ការការពារព្រៃឈើ
តំបន់ការពារ
របាយការណ៍៖ ព្រៃឡង់បន្តបាត់បង់គួរឲ្យព្រួយបារម្ភ ហើយការកាប់ឈើកើនឡើងជាង៧០%ក្នុងឆ្នាំ២០១៩
របាយការណ៍របស់អ្នកស្រាវជ្រាវអឺរ៉ុបឲ្យដឹងថា ព្រៃឡង់នៅកម្ពុជា បន្តបាត់បង់គួរឲ្យព្រួយបារម្ភ ហើយការកាប់បំផ្លាញមានការកើនឡើងជាង៧០ ភាគរយ ក្នុងឆ្នាំ២០១៩ បើធៀបនឹងឆ្នាំមុនៗ។ របាយការណ៍របស់អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ ...
ក្រុមការងារក្រសួងបរិស្ថានកំពុងធ្វើការដើម្បីកែលំអការរស់នៅរបស់សហគមន៍ព្រៃឈើ
ក្រសួងបរិស្ថានបានបង្កើតក្រុមការងារមួយក្រុម ដើម្បីធ្វើការស្រាវជ្រាវ និងធ្វើបទបង្ហាញជូនរដ្ឋមន្ត្រីក្រសួង សាយ សំអាល់ អំពីយុទ្ធសាស្ត្រ ផែនការ គម្រោង និងការអនុវត្តល្អៗនានា ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៅក្នុងតំបន់ការពារ។ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/working-group-working-improve-forest-community
ឡដុតធ្យូងត្រូវបានបំផ្លាញ
ប៉ូលីសកំពង់ស្ពឺ និងអង្គការក្រៅរដ្ឋាភិបាល ACNCIPO កាលពីថ្ងៃច័ន្ទបានបំផ្លាញឡដុតធ្យូងខុសច្បាប់ចំនួន ១១៧ កន្លែងនៅឃុំតាសិត ស្រុកឱរ៉ាល់។ ម្ចាស់តំរូវអោយចុះកិច្ចសន្យាដែលសន្យាបញ្ឈប់សកម្មភាពដែលកំពុងកើតឡើងនៅក្នុងដែនជម្រកសត្វព្រៃភ្នំ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/charcoal-kilns-destroyed
ប៉ូលីសស៊ើបអង្កេតចាប់យកដីនៅតំបន់ប្រាសាទព្រះវិហារ
មន្ទីរបរិស្ថានខេត្តព្រះវិហារ និងមន្ត្រីស្រុករវៀងកំពុងធ្វើការកំណត់មុខសញ្ញាក្រុមមនុស្សមួយក្រុមដែលបានចោទប្រកាន់ថាបានឈូសឆាយដី ២០០ ហិកតានៅដែនជម្រកសត្វព្រៃបឹងពារាំងនិងនាំពួកគេទៅរកយុត្តិធម៌។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/police-probe-land-grab-preah-vihear-sanctuary
សត្វព្រៃដែលត្រូវបានជួយសង្គ្រោះត្រូវបានដាក់នៅក្នុងតំបន់ការពារ
ឧទ្យានសួនសត្វនិងសត្វព្រៃភ្នំតាម៉ៅ និងរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានដោះលែងសត្វភេចំនួន ៥ ក្បាល ស្វាពណ៌ប្រផេះចំនួន ៦ និងទាតូចចំនួន ២៥០ ក្បាលនៅតំបន់អភិរក្សក្នុងភូមិកាំងលែល ឃុំកៃកែវ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/rescued-wildlife-set-free-protected-area
ទន្សោងត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តឧត្តរមានជ័យ
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានមានប្រសាសន៍ថា សត្វទន្សោងឈ្មោលមួយក្បាលត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីថ្ងៃសៅរ៍ ហើយទំនងជាត្រូវបានសម្លាប់ដោយអ្នកប្រមាញ់។ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/banteng-found-dead-wildlife-sanctuary-oddar-meanchey
សត្វខ្ទីងដ៏កម្រត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងឧទ្យានជាតិ
មន្ត្រីអនុរក្សមកពីទីស្នាក់ការកណ្តាលក្នុងឧទ្យានជាតិភ្នំក្រវាញភាគខាងត្បូង និងមន្ត្រីអង្គការសម្ព័ន្ធភាពសត្វព្រៃបានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានរកឃើញសាច់សត្វដែលបានមកពីសត្វខ្ទីងដ៏កម្រនៅក្នុងតំបន់ភ្នំក្រវ៉ាញនៃឧទ្យាន ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/rare-gaur-found-dead-national-park
ក្រុមអភិរក្សព្រៃត្រូវបានគេវាយប្រហារនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង
កាលពីយប់ថ្ងៃពុធក្រុមជនមិនស្គាល់អត្តសញ្ញាណមួយក្រុមបានបើកការបាញ់ប្រហារទៅលើក្រុមអភិរក្សរបស់រដ្ឋាភិបាលដែលកំពុងល្បាតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។ ...
តាំង រីនិត្យ
https://www.khmertimeskh.com/50733296/rangers-attacked-in-siem-pang-wildlife-sanctuary/
តំបន់ចំនួន ៧ ទៀតត្រូវបានបញ្ចូលជាតំបន់បេតិកភណ្ឌធម្មជាតិ
យោងតាមអនុក្រឹត្យផ្សេងៗគ្នា ប្រទេសកម្ពុជាបានចុះបញ្ជីតំបន់ចំនួន ៧ បន្ថែមទៀតជាតំបន់បេតិកភណ្ឌធម្មជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50728299/seven-more-areas-inscribed-as-natural-heritage-sites/
ជនជាតិដើមប្ដឹងមន្ត្រី ជុំវិញការបណ្ដោយឲ្យមានការកាន់កាប់ដីរដ្ឋ
ក្រុមជនជាតិដើមភាគតិចព្នង និងមន្ត្រីសង្គមស៊ីវិលបានដាក់បណ្ដឹងបរិហារប្រធានដែនជម្រកសត្វព្រៃកែវសីមាទៅកាន់តុលាការខេត្តមណ្ឌលគិរី ដោយចោទពីបទមិនទប់ស្កាត់ការចូលកាន់កាប់ដោយខុសច្បាប់ដីព្រៃក្នុងដែនជម្រកសត្វព្រៃ និងមានការទិញលក់ដីទីនោះ ប៉ុន្តែករណីនេះត្រូវបានមន្ត្រីបដិសេធ។ ...
ខន សាវិ
https://bit.ly/3ezsLhP
ប្រធានដែនជម្រកត្រូវបានប្តឹងពីបទមិនអាចបញ្ឈប់ការកាប់ព្រៃ
ជនជាតិព្នងបួនរូប និងមន្ត្រីអាដហុកម្នាក់ (Adhoc) បានដាក់ពាក្យបណ្តឹងរួមគ្នាប្រឆាំងនឹងលោក ព្រំ វិបុលរតនៈ ដែលជាប្រធានដែនជម្រកសត្វព្រៃកែវសីមា ទៅសាលាដំបូងខេត្តមណ្ឌលគិរី ពីបទមិនបានបញ្ឈប់កាប់ព្រៃឈឺ ព្រមទាំងបានចូលរួមការកាន់កាប់ ...
ខន សាវិ
https://www.phnompenhpost.com/national/sanctuary-head-sued-not-stopping-forest-occupations
ដំរីចិញ្ចឹមមួយក្បាលក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តរតនគិរីបានស្លាប់
នៅក្នុងសេចក្តីថ្លែងការណ៍មូលសមាគមន៍អភិរក្សដំរីអរាវត្តាបានឲ្យដឹងថា អ្នកមើលថែទាំដំរីនៅដែនជម្រកសត្វព្រៃក្នុងខេត្តរតនគិរីបានប្រាប់ថា ដំរីមួយក្បាលឈ្មោះ បាក់ម៉ៃ ឈ្មោល អាយុ ៣២ ឆ្នាំជាសត្វដំរីចិញ្ចឹមនៅក្នុងខេត្តរតនគិរីបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ដោយសារតែជំងឺរាគ ...
វ៉ា សុនីកា
https://www.khmertimeskh.com/50726323/domesticated-elephant-dies-in-sanctuary-in-ratanakiri-province/
ភ្នំប្រាំបួនត្រូវបានចុះបញ្ជីជាតំបន់បេតិកភណ្ឌធម្មជាតិ
រដ្ឋាភិបាលបានកំណត់ដីព្រៃជិត ៣.៥០០ ហិកតានៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យជាតំបន់បេតិកភណ្ឌធម្មជាតិ ក្នុងគោលបំណងដើម្បីការពារជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ីធម្មជាតិនៅក្នុងព្រះរាជាណាចក្រសម្រាប់មនុស្សជំនាន់ក្រោយ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50727190/nine-mountains-listed-as-natural-heritage-sites/
ការកើនឡើងនៃវត្តមានសត្វព្រៃនៅកម្ពុជា
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ប្រទេសកម្ពុជាបានសង្កេតឃើញការកើនឡើងនៃវត្តមានសត្វព្រៃដែលរួមមានទាំងប្រភេទសត្វកម្ រនិងជិតផុតពូជនៅឧទ្យានជាតិវីរៈជ័យក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ...
លឹម ណារី
https://www.khmertimeskh.com/724931/increase-in-wildlife-presence-in-cambodia-confirmed/
សំបុកសត្វត្រយងយក្សចំនួន ១០ ត្រូវបានគេរកឃើញនៅខេត្តរតនគិរី
កម្មវិធីជីវិតសត្វស្លាបអន្តរជាតិកម្ពុជាបានរកឃើញសំបុកសត្វត្រយងចំកំកស ដែលជិតផុតពូជចំនួន ១០ សំបុកនៅឯដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/ten-ibis-nests-found-ratanakkiri
ការបរបាញ់សត្វព្រៃនៅតែជាក្តីកង្វល់មួយ
មន្ត្រីបរិស្ថានបាននិយាយថា ជាមួយនឹងអន្ទាក់សត្វព្រៃជាង ១៧,០០០ ត្រូវបានរឹបអូសកាលពីឆ្នាំមុន ការបរបាញ់ និងការទន្ទ្រានយកដីព្រៃនៅតែជាក្តីបារម្ភមួយ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/724296/wildlife-poaching-remains-a-concern/
ប្រាំបីនាក់ត្រូវបានចាប់ខ្លួនពីបទល្មើសព្រៃឈើ
ជនសង្ស័យចំនួន ៨ នាក់ត្រូវបានមន្ត្រីមន្ទីរបរិស្ថានខេត្តក្រចេះបញ្ជូនទៅសាលាដំបូងខេត្ត ជុំវិញករណីរំលោភទន្ទ្រានព្រៃដាច់ដោយឡែកពីគ្នានៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/724291/eight-arrested-in-forestry-crime-busts/
ទីភ្នាក់ងារ USAID និងក្រសួងបរិស្ថាននឹងចេញផ្សាយរបាយការណ៍មួយស្តីពីព្រៃឡង់
ក្រសួងបរិស្ថាន និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិនៃគំរោងព្រៃបៃតងនៅតំបន់ព្រៃឡង់កំពុងមានគំរោងចេញរបាយការណ៍ស្តីពីតំបន់លាតសន្ធឹងរបស់ព្រៃឡង់។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/usaid-govt-release-report-prey-lang
ក្រសួងបដិសេធការអះអាងរបស់អង្គការមិនមែនរដ្ឋាភិបាលអំពីការកាប់បំផ្លាញព្រៃអភិរក្ស
កាលពីម្សិលមិញក្រសួងបរិស្ថាន បានធ្វើការបដិសេធចំពោះការអះអាងរបស់សម្ព័ន្ធភាពសត្វព្រៃថាព្រៃកោងកាងជាង ២០០ ហិកតាត្រូវបានគេឈូសឆាយនៅខាងក្នុងតំបន់ការពារក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង។ ...
ឃួន ណារីម
https://www.khmertimeskh.com/50720988/ministry-refutes-ngos-claim-about-cleared-protected-forest/
ក្រុមការពារព្រៃបង្ក្រាបលើបទល្មើសព្រៃឈើប្រហែល ៤០០ ករណីនៅតំបន់ព្រៃឡង់
មន្ត្រីអនុរក្សក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិប្រមាណ ៤០០ ករណីជាមួយនឹងការចាប់ខ្លួនជនល្មើសប្រមាណ ១០០ នាក់នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់រយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50720992/rangers-clamp-down-on-about-400-cases-of-forestry-crimes-in-prey-lang/
ការឈូសឆាយព្រៃឈើទ្រង់ទ្រាយធំត្រូវបានរកឃើញនៅខេត្តកោះកុង
កាលពីម្សិលមិញអង្គការសម្ព័ន្ធភាពសត្វព្រៃបានរកឃើញព្រៃកោងកាងជាង ២០០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុងត្រូវបានគេកាប់រានខុសច្បាប់។ ...
ឃួន ណារីម
https://www.khmertimeskh.com/50720606/massive-forest-clearing-found-in-koh-kong-province/
អ្នកទន្ទ្រានយកដីជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរីត្រូវបានចាប់ខ្លួន
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រភក្ត្រាបានលើកឡើងថាជ កាលពីខែមេសា ជនសង្ស័យ ១៣ នាក់ត្រូវបានចោទប្រកាន់នៅក្នុងសាលាដំបូងខេត្តមណ្ឌលគីរីពីបទរំលោភយកដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកពក ណាំលៀ និងកែវសីម៉ា។ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/mondulkiri-sanctuary-land-grabbers-charged
តំបន់ដែនជម្រកសត្វព្រៃកម្ពុជាជាជម្រករបស់ប្រភេទសត្វដែលជិតផុតពូជ
លោកសាយសំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបាននិយាយនៅពេលចុះត្រួតពិនិត្យការងារនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា កាលពីថ្ងៃអង្គារថា ដែនជម្រកសត្វព្រៃនេះជាជម្រករបស់សត្វកម្រ និងជិតផុតពូជចំនួន ៦០ ប្រភេទនិងរុក្ខជាតិ ២៥ ប្រភេទ។ កន្លែងនេះត្រូវបានគេទទួលស្គាល់សម្រាប់ការអភិរក្សដំរីអាស៊ីផងដែរ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50718562/cambodian-sanctuaries-home-to-critically-endangered-species/
មេខ្យល់ដីធ្លី ២ នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភយកដីព្រៃ
កាលពីថ្ងៃអាទិត្យ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានចាប់ខ្លួនបុរសពីរនាក់ ដែលត្រូវបានចោទប្រកាន់ថាបានឈូសឆាយ និងទន្ទ្រានកាន់កាប់តំបន់ព្រៃលិចទឹក ដែលត្រូវបានការពារដោយគ្មានការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធ។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50717786/two-land-brokers-arrested-for-forest-encroachment/