ពាណិជ្ជកម្មរវាងថៃ និងកម្ពុជាបានកើនឡើង

យោង​តាម​តួលេខ​ដែល​បាន​ចេញផ្សាយ​ដោយ​ស្ថានទូត​ថៃ​កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ថៃ​បាន​កើនឡើង​ជាង​ ១០ភាគរយ​ នៅ​ឆមាស​ទី​មួយ​ក្នុងឆ្នាំនេះ ដែលមាន​ការកើនឡើងរហូត​ដល់​ ២,៩​ពាន់​លាន​ដុល្លារ​ ​​បើប្រៀបធៀបនឹងរយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែលមានត្រឹមតែ ២,៦​ពាន់​លាន​ដុល្លារ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5078088/thai-cambodia-trade-rise/

អា​មេ​រិ​ក​នឹង​ធ្វើតេស្ត​ស្តង់ដារ​ម្ហូបអាហារ​កម្ពុជា​

​សហរដ្ឋអាមេរិក​ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ នឹង​ធ្វើការ​សិក្សា​វាយតម្លៃ​ស្តង់ដា​ភូតគាម​អនាម័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តល់​ឱកាស​សម្រាប់​ផលិតផល​កសិកម្ម​នានា​របស់​​កម្ពុជា​​អាច​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​។​ ​ ...

ជា វណ្ណៈ​ និង​ ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5077840/us-examines-food-standards/

កម្ពុជា ​នៅ​មិន​ទាន់​កំណត់​តម្លៃ​អង្ករ​ ឲ្យ​បង់ក្លាដែស​នោះ​ទេ

កម្ពុជា​នៅ​តែ​កំពុង​រង់ចាំ​ការ​ប្រែប្រួល​តម្លៃ​អង្ករ​នៅ​ទីផ្សារ​អន្តរជាតិ​ មុន​ពេល​ការ​ផ្ដល់​តម្លៃ​ដល់​បង់​ក្លា​ដែ​ស​ ដើម្បី​នាំ​ចេញ​ ២៥​ ម៉ឺន​តោន​នៅ​ខែតុលា​។​ នេះ​បើ​យោងតាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​។​ ...

ឆេង សុខហ៊ង
http://bit.ly/2hLL1fh

កម្ពុជា​-​កា​ណា​ដា​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​លើ​វិស័យ​វាយ​ន​ភ័​ណ្ឌ

នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម​ ឱ​ក​ ប៊ុ​ង​ រដ្ឋលេខាធិការ​នៃក្រសួង​ពាណិជ្ជកម្ម​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​ ប៉ូ​ទី​ ដូ​នី​កា​ (Pottie​ Donica)​ ឯកអគ្គរាជទូត​កា​ណា​ដា​ប្រចាំ​កម្ពុជា​ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​កា​ណា​ដា​ ពិសេស​លើ​ការ​នាំ ...

សូ សុផាវី
http://www.akp.gov.kh/?p=107430

កម្ពុជា ​នាំ​ចេញ​ទៅ​អាមេរិក ​នៅ​ឆមាស​ទី១​ ជាង ​$១,៣ ​ពាន់​លាន

ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​អាមេរិក​នៅ​ឆមាស​ទី ១ មាន​ជាង ១,៣​ ពាន់​លាន​ដុល្លារ កើន​ឡើង​តិចតួច​ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​កាលពី​ឆមាស​ទី​ ១ ​ឆ្នាំ​មុន ជា​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ជំនាញ​អះអាង​ថា ការ​ឡើង​នេះ​ត្រូវ​បាន​រួម​ចំណែក​បន្ទាប់​ពី​អាមេរិក ...

ហ៊ គីមសាយ
http://bit.ly/2uI65UY

សាច់មាន់ខូចគុណភាពត្រូវបានរឹបអូសនៅព្រំដែន

ឆ្អឹងមាន់ដែលមានគុណភាពទាបជាង ១.៥០០ គីឡូក្រាម និងទំនិញខូចគុណភាពផ្សេងទៀតៗដែលនាំចូលពីប្រទេសថៃត្រូវបានរឹបអូស និងបំផ្លាញដោយក្រុមមន្ត្រីកាំកុងត្រូល នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងនៅសប្តាហ៍នេះ។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5077495/tainted-chicken-seized-border/

កំណើននៃការនាំចេញរបស់កម្ពុជាទៅជប៉ុនឆមាសទី១បានថយចុះ

កំណើននៃការនាំចេញរបស់កម្ពុជាទៅប្រទេសជប៉ុនបានថយចុះគួរឳ្យកត់សម្គាល់នៅឆមាសទី១ឆ្នាំនេះ ដោយមានអត្រាកំណើនប្រចាំឆមាសតែ៤,៥ភាគរយជាអត្រាកំណើនទាបជាងគេគិតចាប់ពីឆ្នាំ២០០៩មក។ នេះបើតាមទិន្នន័យពាណិជ្ជកម្មពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ...

ហ៊ គីមសាយ
http://bit.ly/2wycOm1

កម្ពុជានាំចេញចេក១០០តោនថែមទៀតទៅទីផ្សារអន្តរជាតិ​

​កុ្រមហ៊ុនវិនិយោគលើដំណាំចេកក្នុងខេត្តរតនគិរីបានឳ្យដឹងថា ខ្លួននឹងនាំចេញចេកជាលើកទី២ចំនួន១០០តោនបន្ថែមទៀតទៅលើទីផ្សារអន្តរជាតិនៅថ្ងៃនេះ។ នេះបើតាមនាយករដ្ឋបាលក្រុមហ៊ុនវៀតណាម ចម្ការកៅស៊ូ Hoang Anh Gia Lai មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនវិនិយោគលើដំណាំចេក និងជាក្រុមហ៊ុនដែលនាំចេញចេកពីកម្ពុជាទៅវៀតណាម។ ...

ចេង សុខហ័ង
http://bit.ly/2upRzkW

កម្ពុជានឹងនាំចេញអង្ករ២៥ម៉ឺនតោនទៅបង់ក្លាដែស

កម្ពុជានឹងចាប់ផ្តើមនាំចេញអង្ករ ២៥០,០០០ តោនទៅប្រទេសបង់ក្លាដែសជាលើកដំបូងចុងឆ្នាំនេះ បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងការផ្គត់ផ្គង់អង្ករ១លានតោនក្នុងរយៈពេល៥ឆ្នាំ។ ...

ចេង សុខហ័ង
http://www.phnompenhpost.com/business/rice-deal-cooking-bangladesh

គណបក្សសង្គ្រោះជាតិស្វែងរកការបកស្រាយលើការហាមឃាត់ការបូមខ្សាច់

កាលពី​ម្សិលមិញ​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ លោក​ សុ​ន​ ឆ័​យ​ បាន​ផ្ញើ​លិខិត​ជូន​ លោក​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ដើម្បី​ផ្ញើរ​ជូន​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ស៊ុ​យ​ សែ​ម​ ស្នើ​សុំ​ព័ត៌មាន​បន្ថែម​អំពី​ប្រតិបត្តិការ​បូម​ខ្សាច់​ និង​រោងចក្រ​កែ​ច្នៃ​ខ្សាច់​នៅ ...

Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/cnrp-mp-seeks-clarity-sand-dredging-ban

វិស័យកាត់ដេរ បានអន់ថយ

ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹង​ទុក​ជាង​ ៤​ភាគរយ​ ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​ ៩​ភាគរយ​ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ខណៈ​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​វិស័យ​នេះ​បាន ...

សុខ ច័ន្ទ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5074380/garment-sectors-lackluster-results/

ការនាំចេញឈើប្រណីតដែលហាមឃាត់ទៅកាន់ប្រទេសវៀតណាមនៅតែកើនឡើង

ការនាំចេញឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាមបានកើនឡើងនៅខែឧសភា ខណៈការនាំចេញឈើប្រណីតដែលត្រូវបានហាមឃាត់នៅតែមានចំនួនច្រើនដដែល។  ...

Shaun Turton
http://www.phnompenhpost.com/national/ngo-report-finds-banned-exports-logs-vietnam-still-increasing

ក្រសួងពាណិជ្ជកម្មតម្រូវឲ្យបិទស្លាកតម្លៃប្រាក់រៀលនៅលើមុខទំនិញ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានតម្រូវឲ្យពាណិជ្ជករនិងអ្នកផ្តល់សេវានៅកម្ពុជាទាំងអស់ត្រូវបិទស្លាកតម្លៃនូវរាល់មុខទំនិញ និងសេវាកម្មរបស់ពួកគេជាតម្លៃប្រាក់រៀលជំនួសការដាក់ជារូបិយប័ណ្ណបរទេស ដើម្បីពង្រឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ។ ...

ហ៊ គីមសាយ
http://www.phnompenhpost.com/business/decree-puts-riel-prices-focus

តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆមាសទី១

ឧស្សាហកម្មកៅស៊ូកម្ពុជានៅតែបង្ហាញពីសញ្ញាល្អចាប់តាំងពីដើមឆ្នាំនេះមក ខណៈការនាំចេញកើនឡើង៣៧ភាគរយនៅឆមាសទី១ជាមួយតម្លៃបានកើនឡើង៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...

ចេង សុខហ័ង
http://bit.ly/2uFhXed

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា

យោង​តាម​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ និង​មី​យ៉ា​ន់​ម៉ា​ បាន​ឯកភាព​ជុំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ ការ​លើកទឹកចិត្ត​ការ​វិនិយោគ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​ផ្លាស់​ប្តូរ​ផលិតផល​កសិកម្ម​ជាដើម​។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40333/cambodia--myanmar-cooperation/

ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប

ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2ubxjH5

ការ​តាំងពិព័រណ៍​ឡាន​ឆាង​-​មេគង្គ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ

​​ការ​តាំងពិព័រណ៍​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​នៃ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង​មេគង្គ​ឆ្នាំ​ ២០១៧​ បាន​ចាប់ផ្តើម​ដំណើរការ​កាលពី​ម្សិលមិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ រួម​ទាំង​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​ផង ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/40332/lancang-mekong-expo-kicks-off-in-phnom-penh/

ប្រទេសចិននឹងទិញកៅស៊ូកម្ពុជាបន្ថែមទៀត

​ប្រទេសចិនត្រូវបាន​គេរំពឹង​ទុកថា នឹង​ទិញ​កៅស៊ូប្រមាណ​ ៣០០.០០០​តោន ​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ នេះបើយោង​តាម​សេចក្តីថ្លែងការណ៍​មួយរបស់​ក្រសួងពាណិជ្ជកម្ម​ ។​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40122/china-to-buy-more-cambodian-rubber/

ការនាំចេញស្វាយបន្ថែមទៅកាន់ប្រទេសបារាំងក្រោមកិច្ចព្រមព្រៀង

ក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុបដែល​ជា​ពហុ​កសិកម្មធំជាងគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនថា ក្រុមហ៊ុនបានធានាលើកិច្ចព្រមព្រៀងលើការនាំចេញស្វាយដាំក្នុងស្រុកបន្ថែមទៅកាន់ប្រទេសបារាំង។ ...

Post Staff
http://www.phnompenhpost.com/business/more-mangoes-going-france-under-deal

អង់គ្លេសនៅតែបន្តអនុគ្រោះពន្ធដល់ការនាំចូលពីកម្ពុជា

អង់គ្លេសអះអាងថាខ្លួននៅតែបន្តការអនុគ្រោះដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC)ដូចជាកម្ពុជាក្នុងការនាំចូលមកអង់គ្លេសដោយមិនគិតពន្ធទោះបីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្តី។ ...

Kali Kotoski
http://bit.ly/2s3Q8rZ

IFC ចុះ​កិច្ច​ព្រម​ព្រៀង​លើ​គម្រោង​កិច្ច​សន្យា​ស្រូវ

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អេមរូ រ៉ាយស៍ កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង​សហគមន៍​កសិករ​បួន​ផ្សេង​គ្នា ដើម្បី​ចាប់​ផ្តើម​ដំណើរការ​គម្រោង​កិច្ច​សន្យា​ដំណាំ​ស្រូវ​ជាមួយ​កសិករ​សរុប ១ ៥០០ គ្រួសារ ក្នុង​គោលដៅ​បង្កើត​ស្តង់ដារ​ចង្វាក់​ផ្គត់ផ្គង់​ពី​អ្នក​ផលិត ដល់​អ្នក​កែច្នៃ​នាំ​ចេញ​។ ...

ហ៊ គីមសាយ
http://bit.ly/2sUchMU

ផលិតកម្ម​ម្រេច​ កើន​ឡើង​ខ្ពស់ ខណៈ​តម្លៃ​កំពុង​តែ​ដាំ​ក្បាល​ចុះ

ផលិតកម្ម​ម្រេច​ខ្មៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​កើន​ឡើង​រហូត​ដល់​ជាង​ ៨​ ដង​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ គិត​ត្រឹម​ឆ្នាំ ២០១៧ ខណៈ​វិស័យនេះ​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​តម្លៃ និង​ខ្វះ​ទីផ្សារ​។ នេះ​បើតាម​របាយការណ៍​ក្រសួង​កសិកម្ម​។ ...

ចេង សុខហ័ង
http://bit.ly/2sO4W10

ព្រះរាជាណាចក្រ​កម្ពុជា​ស្នើ​សុំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចែករំលែក​ព័ត៌មាន​ពាណិជ្ជកម្ម​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ឯកឧត្តម​ ប៉ាន់​ សូ​ស័ក្តិ​ បាន​ដាក់​សំណើរ​មួយ​កាលពី​ស​ប្តា​ហ៍​មុន​ ដើម្បី​ស្នើ​សុំ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)​ ចែករំលែក​ព័ត៌មាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​តំបន់​ជាមួយ​សមាជិក​ទាំងអស់​របស់​ខ្លួន​ដើម្បី​ជួយ​ដល់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូចៗ ...

Post Staff
http://www.phnompenhpost.com/business/kingdom-asks-wto-share-trade-information

ពាណិជ្ជកម្ម​សត្វ​ខុសច្បាប់​លើសលុប​

​ក្រសួងកសិកម្ម​បាន​និយាយ​ថា​ ខ្លួន​មិន​អាច​គ្រប់គ្រង​លើ​ការ​នាំ​ចូល​សត្វ​ខុសច្បាប់​ពី​បណ្តា​ប្រទេស​ជិតខាង​បាន​នោះ​ទេ​  ​ដោយ​ប្រកែក​ថា​ មន្ត្រី​គយ​ ត្រូវ​តែ​ទទួលខុសត្រូវ​សម្រាប់​បញ្ហា​នេះ​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/39216/row-over-illegal-livestock-trade/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

v3aaw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!