សេដ្ឋកិច្ច និងពាណិជ្ជកម្ម
កម្ចីមានការធានាពី CGCC គិតត្រឹមចុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ៥២០ លានដុល្លារ
កម្ចីដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ មានជាង ៩ ពាន់គណនី(GAC) ស្មើនឹងទឹកប្រាក់កម្ចី(GLN) ប្រមាណ ៥២១,២៨ លានដុល្លារអាមេរិក។ កម្ចីទាំងនេះកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការធានានិរន្តរភាពដំណើរការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម(SMEs)នៅកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-23-1536-264512
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា កើនដល់ ២៧ក្រុមហ៊ុន
វត្តមានរបស់ក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ(Daun Penh Agrico Co., Ltd) បានធ្វើឱ្យចំនួនក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) កើនដល់ ២៧ និងអាចប្រមូលមូលធនពីផ្សារហ៊ុនបានសរុបជាង ៧០០ លានដុល្លារ ខណៈតាមការរំពឹងទុកនៅចុងឆ្នាំ២០២៦ នេះ ការប្រមូលមូលធននឹងអាចកើនឡើងដល់ ១ ពាន់លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-22-132-264495
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដានឹងរីកកាន់តែធំ ខណៈឆ្នាំ២០២៥ សម្រេចបានជាង ១,៣ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មទំនិញទ្វេភាគីរវាងប្រទេសកម្ពុជា-កាណាដា ក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ប្រមាណជាង ១,៣ ពាន់លានដុល្លារ កើនឡើង ១៤% បើធៀបនឹងឆ្នាំ២០២៤ ខណៈមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំង ២ បានប្ដេជ្ញានឹងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពជាច្រើនទៀត។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-21-1530-264484
ធ្វើអំណោយ ៣ លានដុល្លារចូលថវិកាជាតិ ជនបរទេសអាចស្នើសុំសញ្ជាតិខ្មែរបាន ឬ មានគម្រោងវិនិយោគ ១ លានដុល្លារ
ជនបរទេសដែលចំណាយទុនផ្ទាល់ខ្លួនសម្រាប់គម្រោងវិនិយោគត្រឹមត្រូវ ក្នុងទឹកប្រាក់ ៤ ប៊ីលានរៀល ឬ១ លានដុល្លារ និង ជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌ ១២ ប៊ីលានរៀល ឬ ៣ លានដុល្លារ អាចស្នើសុំសញ្ជាតិខ្មែរបានស្របតាមនីតិវិធី។ នេះបើតាមអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1656-264486
ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងជិត ២០%
បើទោះបីស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៥ មិនមានភាពរឹងមាំពិតប្រាកដ ក៏ការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជាមិនបានបង្ហាញការធ្លាក់ចុះឡើយ ដោយសម្រេចបានក្នុងទឹកប្រាក់សរុបជាង ៦៥ ពាន់លានដុល្លារ កើនឡើងជិត ២០% បើធៀបនឹង ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-8-1620-264349
ធនាគារជាតិផ្អាកសេវាធនាគាររបស់ធនាគារព្រីនស៍ ក្រោយពេលស្ថាបនិកត្រូវបានចាប់ខ្លួនបញ្ជូនទៅប្រទេសចិន
ក្រោយចាប់ខ្លួនស្ថាបនិក ធនាគារព្រីនស៍ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ Morisonkak MKA audit-accounting Co., Ltd នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើរាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីថ្ងៃទី៨ ខែមករានេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-8-1111-264345
កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង ៩០ ម៉ឺនតោន
បរិមាណអង្ករដែលកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៥ ត្រូវបានកត់ត្រាជាប្រវត្តិសាស្រ្ត ដោយមានចំនួនសរុបជាង ៩៤ ម៉ឺនតោន កើនឡើងជិតពាក់កណ្តាលបើធៀបនឹងឆ្នាំ២០២៤ ខណៈចំណូលពីការនាំចេញអង្ករមានជាង ៦០០ លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-6-1446-264332
គម្រោងវិនិយោគរោងចក្រផលិតសម្បកកង់រថយន្តចំនួន ៤ ត្រូវបាន CDC អនុម័តក្នុងឆ្នាំ២០២៥
ឧស្សាហកម្មផលិត និងនាំចេញសម្បកកង់រថយន្តកម្ពុជាទៅទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគលើរោងចក្រផលិតសម្បកកង់រថយន្តចំនួន ៤ ក្រោមទុនវិនិយោគសរុបជិត ៧៨០ លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យបើកដំណើរការ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-6-151-264333
GDCE អនុញ្ញាតឱ្យអ្នកនាំចូលទំនិញអាចបំពេញបែបបទគយតាមប្រព័ន្ធអនឡាញ មុនទំនិញមកដល់
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា ការកែសម្រួលនីតិវិធីរបស់អាជ្ញាធរដែលអនុញ្ញាតឱ្យម្ចាស់ទំនិញធ្វើការរាយការណ៍ជាមុនតាមប្រព័ន្ធអេឡិចត្រូនិកនូវមុខទំនិញដឹកជញ្ជូនមកប្រទេសកម្ពុជានឹងជួយបង្កើតបរិយាកាសកាន់តែ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-5-1223-264316
កម្ពុជារកបាន ១,៥ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ
កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិក្នុងបរិមាណជាង ១ លានតោនកាលពីឆ្នាំ ២០២៥ ដោយប្រមូលប្រាក់បាន ១,៥ ពាន់លានដុល្លារ កើនឡើងជាង ១/៤ដង បើធៀបនឹងឆ្នាំ២០២៤។ វៀតណាម គឺជាទីផ្សារទទួលទិញគ្រាប់ស្វាយចន្ទីឆៅធំជាងគេរបស់កម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-2-1345-264297
ចំណងពាណិជ្ជកម្ម ទេសចរណ៍ និងការងារ កាន់តែរងផលប៉ះពាល់ ខណៈការប្រយុទ្ធអូសបន្លាយ
គ្រាប់បែក និងគ្រាប់ផ្លោងនៅតែបន្តហោះឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ស្របពេលជាមួយគ្នានេះ អ្នកជំនួញក្នុងស្រុក បញ្ញវន្ត និងអ្នកជំនាញអាជីវកម្ម ក៏បានបង្ហាញក្តីបារម្ភស្រដៀងគ្នាថាជម្លោះដែលផ្ទុះឡើងវិញនៅខែធ្នូនេះក៏នឹងធ្វើឱ្យសេដ្ឋកិច្ចក្នុងសហគមន៍ដែលប្រឈមផ្ទាល់នឹងការប្រយុទ្ធគ្នា ជួបវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលយូរផងដែរ។ ...
ស៊ើង និមល់
https://khmer.cambojanews.com/trade-tourism-and-labor-ties-fray-as-fighting-drags-on/
សកម្មភាពផលិតកម្ម និងការនាំចេញរបស់ ISI SEZ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦
រោងចក្រចំនួន ២ គ្រោងនឹងបើកដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ នាអំឡុងពាក់កណ្តាលត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខ ខណៈមានក្រុមហ៊ុនជាច្រើនទៀតកំពុងសិក្សាលទ្ធភាពក្នុងការចូលទៅបើករោងចក្រ/សហគ្រាសនៅក្នុង ISI SEZ ផងដែរ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-12-15-1531-264150
តំណាងក្រុមហ៊ុនអាមេរិកាំងនៅកម្ពុជាជូនដំណឹងដល់រដ្ឋាភិបាលអាមេរិកអំពីក្ដីបារម្ភករណីថៃគំរាមបិទផ្លូវដឹកជញ្ជូនតាមសមុទ្រ
តំណាងក្រុមហ៊ុនអាមេរិកនៅកម្ពុជា បានសរសេរលិខិតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ស្នើឲ្យស្ថានទូញបញ្ជូនសារទៅរដ្ឋាភិបាលអាមេរិកអំពីក្ដីបារម្ភរបស់ក្រុមហ៊ុនអាមេរិក ពាក់ព័ន្ធនឹងការកំណត់របស់យោធាថៃថា កំពង់ផែរបស់កម្ពុជាថា «មានហានិភ័យខ្ពស់» និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-12-15-1718-264152
គម្រោងវិនិយោគដែល CDC អនុម័តកើនឡើងជិត ៦០%
គម្រោងវិនិយោគដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យវិនិយោគនៅក្នុងប្រទេសកម្ពុជា នារយៈពេល ១១ខែ ដើមឆ្នាំ២០២៥ គឺមានប្រមាណជាង ៦០០គម្រោង ដែលកើនឡើងជិត ៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-12-5-1348-264030
ក្រុមហ៊ុនអូស្ដ្រាលីបន្ដជីករ៉ែមាសនៅមេមត់ក្នុងបរិមាណប្រមាណ ២៦ តោន
កម្ពុជាបន្ដផ្ដល់ឱ្យក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd របស់អូស្ដ្រាលីជីករ៉ែមាសនៅស្រុកមេមត់ក្នុងខេត្តត្បូងឃ្មុំ ជាគម្រោងទីពីរបន្ទាប់ពីស្រុកកែវសីមា ខេត្ដមណ្ឌលគិរី។ ...
ហុង រស្មី
https://www.postkhmer.com/business/2025-11-25-1159-263891
កំពង់ផែស្វយ័តភ្នំពេញរាយការណ៍ពីកំណើនប្រាក់ចំណូលគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៩ ខែ
កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណូលក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ដែលបង្ហាញពីរយៈពេលប្រតិបត្តិការដ៏រឹងមាំសម្រាប់កំពង់ផែ។ ប្រាក់ចំណេញសុទ្ធសម្រាប់៩ខែដំបូងនៃឆ្នាំ២០២៥ បានកើនឡើងដល់ ១៤.៦៤ លានដុល្លារ កើនឡើង ៤៥.៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍ត្រីមាសទី៣ដែលបានដាក់ជូនទៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីម្សិលមិញ។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/7sxce
រដ្ឋាភិបាលកំណត់ទុនអប្បបរមាចាប់ពី ១០០,០០០ ដុល្លារសម្រាប់ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខេត្តចំនួន ៤
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យថ្មីមួយដែលបង្កើតលក្ខខណ្ឌពិសេសសម្រាប់ការចុះបញ្ជីវិនិយោគនៅក្នុងខេត្តភូមិភាគឦសានទាំងបួន ដែលអនុញ្ញាតឱ្យគម្រោងដែលមានដើមទុនអប្បបរមា ១០០,០០០ ដុល្លារអាចស្នើសុំចុះបញ្ជីជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការលើកទឹកចិត្តក្រោមកម្មវិធីពិសេសដើម្បីលើកកម្ពស់ការវិនិយោគនៅក្នុងខេត្តភូមិភាគឦសានទាំងបួន ឆ្នាំ ២០២៥-២០២៨ (កម្មវិធី SPIN)។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/qqrTa
ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តថវិកាចំនួន ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា
កាលពីម្សិលមិញ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តឥណទានចំនួន ៥០ លានដុល្លារ ដើម្បីជំរុញវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ជាមួយនឹងការគាំទ្រគោលដៅសម្រាប់ស្ថាប័នធនាគារ និងមិនមែនធនាគារ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយចីរភាព។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/bKh2k
នេះជារបៀបដែលកម្ពុជានឹងដោះស្រាយកំណើនសេដ្ឋកិច្ចយឺតនៅឆ្នាំ ២០២៦
កម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.២ ភាគរយនៅឆ្នាំ ២០២៥ ដែលជំរុញដោយសកម្មភាពនាំចេញដ៏រឹងមាំ ការប្រើប្រាស់ក្នុងស្រុកដែលមានសុខភាពល្អ និងនិន្នាការកើនឡើងឆ្ពោះទៅរកការគាំទ្រផលិតផលក្នុងស្រុក។ ឆ្ពោះទៅមុខ កំណើននៅឆ្នាំ២០២៦ ត្រូវបានព្យាករថានឹងកើនឡើង៥ ភាគរយ នេះបើយោងតាមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/hEElb
កម្ពុជាចំណាយជាង២ប៊ីលានដុល្លារលើការនាំចូលថាមពលក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៥
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្របានឲ្យដឹងថា ការនាំចូលប្រេងម៉ាស៊ូត សាំង និងឧស្ម័នចំហេះសរុបរបស់កម្ពុជាមានតម្លៃ ២,០២ ប៊ីលានដុល្លារក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ ២០២៥ ដែលជាការថយចុះ ១១,៥ ភាគរយធៀបនឹងរយៈពេលមួយឆ្នាំ។ ...
Xinhua
https://shorturl.at/heOQB
យន្តការវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន កំពុងមានភាពរីកចម្រើនក្នុងការពង្រឹងការសន្ទនារវាងរដ្ឋ និងឯកជន
កាលពីថ្ងៃពុធ រាជរដ្ឋាភិបាល និងវិស័យឯកជនបានពិភាក្សា និងផ្តល់ធាតុចូល ដើម្បីជំរុញយន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ជាមួយនឹងនីតិវិធីប្រតិបត្តិការស្តង់ដារថ្មី គឺការរៀបចំប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យ (SOP និង MIS) សំដៅអនុញ្ញាតឱ្យវិស័យឯកជនបន្តធ្វើជាក្បាលម៉ាស៊ីននៃកំណើនរបស់ប្រទេសកម្ពុជា។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/bLD6Z
ការនាំចេញទៅកាន់សហភាពអឺរ៉ុបមានការកើនឡើងគួរឱ្យកត់សម្គាល់
របាយការណ៍ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីម្សិលមិញថា ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប (EU) មានចំនួនសរុប ៤.២១៥ លានដុល្លារចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ កើនឡើងជិត ១៧.៣២ ភាគរយពី ៣.៥៩៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/Et6Db
អាល្លឺម៉ង់វិនិយោគ៤៧,៥លានអឺរ៉ូ ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធថាមពលនៅកម្ពុជា
កម្ពុជាទទួលបានការវិនិយោគថាមពលចំនួន ៤៧,៥លានអឺរ៉ូ (ប្រមាណ ៥៥លានដុល្លារ) ពីប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញបញ្ជូន និងបង្កើនប្រសិទ្ធភាព និងស្ថិរភាពនៅទូទាំងបណ្តាញជាតិ បន្ទាប់ពីកិច្ចព្រមព្រៀងកម្ចីសម្បទានដែលបានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃពុធ។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/germany-to-invest-475m-euros-to-upgrade-energy-infrastructure-in-cambodia
លោក ហ៊ុន សែន ជំរុញការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អូទ្រីស
កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាមួយប្រទេសអូទ្រីស ដើម្បីសម្រេចបាននូវកំណើនទៅវិញទៅមក ដោយកត់សម្គាល់ថា គណៈប្រតិភូវិនិយោគិនអូទ្រីសនឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅខែក្រោយ ដើម្បីស្វែងយល់ពីឱកាសវិនិយោគដែលមានសក្តានុពល។ ...
មុំ គន្ធា
https://shorturl.at/bhVxE