លោក ហ៊ុន សែន ណែនាំអាជ្ញាធរខេត្តជាប់ព្រៃឡង់ រួមគ្នាការពារកុំឱ្យមានការកាប់បំផ្លាញព្រៃឈើរហូតក្លាយជាតំបន់រិចរិល
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្តចំនួន៤ ដែលជាប់តំបន់ព្រៃឡង់ ឱ្យរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនៅតំបន់នេះ នៅតែបន្តកើតមានឡើង។ …