ពាណិជ្ជកម្ម

ការនាំចេញ/នីហរណ

ការ​នាំ​ចេញ​សំលៀក​បំពាក់​របស់​កម្ពុជា​កើនឡើង​៩%​ក្នុង​៦​ខែ​ដំបូង​ឆ្នាំ​២០១៥

យោង ​ទៅ​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន​ហ្សិ​ន​ហួ​ ឧស្សាហកម្ម​កាត់ដេរ​ ប្រភព​រូបិយប័ណ្ណ​បរទេស​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ទទួល​បាន​កំណើន​នៃ​ការ​នាំ​ចេញ​ ៩​ភាគរយ​ នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​ នៃ​ឆ្នាំ​២០១៥​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/cambodias-garment-exports-up-9-in-1st-half-of-2015-8849

ការ​នាំ​ចេញ​កៅស៊ូ​កម្ពុជា​កើនឡើង​ ៤៧%​ ក្នុង​៦​ខែ​ដើមឆ្នាំ​២០១៥

តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន​ហ្សិ​ន​ហួ​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​ស្ងួត​ ៦១,៩៦៩​ តោន​ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ ដែល​ជា​កំណើន​ស្មើនឹង​ ៤៧​ភាគរយ​ ពី​ការ​នាំ​ចេញ​កាលពី​ឆ្នាំ​មុន​ដែល​មាន​ប្រមាណ​ជា​ ៤២,១៨៩​ តោន ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/cambodias-rubber-exports-up-47-in-1st-half-of-2015-8847

ពាណិជ្ជកម្មអន្តរជាតិកម្ពុជាកើនឡើង ៩ ភាគរយ

តម្លៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាបានកើនឡើងប្រហែល ៩ ភាគរយនៅឆមាសទីមួយនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងពាណិជ្ជកម្ម។ ...

ខេង​ សុធា​
https://www.cambodiadaily.com/business/cambodias-intl-trade-value-up-9-percent-91908/

កិច្ចព្រមព្រៀងនាំចេញអង្ករជាមួយចិន​ត្រូវសម្រេចឱ្យបានលឿន

កម្ពុជាត្រូវការធានាឱ្យបានកាន់តែលឿនថាចិនជាប្រទេសគោលដៅសម្រាប់ការនាំចេញអង្កររបស់ខ្លួន ខណៈពេលដែលមានកិច្ចព្រមព្រៀងនាំចេញអង្ករ ជាច្រើនរវាងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ជាមួយប្រទេសចិនកំពុងស្ថិតក្នុងការបង្អាក់ដំណើរ នេះបើយោងតាមពាក្យសម្តីរបស់អ្នកជំនាញ លោក David Van។ ...

Igor Kossov
http://www.khmertimeskh.com/news/14389/china-rice-deal-gets-more-urgent/

កំពង់​ផែ​ព្រះ​សីហ​នុ​ ទ​ទួល​បាន​កំណើន​ទាំង​លើ​ការ​នាំ​ចូល​និង​នាំ​ចេញ​

មន្ត្រី​កំពង់​ផែ​ បានឱ្យ​ដឹង​ថា​ ចំនួន​នាវា​ដឹក​ទំនិញ​ និង​នាវា​កំសាន្ត​ ដែល​ធ្វើ​ដំណើរ​ចូល​ និង​ចេញពី​កំពង់​ផែ​ព្រះ​សីហ​នុ​ បន្ត​កើនឡើង​។​ ការ​ដឹក​ជញ្ជូន​ទំនិញ​ប្រមាណ​ជា​ជាង​ ២.២​លាន​តោន​ បាន​ធ្វើ​ចរាចរ​តាម​កំពុង​ផែ​នេះ​ នៅ ...

ផន បុផ្ផា
http://www.voacambodia.com/content/port-at-sihanoukville-sees-growth-in-imports-exports/2915138.html

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រចាំតំបន់

កាលពីថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុនចាន់ថុល បានស្នើឱ្យធនាគារពិភពលោកនិងសហភាពអឺរ៉ុប ធ្វើការពិនិត្យ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មត្រីភាគីថ្មី ជាមួយប្រទេសជិតខាងរបស់ប្រទេសកម្ពុជា ដើម្បីកំណត់នូវផលប៉ះពាល់ពីកិច្ចព្រមព្រៀងនេះមកលើការនាំចេញរបស់កម្ពុជា។ ...

ខេង​ សុធា
https://www.cambodiadaily.com/business/commerce-minister-calls-for-review-of-regional-trade-deal-91378/

ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​ នឹង​វិនិយោគ​ ៤៥០,០០០​ដុល្លារ​ ទៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ ដើម្បី​បង្កើន​ការ​នាំ​ចេញ​

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ម្នាក់​របស់​សហព័ន្ធ​អង្ករ​កម្ពុជា​ (CRF)​ ដែល​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​សារ​ព័ត៌មាន​ក្នុងស្រុក​ បានឱ្យ​ដឹង​ថា​ ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​ បាន​យល់ព្រម​វិនិយោគ​ប្រាក់​ប្រមាណ​ជា​ ៤៥០,០០០​ដុល្លារ​ ជា​មូលនិធិ​មួយ​លើក​ ទៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​របស់ ...

បុគ្គលិកសារព័ត៌មាន​ Oryza
http://oryza.com/23358/cambodian-commerce-ministry-invest-450000-rice-sector-boost-exports

អ្នកជំនាញ​និយាយ​ថា​ កម្ពុជា​អាច​នឹង​បាត់បង់​ភាគ​នៃ​ទីផ្សារ​អឺរ៉ុប​ ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​អឺរ៉ុប​-​វៀតណាម​កើតឡើង​

​យោង​ទៅ​តាម​ប្រភព​នៅ​ក្នុងស្រុក​ បានឱ្យ​ដឹង​ថា​ អ្នក​នាំ​អង្ករ​ចេញ​នៃ​ប្រទេស​កម្ពុជា​ មានការ​ព្រួយបារម្ភ​ អំពី​ការ​បាត់បង់​ភាគ​នៃ​ទីផ្សារ​ក្នុង​សហភាព​អឺរ៉ុប​ ប្រសិនបើ​កិច្ចព្រមព្រៀង​ពា​ណិជ្ជ​កម្ម​សេរី​ទ្វេភាគី​អឺរ៉ុប​-​វៀតណាម​ ត្រូវ​បាន​បង្កើត​ឡើង​។​​ ...

បុគ្គលិកសារព័ត៌មាន Oryza
http://oryza.com/23332/cambodia-may-lose-eu-market-share-if-eu-vietnam-bilateral-fta-materializes-say-exporters

ការនាំចេញកសិផលទៅកាន់ប្រទេសចិនមានការថយចុះ

ប្រទេសចិនជាប្រទេសនាំចូលអង្គរធំជាងគេរបស់កម្ពុជា ទន្ទឹមនឹងការនាំចូលកសិផលដ៏ទៃទៀតរួមមាន ដំឡូងមី កៅស៊ូ ស្វាយចន្ទី ម្រេចនិងពោតមួយចំនួនតូច។ យ៉ាងណាមិញ​ អ្នកជំនាញបាននិយាយថា កិច្ចខិតខំប្រឹងប្រែងក្នុងការនាំចេញក៏ដូចជាបើកទ្វារទីផ្សារអាស៊ីដ៏ធំជាងគេ​នៅអាស៊ី ទៅកាន់មុខទំនេញថ្មីនឹងមិនអាចសម្រេចបានទេ បើកម្ពុជាមិនដោះស្រាយបញ្ហាកង្វះខាតរបស់ខ្លួន ទាក់ទងនឹងហេដ្ឋារចនាសម្ពន្ធ័ខ្សត់ខ្សោយ សម្ភារៈបរិក្ខារខ្វះខាត ការស្តុកទុកក្លាសេមានកំរិតនិងបញ្ហាលើការគ្រប់គ្រងគុណភាព។ ...

Igor Kossov
http://www.khmertimeskh.com/news-list/2/business/

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ កើនឡើង​ច្រើន​ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ ដោយ​តម្រូវការ​ចិន​និង​អឺរ៉ុប​

តាម​ប្រភព​ព័ត៌មាន​ពី ​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​អង្ករ​នាំ​ចេញ​ជា​ផ្លូវការ​ ដែល​ត្រូវ​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ បាន ឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ប្រមាណ​ជា​ ២៨៣,៨២៥​តោន​ ក្នុង​រយៈពេល​ ៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៥​នេះ ...

បុគ្គលិកសារព័ត៌មាន​ Oryza
http://oryza.com/23115/cambodia-rice-exports-increase-sharply-first-half-2015-driven-chinese-european-demand

សហរដ្ឋ​អា​មេ​រិច​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ សម្រាប់​ប្រទេស​ថៃ

កាលពីថ្ងៃ​ពុធ​ ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ថៃ​ បាន​ឲ្យ​ដឹង​ថា​ សហរដ្ឋ​អា​មេ​រិច​ បាន​យល់​ព្រម​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP)​ សម្រាប់​ប្រទេស​ថៃ​រហូត​ដល់​ចុងឆ្នាំ​២០១៧​។​ ​ការ​បញ្ជា​ឲ្យ​បន្ត​ នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​។​ ការ ...

បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/business/news/609744/us-extends-gsp-for-thailand

អ្នកជំនាញ​និយាយ​ថា​៖​ ហេដ្ឋារចនាសម្ព័ន្ធ​មិន​គ្រប់គ្រាន់​ ជម្រើស​ហិរញ្ញវត្ថុ​តិច​ និង​ចំណាកស្រុក​ដើម្បី​ការងារ​ កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​

ប្រភពនៅ​ក្នុងស្រុក​បាន​ស្រង់​សម្តី​របស់​អ្នកជំនាញ​ថា​ កង្វះខាត​រោង​ម៉ា​សុីន​កិនស្រូវ​ និង​បរិក្ខា​រ​រក្សា​ទុក​ ជម្រើស​ហិរញ្ញវត្ថុ​តិចតួច​និង​ការ​ក្ស័យធន​របស់​កសិករ​តូចតាច​ ព្រមទាំង​ការ​ធ្វើ​ចំណាកស្រុក​របស់​កសិករ​ជា​បុរស​ក្នុង​ទ្រង់ទ្រាយ​ធំ​ទៅ​ ប្រទេស​ថៃ​នៅ​ពេល​ថ្មីៗ​នេះ ...

បុគ្គលិកសារព័ត៌មាន​ Oryza
http://bit.ly/1NuGgeI

ទិស​ដៅ​នាំ​អង្ករ​ចេញ​ បានធ្លាក់ចុះដោយ​ស្ងៀមស្ងាត់​

​នៅ​ឆ្នាំ​នេះ​ ទិស​ដៅ​ដ៏​មហិច្ឆតា​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​នាំ​អង្ករ​ចេញ​ ១​លាន​តោន​ ​បាន​ធ្លាក់ចុះដោយ​ស្ងៀមស្ងាត់​។​ ទិស​ដៅ​ថ្មី​សម្រាប់​នាំ​អង្ករ​ចេញ​៦០០,០០០​ តោន​ ក៏​នៅ​តែ​ទំនងជា​មិន​អាច​សម្រេច​បាន​។​ ​ ការ​ធ្វើ ...

T. Mohan and Muny Sithyna
http://www.khmertimeskh.com/news/12698/rice-export-goals-quietly-fall/

ហ្វី​លី​ពី​ន​ អញ្ជើញ​ការ​ចូលរួម​ដេញថ្លៃ​ជា​ថ្មី​សម្រាប់​ការ​នាំ​ចូល​អង្ករ​១០០,០០០​តោន​

តាម ​ប្រភព​ព័ត៌មាន​របស់​ BusinessworldOnline​ ដែល​ដកស្រង់​សម្តី​របស់​សារ​ព័ត៌​មាន​ Reuters​ បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ស្បៀងអាហារ​ជាតិ​ នៃ​ប្រទេស​ហ្វី​លី​ពី​ន​ បាន​អញ្ជើញ​ការ​ចូលរួម​ដេញថ្លៃ​ជា​ថ្មី​ សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​១០០,០០០​តោន​ សល់​ពី​ការ​ដេញថ្លៃ​កាលពី​ថ្ងៃ ...

បុគ្គលិកសារព័ត៌មាន​ Oryza
http://oryza.com/22917/philippines-re-invites-bids-100000-tons-rice-import

នគរបាល​ដកហូត​ស្ករ​នាំ​ចូល​ខុសច្បាប់​៧៣​តោន​

​នគរបាល​ (​នៃ​ប្រទេស​វៀតណាម​)​ បាន​ដកហូត​ស្ករ​នាំ​ចូល​ដោយ​ខុសច្បាប់​ចំនួន​៣១​ តោន​ មក​ពី​ប្រទេស​កម្ពុជា​ ខណៈ​ពេល​ដែល​កំពុង​សុើ​ប​អង្កេត​កសិដ្ឋាន​កៅស៊ូ​​ នៅ​ក្នុងស្រុក​ចាវ​ថា​ញ់​នៃ​ខេត្ត​តា​យនីញ​ ភាគ​អាគ្នេយ៍​នៃ​ប្រទេស​វៀតណាម ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/society/271758/police-seize-73-tons-of-illegally-imported-sugar.html

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​កើន​ខ្លាំង​ក្នុង​ត្រី​មាស​ទី១

ជាមួយ​នឹង​លំហូរ​ចូល​ការ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​កម្ពុជា ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ចំណាត់​ថ្នាក់​ទី៣ របស់​ពិភពលោក​បាន​កើន​ឡើង​ខ្លាំង​នៅ​ត្រីមាស​ទី១​ឆ្នាំ ...

ម៉ៃ គុណមករា
http://bit.ly/1GcvNmd

វៀតណាម​ឈ្នះ​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​ទៅហ្វី​លី​ពី​ន​

យោងទៅ​តាម​អាជ្ញាធរ​ស្បៀងអាហារ​ជាតិ​ (​នៃ​ប្រទេស​ហ្វី​លី​ពី​ន​)​ កាលពី​ស​ប្តា​ហ៍​មុន​ ប្រទេស​វៀតណាម​ បាន​ឈ្នះ​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​ទៅ​ឲ្យ​ប្រទេស​ហ្វី​លី​ពី​ន​ ជាមួយ​នឹង​ការ​ផ្តល់​តម្លៃ​ ៤១០.១២​ ដុល្លារ​អា​មេ​រិ​ក​ ក្នុង ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://bit.ly/1T8igmp

កម្ពុជា​និង​ថៃ​មើលឃើញ​ពី​កំណើន​ពាណិជ្ជកម្ម​លើស​ពី​៥​ពាន់​​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​នេះ​

ទីភ្នាក់ងារសារព័ត៌មាន ​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ គ្រោង​នឹង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​លើស​ពី​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​។​ ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៥​នេះ​ ពាណិជ្ជកម្ម​ទ្វេភាគី ...

បុគ្គលិកសារព័ត៌មាន Bernama
http://bit.ly/1MDvAKX

ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​កើនឡើង​៦៤​ភាគរយ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​

យោង​ទៅ​តាម​របាយការណ៍​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​នេះ​ ប្រទេស​កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ចំនួន​ ២៤៣,០២៥​តោន​ នៅ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ​ ស្មើនឹង​កំណើន​៦៤​ភាគរយ​ បើ​ធៀប​នឹង​ការ​នាំ​ចេញ​ចំនួន​ ១៤៨,២៦២​តោន​ ក្នុង​រយៈពេល​ដូច​គ្នា ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1KPnihX

វៀតណាម​ស្ថិត​នៅ​លើ​គេ​ក្នុង​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​ទៅ​ឲ្យ​អាជ្ញាធរ​ស្បៀងអាហារ​ជាតិ​ហ្វី​លី​ពី​ន​

អាជ្ញាធរ​ស្បៀងអាហារ​ជាតិ​ (​នៃ​ប្រទេស​ហ្វី​លី​ពី​ន​)​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​សុក្រ​ ប្រទេស​វៀតណាម​បាន​ផ្តល់​តម្លៃ​ទាប​ជាងគេ​សម្រាប់​ការ​ផ្គង់​ផ្គង់​អង្ករ​ បន្ថែម​ ដែល​ប្រទេស​ហ្វី​លី​ពី​ន​នឹង​នាំ​ចូល​ដើម្បី​បង្កើន​ការ​ស្តុក​ទុក ...

Anna Leah E. Gonzales
http://bit.ly/1QgImol

កំនើន​តម្លៃ​នាំ​ចេញ​របស់​វៀតណាម​សម្រាប់​អង្ករ​ស្វែងរក​ដោយ​ហ្វី​លី​ពី​ន​

អ្នក​នាំ​ចេញ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​វៀតណាម​ ប្រទេស​នាំ​អង្ករ​ចេញ​ធំ​បំផុត​ទី​៣​របស់​ពិភព​លោក​ បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ថៃ​ បាន​ដំឡើង​៣​ភាគរយ​លើ​តម្លៃ​អង្ករ​កំណាត់​២៥​ភាគរយ​ ដែល​ត្រូវ​នាំ​ចេញ​ រហូត​ដល់​៣៥០​ដុល្លារ ...

បុគ្គលិកសារព័ត៌មាន Business World Online
http://bit.ly/1eOqD6G

អ្នក​នាំ​អង្ករ​ចេញ​និយាយ​ថា​ មី​យ៉ា​ន់​ម៉ា​បង្ក​រការ​គំរាម​គំ​ហែង​ដល់​ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​

យោង​ទៅ​តាម​ប្រភព​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា​ អ្នក​នាំ​អង្ករ​ចេញ​នៃ​ប្រទេស​កម្ពុជា​ កំពុង​សំដែង​ការ​ព្រួយបារម្ភ​ថា​ ការ​នាំ​អង្ករ​ចេញ​របស់​ប្រទេស​នេះ​ទៅ​សហ​គម​អឺរ៉ុប​ ក្រោម​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​គ្រប់​ទំនិញ​ទាំងអស់​លើក លែង​អាវុធ​ កំពុង​ប្រឈម​នឹង ...

បុគ្គលិកសារព័ត៌មាន​ Oryza
http://bit.ly/1AJVI5M

ហ៊ុន​ សែន​−​កម្ពុជា​បន្ត​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំ​ចេញ​

ប្រទេសកម្ពុជា​នឹង​បន្ត​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន​ និង​មាន​សុទិដ្ឋិ​និយម​ថា​ អ្នក​វិនិយោគ​ច្រូតកាត់​ផល​បាន​ល្អ​ពី​ការ​វិនិយោគ​ក្នុង​ប្រទេស​នេះ​។​ ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​បង្កើន​ការ​នាំ​ចេញ​ រដ្ឋាភិបាល​នឹង ...

បុគ្គលិកសារព័ត៌មាន Bernama
http://bit.ly/1A3ptbv

កម្ពុជា​នឹង​ចូលរួម​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​ទៅ​អ៊ី​រ៉ា​ក់

តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុមហ៊ុន​កម្ពុជា​នាំ​អង្គរ​ចេញ​មួយ​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ចូលរួម​ដេញថ្លៃ​ផ្គត់ផ្គង់​អង្គរ​ ទៅ​ប្រទេស​អ៊ី​រ៉ា​ក់​ ក្នុង​បរិមាណ​ ៣០,០០០​តោន​ នៅ​រវាង​ចុងខែ​នេះ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1yS4SM0

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

V5bvR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!