ពាណិជ្ជកម្ម

ការនាំចេញ/នីហរណ

គណៈកម្មាធិការនឹងដោះស្រាយបញ្ហាស្រូវ

សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខេត្តដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់បញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្ករ ដែលថ្មីៗនេះកំពុងស្ថិតនៅក្នុងវិបត្តិដោយសារការនាំចេញធ្លាក់ចុះ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28624/committees-to-tackle-rice-woes/

នំស្រួយនឹងនាំចេញទៅប្រទេសចិន

សហគ្រាសនំស្រួយធ្វើពីម្ស៉ៅអង្ករ លី លី ខូអិលធីឌី បានកំពុងចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិន ដែលនេះជាផ្នែកមួយនៃការជម្រុញការពង្រីកទីផ្សារអាស៊ាន។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28557/rice-crackers-bound-for-china/

កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​ទី​ម័រ​ឡេស្តេ ធ្វើ​ការ​នាំចូល​អង្ករ និង​ស្ករ​

កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...

ជា វណ្ណៈ
http://bit.ly/2bayVqn

ផ្លែស្វាយនាំចេញទៅកាន់កូរ៉េខាងត្បូងត្រូវបានជាប់គាំង

កាលពីខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងនាំដំណាប់ស្វាយពីប្រទេសកម្ពុជា ហើយព័ត៌មាននោះបានឱ្យសញ្ញាថាការនាំចេញផ្លែស្វាយរបស់កម្ពុជាបានកំពុងដំណើរការ។ យ៉ាងណាមិញ ការខ្វះខាតគ្រឿងម៉ាស៊ីននៅក្នុងប្រទេសកម្ពុជាមិនទាន់បានធ្វើឱ្យការនាំចេញនេះឆ្លើយតបទៅនឹងតម្រូវការកូរ៉េខាងត្បូងឡើយ នេះបើតាមក្រុមមន្ត្រីបានប្រាប់ឱ្យដឹង។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/28400/mango-exports-to-s--korea-stalled/

ផលិតផល​កសិកម្ម​កម្ពុជា ​​ប្រឈម​បញ្ហា​នាំ​ចេញ​ទៅ​ថៃ

ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនថៃកំពុងប្រឈមនឹងបញ្ហាខណៈភាគីថៃតម្រូវឲ្យវិញ្ញាបនបត្រភូតគាមអនាម័យដើម្បីអាចនាំចូលទៅប្រទេសថៃបាន។ ...

ចេង សុខហ័ង
http://bit.ly/2aLwI1T

ការនាំចេញទៅកាន់ប្រទេសជប៉ុនកើនឡើងយ៉ាងគំហុក

ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងជាសរុបរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសដំបូងឆ្នាំនេះ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ JETRO។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/28319/exports-to-japan-rise-sharply/

អ្នក​ជំនាញ​ថា​ កម្ពុជា​កាន់តែ​បាត់បង់​ការ​ប្រកួត​ប្រជែង

កំណើននៃការប្រកួតប្រជែងសកលបានធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅអាមេរិកបានធ្លាក់ចុះ ៨ ភាគរយនៅឆមាសទី ១ ឆ្នាំ ២០១៦បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពាណិជ្ជកម្មថ្មីមួយដែលបង្ហាញពីការធ្លាក់ចុះក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ...

Kali Kotoski
http://bit.ly/2az1Kyg

ការ​ផលិត​​កាហ្វេ​​ក្នុង​ស្រុក ​ប៉ះពាល់​ពី​ការ​នាំ​ចូល

ការនាំចូលកាហ្វេដ៏ច្រើនមកទីផ្សារកម្ពុជាដែលពោរពេញដោយអាជីវកម្មហាងកាហ្វេនោះកំពុងធ្វើឲ្យប៉ះពាល់ដល់ដំណាំកាហ្វេក្នុងស្រុកដែលធ្វើឲ្យការដាំដុះបានធ្លាក់ចុះក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2aOYQpL

ក្រុមហ៊ុន ​ម៉ុង រិទ្ធី នាំចេញ​ប្រេង​ដូង​កើន​ឡើង​ទ្វេដង​ក្នុង​ឆមាស​ទី​មួយ

ក្រុមហ៊ុនផលិតប្រេងដូងតែមួយនៅកម្ពុជាម៉ុងរិទ្ធីបាននាំចេញប្រេងដូងឆៅចំនួន ១៣ពាន់មេទ្រីក តោន នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦ កើនឡើងទ្វេដងរហូតដល់ ១១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ...

ជា វណ្ណៈ
http://bit.ly/2aBKerq

ប្រទេស​ជិត​ខាង​កម្ពុជា​អាច​ត្រូវ​បញ្ចូល​ក្នុង GSP ទំនិញ​ធ្វើ​ដំណើរ

រយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ចាប់ពីអាមេរិកបានប្រកាសថា ខ្លួននឹងផ្ដល់ឯកសិទ្ធិពាណិជ្ជកម្មថ្មីដែលផ្តល់លទ្ធភាពឲ្យប្រទេសកម្ពុជាផលិតទំនិញធ្វើដំណើរដូចជាវ៉ាលិស និងកាបូបស្ពាយ ដើម្បីនាំចូលទៅកាន់ទីផ្សារអាមេរិកដោយរួចពន្ធស្ថិតក្រោមផែនការប្រព័ន្ធអនុគ្រោះពន្ធ (GSP) នោះ មន្ដ្រីពាណិជ្ជកម្មអាមេរិកដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា បានថ្លែងកាលពីម្សិលមិញថា ឯកសិទ្ធិដូចគ្នានេះអាចត្រូវបានផ្តល់ទៅឲ្យប្រទេសជាគូប្រកួតប្រជែងក្នុងតំបន់របស់កម្ពុជា។ ...

Kali Kotoski
http://bit.ly/2ai6Mu6

ការក្ស័យធនក្នុងវិស័យស្រូវអង្ករកាន់តែកើនឡើង

ប្រផ្នូរនៃការក្ស័យធនយ៉ាងច្រើននៅក្នុងអាជីវកម្មរោងកិនស្រូវនៅកម្ពុជាកាន់តែកើនឡើង ដោយសារតែមានការអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ដើម្បីជួយស្រោចស្រង់វិស័យនេះ ដែលបច្ចុប្បន្ននេះ វិស័យនេះកំពុងមានភាពមិននឹងនរបន្ទាប់ពីរងឥទ្ធិពលនៃគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមក រួមទាំងការប្រឈមនឹងការប្រកួតប្រជែងដ៏តឹងតែងដោយសារការហូរចូលនូវអង្ករដែលមានគុណភាពអន់ពីប្រទេសវៀតណាមក្នុងទីផ្សារនៅប្រទេសកម្ពុជា។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27470/insolvency-looms-in-rice-sector/

ការ​នាំចេញ​ផលិតផល​វាយនភ័ណ្ឌ​កើន​ប្រមាណ​ ៣៩,១ ភាគរយ​ក្នុង​ត្រីមាស​ទី១

ការនាំចេញសំលៀកបំពាក់និងស្បែកជើងព្រមទាំងផលិតផលវាយនភ័ណ្ឌផ្សេងៗបានកើនឡើងប្រមាណ ៣៩,១ ភាគរយក្នុងត្រីមាសទី១ឆ្នាំនេះដែលកើនដល់ ២ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ ១,៥ ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ។នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីសបា្តហ៍មុន។ ...

សុខ ចាន់
http://bit.ly/1tzB0Df

ការ​នាំ​ចេញ​អង្ករ​បន្ត​ធ្លាក់​ចុះ​ ៣ ខែ​ជាប់ៗ​គ្នា

ការនាំចេញអង្កររបស់កម្ពុជាបន្តធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នាក្នុងឆ្នាំ ២០១៦ បើធៀបនឹងឆ្នាំមុនដែលជាការបារម្ភដ៏ធំមួយនៅក្នុងឧស្សាហកម្មនេះ។ នេះបើយោងតាមមន្ត្រីមកពីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/1VNspHK

ការ​នាំ​ចេញឈើប្រណិត​ទៅ​កាន់​ប្រទេស​វៀតណាម​មានការ​កើនឡើង

ការនាំចេញឈើប្រណិតទៅកាន់ប្រទេសវៀតណាម-ដែលភាគច្រើនជាឈើគ្រញូង-មានការកើនឡើងក្នុងចន្លោះឆ្នាំ២០១៣-២០១៥ ដែលបរិមាណក្នុងការនាំចេញបានកើនឡើងជាមេគុណនៃ១៤២និងច្រើនជាងការនាំចេញកំណាត់ឈើ៧ដងតាមច្រកព្រំដែន នេះបើយោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកស្រាវជ្រាវដែលទទួលបានទិន្នន័យគយពីប្រទេសវៀតណាម។ ...

Jack Davies
http://www.phnompenhpost.com/national/timber-exports-vn-way

ភាពជោគជ័យសម្រាប់ស្ករត្នោតក្នុងតំបន់

ការនាំចេញផលិតផលស្ករត្នោតធម្មជាតិពីខេត្តកំពង់ស្ពឺបានកើនដល់ ១៣៥ តោនហើយ ខណៈដែលសហគមឧស្សាហកម្មស្ករត្នោតគ្រោងនឹងពង្រីកខ្សែចង្វាក់ផលិតផលរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25400/sweet-success-for-local-palm-sugar/

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ​ធ្លាក់​ចុះ​ ១៣%

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានធ្លាក់ចុះ ១៣ ភាគរយនៅត្រីមាសទី ១ ឆ្នាំ ២០១៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈការនាំចេញរបស់កម្ពុជាទៅថៃមានការកើនឡើង។ នេះបើយោងតាមស្ថិតិបានពីស្ថានទូតថៃប្រចាំកម្ពុជា។ ...

ចេង សុខហ័ង
http://bit.ly/1U6TakT

ហានិភ័យ​នៅក្នុង​ឧស្សាហកម្ម​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​តែ​បន្ត

ការនាំចេញអង្ករសរុបនៅរយៈពេល ៤ ខែដំបូងឆ្នាំនេះកើនឡើងតិចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បានពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករខណៈអ្នករកស៊ីនៅក្នុងវិស័យនេះអះអាងថាសញ្ញាគ្រោះថ្នាក់នៅក្នុងឧស្សាហកម្មអង្ករនៅតែបន្ត។ ...

ចេង សុខហ័ង
http://bit.ly/22eCbn0

ផលិតកម្ម​កសិកម្ម​កម្ពុជា ២០១៥ ​ធ្លាក់​ចុះ

ក្រសួងកសិកម្មបានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីម្សិលមិញថា ផលិតផលកសិកម្មសរុបរបស់កម្ពុជា បានធ្លាក់ចុះបន្តិចកាលពីឆ្នាំមុនខណៈក្រសួងដាក់ទិសដៅពង្រីក ការនាំចេញ ផលិតផលកសិកម្មកែច្នៃ។ ...

ចេង សុខហ័ង
http://bit.ly/1TR8qF4

ការនាំចេញផ្លៃស្វាយទៅអឺរ៉ុបមានការកើនឡើង

ផ្លែស្វាយកម្ពុជាប្រមាណ ៦០តោនត្រូវបាននាំចេញទីកាន់សហភាពអឺរ៉ុបក្នងអំឡុងពេលនៃរដូវប្រមូលផលក្នុងឆ្នាំនេះ នេះបើឱ្យដឹងពីលោកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាអគ្គនាយកនៃក្រុមហ៊ុននាំចេញផលិតផលកសិកម្មធំបំផុតនៅកម្ពុជា។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24859/mango-exports-to-eu-growing/

កម្ពុជា ចុះ​កិច្ច​ព្រម​ព្រៀង ​MOU ដើម្បី​នាំ​ស្វាយ​ចេញ​ទៅ​ប្រទេស​កូរ៉េខាង​ត្បូង

ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បី​នាំ​ចេញ​ផ្លែស្វាយ​ពី​កម្ពុជា​ ទៅ​កូរ៉េ​ កាលពី​ស​ប្តា​ស៍​មុន​។​ ​ ...

ស៊ុំ ម៉ាណេត
http://bit.ly/1SJQGsZ

ឆ្នាំ​នេះ​តម្លៃ​គ្រាប់​ស្វាយចន្ទី​កើន​ឡើង ស្រប​ពេល​តម្រូវ​ការ​ទីផ្សារខ្ពស់​

តម្លៃ​គ្រាប់ស្វាយចន្ទី​កើនឡើង​ឆ្នាំ​នេះ​ស្រប​ពេល​តម្រូវការ​ទីផ្សារ​ក៏​មាន​កំណើន​ដែល​តម្រូវ​ឲ្យ​សមាគម​ស្វាយចន្ទី​និង​អ្នក​នាំ​ចេញ​អំពាវនាវ​ដល់​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែងរក​ដៃគូ​មក​វិនិយោគ​លើ​វិស័យ​នេះ​។​ ​ ...

សុខ ចាន់
http://bit.ly/1rPJDZs

កម្ពុជា​នាំ​ចេញ​អង្ករ​កើន​៨,៥​ភាគរយ​នៅ​ត្រីមាស​ទី​មួយ

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ​មាន​ប្រមាណ​១៦២.២២០​តោន​កើន​ប្រមាណ​៨,៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​ការ​នាំ​ចេញ​មាន​តែ​១៤៩.៤៦៤​តោន​ប៉ុណ្ណោះ​។​នេះ​យោង​តាម​របាយការណ៍​នៃ​លេខាធិការដ្ឋាន ...

សុខ ចាន់
http://bit.ly/1UHjgQW

ផ្លែស្វាយកម្ពុជាត្រូវបាននាំចេញទៅកាន់អ៊ឺរ៉ុបជាលើកដំបូង

លោក​ ម៉ុង​ ឫ​ទ្ធី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ស្តេច​នៃ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សម្រាប់​តួនាទី​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ដ៏​ធំ​ ម៉ុង​ ឫ​ទ្ធី​គ្រុប​របស់​លោក​ ដែល​មាន​គោលបំណង​ដើម្បី​ពង្រីក​ទីផ្សារ​ស្វាយ​នៅ​កម្ពុជា​ទៅ​កាន់​អឺរ៉ុប​។​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23468/mangoes-exported-to-europe-in-a-first-for-kingdom/

ក្រុមការងារខាងវិបត្តិឧស្សាហកម្មស្រូវអង្ករជួបជាមួយឧបនាយករដ្ឋមន្ត្រី

គណៈ​ក​ម្មា​ធិការ​ឧស្សាហកម្ម​ពិសេស​មួយ​ដែល​ទើប​បង្កើត​ថ្មី​ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រឈម​នឹង​វិស័យ​ស្រូវ​អង្ករ​ នឹង​ជួប​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ នៅ​ថ្ងៃនេះ​ ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយ​ជា​បន្ទាន់​ទៅ​នឹង​បញ្ហា​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23334/rice-industry-crisis-taskforce-to-meet-deputy-pm/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

J5TPF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!