រតនាគារថៃមានបំណងចង់ឱ្យកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមផលិតកាក់សម្រាប់ប្រើប្រាស់ជារូបិយបណ្ណ
ដោយប្រទេសថៃ ត្រូវបានហ៊ុំព័ទ្ធដោយបណ្តាប្រទេសជិតខាងដែលមានតែលំហូរក្រដាសប្រាក់ រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃកំពុងសម្លឹងមើលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម (CLMV) សម្រាប់ផែនការពង្រីកអាជីវកម្មនៅក្នុងតំបន់របស់ខ្លួន។ អគ្គនាយករងនៃក្រសួងរតនាគារលោក Werawut Sripaoraya បាននិយាយថា មន្ត្រីមួយចំនួននឹងទៅធ្វើទស្សនកិច្ចនៅ ប្រទេសឡាវ និងកម្ពុជានៅឆ្នាំនេះ ដើម្បីស្នើឱ្យមានការរចនាម៉ូដ និងកំណត់លក្ខណៈពិសេសថ្មីមួយសម្រាប់កាក់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ។ ហើយកាលពីឆ្នាំមុន ខាងរតនាគារថៃក៏បានធ្វើដំណើរទស្សនកិច្ចស្រដៀងគ្នានេះដែរ ក្នុងគោលបំណងលើកទឹកចិត្តដល់បណ្តាប្រទេស CLMV ដើម្បីយកចិត្តទុកដាក់លើការប្រើប្រាស់កាក់ លោក Werawut បានបន្ថែម។ …
Kang Soon Chen
http://www.nationmultimedia.com/business/Treasury-sets-sights-on-CLMV-countries-for-coin-mi-30283175.html