត្តសញ្ញាណថ្មី
កាលពីថ្ងៃចន្ទ ធនាគារអភិវឌ្ឈន៍ជនបទដែលគ្រប់គ្រងដោយរដ្ឋ បានប្រកាសថា នឹងប្តូរឈ្មោះជាធនាគារអភិវឌ្ឍន៍កសិកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងសេវាធនាគារកាន់តែច្រើនជាងមុន។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5077255/rdb-unveils-new-identity/
របាយការណ៍NBC: វិស័យធនាគារកម្ពុជានៅតែរក្សាបានភាពខ្លាំង
ធនាគារជាតិនៃកម្ពុជា (NBC) ទើបតែចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ខ្លួនកាលពីម្សិលមិញ ដែលលើកឡើងថាវិស័យធនាគារកម្ពុជាបានបន្តរក្សាភាពខ្លាំងកាលពីឆ្នាំមុនដោយសារការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។ ...
Kali Kotoski
http://bit.ly/2uk3UMg
លំហូរFDIក្នុងវិស័យហិរញ្ញវត្ថុកើន៨៩ភាគរយ
លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យហិរញ្ញវត្ថុបានកើនឡើងយ៉ាងខ្លាំងនៅឆមាសទីមួយឆ្នាំនេះជាមួយអត្រាកំណើនជិត៩០ភាគរយ ដោយសារការចូលវិនិយោគពីធនាគារអន្តរជាតិថ្មីពីរ និងការបន្ថែមទុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្រាប់ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2vmhcak
ធនាគារជាតិជំរុញឲ្យបង្កើនការវិនិយោគលើសេវាហិរញ្ញវត្ថុឌីជីថលកាន់តែច្រើន
លោកស្រី ជា សិរី បានឲ្យដឹងថា NBC បានបង្កើតបទប្បញ្ញត្តិអាជ្ញាប័ណ្ណ ដែលអាចឲ្យក្រុមហ៊ុនផ្ដល់សេវាទូទាត់ជាច្រើនបានទៅដល់អ្នកគ្មានគណនីក្នុងធនាគារ និងអ្នកទទួលបានសេវាធនាគារមិនល្អ តាមរយៈហិរញ្ញវត្ថុឌីជីថល។ លោកស្រីបន្តថា ហិរញ្ញវត្ថុឌីជីថលអាចជា «ល្បែងនៃការផ្លាស់ប្តូរ»។ លោកស្រី ...
Brian Ng
http://bit.ly/2uDm1ew
យុទ្ធសាស្រ្តលើកកម្ពស់ប្រាក់រៀលកំពុងលេចរូបរាង
យុទ្ធសាស្ត្រលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពី ការលើកកំពស់ប្រាក់រៀល នឹងត្រូវបានបញ្ចប់នៅខែក្រោយ ហើយនឹងត្រូវបញ្ជូនទៅគណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងអនុម័តនៅចុងឆ្នាំនេះ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5074917/riel-strategy-takes-shape/
NBC ទិញដុល្លារចូលជិត$៥០០លាននៅឆមាសទី១
ធនាគារជាតិនៃកម្ពុជា (NBC) បានយកប្រាក់រៀលទិញប្រាក់ដុល្លារអាមេរិកចំនួន ៦៥ លើកនៅឆមាសទី១ឆ្នាំនេះ ដោយបានទិញចូលប្រាក់ដុល្លារមានតម្លៃសរុប ៤៧៥,៤ លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ខណៈតម្រូវការប្រាក់រៀលមានកំណើននៅលើទៅផ្សារ។ ...
ហ៊ គីមសាយ
http://bit.ly/2tFL8P4
កម្មវិធីមូលបត្របំណុលដើម្បីលើកកម្ពស់មូលនិធិស្ត្រី
មូលបត្របំណុលតម្លៃ៨លានដុល្លារដែលនឹងចាប់ផ្ដើមជាលើកដំបូងលើផ្សារហ៊ុនសិង្ហបុរី នឹងកៀរគរមូលធនឯកជនដើម្បីគាំទ្រសហគ្រាសសង្គម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI)នៅក្នុងប្រទេសកម្ពុជា វៀតណាម និងហ្វីលីពីន ដែលផ្ដល់ឲ្យស្ដ្រីជិតកន្លះលាននាក់ក្នុងប្រទេសទាំងនេះ ...
Brian Ng
http://bit.ly/2eGJAxv
សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់មានកាន់តែច្រើន
ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែច្រើនបានចូលមកកាន់ទីផ្សារដែលពោរពេញដោយការទូទាត់ជាសាច់ប្រាក់របស់កម្ពុជា ដោយរំពឹងថាឥរិយាបទរបស់អ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅរកការទូទាត់តាមអនឡាញកាន់តែច្រើន។ ...
ហ៊ គីមសាយ
http://bit.ly/2tCpVEb
MFI ឯកភាពគោលការណ៍ចៀសវាងទាញបុគ្គលិកពីគ្នា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឯកភាពគ្នាអនុវត្តគោលការណ៍ចៀសវាងការទាញយកបុគ្គលិកពីគ្នាទៅវិញទៅមក ដោយបានបង្កើត «មូលនិធិអភិវឌ្ឍន៍បុគ្គលិក» ដែលជាកម្មវិធីថ្មីមួយតម្រូវឲ្យគ្រឹះស្ថានមួយរងពិន័យជាទឹកប្រាក់ក្នុងករណីដែលពួកគេជ្រើសយកបុគ្គលិក ...
ហ៊ គីមសាយ
http://bit.ly/2sVLCA0
អគ្គនាយកដ្ឋានពន្ធដារ ពន្យាអនុវត្ត VAT លើសេវាហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានសម្រេចពន្យាការអនុវត្តជាបណ្ណោះអាសន្នលើអាករតម្លៃបន្ថែម (VAT) ១០ ភាគរយលើសេវាហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីជូនដំណឹងកាលពីម្សិលមិញ។ ...
ហ៊ គីមសាយ
http://bit.ly/2tT8gs3
CMA សម្រេចពន្យាការអនុវត្តអាករបន្ថែម VAT
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានឯកភាពគ្នាកាលពីម្សិលម្សិញថានឹងពន្យាពេលអនុវត្តអាករលើតម្លៃបន្ថែម (VAT) ១០ ភាគរយ ទៅលើកម្រៃសេវាហិរញ្ញវត្ថុបន្ទាប់បន្សំ ដោយអះអាងថាវាជាសម្ពាធដ៏ធ្ងន់មួយសម្រាប់ពួកគេ ហើយថានឹងព្យាយាមតវ៉ាទៅអគ្គនាយកដ្ឋានពន្ធដារជាមុនសិនដើម្បីសុំការអនុគ្រោះបញ្ឈប់ការអនុវត្តអាករនេះ។ ...
ហ៊ គីមសាយ
http://bit.ly/2sIqxZX
VISA នឹងដាក់សេវាទូទាត់កូដ QR នៅកម្ពុជាក្នុងឆ្នាំនេះ
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនសេវាទូទាត់ឈាន មុខគេលើពិភពលោក កំពុងស្វែងរកការចាប់យកវិស័យទូទាត់ឌីជីថលដ៏ក្មេងខ្ចីរបស់កម្ពុជា តាមរយៈដាក់ឲ្យដំណើរការសេវាទូទាត់តាមបាកូដ QR ចល័តនៅមុនដំណាច់ឆ្នាំនេះ។ ...
Matthieu de Gaudemar
http://bit.ly/2skxivK
NBC កំពុងធ្វើការសាកល្បងប្រព័ន្ធ ATM រួម
ធនាគារជាតិនៃកម្ពុជាកំពុងធ្វើតេស្តសាកល្បងប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុអន្តរធនាគារថ្មីមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុបី ដែលអាចឲ្យអ្នកកាន់កាត ATM ពីគ្រឹះស្ថានទាំងបីអាចដាក់ ឬដកប្រាក់នៅតាមទូម៉ាស៊ីន ATM និងប្រើម៉ាស៊ីនឆូតកាត (POS) ពីគ្រឹះស្ថានណាមួយក៏បានក្នុងចំណោម ...
ហ៊ គីមសាយ
http://bit.ly/2sVqabi
វិស័យហិរញ្ញវត្ថុមិនចង់មានការយកពន្ធបន្ថែម
ស្ថាប័នឧស្សាហកម្មហិរញ្ញវត្ថុ និងធនាគារជាច្រើនបានអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលតម្លៃពន្ធបន្ថែម (VAT) ១០ ភាគរយលើវិស័យនេះទេ និងបានស្នើសុំសម្រាប់ការពិភាក្សាបន្ថែមទៀត។ អ្នកនៅក្នុងស្ថាប័នឧស្សាហកម្មនេះ គិតថាពន្ធនេះនឹង ...
សុខ ចាន់
http://www.khmertimeskh.com/news/39655/finance-sector-wants-no-vat/
NBC-BOK ស្រាវជ្រាវរួមលើសេដ្ឋកិច្ចកម្ពុជា
ធនាគារកណ្ដាលកម្ពុជា និងធនាគារកណ្ដាលកូរ៉េបានប្រកាសពីការសិក្សារួមគ្នាលើការស្រាវជ្រាវឲ្យបានស៊ីជម្រៅស្តីពី អត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងគោលបំណងប្រើប្រាស់ការរកឃើញនេះក្នុងការបង្កើតគោលនយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព ...
ហ៊ គីមសាយ
http://bit.ly/2s7sFKo
NBC តម្រូវឲ្យអាជីវកម្មសេវាទូទាត់សងប្រាក់ត្រូវសុំអាជ្ញាប័ណ្ណ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្មីៗនេះបានចេញប្រកាសមួយតម្រូវឲ្យគ្រឹះស្ថានដែលផ្តល់សេវាទូទាត់ប្រាក់ ត្រូវស្នើសុំអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវដោយដាក់ចេញលក្ខខណ្ឌតឹងរ៉ឹងរាប់តាំងពីការគ្រប់គ្រងប្រតិបត្តិការ និងដើមទុនចុះបញ្ជី ក្នុងគោលដៅបង្កើនប្រសិទ្ធភាពគ្រប់គ្រងវិស័យនេះស្របពេល ...
ហ៊ គីមសាយ និង Matthieu de Gaudemar
http://bit.ly/2rSxW4i
ការយកចលនទ្រព្យជាវត្ថុបញ្ចាំ នៅតែពិបាក
ខណៈទំហំកម្ចីនៅគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅជាងមួយទសវត្យរ៍ចុងក្រោយនេះការផ្តល់កម្ចីភាគច្រើននៅតែពឹងលើអចលនទ្រព្យជាវត្ថុធានា ដោយសារថាគ្រឹះស្ថានហិរញ្ញវត្ថុយល់ឃើញថាការទទួលចលនវត្ថុជាទ្រព្យធានាពិបាកក្នុងការអនុវត្តដោយ ...
ហ៊ គីមសាយ
http://bit.ly/2tAuLj6
ឥទ្ធិពលនៃការគ្រប់គ្រងមូលនិធិរបស់ ចិន លើកម្ពុជា
ការគ្រប់គ្រងមូលធនរបស់រដ្ឋាភិបាលចិន ដែលបានដាក់ចេញកាលពីខែវិច្ឆិកា ដោយធនាគារកណ្ដាល ដោយត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នលើការដកប្រាក់ចេញពីប្រទេស ដែលរួមមានការវិនិយោគនៅបរទេស ការផ្ទេរប្រាក់នៅក្រៅប្រទេសក្នុងចំនួនច្រើន និងការទិញរូបិយប័ណ្ណបរទេសជាបុគ្គល បានបង្កើតឲ្យមានភាពមិន ...
Kali Kotoski និង Brian Ng
http://bit.ly/2t26NzI
គ្រឹះស្ថានហិរញ្ញវត្ថុពីរប្រកាសប្តូរកាតធនាគារដល់អតិថិជនរបស់ខ្លួន
គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេពីររបស់កម្ពុជាបានប្រកាសឲ្យអតិថិជនប្តូរយកកាតធនាគារថ្មី បន្ទាប់ពីការប្តូរឡូហ្គោ ត្រូវបានធ្វើ ដែលតម្រូវដោយរដ្ឋាភិបាល ដើម្បីបញ្ចប់ការភាន់ច្រឡំថាជាស្ថាប័នរបស់រដ្ឋរួចមក។ ...
Kali Kotoski
http://bit.ly/2rU423T
រដ្ឋាភិបាលដាក់ពន្ធ ១០ ភាគរយលើសេវាហិរញ្ញវត្ថុ
រដ្ឋាភិបាលសម្រេចដាក់អាករលើតម្លៃបន្ថែម (VAT) លើគ្រប់សេវាហិរញ្ញវត្ថុទាំងអស់របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលអ្នកជំនាញឲ្យដឹងថាមានតម្លៃរហូតដល់ ៣០០ លានដុល្លារក្នុងមួយឆ្នាំ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះបានចេញប្រកាសមួយស្តីពីការណែនាំអនុវត្តអាករលើ ...
ហ៊ គីមសាយ and Kali Kotoski
http://bit.ly/2sRohuR
ធនាគារកណ្តាលនឹងអនុវត្តន៍សវនកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅនឹងកន្លែង
ធនាគារកណ្តាលរបស់ប្រទេសកម្ពុជា នឹងធ្វើសវនកម្មនៅនឹងកន្លែងលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីពិនិត្យមើលថាតើពួកគេបានគេអនុវត្តតាមពិតានអត្រាការប្រាក់ដែលបានចូលជាធរមានជាងពីរខែកន្លងមក។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39098/central-bank-to-carry-out-on-site-mfi-audits/
ប្រាក់ចំណេញអេស៊ីលីដា ត្រីមាសទី ១ បានធ្លាក់ចុះបន្តិច
អេស៊ីលីដា ដែលជាធនាគារធំជាងគេនៅកម្ពុជាគិតតាមទ្រព្យសកម្ម បានទទួលប្រាក់ចំណេញសុទ្ធ ២៨,៣៩ លានដុល្លារនៅក្នុងត្រីមាសទីមួយឆ្នាំនេះគឺថយចុះបន្តិចពី ៣០,១៩ លានដុល្លារកាលពីរយៈពេលដូចគ្នាឆ្នាំ ២០១៦។ នេះបើតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសចេញផ្សាយកាលពី ...
ហ៊ គីមសាយ
http://bit.ly/2r0jndZ
ការផ្តល់ឥណទាន ក្នុងវិស័យលំនៅឋាន មានការកើនឡើងខ្ពស់
ការផ្តល់ឥណទាននៅក្នុងវិស័យលំនៅឋានមានកំណើនខ្ពស់នៅដើមឆ្នាំនេះ ដោយទំហំកំណើនរបស់អេស៊ីលីដាមានទឹកប្រាក់ ៤០ លានដុល្លារកើនឡើង ២២ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ស៊ីវ ម៉េង
http://bit.ly/2r3Somw