សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ក្រុមហ៊ុនជាង ៤ ម៉ឺន នឹងចុះបញ្ជីឡើងវិញ
ក្រសួងពាណិជ្ជកម្មគ្រោងនឹងអំពាវនាវឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីរួចហើយនៅក្នុងប្រព័ន្ធចាស់ត្រូវមកចុះបញ្ជីក្នុងប្រព័ន្ធអនឡាញថ្មីដែលគ្រោងនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥។ នេះបើយោងតាម ...
ស ច័ន្ទដារ៉ា
http://bit.ly/1M2l00N
សោម គឹមសួគ៌ ត្រូវតែងតាំងជាប្រធានសវនកម្មអាស៊ាន
លោកស្រី សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិកម្ពុជាត្រូវបានតែងតាំងជាប្រធានស្ថាប័នសវនកម្មកំពូលអាស៊ាននៅក្នុងអំឡុងកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃព្រហស្បតិ៍នៅរាជធានីភ្នំពេញ។ ...
Igor Kossov
http://bit.ly/1WNNZbx
គ្រឹះស្ថានហិរញ្ញវត្ថុ Aeonts ទទួលបានអាជ្ញាប័ណ្ណនៅកម្ពុជា
យោងសេចក្តីថ្លែងការនៃផ្សារមូលបត្រ ក្រុមហ៊ុនបុត្រសម្ព័ន្ធទិញជួលនៅប្រទេសកម្ពុជា របស់គ្រឹះស្ថានហិរញ្ញវត្ថុ Aeon Thana Sinsap (ប្រទេសថៃ) ឬហៅថា Aeonts បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុជប៉ុនទី១ ទទួលបានអាជ្ញាប័ណ្ណធនាគារឯកទេស ដើម្បីប្រតិបត្តិការអាជីវកម្ម ...
Darana Chudasri
http://www.bangkokpost.com/news/asean/756956/aeon-wins-cambodia-licence
JCBI ឈានដល់កិច្ចព្រមព្រៀងជាមួយធនាគារកម្ពុជាសាធារណៈ
JCB អន្តរជាតិ (JCBI)ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលជាអ្នកជំនាញផ្នែកផ្តល់ចេញនិងទិញចូលកាតឥណទាននាំមុខលំដាប់សកល បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយធនាគារកម្ពុជាសាធារណៈ (កម្ពុប៊ែ)ដើម្បីពង្រីកការប្រើប្រាស់ប័ណ្ណ JCB របស់ខ្លួននៅ ...
May Kunmakara
http://www.khmertimeskh.com/news/17496/jcbi-expands-reach-in-deal-with-campu-bank/
PPSEZ ផ្តល់ភាពទាក់ទាញ ដើម្បីប្រជែង PPAP
ការស្ទាបស្ទង់តម្លៃមូលបត្រ (book-build) និងការចុះបញ្ជីក្នុងផ្សារហ៊ុននាពេលខាងមុខរបស់កំពង់ផែភ្នំពេញបានធ្វើឲ្យគេមានទំនុកចិត្តកាន់តែតិចលើផែនការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ប៉ុន្តែប្រតិបត្តិករសួនឧស្សាហកម្មមួយនេះ ...
Cam McGrath
http://bit.ly/1KYyExO
សមាគម៖ មានរបត់សំខាន់នៃការផ្តល់ប្រាក់កម្ចីខ្នាតតូច
ការផ្តល់ប្រាក់កម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ (MFI) បានកើនឡើងប្រហែល ៥០ ភាគរយនៅក្នុងអត្រាប្រចាំឆ្នាំនាកំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ដែលកំណើននេះបង្កឱ្យមានស្ថេរភាពសេដ្ឋកិច្ចក៏ដូចជាការកើនឡើងនៃតម្រូវការពីអតិថិជន ...
Sok Chan
http://www.khmertimeskh.com/news/17497/major-surge-in-micro-lending--association-says/
ការិយាល័យពាណិជ្ជកម្មរបស់ប្រទេសហុងគ្រីនឹងបើកនៅក្នុងរាជធានី
ក្រុមហ៊ុនអាជីវកម្មហុងគ្រីកំពុងតែយកចិត្តទុកដាក់មកលើប្រទេសកម្ពុជាយ៉ាងខ្លាំងសម្រាប់ការធ្វើវិនិយោគ នេះបើយោងតាម លោក Laszlo Kövér វាគ្មិនរបស់រដ្ឋសភានៃប្រទេសហុងគ្រី ក្នុងកំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជា។ ...
Ven Rathavong
http://www.khmertimeskh.com/news/17449//
ហាងទាំងអស់ តម្រូវឲ្យបង្ហាញស្តុកទូរស័ព្ទ
ហាងលក់ទូរស័ព្ទនៅទីក្រុងភ្នំពេញទាំងអស់ត្រូវបានតម្រូវឲ្យបង្ហាញចំនួនស្ដុករបស់ពួកគេទៅដល់អាជ្ញាធរគយបន្ទាប់ពីការបង្ក្រាបជាបន្តបន្ទាប់លើទូរស័ព្ទស្មាតហ្វូនគេចពន្ធថ្មីៗនេះនៅទីក្រុងភ្នំពេញ។គយនិងរដ្ឋាករកាលពីសប្ដាហ៍មុន ...
ចេង សុខហ័ង
http://bit.ly/1QaFAz2
ធនាគារកម្ពុជាសាធារណៈទទួលយកការប្រើប្រាស់កាត JCB
នៅថ្ងៃនេះ ធនាគារកម្ពុជាសាធារណៈ (កម្ពុ បេង) ជាធនាគារពាណិជ្ជនាំមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង JCB International Co., Ltd. (JCBI) ដែលជាសាខាក្រុមហ៊ុនបុត្រសម្ព័ន្ធប្រតិបត្តិការជាអន្តរជាតិ របស់JCB Co. Ltd. បានប្រកាសថា ធនាគារកម្ពុបេង បានដាក់ ...
បុគ្គលិកសារព័ត៌មាន Benzinga
http://www.benzinga.com/pressreleases/15/11/a5959372/cambodian-public-bank-accepts-jcb-cards
ក្រុមហ៊ុនខកចិត្តនឹងការផ្អាកពិធីបុណ្យអុំទូក
ពាណិជ្ជករបានអះអាងពីការបាត់បង់ឱកាសទីផ្សារព្រមទាំងអត្ថប្រយោជន៍ក្នុងការរំពឹងលើព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រកាសផ្អាករាជពិធីបុណ្យអុំទូក ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា។នេះជាការផ្អាកលើកទី៤ហើយ ...
ចេង សុខហ័ង
http://bit.ly/20pF98n
មន្ត្រីថា ការចុះបញ្ជីម៉ាកនៅ កម្ពុជា ចំណាយពេលតិច
ការចុះបញ្ជីម៉ាកនៅកម្ពុជាមានរយៈពេលតិចជាងគេបើប្រៀបធៀបប្រទេសនៅក្នុងតំបន់។នេះបើតាមមន្ត្រីក្រសួងពាណិជ្ជកម្មដែលបានលើកឡើងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃចន្ទ។លោក វ៉ា រ័ត្នសាន់ ទីប្រឹក្សាក្រសួងពាណិជ្ជ ...
ស ច័ន្ទដារ៉ា
http://bit.ly/1MdQL8u
Yaunta សម្លឹងមើលតួនាទីថ្មីដើម្បីចាប់ផ្តើមក្នុងទីផ្សារមូលបត្រអសកម្ម
Yaunta Securities ជាភ្នាក់ងារធានាទិញមូលបត្រឈានមុខគេក្នុងទីផ្សារភាគហ៊ុនកម្ពុជាដែលមានការលូតលាស់សន្សឹមៗ បានស្ថិតនៅក្នុង កិច្ចពិភាក្សាជាមួយនិយ័តករនិងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដើម្បីទទួលបានតួនាទីជាអ្នកបង្កើតទីផ្សារផ្តល់លំហូរ ...
May Kunmakara
http://www.khmertimeskh.com/news/17404/yaunta-eyes-new-role-to-jump-start-moribund-market/
យុទ្ធនាការថ្មីរបស់ធនាគារកណ្តាលដើម្បីជំរុញឱ្យមានអន្តរធនាគារ
ធនាគារជាតិកម្ពុជាបានទម្លាក់តម្លៃអប្បបរមាវិញ្ញាបនបត្រលើកិច្ចចរចារនៃការដាក់ប្រាក់ (NCDs) នៅក្នុងការដេញថ្លៃមួយ ដើម្បីជំរុញការផ្តល់ប្រាក់ កម្ចីអន្តរធនាគារនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុដែលកំពុងចង្អៀតនៅកម្ពុជា។ ...
May Kunmakara
http://www.khmertimeskh.com/news/17371/central-bank-moves-to-spark-interbank-lending/
ព្រីនស៍ ហ្វាយនែន ចាប់ផ្តើមផ្តល់សេវាហិរញ្ញវត្ថុនៅកម្ពុជា
បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិកាលពីខែសីហាកន្លងមកថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដើម្បីបំពេញនូវរាល់តម្រូវការដល់អតិថិជនទូទៅដែលពួកគេត្រូវការដំណោះស្រាយផ្នែកហិរញ្ញវត្ថុរួមទាំងអតិថិជនជាតិ និងអន្តរជាតិ។ ...
បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://bit.ly/1PfnNWE
ក្រុមហ៊ុនយានយន្តចិនមានគម្រោងបង្កើតរោងចក្រនៅកម្ពុជា
ក្រុមហ៊ុនរថយន្តក្វាងចូវកំពុងរង់ចាំការអនុញ្ញាតិពីរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតរោងចក្រនៅក្នុងប្រទេសនេះ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក្នុងតំបន់អាស៊ាន បុគ្គលិកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុននេះបាននិយាយប្រាប់អ្នកកាសែតកម្ពុជាដែលបានចុះ ...
Sok Chan
http://www.khmertimeskh.com/news/17372/chinese-auto-group-plans-factory-here/
កម្ពុជាមានសង្ឃឹមលើការអភិវឌ្ឍសេដ្ឋកិច្ច ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)
ប្រជាជនកម្ពុជា កំពុងរំពឹងទុកពីការផ្លាស់ប្តូរជាច្រើន នៅពេលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបានបង្កើតឡើងនៅក្នុងរយៈពេល ២ខែខាងមុខ និងទទួលបានចរន្តវិនិយោគជាលើកទីពីរ ដែលគ្រប់គ្រាន់នឹងប្រែក្លាយពីប្រទេសពលកម្មមិន ...
Luke Hunt
http://www.voanews.com/content/cambodia-pins-economic-hopes-on-aec/3031723.html
ក្រសួងប៉ានស្មានកំនើនការងារនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ
ចំនួនកម្មករដែលធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុរំពឹងនឹងមានកំនើនពីតួរលេខ ៣០០០០នាក់នាពេលបច្ចុប្បន្នទៅដល់ ២០០ ០០០នាក់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំបន្ទាប់ ដោយសារទីក្រុងកំពង់ផែនេះនឹងក្លាយខ្លួនជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ ...
Sok Chan
http://www.khmertimeskh.com/news/17282/ministry-forecasts-surge-in-jobs-at-sihanoukville-sez/
វិស័យឯកជនជំរុញឲ្យគយប្រើប្រព័ន្ធអ៊ីនធឺណិតលើការបំពេញបែបបទ
សហគ្រាសវិស័យឯកជនកាលពីថ្ងៃម្សិលមិញបានជំរុញឲ្យនាយកដ្ឋានគយរបស់កម្ពុជាឲ្យដាក់ចេញកម្មវិធីអ៊ីនធឺណិត និងប្រព័ន្ធទូទាត់សម្រាប់ការនាំចេញជំនួសឲ្យរបៀបធ្វើដោយដៃដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ដើម្បីពន្លឿនការ និងចំណេញពេល។ ...
ស ច័ន្ទដារ៉ា
http://bit.ly/1MjS6Go
ធនាគារពិភពលោកនិយាយថាបរិស្ថានពាណិជ្ជកម្មកម្ពុជាកាន់តែល្អប្រសើរ
កាលពីថ្ងៃពុធនេះ ធនាគារពិភពលោក បាននិយាយថា ប្រទេសកម្ពុជា បានបន្តធ្វើឲ្យប្រសើរឡើងនូវបរិស្ថានពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងចំណោមប្រទេសចំនួន ១៨៩ ប្រទេសកម្ពុជា បច្ចុប្បន្ន ស្ថិតនៅលំដាប់ទី ១២៧។ ...
បុគ្គលិកសារព័ត៌មាន ShanghaiDaily
http://www.shanghaidaily.com/article/article_xinhua.aspx?id=307132
ក្រុមហ៊ុន Telekom Malaysia ចងសម័្ពន្ធជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់សេវាអុីនធឺណេតកម្ពុជា
ក្រុមហ៊ុន Telekom Malaysia Bhd (TM) កំពុងតែពង្រឹងការបោះជំហាន ទៅក្នុងតំបន់អាសុីអាគ្នេយ៍ ដោយព្រួតដៃគ្នាជាមួយនឹងក្រុមហ៊ុនមេគង្គណេត ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអុីនធឺណេត និងជាក្រុមហ៊ុនផ្គត់ផ្គង់ការផ្លាស់ប្តូរអីុធឺណេតនាំមុខមួយ ...
បុគ្គលិកសារព័ត៌មាន The Star Online
http://www.thestar.com.my/Business/Business-News/2015/10/28/Telekom-Malaysia-forms-alliance-with-Cambodian-Internet-service-provider/?style=biz
រដ្ឋមន្ត្រីពាណិជ្ជកម្មស្វែងរកគំនិតបន្ថែមលើការនាំចេញអង្ករ
រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសកម្ពុជា ស៊ុន ចាន់ថុល បានឲ្យដឹងថា អង្ករកម្ពុជាមានបញ្ហាជាមួយនឹងស្លាកសញ្ញា។ លោកបានប្រាប់មន្ត្រីមួយក្រុម នៅក្នុងកិច្ចពិភាក្សាមួយថា ជាមួយនឹងស្លាកសញ្ញាកាន់តែប្រសើរ អង្ករនឹងត្រូវបានលក់ចេញកាន់តែច្រើន។ ...
សុខ ខេមរា
http://www.voacambodia.com/content/commerce-minister-seeks-more-ideas-on-rice-export/3026417.html
នាយករដ្ឋមន្ត្រីភ្ជាប់ការចូលទៅជិតអាស៊ានជាមួយវិនិយោគិនបារាំង
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀតពីប្រទេសបារាំង ដោយលោកបានប្រាប់ទៅកាន់ ម្ចាស់អាជីវកម្មនៅទីក្រុងប៉ារីសថាពួកគេអាចចូលទៅជិតទីផ្សារតំបន់ទាំងមូលនៅពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ...
May Kunmakara
http://www.khmertimeskh.com/news/17217/pm-pitches-asean-access-to-french-investors/
មន្ត្រីក្រសួងសេដ្ឋកិច្ចបង្ហាញគម្រោងការចុះបញ្ជីអាជីវកម្មលម្អិតលើបណ្តាញអុិនធឺណិតទៅកាន់សភា
កាលពីថ្ងៃចន្ទ លោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់សភាពីផែនការកំណែទម្រង់ប្រព័ន្ធចុះបញ្ជីអាជីវកម្មនាពេលបច្ចុប្បន្ន ក្នុងប្រទេសកម្ពុជាដែលមានដំណើរការយឺតជាញឹកញយនិងមានការប្រព្រឹត្តអំពើពុករលួយនោះ ដោយផ្លាស់ប្តូរប្រព័ន្ធទាំងមូលមកដាក់ ...
ខេង សុធា
https://www.cambodiadaily.com/news/minister-details-online-business-registration-plans-to-parliament-98389/
គិតត្រឹមត្រីមាសទីបី អេស៊ីលីដាចំណេញបាន ២៧,០៦ លានដុល្លារ
កាលពីម្សិលមិញ ធនាគារអេស៊ីលីដា ដែលជាធនាគារធំបំផុតនៅកម្ពុជា បានប្រកាសលទ្ធផលប្រចាំត្រីមាសទីបីរបស់ខ្លួនក្នុងឆ្នាំ ២០១៥។ លទ្ធផលនេះ បង្ហាញថាអេស៊ីលីដា រកចំណូលបាន ២៧,០៦ លានដុល្លារសម្រាប់ត្រីមាសនេះ គឺកើនឡើងជិត ៥០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/acledas-third-quarter-profit-sits-2706m