ការការពារព្រៃឈើ

តំបន់​ការពារ

មេឃុំ និង ​មេភូមិ​​កំពង់​ចាម ដែល​តំណាង​ពលរដ្ឋ ​នឹង​​ស្នើ​ដក​​មន្ដ្រី​ដែន​​ជម្រក​​សត្វព្រៃ ​ព្រៃ​ឡង់ និង ​មន្ដ្រី​បរិ​ស្ថាន

មេឃុំនិង​មេភូមិ​តំណាង​ពល​រដ្ឋ​នៅ​ឃុំ​​ កំពង់​ចាម ​ស្រុក​សំបូរ ​ខេត្ដ​ក្រចេះ​ចំនួន ​១២៩៤​ នាក់​ នឹង​ស្នើ​ដក​លោក ​ញ៉ែម វិសាល មន្ដ្រី​​បរិស្ថាន​ទទួល​បន្ទុក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ​និង ​មន្ដ្រី​បរិ​ស្ថាន​មួយ​ចំនួន​ នៅ​ក្នុង​ពេល​​កិច្ច​ប្រជុំ​អន្ដរ ...

វ៉ន ដារ៉ា
https://bit.ly/2IxqwN6

មេភូមិ និង​ពលរដ្ឋ​ជាង​ ១ ​ពាន់​នាក់​ប្តឹង​មន្ត្រី​បរិស្ថាន ​រឿង​បើក​ឲ្យ​ឈ្មួញ​ដឹកឈើ

​មេឃុំ​កំពង់ចាម ក្រុម​ប្រឹក្សាឃុំ នាយរង​ប៉ុស្ដិ៍​រដ្ឋបាល និង​មេភូមិ​ចំនួន ៧ ភូមិ ព្រម​ទាំង​ប្រជាពលរដ្ឋ​ចំនួន ១២៩៤ គ្រួសារ​នៅ​ក្នុង​ស្រុក​សំបូរ​កាលពី​ថ្ងៃទី​ ២៨ កញ្ញា បាន​ដាក់​ពាក្យ​ប្ដឹង​លោក ញ៉ែម វិសាល នាយក​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ទៅ​អភិបាលខេត្ត​ក្រចេះ​ពី​បទ​គំរាម​ពលរដ្ឋ និង​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​។ នេះ​បើ​តាម​ពាក្យ ...

វ៉ន ដារ៉ា
https://bit.ly/2NTvARJ

ជន​ជាតិ​ភាគ​តិច​ព្នង​ចាប់​ឃាត់​ខ្លួន​អ្នក​កាប់​រាន​ដីព្រៃ​សហគមន៍​២​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច

ប្រជាសហគមន៍​ពូទិល ស្ថិត​ក្នុង​ឃុំប៊ូស្រា ខេត្ត​មណ្ឌល​គិរី នៅព្រឹក​ថ្ងៃ​ទី ២៧​ខែ​កញ្ញា​ បានចាប់​​ បញ្ជូនបុរសពី​រ​នាក់​ និង​វត្ថុតាង​មួយ​ចំនួន​ ទៅ​ឲ្យ​​​​នគរបាល​ស្រុក​ពេជ្រា​ដា ចាត់​វិធានការទៅ​តាមផ្លូវ​ច្បាប់ បន្ទាប់​ពី​បុរស​ទាំង​ពីរ​នាក់​នោះ បាន​លួច​កាប់​ទន្ទ្រាន​ដីព្រៃនៅ​ក្នុង​សហគមន៍​ របស់​ពួកគេ អស់ ...

ឃុត សុភចរិយា
https://bit.ly/2xHfroq

ពលរដ្ឋ​ថា​ ​ក្រុមហ៊ុន ​ហ៊ាង​លី​ បន្ដ​ឈូសឆាយ​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ

ប្រជាសហគមន៍​ស្រែ​ពក​ជាង​ ១០០ ​គ្រួសារ​នៅ​ភូមិ​ពូតាង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា បាន​ចោទ​ក្រុមហ៊ុន ហ៊ាងលី ថា​នៅ​តែ​បន្ត​ឈូសឆាយ​ដីព្រៃ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ស្រែ​ពក​ហើយ​បាន​ស្នើឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់ ប៉ុន្ដែ​មន្ត្រី​ថា​ក្រុមហ៊ុន​បាន​បញ្ឈប់​សកម្មភាព​តាម​កិច្ចសន្យា​ហើយ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2OQpFcI

ឈ្មួញ​ខ្មែរ​ ឃុបឃិត​ជាមួយ​វៀតណាម ​​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍

ក្រុម​សកម្ម​ជន​ព្រៃ​ឈើ​ក្នុង​ស្រុក ​អូយ៉ា​ដាវ​ ខេត្ត​រតន​គិរី​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃម្សិល​មិញ​ថា​ មានក្រុម​ឈ្មួញ​ឈើ​ក្នុង​ស្រុក​មួយ​ កំពុង​ឃុប​ឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ឈើ​វៀតណាម​ នាំយក​រថយន្ត​បង្កង់ ​៨ គ្រឿង​ (ប្រ​ភេទរថ​យន្ត​សម្រាប់​ដឹក​ឈើហ៊ុម ...

ឃុត សុភចរិយា
https://bit.ly/2NX5RXY

ក្រសួង​បរិ​ស្ថាន ​ឱ្យ​ក្រុម​ហ៊ុន​ចំនួន ​២ ​គោ​រព​តាម​បទ​ដ្ឋាន​ច្បាប់​និង​បច្ចេក​ទេស

ក្រសួង​ប​រិស្ថាន​នៅពេល​ថ្មី​ៗ​នេះ បាន​ណែនាំ​ឲ្យក្រុម​ហ៊ុន​វិនិយោគ​លើវិស័យ​កសិកម្ម​ចំនួន ២ គោរព​និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញទៅ​លើ​បទ​ដ្ឋាន​ច្បាប់និងបទ​ដ្ឋាន​បច្ចេក​ទេស​របស់​ស្ថា​ប័ន​ជំនាញ​ពាក់​ព័ន្ធ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ដំណើ​ការ​អភិវឌ្ឍ​គម្រោង​របស់​ពួក​គេ ...

ឃុត សុភចរិយា
https://bit.ly/2Nsvj85

រទេះក្របី​ដឹកឈើ ១១ គ្រឿង ត្រូវ​សមត្ថកិច្ច​ឃាត់ ប៉ុន្ដែ​​ម្ចាស់គេចខ្លួន​

រទេះ​ក្របី​ ១១​ គ្រឿង​ដែល​បាន​ដឹក​ឈើ​ ១០​ កំណាត់ ​ត្រូវ​បាន​សមត្ថ​កិច្ច​បង្ក្រាប​នៅ​ចំណុច​ជីវ​ចម្រុះ​ព្រៃ​អង់​តែ​ន ​ភូមិ​ត្រ​ពាំង​ឫស្សី ​ឃុំ​ក្រយា ​ស្រុក​សន្ទុក ​ប៉ុន្ដែ​ម្ចាស់​បាន​រត់​គេច​ខ្លួន​ជា​មួយ​នឹង​​​ក្របី​ទាំង​អស់ ...

សុទ្ធ គឹមសឿន
https://bit.ly/2povZwO

WCS​ រក​ឃើញ​សត្វ​ត្រដក់​តូច​ជិត​ផុត​ពូជ​នៅ​កែវ​សីមា​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​រក​ឃើញ​សំបុក​សត្វ​ត្រដក់​តូច​ចំនួន​ ៧​ ដែល​ត្រូវ​បាន​គំរាមកំហែង​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ នៅ​ខេត្ត​មណ្ឌល​គី​រី​។​ ​លោក​សូត្រ​ វ៉ា​ន់​ឌឿ​ន​ អ្នកសម្របសម្រួល​ផ្នែក​ស្រាវជ្រាវ​ និង​ត្រួតពិនិត្យ​តាមដាន ...

មុំ គន្ធា
https://www.khmertimeskh.com/50534472/wcs-finds-endangered-stork-nests-in-keo-seima/

តំណាង​សហ​គមន៍​ ​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​បំភ្លឺ​ ករណី​រាន​ដី​ក្នុង​តំបន់​ការពារ

តំណាង​សហ​គមន៍​ជន​ជាតិ​ទំពូន​ម្នាក់​ ក្នុង​ភូមិ​កែង​សាន់ ឃុំ​សេដា ស្រុក​លំ​ផាត់ ខេត្ត​រតន​គិរី ត្រូវបាន​មន្ត្រី​រដ្ឋ​បាល​ការ​ពារនិង​អភិរក្ស​ធម្ម​ជាតិនៃការិយា​ល័យ​ដែន​​ជម្រក​សត្វ​ព្រៃ​លំផាត់ កោះឲ្យ​​ចូល​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​កាប់​គាស់ ...

ឃុត សុភចរិយា
https://bit.ly/2MNLR5f

សហគមន៍​ព្នង តវ៉ា​ការដក​បង្គោល​កំណត់​ដីព្រៃ​កប់ខ្មោច​ដូនតា​របស់​ពួកគេ

ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ប្រមាណ​ជាង​ ១០០ ​នាក់​ដែល​រស់នៅ ឃុំ​ស្រែហ៊ុយ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​បាន​នាំ​គ្នា​តវ៉ា​ពី​ម្សិលមិញ​ប្រឆាំង​ទៅ​នឹង​ចំណាត់ការ​របស់​ក្រុមមន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ស្រែពក​ដែល​បាន​ចុះ​ដក​បង្គោលរបង​ឈើ​កំណត់​ទីតាំង​ព្រៃ​កប់ខ្មោច​ដូនតា​របស់​ពួកគាត់​។ ...

ឃុត សុភចរិយា
https://bit.ly/2xkG8za

ក្រសួង​បរិស្ថាន ​ហាម​ឃាត់​ការ​ឈូស​ឆាយ ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​កម្ម​សិទ្ធិក្នុង​តំបន់​ព្រៃ​ការពារ​ធម្ម​ជាតិ

ក្រសួង​បរិស្ថាន​ បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​ឈូស​ឆាយ ​កាប់​ឆ្ការ ដុត​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឡើយ​​បន្ទាប់​ពី​មាន​ករណី​ល្មើស​ច្បាប់​ទាំង​នេះ​កើត​មាន​នៅ​តាម​ឧទ្យាន​ជាតិ​មួយ​ចំនួន ...

វ៉ន ដារ៉ា
https://bit.ly/2NLMu42

ការ​ដាក់​អន្ទាក់​​ ធ្វើឲ្យ​មាន​ក្តីបារម្ភ​ចំពោះ​ការ​បាត់បង់​ សត្វទោច​ថ្ពាល់​លឿង

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​បើ​ទោះបី​បទល្មើស​បរបាញ់​សត្វព្រៃ​មាន​ការ​ថយ​ចុះ​តែ​សកម្មភាព​ដាក់​អន្ទាក់​នៅក្នុង​តំបន់​អភិរក្ស​បាន​កើនឡើង​ធ្វើឲ្យ​មាន​ការ​ព្រួយបារម្ភ​ និង​កំពុង​គំរាម​កំហែង​ដល់​សត្វ​ទោច​ថ្ពាល់​លឿង​ប្រមាណ​ ១០០០ ​ក្បាល​ដែល ...

ឃុត សុភចរិយា
https://bit.ly/2Qr77RC

មន្ត្រី​កំពុង​ស្រាវ​ជ្រាវ​រក​អត្ថ​សញ្ញាណ​ អ្នក​ចល័ត​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​

ក្រុមមន្ត្រី​ជំនាញ​នៃមន្ទី​រក​សិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេ​សាទខេត្ត​កំពង់​ឆ្នាំង​កំពុង​បន្ត​ស្រាវ​ជ្រាវ​ស្វែង​រក​អត្ត​សញ្ញាណ​ក្រុម​ជន​សង្ស័យ​​មួយ​ក្រុម​ដែល​បាន​លួច​ចល័ត​គ្រឿង​ចក្រ​ចូល​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​លិចទឹ​ក​ខុស​ច្បាប់​ក្នុង​តំប ...

ឃុត សុភចរិយា
https://bit.ly/2p3mL96

បណ្ដាញ​ព្រៃឡង់ ​រកឃើញ​​បទល្មើស​ជិត​ ៣ ​ពាន់​ករណី

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា​​បណ្ដាញ​សហគមន៍​ព្រៃឡង់​ (PLCN) ​បាន​កត់ត្រា​តាមរយៈ​កម្មវិធី​បច្ចេកវិទ្យា​ស្មាតហ្វូន​ដោយ​​រកឃើញ​នូវ​សកម្មភាព​ខុស​ច្បាប់​​សរុប​ចំនួន​ ២៩២៩ ​ករណី​នៃ​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​ចំនួន​ ៤ ​គិត​ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ ២០១៥ មក។ ...

ផាក់ ស៊ាងលី
https://bit.ly/2O5iM6Z

ព្រៃ​ឈើ​​នៅ​តែ​ត្រូវ​គេ​កាប់​បំផ្លាញ ហើយ​សត្វ​ព្រៃ​​ក៏​កំពុង​តែ​ត្រូវ​បាន​គេ​បរបាញ់​នៅ​សហគមន៍​សង្ឃ​រុក្ខាវ័ន្ត

សត្វព្រៃ​គ្រប់​ប្រភេទ​ ក្នុង​តំបន់​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខាវ័​ន្ត កំពុង​រង​ការគំរាមកំហែង​ពី​ក្រុម​អ្នក​បរបាញ់​សត្វ​នាពេល​យប់ ប៉ុន្ដែ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​មាន​អត្រា​ធ្លាក់ចុះ ខណៈ​ព្រះសង្ឃ មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ និង​ប្រជាពលរដ្ឋ​សហការគ្នា​ការពារ​ព្រៃ​ឈើ​។ នេះ​បើ​តាម​ព្រះ​តេជគុណ ប៊ុន សា​លួត ប្រធាន​សង្ឃ​សហគមន៍​រុក្ខា ...

សុទ្ធ គឹមសឿន
https://bit.ly/2LUV4IH

​ក្រុម​ជនជាតិភាគតិច​ព្រួយបារម្ភ​ពី​ខេត្ត​ថ្មី​

​​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​នៅ​ក្នុង​ខេត្ត​ភាគ​ឦ​សាន្ត​ បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​តំបន់​ការពារ​សត្វព្រៃ​ ដែល​អាច​រង​ផល​ប៉ះពាល់​ដោយ​ផែនការ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើត​ខេត្ត​ថ្មី​ដែល​បាន​មក​ពី​ស្រុក​កោះ​ញែក​ ​ខេត្តមណ្ឌលគិរី​ និង​ស្រុក ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50529911/group-worried-over-new-provinces/

ការ​អង្កេត​តាម​ដាន​រក​ឃើញ​ថា ចំនួន​សត្វ​ត្មាត​ធ្លាក់​ចុះ ៥០ ភាគ​រយ

សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ​ផុត​ពូជ​ ខណៈពេលដែល​លទ្ធផល នៃ​ការអង្កេត​តាមដាន​បាន​បង្ហាញ​ថា​ ចំនួន​សត្វ​ត្មាត​បាន​ធ្លាក់ចុះ​ដល់ ​៥០ ​ភាគរយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០០​ មក​។ នេះបើ​យោង​​តាម​សេចក្ដី​ប្រកាស​រួម របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​មួយ ...

ឃុត សុភចរិយា
https://bit.ly/2NddXey

តំបន់​ព្រៃ​ការ​ពារ​ នៅ​សំឡូត​ កើត​មាន​ករណី​ទន្ទ្រាន ​យក​ដី​ជា​កម្ម​សិទ្ធិ

ដីព្រៃ​នៅ​ក្នុង​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​ការ​លួច​ឈូសឆា​យនិង​កាប់​ទន្ទ្រាន​យក​ដី​ជាកម្មសិទ្ធិ​ពី​ក្រុម​ឈ្មួញ​ខិល​ខូច​និង​មន្ត្រី​មាន​ឥទ្ធិ​ពល​មួយ​ចំនួន​​ ប៉ុន្តែ ...

ឃុត សុភចរិយា
https://bit.ly/2wEW26v

ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ ១២ ​ហិកតា​ត្រូវ​បាន​កាប់​ទន្ទ្រាន

មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជា​ ១២ ​ហិកតា​សន្ធឹង​នៅ​តាម​តំបន់​មាត់សមុទ្រ​ពី​មាត់​ព្រែក​អណ្ដូងទឹក​រហូត​ដល់​ឃុំ​អណ្ដូងទឹក និង​ឃុំ​ថ្មស​នៃ​ស្រុក​បទុមសាគរ​កំពុង​រង​ការគំរាម​កំហែង​ដោយសារ​ជន​មិន​ស្គាល់មុខ​កាប់​ទន្ទ្រាន ...

វ៉ន ដារ៉ា
https://bit.ly/2wqcUyl

អាជ្ញាធរ​ខេត្ត​កំពត ​ព្រម​យក​តំបន់​ភ្នំចំនួន ​៤ ​ជា​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​

រដ្ឋបាល​​សាលា​ខេត្ត​កំពត​ បាន​ឯកភាព​ទៅលើ​គម្រោង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ ដែល​ស្នើ​សុំដាក់​តំបន់​ភ្នំ​ចំនួន ៤ ដែល​ជា​តំបន់​វប្បធម៌​ប្រវត្តិ​សាស្ត្រ ដ៏សម្បូរ​បែប​​នូវធន​ធាន​ធម្មជាតិ និង ជីវចម្រុះ ឲ្យ​ទៅ​ជា​តំបន់​ការពារ​ធន​ធាន​ធម្មជាតិ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម និង ប​រិស្ថាន ទៅ​​ថ្ងៃ​អនា​គត។ នេះ ...

ឃុត សុភចរិយា
https://bit.ly/2MXUSgi

មន្ទីរ​បរិស្ថាន ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពី​អត្ថ​ប្រ​យោជន៍​សត្វ​ព្រៃ​ និង ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី បាន​បើក​យុទ្ធ​នា​ការចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​សហ​គមន៍​ជន​ភាគ​តិច​ព្នង​ គ្រឹ​ង ​និង​ទំ​ពួន ​ដែល​រស់​នៅ​ជិតតំបន់​ដែន​អភិរក្ស​សត្វព្រៃ​ក្នុង​ខេត្ត​នេះ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោ​ជន៍ ...

ឃុត សុភចរិយា និង សុទ្ធ គឹមសឿន
https://bit.ly/2BNFIGk

ជន​ជាតិ​ភាគ​តិច​ចោទ​ អា​ជ្ញា​ធ​រថា​​ បាន​ឃុប​ឃិត​ឱ្យ​គេ​ចូល​កាប់​ឈើ​សហ​គមន៍

ជន​ជាតិ​ភាគ​តិច​ទំពួន​ ក្នុង​សហ​គម​ន៍ព្រៃ​ឈើ​ ភូមិ​ កែង​សាន់ ​ដែល​នៅ​ជិត​ជម្រក​សត្វព្រៃ​ លំផាត់ ​ក្នុ​ងឃុំ​ សេដា​ ស្រុក​ លំផាត់​ ខេត្ត​រតន​គិរី​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​​ ២៣ ​សី​ហា​នេះ​ថា ​អាជ្ញា​ធរ​មូល​ដ្ឋា​ន​និង​ប្រធាន ...

ឃុត សុភចរិយា
https://bit.ly/2P1PZjP

សហ​គមន៍​ព្នង​នៅ​ស្រុក​ពេជ្រា​ដា​ថា​សកម្ម​ភាព​ដឹក​ឈើ​មាន​ពី​២០​ទៅ​៣០​ឡាន​ក្នុង១​យប់

សហ​គមន៍ជន​ជាតិ​ភាគ​តិច​ព្នង​នៅ​ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេ​ជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី ​បាន​អះ​អា​ង​នៅថ្ងៃ​ទី២៣​សីហា​នេះថា សកម្ម​ភាព​ដឹកជ​ញ្ជូន​ឈើ​ខុស​ច្បាប់​​ក្នុង​មួយ​យប់​មាន​រថ​យន្ត​ចាប់​ពី​២០​ទៅ​៣០​គ្រឿង​ ចេញ ...

សុទ្ធ គឹមសឿន
https://bit.ly/2MuDpwE

ពល​រដ្ឋ​ជាង ​៣០០គ្រួសារ​ព្រួយ​បារម្ភ​ពី​ការ​ដក​ហូត​ប័ណ្ណ​សម្គាល់​សិទ្ធិកាន់​កាប់ដី​ធ្លី​ក្នុង​តំ​បន់​អភិរក្ស​ពាម​ក្រសោប

ប្រ​ជា​ពល​រដ្ឋចំ​នួន​ជា​ង​៣០០​គ្រួសារ​ដែល​បាន​មក​តាំង​ទី​លំ​នៅ​នៅ​ក្នុង​តំ​បន់​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​នៅ​ក្នុង​ឃុំ​ពាម​ក្រ​សោប​ ស្រុក​មណ្ឌល​សី​មា ​ខេត្ត​កោះ​កុង​ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ខ្លាំង ...

សុទ្ធ គឹមសឿន
https://bit.ly/2w4L7n0

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DdgnB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!