បរិស្ថាន និងធនធានធម្មជាតិ

ព្រៃឈើ និងរុក្ខាប្រមាញ់

ផ្ទៃដីជាង ១ ៧០០ហិកតា ដែលត្រូវបានកាប់ទន្រ្ទាន នឹងត្រូវដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីដកហូត

ផ្ទៃដីទំហំជាង១ ៧០០ហិកតា ដែលត្រូវបានដកហូតពីការទន្រ្ទានយកដោយខុសច្បាប់​ នាពេលកន្លងមក នឹងត្រូវដាំស្តារព្រៃឈើឡើងវិញ តាមរយៈថវិកាគាំទ្រពីគម្រោងរេដបូកដែន​ជម្រកសត្វព្រៃលំផាត់​ដែល​អនុវត្ត​ដោយ​អង្គ​ការជីវិតធម្មជាតិនៅកម្ពុជា។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-28-1523-262197

បន្ទាប់ពីត្រូវដោះលែងឱ្យនៅក្រៅឃុំ លោកអ៊ុក ម៉ៅអះអាងបង្កើនសកម្ម​ភាពការពារព្រៃឈើ

ការរួមរឹតដោយពាក្យបណ្តឹងជាង១០ រហូតដល់ត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារអស់រយៈពេល១០​ថ្ងៃ មិនបានធ្វើឱ្យលោកអ៊ុក ម៉ៅភ័យខ្លាច ហើយបោះបង់ឆន្ទះ ការពារធនធានធម្មជាតិ​ចោលនោះទេ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-26-1520-262171

អ្នក​សារព័ត៌មាន​បរិស្ថាន លោក អ៊ុក ម៉ៅ ប្តេជ្ញា​លាតត្រដាងពី​ការ​កាប់​ឈើ​ខុស​ច្បាប់ ក្រោយ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ

អ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ដែលជាជនជតិដើមភាគតិច បានសន្យាបន្តការពារព្រៃឈើ និងបង្ហាញសកម្មភាពកាប់ឈើខុសច្បាប់ បន្ទាប់ពីលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃអាទិត្យ ដែលជាការប្តេជ្ញាចិត្តរបស់គាត់ដែលត្រូវបានកោតសរសើរដោយអង្គការសង្គមស៊ីវិល និងក្រុមសេរីភាពសារព័ត៌មាន។ ...

ឃួន ណារីម​
https://khmer.cambojanews.com/environment-journalist-uk-mao-determined-to-expose-illegal-logging-after-release-on-bail/

ក្រ​សួង​ព័ត៌មានចោទ​អង្គការ​សង្គម​ស៊ីវិល និង​សមាគមកាសែតថា​ យក​រឿង លោក អ៊ុក ម៉ៅ ធ្វើជារឿង​នយោបាយ​

រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​បាន​រិះគន់​​អង្គការមិនមែនរដ្ឋាភិបាល​ និង​សមាគម​អ្នកសារព័ត៌មាន​ថា​បាន​ «​បង្កប់​របៀបវារៈនយោបាយ» ដោយ​មើល​ឃើញ​សេរីភា​ព​សារព័ត៌មាននៅ​កម្ពុជា​​ក្នុង​ផ្លូវអវិជ្ជមាន ក្រោយ​មាន​ការ​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​បរិស្ថាន​លោក អ៊ុក ម៉ៅ​។ ...

ឃួន ណារីម​
https://khmer.cambojanews.com/information-ministry-accuses-ngos-press-groups-for-politicizing-journalist-uk-maos-case/

អ្នកសារព័ត៌មានបរិស្ថានម្នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ និង​បរិហារកេរ្តិ៍​ជាសាធារណៈ​

អ្នកសារព័ត៌មាន​អនឡាញ លោក អ៊ុក ម៉ៅ ដែល​តែង​តែរាយការណ៍​ពី​បញ្ហា​បរិស្ថាន និ​ង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើខុស​ច្បាប់​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ត្រូវ​បាន​តុការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​។ ...

ឃួន ណារីម​
https://khmer.cambojanews.com/environment-journalist-ouk-mao-charged-with-incitement-public-defamation-after-reporting-on-deforestation/

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមានដកមន្រ្តី ដែលកាប់ដើមឈើ យកទៅធ្វើហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ខ្នងផ្សារ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានព្រមានដកមន្រ្តីបរិស្ថានចេញពីមុខតំណែង ប្រសិនបើមានការកាប់ឈើយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ខ្នងផ្សារ ហើយបានជំរុញឱ្យប្រជាសហគមន៍ចូលរួមអភិរក្ស និងដាំដើមឈើ សម្រាប់គោលដៅលម្ហែបៃតង។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-16-1647-262089

សកម្មជនបរិស្ថាន​បន្តរក្សាជំហរ ទោះ​រង​ការ​គំរាម​កំហែង​ផ្នែក​ច្បាប់បន្ទាប់ពីលាតត្រដាងករណី​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះ​រកា

 សកម្មជនបរិស្ថានដែលនិយាយឥតសំចៃ រក្សាការតាំងចិត្តក្នុងការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន បើទោះបីជាមានការគំរាមកំហែងផ្នែកច្បាប់ បន្ទាប់ពីលាតត្រដាងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់អភិរក្សស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាក៏ដោយ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/environmental-activist-stands-firm-despite-legal-action-threat-after-exposing-logging-in-preah-roka-wildlife-sanctuary/

រដ្ឋមន្រ្តី ប្រាប់មន្ទីរបរិស្ថានគ្រប់ខេត្ត ឱ្យពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រងធនធានធម្មជាតិ

បន្ទាប់ពីមានការផ្សព្វផ្សាយ ពីបទល្មើសព្រៃឈើនៅក្នុងតំបន់ការពារនាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានណែនាំឱ្យថ្នាក់គ្រប់គ្រងមន្ទីរបរិស្ថាននៅទូទាំងប្រទេស ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាពនៅតាមតំបន់ការពារធម្មជាតិ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-13-930-262059

អ្នកវិភាគស្នើឱ្យចុះអង្កេតរួមគ្នា ឬសុំកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល ដើម្បីបញ្ចប់រឿងកាប់ឈើនៅព្រៃឡង់

ក្រុមអ្នកវិភាគ និងតាមដានបញ្ហាសង្គមបានលើកយោបល់ឱ្យភាគីពាក់ព័ន្ធចុះទៅស្រាវជ្រាវផ្ទាល់រួមគ្នា ឬ​ស្នើ​កិច្ច​អន្ត​រាគ​មន៍​ពី​ប្រមុ​ខរដ្ឋាភិបាល ដើម្បីបញ្ចប់ការ​សាច​ទឹ​ក​ដា​ក់​គ្នា រវាងសកម្មជនបរិស្ថាន ឈ្មោះម៉ា ចិត្រា និង​ស្ថាប័នបរិស្ថាន លើករណីបទ​ល្មើស​ព្រៃឈើ​ក្នុ​ងព្រៃ​ឡង់ខេត្តព្រះវិហារ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-12-1052-262047

សហគមន៍ ជារណាំងការពារធនធានធម្មជាតិ មិនមែនជាអ្នកចូលរួមបំផ្លាញនោះទេ

សហគមន៍មូលដ្ឋាន គឺជារនាំងការពារធនធានធម្មជាតិ តាមរយៈការចូលរួមទប់ស្កាត់បទល្មើស និងកាត់បន្ថយ​ការពឹងផ្អែកទាំងស្រុងលើធនធានព្រៃឈើ ដោយការផ្តល់ជម្រើសមុខរបរថ្មី។ ប៉ុន្តែសមាជិកសហគមន៍ មួយ​ចំនួនកំពុងតែប្រព្រឹត្តផ្ទុយពីនេះទៅវិញ ដែលប្រឈមទៅនឹងវិធានការច្បាប់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-8-1326-262028

សហគមន៍ព្រៃឡង់ អង្គការមិនមែនរដ្ឋាភិបាល លើកឡើងពីការបែងចែកដីព្រៃ ៩៩ហិកតា ឱ្យរោងចក្រស៊ីម៉ងត៍បើទោះជាសន្យាបង្កើនគម្របព្រៃឈើក៏ដោយ

សកម្មជនបរិស្ថាន និងសហគមន៍បានបើកយុទ្ធនាការជំរុញឱ្យរដ្ឋាភិបាលលុបចោលអនុក្រឹត្យដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រស៊ីម៉ងត៍លើផ្ទៃដីព្រៃការពារ ៩៩ ហិកតា ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ...

សុវណ្ណ ស្រីពេជ្រ
https://cambojanews.com/prey-lang-community-ngos-cry-foul-over-99ha-forest-land-allocation-to-cement-factory-despite-pledge-to-increase-forest-cover/

ការរុះរើត្រូវបានបញ្ចប់ ការដាំដើមឈើ១២ម៉ឺនដើម ដើម្បីស្តារភាពបៃតង បានចាប់ផ្តើមនៅតំបន់អន្ទង់អាំង

ដើមឈើចម្រុះប្រមាណជា១២ម៉ឺនដើមត្រូវបានចាប់ផ្តើមដាំ នៅតំបន់អន្ទង់អាំង ឬភ្នំ១៥០០ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្ទៃដីជាង២០០ហិកតា ក្នុងស្រុកវាលវែង ដើម្បីស្តារបរិស្ថានធម្មជាតិបៃតងឡើងវិញ ក្រោយពីការរុះរើលំនៅដ្ឋានរបស់អ្នកដែលជំទាស់មិនព្រមចាកចេញ ត្រូវបានបញ្ចប់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-5-1617-261996

ឈើជន្លង់ម្រេចរាប់ម៉ឺនដើម ត្រូវបានកាប់ និងដឹកជញ្ជូនចេញពីតំបន់ការពារធម្មជាតិ ដោយខុសច្បាប់

ឈើជន្លង់ម្រេចប្រមាណជា៤ពាន់ដើម ដែលជាប្រភេទឈើលេខ១ ក្នុងចំណោមឈើរាប់ម៉ឺនដើម​ត្រូវបានកម្លាំងចម្រុះខេត្តមណ្ឌលគិរី ធ្វើការរឹបអូស ក្នុងរយៈពេល៤ថ្ងៃនៃចុងខែមេសាកន្លងមក ក្រោយពីត្រូវបានកាប់ចេញពីក្នុងតំបន់ការពារធម្មជាតិ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-5-950-261988

អាជ្ញាធរកំពុងស្រាវជ្រាវរកពួកព្រានព្រៃ បន្ទាប់ពីផ្ទុះអាវុធAK ជាមួយមន្រ្តីឧទ្យានុរក្ស ជិត៤០គ្រាប់

ក្រសួងបរិស្ថានកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកព្រានព្រៃជាច្រើននាក់ ដែលបានបាញ់តដៃជាមួយនឹងមន្រ្តីឧទ្យានុរក្សបរិស្ថានជាច្រើនគ្រាប់ ដោយប្រើប្រាស់អាវុធAKនាពេលថ្មីៗនេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-4-9-1137-261827

ការកាប់ដើមសំរ៉ងយកផ្លែនៅតែបន្តកើតមាន ដែលធ្វើឱ្យមានការបារម្ភពីផុតពូជនាពេលអនាគត

សហគមន៍បានសំដែងក្តីបារម្ភពីការបន្តបាត់បង់ដើមសំរ៉ង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការកាប់ដើមយកផ្លែ ខណៈពេលដែលក្រសួងបរិស្ថាន បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការ ក្នុងការចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបនូវស​កម្មភាព កាប់ផ្ដួលដើមសំរ៉ងល្មើសច្បាប់គ្រប់រូបភាព។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-4-8-942-261817

គម្រោងចំនួន១០ ធ្វើឱ្យកម្ពុជាទទួលចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក

វត្តមានគម្រោងរេដបូកយ៉ាងហោចណាស់១០ បានធ្វើឱ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក ហើយនាពេលអនាគត កម្ពុជានឹងទទួលបានមូលនិធិ៤០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-27-1558-261731

«ទេ ទឹកពុះ»កំពុងប្រែក្លាយ ទៅជាតំបន់សហគមន៍ការពារធម្មជាតិ ដើម្បីអភិវឌ្ឍមូលដ្ឋាន និងមរតកវប្បធម៌

រមណីយដ្ឋានធម្មជាតិ«ទេ ទឹកពុះ»កំពុងតែត្រូវបានរៀបចំអភិវឌ្ឍ ឱ្យក្លាយជាតំបន់សហគមន៍ការ​ពារធម្មជាតិ និងជារបៀងទេស​​ចរណ៍​ធម្មជាតិ ដែលបន្ថែមទៅលើសហគមន៍ ដែលមានស្រាប់ជិត២០០ ក្នុងខេត្តចំនួន១៥ របស់ក្រសួងបរិស្ថាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-25-1127-261703

តំណាងសហគមន៍ការពារដីព្រៃមេត្តាធម្មជាតិ សុំឱ្យតុលាការទម្លាក់បទចោទប្រកាន់

តំណាងសហគមន៍៥នាក់ ដែលកំពុងតែជាប់បណ្តឹងនៅតុលាការខេត្តកំពង់ស្ពឺ ក្នុងទំនាស់ដីព្រៃមេត្តាធម្មជាតិ រវាងសហគមន៍ជាមួយ និងតំណាងក្រុមគ្រួសារទាហាន បានស្នើសុំឱ្យមានការពិចារណា ទម្លាក់បទចោទលើពួកគាត់ ខណៈបទល្មើសព្រៃឈើកំពុងបន្តកើតមានក្នុងតំបន់នោះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-21-1154-261677

អាជ្ញាធរឈប់ពន្យាពេល ឱ្យពលរដ្ឋ២៤គ្រួសារ ដែលមិនព្រមចាកចេញ ពីតំបន់អន្ទង់អាំងទៀតនោះទេ

ពលរដ្ឋចំនួន២៤គ្រួសារ ក្នុងចំណោមសរុប៩៨គ្រួសារនៅមិនទាន់ចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងស្រុកវាលវែង នោះទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលក្នុងនោះក៏មានមេធាវី ប៉ូលិស និងជាគ្រូបង្រៀននៅ​ភ្នំ​ពេញ​ បានទៅចាប់ដីនៅតំបន់នោះផងដែរ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-13-167-261603

រដ្ឋបាលខេត្តពោធិ៍សាត់ព្រមានប្រើប្រាស់វិធានច្បាប់ ចំពោះអ្នកមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង ក្នុងរយៈពេល១៥ថ្ងៃ

រដ្ឋបាលខេត្តពោធិ៍សាត់បានព្រមានប្រើប្រាស់វិធានច្បាប់ ចំពោះអ្នកដែលមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង (ភ្នំ១៥០០)ក្នុងរយៈពេល១៥ថ្ងៃ ដែលក្នុងនោះប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ និង ពិន័យ៥០០លានរៀលផងដែរ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-11-2329-261578

កោងកាងមានឫសជ្រោងច្រាង ដូចជាក្រុមស្រ្តី ដែលតែងជួយគ្នា តែមិនជែងគ្នា

កោងកាងមានឫសជ្រោងច្រាង ប្រៀបដូចជាក្រុមស្រ្តី ដែលតែងតែជួយគ្នា ជ្រោម​ជ្រែងគ្នា តែមិនជែងគ្នា ហើយរួមគ្នាការពារឧត្តមប្រយោជន៍ស្រ្តី និងក្មេងស្រីឈានឆ្ពោះទៅមុខជានិច្ច ដើម្បីជាចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រីម៉ុម ថានី។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-10-1216-261553

ឈើខុសច្បាប់ តម្លៃជិត១ម៉ឺនដុល្លារ របស់ឈ្មួញដុះស្លែ ត្រូវបានបង្រ្កាប

រថយន្តសាំយ៉ុងកែច្នៃដឹកឈើប្រហែលជា២០ម៉ែត្រគូបដែលមានតម្លៃទាបបំផុតជិត១ម៉ឺនដុល្លារ ត្រូវបានបង្រ្កាប បើទោះបីជាមានឡានជួយរត់ការ ដើម្បីបើកផ្លូវឱ្យយ៉ាងណាក៏ដោយ។ ឈើមួយរថយន្តនេះ ត្រូវបានគេរកឃើញថា ជារបស់ឈ្មួញឈើ ដុះស្លែប្រចំាខេត្តក្រចេះម្នាក់ ដែលគ្មានអ្នកបង្រ្កាបនាពេលកន្លងមក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-4-1443-261501

ដើមកោងកាងជិត៦ម៉ឺនដើម ត្រូវបានដាំស្តារឡើងវិញ នៅក្នុងខេត្តកោះកុង ចាប់តាំងពីឆ្នាំ២០២៤មក

ដើមកោងកាងជិត៦ម៉ឺនដើម ត្រូវបានដាំនៅក្នុងខេត្តកោះកុង ចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ថ្ងៃអាទិត្យ ទី២ ខែមីនានេះ ហើយកូនកោងកាងជាង២ម៉ឺនកូនទៀត កំពុងតែត្រូវបណ្តុះនៅដើមឆ្នាំ២០២៥នេះ ដើម្បីបន្តសកម្មភាពដាំបន្ថែមទៀត ក្នុងការការពារតំបន់ឆ្នេរ និងជីវៈចម្រុះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-3-95-261480

លោក បេនទទួលបានថវិកាជាង១ម៉ឺនដុល្លារហើយ សម្រាប់បន្តសកម្មភាពការពារព្រៃឈើ

ទឹកប្រាក់ជាង១៤ ០០០ដុល្លារហើយត្រូវបានបរិច្ចាគជូនសកម្មជនព្រៃឈើ ដើមកំណើត​អាមេរិកកាំង លោក បេន ដេ​វី​សគិតត្រឹមរសៀលថ្ងៃច័ន្ទ ទី២៤កុម្ភៈនេះ សម្រាប់លោកបន្តសកម្មភាពការពារព្រៃឈើទំហំជាង៥ម៉ឺនហិកតា ជាពិសេសទប់ស្កាត់ភ្លើងឆេះព្រៃនៅក្នុងរដូវប្រាំងនេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-2-24-1730-261426

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

x7XBT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!