ក្រុមហ៊ុន ម៉ុង ប្ញទ្ធី ពង្រីកទីផ្សារផ្លែស្វាយទៅរុស្សុី និងហុងគ្រី
ក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុបដែលជាពហុកសិកម្មវិនិយោគទៅលើការនាំចេញផ្លែស្វាយកំពុងសម្លឹងឃើញប្រទេសរុស្សុី និងហុងគ្រី ជាទីផ្សារនាំចេញផ្លែស្វាយ ស្របពេលដែលផ្ទៃដីនៃដំណាំស្វាយរបស់កសិករនៅក្នុងប្រទេសកើនឡើង។ ប្រធានក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប លោក ម៉ុង ប្ញទ្ធី មានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុនកំពុងកំណត់យកទីផ្សារប្រទេសរុស្សុី និងហុងគ្រីដើម្បីពង្រីកទីផ្សារនាំចេញហើយការពង្រីកទីផ្សារនេះនឹងជួយឲ្យក្រុមហ៊ុនអាចនាំចេញផ្លែស្វាយទៅក្រៅប្រទេសរហូតដល់ ៥ពាន់តោនក្នុងមួយឆ្នាំៗ។ …
ជា វណ្ណៈ
http://bit.ly/2nkH7YM