សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ពាណិជ្ជកម្ម
ក្រុមហ៊ុន blue-chip របស់ថៃកំពុងសម្លឹងមើលឱកាសនៅកម្ពុជា
ប្រទេសកម្ពុជា គឺជាជម្រើសមួយដែលមានសក្តានុពលសម្រាប់ក្រុមហ៊ុន blue chip មួយដែលមានមូលដ្ឋាននៅប្រទេសថៃដែលចង់ពង្រីកក្រុមហ៊ុនរបស់ខ្លួននៅក្នុងតំបន់អាស៊ាន នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26836/thai-blue-chip-eyes-cambodia/
ថៃ នឹងតភ្ជាប់ផែអន្តរជាតិជាមួយកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម
រដ្ឋាភិបាលថៃបានអនុម័តឲ្យសាងសង់ច្រករបៀងសមុទ្រសេដ្ឋកិច្ចខាងកើត(EEC)ដែលភ្ជាប់កំពង់ផែទឹកជ្រៅDaweiរបស់ប្រទេសមីយ៉ាន់ម៉ាទៅនឹងកំពង់ផែខេត្តព្រះសីហនុនៅក្នុងប្រទេសកម្ពុជានិងកំពង់ផែ Vung Tau របស់ប្រទេសវៀតណាម។ នេះបើយោងតាម របាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍។ ...
ស៊ុំ ម៉ាណេត
http://bit.ly/299xC9x
កម្ពុជាស្វែងរកឱកាសធ្វើពាណិជ្ជកម្មជាមួយហុងកុង
ក្រសួងសេដ្ឋកិច្ចបានជួបជាមួយលោក Bruno Luk ប្រតិភូទស្សនកិច្ចពាណិជ្ជកម្ម និងជាប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ហុងកុងប្រចាំនៅប្រទេសសីង្ហបុរី នេះបើយោងតាមលោក Pao Hengdara ប្រធានគណរដ្ឋមន្ត្រីនៃក្រសួងបានឱ្យដឹងកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-eyes-more-trade-hong-kong
រដ្ឋាភិបាលយល់ព្រមផ្តល់ប្រាក់កម្ចីសម្រាប់ស្រូវ
រដ្ឋាភិបាលបានចូលមកជួយសង្គ្រោះដល់ក្រុមអ្នកផលិត និងអ្នកនាំចេញអង្ករ ដែលពេលថ្មីៗនេះពួកគេជាប់គាំងដោយវិបត្តហិរញ្ញវត្ថុ ជាមួយនឹងការផ្តល់ប្រាក់កម្ចីដល់សហព័ន្ធស្រូវងអង្ករកម្ពុជាចន្លោះពី ២០ ទៅ ៣០ លានដុល្លារ។ ការផ្តល់ប្រាក់កម្ចីនេះនឹងជួយជាដើមទុនសម្រាប់ការទិញស្រូវពីប្រជាកសិករ បន្ទាប់ពីការប្រមូលផលនៅខែវិច្ឆិកានេះ ដើម្បីស្ទុកទុកនៅក្នុងឃ្លាំង និងកែច្នៃស្រូវទាំងនោះសម្រាប់នាំចេញ នេះបើឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26615/govt-approves-rice-loans/
អាមេរិក ជំរុញឲ្យប្រទេសកម្ពុជា ចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេភាគី
ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញបានជំរុញភាគីកម្ពុជាពន្លឿនឯកសារមួយចំនួនឲ្យបានឆាប់សម្រាប់ចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងអាមេរិកដើម្បីបើកផ្លូវនឹងទាក់ទាញវិនិយោគិនអាមេរិក កាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ ...
សុខ ចាន់
http://bit.ly/297lpFW
កម្ពុជា និងឡាវ ឯកភាពជំរុញវិនិយោគសេដ្ឋកិច្ច ពាណិជ្ជកម្ម
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្នើសុំកម្ពុជាដើម្បីបន្តជំរុញពាណិជ្ជកម្មនិងវិនិយោគនៅប្រទេសឡាវ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺមិនទាន់មានទំហំធំនៅឡើយ។ ...
ជា វណ្ណៈ
http://bit.ly/292A17U
ច្រកព្រំដែនកម្ពុជា-ថៃនឹងត្រូវបានធ្វើឱ្យប្រសើរឡើងវិញ
កម្ពុជា និងថៃបានយល់ព្រមនឹងធ្វើឱ្យប្រសើរឡើងវិញនៅច្រកព្រំដែនទាំង៤ និងជំរុញការបើកច្រកព្រំដែនថ្មីដើម្បីធ្វើឲ្យពាណិជ្ជកម្មទ្វេភាគី និងវិស័យទេសចរណ៍នៅតាមព្រំប្រទល់រវាងប្រទេសទាំងពីរកាន់តែប្រសើរ និងក្នុងគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំទៀត។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26368/cambodia-thailand-checkpoints-to-be-upgraded/
៤ខែដើមឆ្នាំទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ធ្លាក់ចុះ១៥ភាគរយ
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានធ្លាក់ចុះប្រមាណ១៥ភាគរយក្នុងរយៈពេល៤ខែឆ្នាំនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃស្ថានទូតថៃ ប្រចាំកម្ពុជា។ ...
សុខ ចាន់
http://bit.ly/28L7Ome
ដើមឆ្នាំ២០១៦ ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជា ធ្លាក់ចុះ៣០ភាគរយ
ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាបានធ្លាក់ចុះប្រមាណ ៣០ ភាគរយ នៅក្នុងរយៈពេលបីខែដំបូងឆ្នាំ២០១៦ នេះ ក្នុងប្រមាណ ៣០២.៧៧៦ តោន ធ្លាក់ចុះពី ៤៣៤.២៨៨តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។ ...
សុខ ចាន់
http://bit.ly/1UCiZd3
ការនាំចេញផលិតផលវាយនភ័ណ្ឌកើនប្រមាណ ៣៩,១ ភាគរយក្នុងត្រីមាសទី១
ការនាំចេញសំលៀកបំពាក់និងស្បែកជើងព្រមទាំងផលិតផលវាយនភ័ណ្ឌផ្សេងៗបានកើនឡើងប្រមាណ ៣៩,១ ភាគរយក្នុងត្រីមាសទី១ឆ្នាំនេះដែលកើនដល់ ២ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ ១,៥ ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ។នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីសបា្តហ៍មុន។ ...
សុខ ចាន់
http://bit.ly/1tzB0Df
សហរដ្ឋអាមេរិកគាំទ្រការដេញថ្លៃ TPP
សហរដ្ឋអាមេរិកកាលពីម្សិលមិញបានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះកម្ពុជាដែលក្លាយជាសមាជិកមួយនៃដៃគូឆ្លងប៉ាស៊ីហ្វិកដែលដឹកនាំដោយអាមេរិក ដើម្បីលើកកម្ពស់ដល់ការលូតលាស់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសតំបន់ប៉ាស៊ីហ្វិក។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25980/us-supports-tpp-bid/
ការនាំចេញអង្ករបន្តធ្លាក់ចុះ ៣ ខែជាប់ៗគ្នា
ការនាំចេញអង្កររបស់កម្ពុជាបន្តធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នាក្នុងឆ្នាំ ២០១៦ បើធៀបនឹងឆ្នាំមុនដែលជាការបារម្ភដ៏ធំមួយនៅក្នុងឧស្សាហកម្មនេះ។ នេះបើយោងតាមមន្ត្រីមកពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/1VNspHK
អង្ករកម្ពុជាអាចប្រឈមបញ្ហាបើ EU កម្រិតទំហំនៃការនាំចូល
មន្ត្រីរាជរដ្ឋាភិបាលនិងក្រុមហ៊ុនអ្នកនាំចេញអង្ករដាក់ការព្រួយបារម្ភទៅលើវិស័យស្រូវអង្ករកម្ពុជាដែលអាចនឹងប្រឈមនឹងបញ្ហាធំបើសិនជាសហភាពអឺរ៉ុបយល់ព្រមតាមសំណើរបស់ប្រទេសអុីតាលីលើការកម្រិត ទំហំនៃការនាំចូលអង្ករពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅតំបន់អាស៊ាន។ ...
សុខ ចាន់
http://bit.ly/1t07yFu
កម្ពុជា ស្វែងរកហិរញ្ញប្បទានពីចិន បង្កើតមជ្ឈមណ្ឌលចែកចាយទំនិញក្នុងប្រទេស
កម្ពុជាកំពុងស្វះស្វែងរកហិរញ្ញប្បទានពីភាគីចិនក្នុងការសិក្សាពីលទ្ធភាពបង្កើតមជ្ឈមណ្ឌលចែកចាយទំនិញនៅក្នុងប្រទេសដើម្បីកាត់បន្ថយថ្លៃដើមថ្លៃឡូជីស្ទិកនិងបង្កើនការប្រកួតប្រជែងលើការនាំចូល និងនាំចេញក្នុងតំបន់។ ...
សុខ ចាន់
http://bit.ly/1XjbG0v
នាយករដ្ឋមន្ត្រីបារម្ភពីការប្រកួតប្រជែងក្នុងតំបន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទជាសំណួរពីវិសាលភាពនៃការប្តេជ្ញាចិត្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ក្នុងការបង្កើតប្លុកពាណិជ្ជកម្មប្រចាំតំបន់ខណៈប្រទេសមួយចំនួនបន្តប្រកួតប្រជែងគ្នាលើការនាំចេញផលិតផលកសិកម្ម និងលំហូរចូលវិនិយោគផ្ទាល់ពីបរទេស។ ...
Kali Kotoski
http://bit.ly/1UgWwSI
ការជួញដូរភាគហ៊ុន PPSEZ ធ្លាក់ចុះបន្តិចនៅថ្ងៃដំបូង
ភាគហ៊ុនរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បានចាប់ផ្ដើមដំណើរជួញដូរជាលើកដំបូងនៅលើផ្សារហ៊ុនរបស់កម្ពុជាកាលពីព្រឹកម្សិលមិញ ដែលបញ្ចប់ការជួញដូរនៅថ្ងៃនេះក្នុងតម្លៃ ២ ៨៩០ រៀល (០,៧១ដុល្លារអាមេរិក) ធ្លាក់ចុះជាង ៣ភាគរយធៀបនឹងតម្លៃបើកការជួញដូររបស់ខ្លួន ២ ៩៨០ រៀល។ ...
Kali Kotoski
http://bit.ly/1Z9ZSLm
ចិននឹងពិចារណាពីកិច្ចព្រមព្រៀងការនាំចេញអង្ករ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានដាក់សំណើរដល់ប្រទេសចិនក្នុងការពិចារណាពីការស្ទុកស្រូវអង្ករពីកម្ពុជាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមដល់ការផ្តល់ជំនួយសង្គ្រោះស្បៀងអាហារឱ្យប្រទេសដទៃទៀត។ សំណើរនេះត្រូវបានធ្វើឡើងអំឡុងពេលនៃជំនួបរវាងលោកនាយករដ្ឋមន្ត្រី និង លោក Ho Hau Wah អនុប្រធាននៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន នៅឯរដ្ឋសភាជាតិ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25570/china-to-consider-rice-deal/
ការនាំចេញឈើប្រណិតទៅកាន់ប្រទេសវៀតណាមមានការកើនឡើង
ការនាំចេញឈើប្រណិតទៅកាន់ប្រទេសវៀតណាម-ដែលភាគច្រើនជាឈើគ្រញូង-មានការកើនឡើងក្នុងចន្លោះឆ្នាំ២០១៣-២០១៥ ដែលបរិមាណក្នុងការនាំចេញបានកើនឡើងជាមេគុណនៃ១៤២និងច្រើនជាងការនាំចេញកំណាត់ឈើ៧ដងតាមច្រកព្រំដែន នេះបើយោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកស្រាវជ្រាវដែលទទួលបានទិន្នន័យគយពីប្រទេសវៀតណាម។ ...
Jack Davies
http://www.phnompenhpost.com/national/timber-exports-vn-way
ក្រសួងបញ្ចប់ការវាយតម្លៃអ្នកនាំចេញស្រូវអង្ករ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចប់ការវាយតម្លៃរបស់ខ្លួន លើក្រុមហ៊ុនផលិត និងកែឆ្នៃផលិតស្រូវអង្ករ ដែលបានចុះបញ្ជីនាំចេញផលិតផលស្រូវអង្ករទៅកាន់ប្រទេសចិន ដែលការវាយតម្លៃនេះគឺ ដើម្បីត្រួតពិនិត្យថា តើផលិតផលរបស់ពួកគេសមស្របទៅនឹងច្បាប់ស្តីពីអនាម័យរបស់ប្រទេសចិន ឬយ៉ាងណា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25397/ministry-finishes-valuing-rice-exporters/
ភាពជោគជ័យសម្រាប់ស្ករត្នោតក្នុងតំបន់
ការនាំចេញផលិតផលស្ករត្នោតធម្មជាតិពីខេត្តកំពង់ស្ពឺបានកើនដល់ ១៣៥ តោនហើយ ខណៈដែលសហគមឧស្សាហកម្មស្ករត្នោតគ្រោងនឹងពង្រីកខ្សែចង្វាក់ផលិតផលរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25400/sweet-success-for-local-palm-sugar/
តម្លៃកៅស៊ូធ្លាក់ចុះម្តងទៀត
អ្នកផលិតកៅស៊ូនិយាយថា តម្លៃកៅស៊ូក្នុងតំបន់បានធ្លាក់ចុះម្តងជាថ្មីម្តងទៀត ដែលបន្ទោសពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងតម្រូវការតិចតួចសម្រាប់ផលិតផលកៅស៊ូ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25271/rubber-prices-fall-again/
រុស្ស៊ីនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា
រុស្ស៊ីបានយល់ព្រមនាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានសន្យារជំរុញពាណិជ្ជកម្មទ្វេរភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងសប្តាហ៍កន្លងទៅ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25272/russia-to-import-agricultural-products/
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិព័រណ៏ពាណិជ្ជកម្មប្រចាំឆ្នាំនៅខែតុលា
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិព័រណ៏ពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៧នៅប្រទេសកម្ពុជា ក្នុងសប្តាហ៍ទី២នៃខែតុលាឆ្នាំនេះ នេះបើយោងតាមសេចក្តីប្រកាសនៅទីក្រុងហូជីមិញរបស់នាយកដ្ឋានសេដ្ឋកិច្ចនៃក្រសួងការពារជាតិវៀតណាមកាលពីសប្តាហ៍មុន។ ...
ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/business/vietnam-host-annual-trade-fair-october
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃធ្លាក់ចុះ ១៣%
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានធ្លាក់ចុះ ១៣ ភាគរយនៅត្រីមាសទី ១ ឆ្នាំ ២០១៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈការនាំចេញរបស់កម្ពុជាទៅថៃមានការកើនឡើង។ នេះបើយោងតាមស្ថិតិបានពីស្ថានទូតថៃប្រចាំកម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/1U6TakT