ក្រសួងកសិកម្មនិងធនាគារ ជីប ម៉ុង ចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ១០លានដុល្លារ ដើម្បីជំរុញសហគមន៍កសិកម្មទំនើប
ធនាគារ ជីប ម៉ុង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការរៀបចំកញ្ចប់ថវិកា ប្រមាណ ១០លានដុល្លារ សម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាប ជួយកសិករឱ្យងើបឡើងវិញក្រោយតម្លៃស្រូវធ្លាក់ចុះ កាត់បន្ថយថ្លៃដើម និងបង្កើនការប្រកួតប្រជែង។ …