ប្រទេសកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច
ប្រទេសកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនិងការការពារផលប្រយោជន៍ដើម្បីជួយសម្របសម្រួលបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចដែលមានចំនួន ៤៨ប្រទេសក្នុងវិស័យពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបិទសិក្ខាសាលាជាតិស្ដីពីប្រទេសអភិវឌ្ឍន៍តិចតួចឲ្យដឹងថា តួនាទីជាអ្នកសម្របសម្រួលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅក្រោមក្របខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោកប្រទេសកម្ពុជាមានកាតព្វកិច្ចត្រូវសម្របសម្រួលជាមួយបណ្តាប្រទេសអភិវឌ្ឍន៍តិចតូចដ៏ទៃទៀតដែលមានសមាជិកចំនួន៤៨ប្រទេសដើម្បីទាញយកផលប្រយោជន៍ពេញលេញភាពបត់បែននានានិងការលើកលែងក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក និងជំរុញសកម្មភាពអាទិភាពដ៏ទៃទៀត។…
ស៊ុំ ម៉ាណេត
http://bit.ly/2jtT0sV