សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ស្ថាប័នធនាគារធំៗ បដិសេធក្នុងការជាប់ទាក់ទងជាមួយក្រុមហ៊ុន GoldFX Investments
ទាក់ទងទៅនឹងការចោទប្រកាន់ដែលថាគណៈគ្រប់គ្រងក្រុមហ៊ុន GoldFX Co Ltd (GFX) បានកិបកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុន ដែលត្រូវបានដឹងថាមានចំនួន ២៧ លានដុល្លារ ស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានលើកឡើងថាពួកគេមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុននេះ ...
Husain Haider
https://bit.ly/3dqO2wm
ក្រុមហ៊ុនផលិតអង្ករក្នុងស្រុករួមគ្នាបញ្ចេញអង្ករលើទីផ្សារ ដោយលក់បញ្ចុះតម្លៃ
ក្រុមហ៊ុនអង្ករដែលជាសមាជិករបស់សហព័ន្ធស្រូវ អង្ករកម្ពុជា (CRF) យ៉ាងតិចចំនួន ៧ បានធ្វើការបញ្ចុះតម្លៃចន្លោះពី ១ ម៉ឺនរៀល ដល់ ២ ម៉ឺនរៀលក្នុង ១ បេនៃតម្លៃគោល ដើម្បីចូលរួមជាមួយរដ្ឋាភិបាលសម្រួលដល់ជីវភាពរបស់ប្រជាជនអំឡុងពេលអនុវត្ត ...
ធូ វិរៈ
https://bit.ly/2RDbkXi
អ្នកជាប់ពន្ធអាចបន្តធ្វើការបង់ប្រាក់តាមអនឡាញជាធម្មតា ក្នុងអំឡុងពេលនៃការបិទខ្ទប់
អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងឱ្យអ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារដែលស្ថិតនៅក្នុងភូមិសាស្ត្រត្រូវបានបិទខ្ទប់ទាំងអស់អាចបំពេញលិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែតាមអនឡាញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ...
ហ៊ិន ពិសី
https://bit.ly/3ehyYAa
កម្ពុជាបានចុះបញ្ជីម៉ាកពាណិជ្ជកម្មប្រមាណ ៨ ពាន់ម៉ាកក្នុងឆ្នាំ ២០២០
ការចុះបញ្ជីម៉ាកពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មបានចំនួនជិត ៨ ០០០ ម៉ាក កាលពីឆ្នាំ ២០២០ កើនឡើង ៣០ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២០ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ ២០២១។ ...
ធូ វិរៈ
https://bit.ly/3gl1VOs
កម្ពុជានៅតែបន្តរក្សាកំណើននៃការនាំចេញទៅកាន់ទីផ្សារកូរ៉េ
ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសកូរ៉េខាងត្បូង ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ មានតម្លៃជិត ១០០ លានដុល្លារ កើនជាង ៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្ម ...
ហ៊ឹន ពិសី
https://bit.ly/32toVm9
រដ្ឋាភិបាលទទួលបានប្រាក់ចំណូលច្រើនជាង ១,៦ ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយ
រដ្ឋាភិបាលកម្ពុជាទទួលបានចំណូលប្រមាណជា ១,៦ ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ពីគយនិងរដ្ឋាករ។ តួលេខនេះតំណាងឱ្យការកើនឡើងជិត ២៥ ភាគរយបើប្រៀបធៀបនឹងប្រាក់ចំណូលដែលសម្រេចបានក្នុង ...
ជា វណ្ឌយុទ្ធ
https://bit.ly/3dZDnaR
តម្លៃនាំចូលរថយន្តធ្លាក់ចុះជាង ៣៦ ភាគរយ ក្នុងឆ្នាំ ២០២០
វិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យទឹកប្រាក់នៃការនាំចូលរថយន្តពីបរទេសមកកម្ពុជាក្នុងឆ្នាំ ២០២០ មានតម្លៃប្រមាណជិត ១,១ ពាន់លានដុល្លារ ធ្លាក់ចុះជាង ៣៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ...
ហ៊ឹន ពិសី
https://bit.ly/3e07u28
ហាង Papa John's របស់អាមេរិកប្តេជ្ញាពង្រីកវត្តមានអាជីវកម្មនៅកម្ពុជា
ក្រុមហ៊ុន Papa John’s International ដែលមានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិកជាក្រុមហ៊ុនបម្រើសេវាកម្មម្ហូបអាហារទាន់ចិត្តបានអះអាងពីការពង្រីកវត្តមានហាងរបស់ខ្លួនរហូតដល់ ១៥ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនៅកម្ពុជា ស្របពេលហាងតំណាងមួយបានបើកដំណើរការ ...
ធូ វិរៈ
https://bit.ly/3depXJe
តំបន់អង្គរត្រូវបានរំពឹងថា អាចនឹងបើកទូលាយជាងមុនដល់ភ្ញៀវបរទេសនៅត្រីមាសទី៤
វិស័យឯកជនរំពឹងថា កម្ពុជានឹងបើកទ្វារទូលាយជាងមុនក្នុងការទទួលទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ទៅតំបន់សៀមរាបអង្គរ ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២១ តទៅ ក្រោយពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកសំណើនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ...
ហ៊ឹន ពិសី
https://bit.ly/329pAcn
ក្រសួងស្វែងរកហិរញ្ញប្បទានជិត $១០០ លានពី AFD ដើម្បីជំរុញខ្សែចង្វាក់តម្លៃផលិតកម្មកសិកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងស្វែងរកហិរញ្ញប្បទានប្រហែល ៨០ លានអឺរ៉ូ (៩៥ លានដុល្លារ) ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) សម្រាប់គម្រោងចំនួន ២ ដើម្បីជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មនៅកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/3g7ISqD
នាយក IMF៖ យុទ្ធនាការចាក់វ៉ាក់សាំងនឹងនាំកំណើនសេដ្ឋកិច្ចសកល រួមទាំងកម្ពុជា
លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃពុធថា ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ បានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងកើនឡើងដល់ ៦ ភាគរយសម្រាប់ ...
ម៉ៃ គុណមករា
https://bit.ly/3g7S7au
ការនាំចេញអាហារនៅត្រីមាសទី ១ មានបញ្ហា
តួលេខថ្មីបង្ហាញពីរូបភាពមិនល្អនៃការនាំចេញសម្រាប់ប្រទេសកម្ពុជាដែលបង្ហាញពីផលប៉ះពាល់លើវិស័យពាណិជ្ជកម្មសេរី ដោយសារកូវីដ-១៩។ ហេតុផលមួយគឺការកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅប្រាំដងនៃថ្លៃដើមនៃការ ...
Mark Hughes
https://www.khmertimeskh.com/50835793/first-quarter-food-exports-suffering/
ធនាគារជជែកអំពីការផ្តល់ជំនួយកម្ចីដើម្បីសង្គ្រោះដល់កសិករ
ប្រធាននាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម (ARDB) និងប្រធានធនាគារអេស៊ីលីដាបានជួបពិភាក្សាគ្នាអំពីលទ្ធភាពនៃកម្មវិធីផ្តល់ប្រាក់កម្ចីរួមគ្នាដែលនឹងពង្រីកការគាំទ្រដល់កសិករនៅក្នុងប្រទេស។ ...
Brian Badzmierowski
https://www.khmertimeskh.com/50835722/banks-talk-about-relief-to-farmers/
វិធានការណ៍កាត់បន្ថយសម្ពាធបំណុលចំនួន ៦ ចំណុច
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី ៧ ខែមេសាបានបញ្ជាឱ្យសមាជិកទាំងអស់អនុម័តនូវវិធានការជំនួយហិរញ្ញវត្ថុចំនួន ៦ ចំណុចដោយសារការធ្លាក់ចុះសេដ្ឋកិច្ច និងប្រាក់ចំណូលដែលបណ្តាលមកពីការឆ្លងសហគមន៍នៃ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/abc-cma-set-out-six-debt-relief-measures
ដំណាំស្រូវប្រាំងមានកំណើនខ្ពស់ក្នុងត្រីមាសទី ១ ការនាំចេញថយចុះ ៣៣ ភាគរយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាទិន្នផលសម្រាប់រដូវប្រាំងឆ្នាំនេះជាពិសេសស្រូវបានកើនឡើងគួរឱ្យកត់សម្គាល់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ទោះបីជាការនាំចេញថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/dry-season-rice-crops-have-bumper-q1-exports-decrease-33-cent
សមាគមសហគ្រិនស្ដ្រីកម្ពុជាតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី
លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ ត្រូវបានជ្រើសជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សម្រាប់អាណត្តិថ្មី ទី៤ (២០២១-២០២៤)។ លោកស្រីថ្លែងថា លោកស្រីប្តេជ្ញាចិត្តដើម្បីនាំសហគ្រិនស្ត្រីឱ្យចូលរួមក្នុងសមាគមនិងបង្កើត ...
សុខ ចាន់
https://bit.ly/3dBxS24
ស្ថាប័នហិរញ្ញវត្ថុចំនួន ៣ ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន
ស្ថាប័នហិរញ្ញវត្ថុឈានមុខចំនួន ៣ ដែលរួមមានធនាគារ ហត្ថា ធនាគារ ភ្នំពេញ ពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន ដែលបានបង្ហាញយ៉ាងទូលំទូលាយអំពីរបៀបដែលវិស័យនេះមានឥទ្ធិពលជាទូទៅក្នុងដំណាក់កាលនៃជំងឺរាតត្បាតក្នុង ...
Husain Haider និង William Nygren
https://bit.ly/3sYapi4
កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងប្រទេសចិន
ក្រសួងពាណិជ្ជកម្មកំពុងតែមានកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងប្រទេសចិនក្នុងគោលបំណងលើកកម្ពស់ផលិតផលកម្ពុជានិងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន។ ...
ជា វណ្ឌយុទ្ធ
https://bit.ly/3rXWxTq
កំណែទម្រង់ធ្វើឱ្យចំណូលក្រសួងធ្លាក់ចុះជាង ៥០%
ការធ្វើកំណែទម្រង់បានធ្វើឱ្យប្រាក់ចំណូលប្រចាំឆ្នាំ ២០២០ របស់ក្រសួងពាណិជ្ជកម្មធា្លក់ចុះជាង ៥០ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួង។ ...
ធូ វិរៈ
https://bit.ly/3cWim1x
រដ្ឋាភិបាលជំរុញ និងលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ផលិតផលនៅក្នុងស្រុកបន្ថែម
ក្នុងឱកាសប្រារព្ធទិវាជាតិលើកកម្ពស់ផលិតផលខ្មែរលើកទី៤ ឆ្នាំ ២០២១ រដ្ឋាភិបាលបានអំពាវនាវឱ្យវិស័យឧស្សាហកម្មកែច្នៃក្នុងស្រុកឱ្យបន្តជំរុញការប្រើប្រាស់ផលិតផលនៅក្នុងស្រុក ដើម្បីកាត់បន្ថយអតុល្យភាពជញ្ជីងពាណិជ្ជកម្ម។ ...
ធូ វិរៈ
https://bit.ly/39MIlXu
កម្ពុជានាំចេញសម្ភារអគ្គិសនីកើនជាង ៣១ ភាគរយក្នុងឆ្នាំ ២០២០
ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញម៉ាស៊ីនបរិធាន (Electrical Equipment) និងសម្ភារអគ្គិសនីទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២០ កើនឡើងជាង ៣១ ភាគរយធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា។ ...
ហ៊ឹន ពិសី
https://bit.ly/2Rdzzv8
ក្រសួងបដិសេធវត្តមានតំណាងចែកចាយរថយន្ត TESLA នៅកម្ពុជា
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា ក្រសួងពុំទាន់បានទទួលការស្នើសុំណាមួយពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី TESLA របស់អាមេរិកបោះទីតាំងនៅប្រទេសកម្ពុជានៅឡើយទេ។ ...
ម៉ៃ គុណមករា
https://bit.ly/3unYgDg
សង្គមស៊ីវិលជាង ១០០ ស្នើឱ្យរដ្ឋធ្វើអន្តរាគមន៍ដល់គ្រឹះសា្ថនហិរញ្ញវត្ថុ
ក្រុមអង្គការសង្គមស៊ីវិលជាង ១០០ បានស្នើសុំជាថ្មីឱ្យរដ្ឋាភិបាលដាក់ចេញវិធានការណែនាំដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាឱ្យផ្អាកការបង់ប្រាក់កម្ចី និងការប្រាក់យ៉ាងតិច ៣ ខែដល់អ្នកខ្ចីក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ...
ធូ វិរៈ
https://bit.ly/2RablSl
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងមានទីផ្សារកាន់តែធំ បន្ទាប់ពីទទួលបានការចុះបញ្ជី GI
បើទោះបីផែនការប្រគល់វិញ្ញាបនបត្រចុះបញ្ជីផ្លូវការនៃទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» កាលពីថ្ងៃអង្គារម្សិលមិញត្រូវពន្យារពេល ប៉ុន្តែការទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ពីក្រសួងពាណិជ្ជកម្មបាននិងកំពុងរួមចំណែកក្នុងការធ្វើឱ្យផលិតផលមួយនេះ ...
ហ៊ឹន ពិសី
https://bit.ly/3wxHZh5