សេដ្ឋកិច្ច និងពាណិជ្ជកម្ម

WB បាន​​បន្ទាប​ការ​ព្យាករអត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មក​នៅ​ត្រឹម ៤,០​ ភាគរយ

បញ្ហា​សកល បញ្ហា​ក្នុងស្រុក ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ​ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការ​រឹតបន្តឹង​នៃវដ្តឥណទាន បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​ជួប​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​នា​ពេល​នេះ​ ខណៈ​​ធនាគារពិភពលោក​(WB) បាន​បន្ទាបការ​ព្យាករ​​ពី​អត្រា​កំណើន​សេដ្ឋកិច្ចកម្ពុជាក្នុង​ឆ្នាំ​២០២៥ នេះ​មក​នៅ​ ៤,០ ភាគរយ ពី​អត្រា​ ៥,៥​ភាគរយ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-12-1125-262330

កំពង់ផែស្វយ័ត​ភ្នំពេញ​ទទួល​បាន​​កុងតឺន័រ​​ឆ្លងកាត់ជាង ២០​ម៉ឺនក្នុង​រយៈ​ពេល ៥​ខែ

កុងតឺន័រសរុប​ជាង ២០ម៉ឺនបានឆ្លងកាត់​កំពង់ផែ​ស្វយ័តភ្នំពេញ​(PPAP) ​ក្នុង​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ​ ២០២៥ ដោយ​កើន​ឡើង​ជិត ៣០​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៤ ខណៈ​បរិមាណ​ទំនិញ-ប្រេង​ឥន្ទនៈ​ឆ្លងកាត់មាន​ជាង ២លាន​តោន។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-12-1419-262333

ធនាគារពិភពលោក ទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៤%សម្រាប់ឆ្នាំ២០២៥

ធនាគារពិភពលោក នៅក្នុងរបាយការណ៍ខែមិថុនា របស់ខ្លួនបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម៤ភាគរយសម្រាប់ឆ្នាំ២០២៥ ដែលចំនួននេះជាការធ្លាក់ចុះពីការព្យាករណ៍លើកមុន ៥,៥ភាគរយ។ ការព្យាករណ៍នេះ ធ្វើឡើងក្រោយធនាគារពិភពលោកមើលឃើញថា តម្រូវការនៅកម្ពុជាធ្លាក់ចុះ ភាពមិនច្បាស់លាស់ក្នុងការនាំចេញទំនិញ គោលនយោបាយពាណិជ្ជកម្ម និង អស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុពីសមាមាត្រកម្ចីមិនដំណើរការខ្ពស់។ ...

Sangeetha Amarthalingam
https://kiripostkhmer.com/stories/world-bank-slashes-cambodias-gdp-growth-to-4-in-2025

ពាណិជ្ជកម្ម​អន្តរជាតិ​​របស់កម្ពុជា កើន​ឡើង​ដល់​ជាង ២៥ ពាន់​លាន​ដុល្លារ

ការ​នាំ​ចេញ​-​នាំ​ចូល​ទំនិញ​រវាង​ប្រទេស​​កម្ពុជា ​ជា​មួយ​​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​​​​បានកើន​ឡើង​​ជិត ២០ ​ភាគរយ​ព្រម​គ្នា​ដែល​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​​នៅ​ក្នុង​រយៈ​ពេល ៥​ខែ​​ដើម​ឆ្នាំ​២០២៥ សម្រេច ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-10-1418-262312

គម្រោង​វិនិយោគ​ជិត ៣០០ ត្រូវបានអនុម័ត​ក្នុង​រយៈ​ពេល ៥​ខែ​ដើម​ឆ្នាំ​

គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគជាង ៨០០​​លានដុល្លារ ​​ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) អនុម័ត​​ក្នុងខែឧសភា ឆ្នាំ២០២៥ ដែល​ធ្វើ​ឱ្យ​គម្រោង​វិ​និយោគ​​​​បាន​អនុម័ត​ក្នុង​រយៈ​ពេល ៥ ខែ​ដើម​ឆ្នាំ២០២៥ កើន​ដល់​ជិត ៣០០ គម្រោង​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-10-1115-262307

កម្ពុជា​រក​បាន​ជាង ៣,៦​ពាន់លាន​ដុល្លារ​ពី​ការនាំ​ទំនិញ​ក្នុង​កិច្ច​ព្រម​ព្រៀង RCEP

ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​បណ្តា​​ប្រទេសជា​​សមាជិកនៃ​​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) នារយៈពេល ៤ខែ​ដើមឆ្នាំ ២០២៥ មាន​ទឹក​ប្រាក់​ជាង ៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក ​កើន​ឡើងជិត ៨ ​ភាគ​​រយ​បើ​ធៀប​នឹងរយៈពេលដូចគ្នា​ឆ្នាំ​២០២៤។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-9-1451-262301

«ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព» មិន​មែន​ជា​ការ​ដក​ថយ ខណៈ​មតិ​សាធារណៈ​មាន​ភាព​ស្រពេច​ស្រពិល

«ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ»​ នៅ​ព្រំដែន​កម្ពុជា-ថៃ​ បង្ក​ជា​ចម្ងល់​និង​ការ​វែក​ញែក​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ ខណៈ​ដែល​អ្នក​វិភាគ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​ឲ្យ​បាន​លឿន​ជាងគូ​ប្រជែង។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-9-1620-262304

បទបញ្ជា​ព្រំដែន​ថ្មី​រំខាន​ដល់​ជីវភាព​ពលរដ្ឋ ខណៈភាព​តានតឹង​នៅព្រំដែនកម្ពុជា-ថៃ​បន្តកើនឡើង

នារសៀលម៉ោង៤ នៅថ្ងៃអាទិត្យ អាជ្ញាធរថៃប្រមាណ ១០នាក់ក្នុងឯកសណ្ឋានពណ៌ខ្មៅបានដើរចេញពីអគារក្បែរនោះដើម្បីទាញទ្វាររបងបិទប៉ុស្តិ៍ត្រួតពិនិត្យ។ ...

សុវណ្ណ ស្រីពេជ្រ ឃី សុវុឌ្ឍី និង ស៊ើង និមល់
https://khmer.cambojanews.com/new-border-rules-disrupting-lives-livelihoods-as-cambodia-thailand-tensions-escalate/

ប្រតិភូគយបណ្តា​ប្រទេសអាស៊ាន សម្តែងការព្រួយបារម្ភចំពោះការដាក់បន្ទុកពន្ធជាឯកតោភាគីដោយសហរដ្ឋអាមេរិក

ថ្នាក់​ដឹក​នាំ​គណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ាន បានសម្តែងការព្រួយបារម្ភរួមគ្នា​ចំពោះការដាក់បន្ទុកពន្ធគយ​ជាឯកតោភាគីដោយសហរដ្ឋអាមេរិក ដែលអាច​​បង្កឱ្យមានភាពមិនច្បាស់លាស់ និងនាំមកនូវបញ្ហាប្រឈមជាច្រើន​​ទៅ​ដល់អ្នក​វិនិយោគ ការ​ប៉ះពាល់ដល់វិធាននៃពាណិជ្ជកម្មសកល ជា​ពិសេស​គឺ​ការ​បង្កើត​ជា​​ឧបសគ្គដល់វឌ្ឍនភាពសេដ្ឋកិច្ចនៅ​ក្នុងតំបន់អាស៊ាន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-6-1614-262290

ក្រុមហ៊ុនចិនគ្រោងនឹងបង្កើនការ​នាំ​ចេញ​ចេក​អំបូងលឿង ឱ្យដល់៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ

ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខល ឆឺរ័ល ឯ.ក (CBA) គ្រោង​នឹងបង្កើនការ​នាំ​ចេញ​ចេក​ អំបូងលឿងស្រស់ ទៅកាន់ប្រទេសចិនឱ្យដល់ ៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ តាមរយៈការបង្កើនផ្ទៃដីដាំដុះ និងខ្សែច្រវាក់ផ្គត់ផ្គង់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-7-102-262292

​ឥណ្ឌូនេស៊ី​បើកឱកាស​កម្ពុជា​នាំអង្ករ​ចូល​ជាមួយ​តម្លៃប្រកួត​ប្រជែងជាមួយ​ប្រទេស​ជិត​ខាង

ក្នុង​សន្និសីទ​សារព័ត៌មាន​នាពេល​ថ្មីៗ​នេះ ជាមួយ​ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក Santo Darmosumarto បាន​សង្កត់ធ្ងន់​លើ​សក្តានុពល​នៃ​ការកើនឡើង​ពាណិជ្ជកម្ម​អង្ករ​រវាង​ប្រទេស​ទាំងពីរ ខណៈពេលដែល​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ជុំវិញ​តម្លៃ​ប្រកួតប្រជែង និង​ថ្លៃ​ដឹកជញ្ជូន​។​ ...

ហុង រស្មី
https://www.postkhmer.com/business/2025-6-5-1632-262276

ទំហំពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការ​នាំ​​ទំនិញ​ពី​កម្ពុជាទៅ​វៀតណាម ​នឹងមាន​សម្ទុះ​កាន់តែ​ខ្លាំង

អ្នក​សេដ្ឋកិច្ច​មាន​​សុទិដ្ឋិនិយម​ថា ​ការ​នាំ​ទំនិញ​ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម នឹង​ហក់​ឡើងកាន់​តែ​​​​ច្រើន​​បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម សម្រេចផ្តល់​ភាពអនុគ្រោះពន្ធសូន្យភាគរយ(០%) លើ​មុខទំនិញកម្ពុជាចំនួន ២៨ បន្ទាត់ពន្ធគយ សម្រាប់​រយៈ​ពេល​ ២​ឆ្នាំ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-5-1458-262273

កម្ពុជា​ប្រមូល​បាន​ជិត ១ ពាន់​លាន​ដុល្លារពី​ការ​នាំ​ចេញ​ស្រូវ អង្ករ​

ក​ម្ពុជា​រក​ប្រាក់​បានជិត ១ ពាន់​លាន​ដុល្លារ​ពី​ការនាំ​ចេញ​ស្រូវ(Paddy Rice) និង​អង្ករ​(Milled Rice) ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល ៥ខែ ​ដើម​ឆ្នាំ​២០២៥ កើន​ជិត ៧ ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។ នេះ​បើ​យោង​តាមសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា(CRF)។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-4-1443-262258

រដ្ឋសភា-ព្រឹទ្ធសភា កោតសរសើររដ្ឋាភិបាលចំពោះការជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រដ្ឋសភា និងព្រឹទ្ធសភា បានកោតសរសើរចំពោះរាជរដ្ឋាភិបាលចំពោះការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការលើកកម្ពស់ អភិវឌ្ឍ គាំទ្រ និងសម្រួលដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងការងារ និងមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ...

មុំ គន្ធា
https://tinyurl.com/yc6ty8cp

កម្មវិធី​ភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរកា​រ

សហភាព​អឺរ៉ុប(EU) និង​អាល្លឺម៉ង់ ​បាន​ប្រកាស​​​«ពិធីសម្ពោធភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា​៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម (Launching of the EU-Cambodia Business Partnership: Export Lab and Agri-Innovation Lab) ដែលកម្ម​វិធី​​នេះ​មាន​គោល​បំណង​ជំរុញ និង​លើក​កម្ពស់​សមត្ថ​ភាព​ការ​នាំ​ចេញទំនិញ​​របស់​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​អន្តរជាតិ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-3-1634-262250

ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា-ថៃ នៅ​មាន​ដំណើរ​ការ​ជាធម្មតា

អ្នក​​ជំនាញសេដ្ឋកិច្ច និងអ្នក​ជំនាញ​​វិស័យទេសចរណ៍​ បាន​សាទរ​ចំពោះ​​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​​​កម្ពុជា​ដែល​បាន​​​​​ជ្រើស​រើស​យក​ដំណោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់ឱ្យ​បាន​ឆាប់​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-3-1527-262249

សមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តស្នើឱ្យពិនិត្យការនាំចូលជីគីមី និងពូជផ្លែឈើ ដែលប្រទេសជិតខាងឈប់ប្រើ

សមាជិកព្រឹទ្ធសភា និងរដ្ឋសភាបានស្មើឱ្យរាជរដ្ឋាភិបាលធ្វើការត្រួតពិនិត្យគុណភាពជីគីមី និងពូជ​ផ្លែឈើ​ចាស់ៗដែលនាំចូលពីបរទេស ហើយលើកទឹកចិត្តដល់កសិករ ឱ្យពង្រីកការដាំដុះដំណាំសរីរាង្គ ដើម្បីការ​ពារ​សុខ​ភាព​។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-3-1739-262251

ក.ប.ប៖ ឧបករណ៍តេស្ត ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម គ្មានមុខងារ វិភាគថ្នាំពុលកសិកម្ម ឬសារធាតុពណ៌ហាមឃាត់ ទេ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ​ក្រ​សួង​ពាណិ​ជ្ជ​កម្ម​បានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរហ័សមួយប្រភេទ ដែលកំពុងតែត្រូវបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម គឺ​គ្មាន​ មុខ​ងារស្វែងរកសារធាតុគីមីហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និង​សារ​ធាតុ​គី​មី​ផ្សេងទៀតនោះទេ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-2-179-262239

ទំហំឥណទានដែល​រដ្ឋាភិបាល​​ចុះ​កិច្ច​ព្រមព្រៀងថយចុះ ប៉ុន្តែ​ការ​ទូទាត់សេវា​បំណុលកើនឡើង

រាជរដ្ឋាភិបាលកម្ពុជា​​ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍ​នានា​សរុបជិត ៧៩ លានដុល្លារអាមេរិក (សមមូល​នឹង ៥៩,១១​លាន​អេសដេអ៊ែរ) ដើម្បីបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពនានា ដែល​ធ្វើ​ឱ្យ​បំណុល​សរុប​របស់​កម្ពុជា កើន​ដល់​ជាង ១២​ពាន់​លាន​ដុល្លារ។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-30-1646-262229

កម្ពុជា​ចង់​ឱ្យ​វិនិយោគិន​ជប៉ុនមក​ធ្វើ​ទស្សនកិច្ច​​ដោយ​ផ្ទាល់ ​​ដើម្បី​ងាយ​ស្រួល​​​​​ស្វែងរកឱកាស​វិនិយោគ​

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​​ឱ្យ​វិនិយោគិន​ជប៉ុន​មក​ធ្វើ​​​ទស្សនកិច្ច​នៅ​កម្ពុជាដោយ​ផ្ទាល់ ​​ដើម្បី​ងាយ​ស្រួល​​​​ពិនិត្យ​មើល​សក្តានុពល​ និង​ស្វែងរកឱកាស​បណ្តាក់​ទុន​ ព្រម​ទាំង​បាន​ជំរុញឱ្យ​មាន​ការ​​បង្កើត​តំបន់​សេដ្ឋកិច្ច​ជប៉ុន​នៅ​កម្ពុជា​ផងដែរ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-30-1438-262225

លោក ស៊ុន ចាន់ថុល ប្រាប់​ភាគីកាណាដា​ពី​សក្តានុពល​វិនិយោគ​របស់​កម្ពុជា​

កម្ពុជា គឺជាទីតាំងដែល​គួរឱ្យ​ចាប់អារម្មណ៍សម្រាប់​ការ​បណ្តាក់​ទុនលើ​គ្រប់​វិស័យ​ ហើយ​រំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគតផងដែរ​។ នេះបើតាម​លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី អនុប្រធានទី១ នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែល​កំពុង​អមដំណើរ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ទៅ​បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1651-262214

AIIB ចង់​ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅកម្ពុជា

ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី​(Asian Infrastructure Investment Bank-AIIB) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន និង​មានជំនឿ​ថា​សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនប្រកបដោយភាពធន់ និងរឹងមាំបន្ថែមទៀត​​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1512-262211

គម្រោងវិនិយោគនៅ​ខេត្ត​ព្រះសីហនុទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល កើនដល់ជិត ៣០០

គម្រោងវិនិយោគ​ចំនួន ១០ បន្ថែម​ទៀត ដែល​មានទុនវិនិយោគសរុប ១៥៤​ លាន​ដុល្លារ​​ នឹង​ត្រូវ​​ទទួលបាន​ការ​លើក​ទឹកចិត្ត​ពិសេសពី​រាជ​រដ្ឋាភិបាល​​ក្រោម​​«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដែល​ធ្វើ​ឱ្យ​​ចំនួន​គម្រោង​ទទួល​បានការ​លើក​ទឹកចិត្ត​ពិសេសពី​រាជ​រដ្ឋាភិបាល​​នៅ​​ខេត្ត​ព្រះសីហនុ កើន​ដល់​ ២៩៧ គម្រោង។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1358-262206

ពិព័រណ៍​ សួស្ដី​ឥណ្ឌូនេស៊ី​ ២០២៥​ នឹងមានស្ដង់​​ឥណ្ឌូនេស៊ី​-​កម្ពុជារួមគ្នា ៥៣​ នៅ​រាជធានី​ភ្នំពេញ​

ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បានប្រកាស​ជា​ផ្លូវការ​នូវ សួស្ដី​ឥណ្ឌូនេស៊ី​ ២០២៥ ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​​ដែល​លើកកម្ពស់​ពាណិជ្ជកម្ម វប្បធម៌ និង​ការអប់រំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-5-28-1518-262196

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

j7PHR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!