សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ទីផ្សារអាមេរិក ស្រូបយកជិតពាក់កណ្តាលនៃការនាំចេញសរុបរបស់កម្ពុជា
សហរដ្ឋអាមេរិកបានបន្តនាំមុខក្នុងនាមជាទីផ្សារទទួលទិញទំនិញច្រើនពីកម្ពុជា ដោយក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ ដែលស្មើនឹងជិតពាក់កណ្តាលនៃចំនួនទឹកប្រាក់សរុបដែលកម្ពុជាទទួលបានពីការនាំចេញទំនិញទៅ ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/952104
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក នឹងបន្តគាំទ្រជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-អាមេរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយ
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក បានអះអាងថា នឹងបន្តខិតខំប្រឹងប្រែជំរុញ និងគាំទ្រដល់រដ្ឋាភិបាលរបស់ខ្លួន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត ហើយអាមេរិក ក៏នឹងបន្ត ...
កម្ពុជានឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នៅខែក្រោយ
ក្រសួងពាណិជ្ជកម្មបាននិងកំពុងបន្តខិតខំជំរុញ និងផ្សព្វផ្សាយការធ្វើពាណិជ្ជកម្មតាមរយៈប្រព័ន្ធឌីជីថលនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀតតាមរយៈការរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣(3rd ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/951921
កម្ពុជាត្រូវតែធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួនឱ្យកាន់តែប្រសើរបន្ថែមទៀត
ក្នុងបរិបទដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ គឺកម្ពុជាចាំបាច់ត្រូវតែធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងស្វែងរកកាលានុវត្តភាពនាំចេញទំនិញទៅទីផ្សារថ្មីៗឱ្យបានកាន់តែច្រើន។ ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/951931
កម្ពុជា និងរដ្ឋ Selangor របស់ម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ និងអាជីវកម្ម
កម្ពុជា និងរដ្ឋសេឡាំងហ្គ័រ របស់ប្រទេសម៉ាឡេស៊ី បានពិភាក្សាអំពីឱកាសវិនិយោគ ក្របខ័ណ្ឌបទប្បញ្ញត្តិ និងកិច្ចសហប្រតិបត្តិការអាជីវកម្មដែលមានសក្តានុពល ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងលើកទឹកចិត្តដល់ការវិនិយោគឆ្លងដែន។ ...
អាកាសចរណ៍កម្ពុជា បើកដំណើរការមជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការថ្មី ដើម្បីគាំទ្រការពង្រីកកងយន្តហោះ
កាលពីថ្ងៃចន្ទ ក្រុមហ៊ុន អាកាសចរណ៍កម្ពុជា បានសម្ពោធមជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (Airline Operations Control Center – AOC) នៅទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ ដែលជាសមិទ្ធផលសំខាន់មួយក្នុងយុទ្ធសាស្ត្រធ្វើទំនើបកម្មប្រតិបត្តិការ និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន។ ...
ញាណ ចំរ៉ុង
https://surl.li/jlpulk
កម្ពុជា និងវៀតណាម គ្រោងបង្កើនទំហំពាណិជ្ជកម្មឲ្យបាន ២០ ប៊ីលានដុល្លារ
កាលពីម្សិលមិញ កម្ពុជា និងវៀតណាម បានបន្តការជំរុញរបស់ពួកគេឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ប៊ីលានដុល្លារ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាសភានៅទីក្រុងភ្នំពេញ។ ...
មុំ គន្ធា
https://www.khmertimeskh.com/502012850/cambodia-and-vietnam-target-20-billion-in-trade/
កម្ពុជារកចំណូលបានជិត ៧ ពាន់លានដុល្លារពីការនាំចេញផលិតផលសម្លៀកបំពាក់ទៅទីផ្សារអន្តរជាតិ
ទីផ្សារនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំរបស់កម្ពុជាទៅទីផ្សារអន្តរជាតិនៅតែបង្ហាញពីសញ្ញាវិជ្ជមាន ដោយក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៦ នេះ មានទឹកប្រាក់សរុបជិត ៧ ពាន់លានដុល្លារ កើនជិត ៨% បើធៀបនឹងរយៈពេលដូច ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/951849
ទិន្នផលឧស្សាហកម្មពាក់កណ្តាលឆ្នាំរបស់កម្ពុជា ឈានដល់កំណត់ត្រា ៩.៨ ប៊ីលានដុល្លារ
វិស័យឧស្សាហកម្មកម្ពុជាបានកត់ត្រាកំណើនខ្លាំងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៦ ដោយទំហំផលិតកម្មសរុបកើនដល់ ៩.៨ ប៊ីលានដុល្លារ នេះបើយោងតាមរបាយការណ៍ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួង ឧ.វ.ប. ...
ជា វណ្ណយុទ្ធ
https://surl.li/vnbdlc
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Rachna Eco Energy ពិភាក្សាផែនការវិនិយោគលើវិស័យយានយន្តអគ្គិសនី
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានជួបពិភាក្សាជាមួយលោក អូន រចនា អគ្គនាយកក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd.កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន និងផែនការនាពេលខាងមុខក្នុងការពង្រីកវិស័យយានយន្តអគ្គិសនី (EV) ...
ពៅ សុថាក់
https://surl.li/nasgiu
មូលធនូបនីយកម្មទីផ្សារ ផមក កើនដល់ ៣,១ ប៊ីលានដុល្លារ ខណៈសន្ទស្សន៍ស្ទុះងើបឡើងវិញ
ទីផ្សារមូលបត្របានស្ទុះងើបឡើងវិញក្នុងខែមិថុនា ដោយសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផមក) បានកើនឡើងដល់ ៤៥៥,៨ ហើយមូលធនូបនីយកម្មទីផ្សារសរុបបានកើនដល់ ១២,៥០៥ ប៊ីលានរៀល ស្មើនឹង ៣.១ ប៊ីដុល្លារ នេះបើយោង ...
ញាណ ចំរ៉ុង
https://surl.lt/leodki
គម្រោងវិនិយោគជាង ៧០ បានដាក់ស្នើសុំវិនិយោគក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨»
គម្រោងវិនិយោគចំនួនជាង ៧០ ដែលមានទុនវិនិយោគសរុបជិត ៣ ពាន់លានដុល្លារ បានដាក់ពាក្យស្នើសុំវិនិយោគក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨»។ នេះបើតាមលោកនាយក ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/951781
របាយការណ៍ស្ដីពីការរំខានផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីវិបត្តិថាមពល ជំរុញឲ្យកម្ពុជាធ្វើពិពិធកម្មប្រភពថាមពល និងជួយដល់ពលរដ្ឋ IDPoor
អ្នកសេដ្ឋកិច្ចបានជំរុញឱ្យកម្ពុជាបន្តសកម្មភាពកាន់តែខ្លាំង ក្នុងការប្រឈមមុខដោះស្រាយវិបត្តិថាមពលបណ្ដាលមកពីសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហានេះ បានលើកឡើង ...
រោងចក្រចំនួន៣នៅបន្ទាយមានជ័យ ត្រូវបិទ តែក្រសួងការងារ បានធានាពីការផ្តល់អត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ ដែលរងផលប៉ះពាល់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការសោកស្តាយ ចំពោះរោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបិទទ្វារ ដោយសាររងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់ និងការបញ្ជាទិញថយចុះ ប៉ុន្តែក្រសួង បានធានាការ ...
ឧស្សាហកម្មកែច្នៃកសិផល និងយានយន្តអគ្គិសនី ជាវិស័យអាទិភាពសម្រាប់ជំនាញអនាគត ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី១៩ ខែសីហា បានបើកសិក្ខាសាលា ដើម្បីបង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនី ដែលជាវិស័យអាទិភាពសម្រាប់អនាគតនៅកម្ពុជា ព្រមទាំងប្រមូលធាតុចូលក្នុង ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/951480
ឥណ្ឌូនេស៊ីបង្វែរពីការផ្តល់យុទ្ធោបករណ៍ទៅការពង្រឹងសមត្ថភាពយោធា ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា
ឥណ្ឌូនេស៊ីកំពុងផ្តោតអាទិភាពលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់កងកម្លាំងយោធា និងនគរបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនៅឆ្នាំនេះ ជំនួសឱ្យការផ្តល់យុទ្ធោបករណ៍ថ្មីបន្ថែម ដើម្បីធានាថា កងកម្លាំងកម្ពុជាអាចប្រើប្រាស់យុទ្ធោបករណ៍ដែលបានផ្តល់កន្លងមកប្រកបដោយប្រសិទ្ធភាព។ ...
ហុង រស្មី
https://postkhmer.com/national/news/951245
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដាក់គោលដៅពង្រីកជើងហោះហើរស្របពេលជាមួយគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានចាស់
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានទទួលអ្នកដំណើរជាង ៧០ម៉ឺននាក់ នៅដើមឆ្នាំ២០២៦ ដែលជំរុញឱ្យមន្ត្រីពាក់ព័ន្ធដាក់ចេញនូវកម្មវិធីលើកទឹកចិត្តផ្នែកថ្លៃសេវាអាកាសយានដ្ឋាន ដើម្បីពន្លឿនការងើបឡើងវិញនៃចំនួនអ្នកដំណើរឱ្យត្រឡប់ទៅរកកម្រិត មុនពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។ ...
យ៉ាត់ ម៉ាឡៃ
https://kiripost.com/stories/sai-targets-flight-expansion-alongside-former-airport-development-plans/kh
កម្ពុជាចុះបញ្ជីគម្រោងវិនិយោគចំនួន ៣៣ ដែលមានតម្លៃ ៥២៥ លានដុល្លារ ក្នុងខែកក្កដា ឆ្នាំ២០២៦
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឲ្យដឹងថា ប្រទេសកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន ៣៣ ដែលមានតម្លៃប្រមាណ ៥២៥ លានដុល្លារនៅក្នុងខែកក្កដា ឆ្នាំ ២០២៦ ដោយគម្រោងទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែល ១៧,០០០ កន្លែង។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/502002425/cambodia-registers-33-investment-projects-worth-525-million-in-july-2026/
ចិនថា មានកិច្ចសហប្រតិបត្តិការសម្ភារការពារជាតិទាំងកម្ពុជានិងថៃ តែយោធាថៃឡាំប៉ារឿងអាវុធចិននៅកម្ពុជា
ចិនបានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការលើសម្ភារការពារជាតិរបស់ខ្លួនជាមួយកម្ពុជា និងថៃ មិនសំដៅលើការលម្អៀងទៅកាន់ភាគីណាមួយឡើយ ខណៈមន្ត្រីយោធាថៃបន្តលើកឡើងពីការព្រួយបារម្ភចំពោះការកើនឡើងនៃសម្ភារយោធាផលិតដោយចិនលើទឹកដីកម្ពុជា ដែលថ្មីៗនេះផ្តោតលើនាវាចម្បាំងប្រភេទ Corvette ថ្មីរបស់កងទ័ពជើងទឹកកម្ពុជា។ ...
ហុង រស្មី
https://postkhmer.com/national/news/951058
ខេត្តនៅភាគឦសានត្រៀមទទួលបានផលប្រយោជន៍ពីគម្រោងវិនិយោគដែលមានទំហំទឹកប្រាក់២,៧ប៊ីលានដុល្លារ
គិតត្រឹមថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ កម្ពុជាបានទទួលសំណើវិនិយោគចំនួន ៧២ ដែលមានទំហំទឹកប្រាក់សរុប ២,៧ ប៊ីលានដុល្លារសម្រាប់ខេត្តនានាក្នុងតំបន់ភាគឦសាន ខណៈដែលរដ្ឋាភិបាលកំពុងដាក់ចេញនូវវិធានការគាំទ្រថ្មីៗ រួមទាំងការលើកលែង ...
យ៉ាត់ ម៉ាឡៃ
https://kiripost.com/stories/northeast-provinces-set-to-gain-from-27b-investment-projects/kh
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែក្រុងព្រះសីហនុកើនជាង ៣ដង ក្នុងត្រីមាសទី២ ឆ្នាំ២០២៦
កំណើនដ៏សំខាន់នៃបរិមាណដឹកជញ្ជូនទំនិញតាមកុងតឺន័រ និងទំនិញទូទៅ ព្រមទាំងប្រាក់ចំណេញពីអត្រាប្តូរប្រាក់បរទេស បានជំរុញឱ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់ត្រីមាសទី ២ ដែលបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ កើនឡើង ...
Sangeetha Amarthalingam
https://kiripost.com/stories/sihanoukville-ports-q226-net-profit-sees-over-three-fold-increase/kh
លោក ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍភូមិភាគឦសានបន្តទៅមុខ ទោះគម្រោង CLV-DTA បានបញ្ចប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ការអភិវឌ្ឍខេត្តទាំង៤ នៃភូមិភាគឦសាន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ដោយមិនអាស្រ័យលើការមាន ឬមិនមានក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នោះទេ ខណៈលោកបង្ហាញថា តំបន់នេះទទួលបានសំណើវិនិយោគចំនួន ៧២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៧ ពាន់លានដុល្លារ។ ...
ហុង រស្មី
https://postkhmer.com/national/news/950990
ABC និង CMA អះអាងថា វីដេអូ LICADHO ពុំបានឆ្លុះបញ្ចាំងពេញលេញពីបច្ចុប្បន្នភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាឡើយ
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) នាថ្ងៃទី១២ ខែសីហា នេះបានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយអះអាងថា វីដេអូឯកសារដែលអង្គការលីកាដូ(LICADHO) បានផ្សព្វផ្សាយនាពេលថ្មីៗនេះពាក់ព័ន្ធនឹងករណីអតិថិជនមួយចំនួនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺមិនឆ្លុះបញ្ចាំងពេញលេញពីបច្ចុប្បន្នភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាឡើយ។ ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/950996
ទំនាក់ទំនងការពារជាតិកម្ពុជា-អាមេរិកកាន់តែស៊ីជម្រៅ ខណៈមេបញ្ជាការកងនាវាប៉ាស៊ីហ្វិកអាមេរិកមកភ្នំពេញ
កម្ពុជា និងសហរដ្ឋអាមេរិកកំពុងបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាជាក់ស្តែង ដោយមេបញ្ជាការកងនាវាប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក លោកឧត្តមនាវី Steve Koehler បានមកកាន់រាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ដែលជាការវិវត្តថ្មីមួយទៀត បន្ទាប់ពីនាវាចម្បាំងអាមេរិកបានចូលចតនៅមូលដ្ឋានសមុទ្ររាម និងមានផែនការស្តារសមយុទ្ធយោធារួម Angkor Sentinel ឡើងវិញ។ ...
ហុង រស្មី
https://postkhmer.com/national/news/950693