បរិស្ថាន និងធនធានធម្មជាតិ

ព្រៃឈើ និងរុក្ខាប្រមាញ់

ក្រសួង​ ២ ​បង្កើត​គណៈកម្មាធិការ​ ១ ​ដើម្បី​គ្រប់គ្រង​ទ្រព្យ​រឹបអូស​ពី​បទល្មើស

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​យុត្តិធម៌​បាន​បង្កើត​ «​គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រឹបអូស​» ​ដើម្បី​ធ្វើ​ការងារ​លើ​ការលក់​ទ្រព្យសម្បត្តិ​ដែល​ផ្ទេរ​ពី​តុលាការ​បន្ទាប់ពី​មាន​សាលដីកា​ស្ថាពរ​ពី​តុលាការ​។ គណៈកម្មាធិការ​នេះ​ដឹកនាំ​ដោយ​លោក ​គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ប៉ុន្តែ​សមាជិក​នៃ​គណៈកម្មាធិការ​នេះ​មាន​សមាសភាព​មន្ត្រី ...

នៀម ឆេង
https://bit.ly/33LI6Hs

សមត្ថកិច្ច​កំពុង​ស៊ើប​ករណី​រថយន្ត​ធុន​ធំ​ ៩ ​គ្រឿង ​ដឹកឈើ​ប្រណីត​ទៅ​វៀតណាម

គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កំពុង​បន្ដ​ស៊ើបអង្កេត​ករណី​រថយន្ដ​ធុន​ធំ​ ៩ ​គ្រឿង​​ ផ្ទុកឈើ​ប្រណីត​លេខ​ ១ ​និង​លេខ​ ២ ​ក្រោយពី​ឃាត់​បាន​កាលពី​ម្សិលមិញ​នៅ​ស្រុក​ស្នួល ខេត្ដ​ក្រចេះ ខណៈ​រថយន្ត​នេះ​កំពុង​ដឹកឈើ​ឆ្លងដែន​ឆ្ពោះ​ទៅ​កាន់​ប្រទេស ​វៀតណាម​។ ...

វ៉ន ដារ៉ា
https://bit.ly/2TJCPvs

សម្រេច​ឃុំខ្លួន​ឧកញ៉ា​ គង់ គ្រឹង និង​កូនប្រសា ក្រោយ​សាកសួរ​ករណី​បទល្មើស​ព្រៃឈើ

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ដ​ក្រចេះ​បង្គាប់​ឲ្យ​ឃុំខ្លួន​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ គង់ គ្រឹង និង​កូនប្រសា​ឈ្មោះ​ ម៉ាត់ ណាស៊ាត នៅ​ពន្ធនាគារ​ខេត្ដ​ក្រចេះ​ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ​ពី​ករណី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ឃាត់ខ្លួន​កាលពី​សប្ដាហ៍​មុន​។ ...

វ៉ន ដារ៉ា
https://bit.ly/2KSx8r5

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖​ ​ការទន្ទ្រាន​កាន់កាប់​ ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែន​ជម្រក​សត្វព្រៃ​ ​ជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​បាន​ក្រើនរំលឹក​ជាថ្មី​ថា​ ​ការទន្ទ្រាន​កាន់កាប់​ ​ការលក់ដូរ​ ​ឬ​ការផ្ទេរ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែនជម្រកសត្វព្រៃ​ ​គឺជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល​ ​និង​ច្បាប់​ស្តី​ពី​តំបន់​ការពារធម្មជាតិ​ ​ខណៈ​មនុស្ស​ជាង​ ​២០នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន ...

ប៉ិច សុធារី
https://bit.ly/2HbFyZo

លោក​ ស ខេង​ បញ្ជា​ឲ្យ​សមត្ថកិច្ច ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​ជួញដូរ​មនុស្ស​ និង​កាប់​ឈើ​ខុស​ច្បាប់​

លោក​ ​ស ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ដែល​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ​និង​ការ​កាប់​ឈើ​ខុស​ច្បាប់​។​ ...

ម៉ិច ដារ៉ា
https://bit.ly/31JYypP

ឧកញ៉ា គង់ ក្រឹង ត្រូវ​បាន​ឃាត់​ខ្លួន ​ក្រោយ​កោះ​ហៅ​សួរ​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ

ឧកញ៉ា គង់ ក្រឹង​ ដែល​ល្បី​ខាង​មុខ​ជំនួញ​ឈើ ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​ពី​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​សាកសួរ ពី​ថ្ងៃ​ម្សិលមិញ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ខណៈ​សកម្មជន​ការពារ​ព្រៃឈើ​ និង​អ្នក​ច្បាប់ ​ជំរុញ​ឲ្យ​គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បញ្ឈប់​សកម្មភាព​ដុត​បំផ្លាញ រថយន្ត​ដែល​បម្រើ​ឲ្យ​បទល្មើស ...

វ៉ន ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2KNHfNJ

សកម្មជន​ការពារ​ព្រៃឈើ ​សាទរ​ការ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ

​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​បាន​សម្ដែង​ក្ដី​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​ ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​អត់​​​ច្បាប់​ជាង​ ១៥០ ​កន្លែង ​របស់​គណៈកម្មការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​​​ថ្នាក់​ជាតិ​ ​នា​ពេល​ថ្មីៗ​នេះ​។ ...

ឃុត សុភចរិយា
https://bit.ly/33KuyM8

រដ្ឋបាល​ខេត្ត​ដក​យក​ដី ​៩៩០ ​ហិកតា ពី​លោក សេង សុវណ្ណារ៉ា មក​ឲ្យ​រដ្ឋ​វិញ

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បាន​សម្រេច​ដក​ហូត​យក​ដី​ចំនួន​ ៩៩០​ ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ប្រគល់​ឱ្យ​មន្ទីរ​បរិស្ថាន​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​ ក្រោយ​ពី​ដី​នេះ​ត្រូវ​បាន​លោក​ ​សេង ​សុវណ្ណារ៉ា ​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ធ្វើ​លិខិត ...

ខន សាវិ
https://bit.ly/2Z2MgHb

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ​ដាំ​គ្រាប់​ត្នោត​ ​៣ ម៉ឺន​គ្រាប់ តាម​ព្រំដែន​កម្ពុជា-ឡាវ

ត្នោត​ចំនួន ៣ ម៉ឺន​គ្រាប់ ​ត្រូវ​បាន​ដាំ​នៅ​អម​សង​ខាង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ​ ចាប់​ពី​ចំណុច​បង្គោល​ព្រំដែន​លេខ ០៤០ ទៅ​ដល់​បង្គោល​ព្រំដែន​លេខ ០៤២ ​ដែល​មាន​ប្រវែង​ចំនួន ១០ គីឡូម៉ែត្រ​ កាល​ពី​ថ្ងៃទី ១១ ​សីហា ​ដែល​មន្ត្រី​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា​ នេះ​គឺ​ជា​ការ​ដាំ​ដើមត្នោត​លើក ...

ខន សាវិ
https://bit.ly/2MfV8re

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​ស្នើ​ឲ្យ​បិទ​រោងម៉ាស៊ីន​អារ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​នៅ​ខេត្តក្រចេះ​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង៤ខេត្ត​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ស្នើ​ដល់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​មាន​វិធានការ​បិទ​រោងម៉ាស៊ីន​អារ​ ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​ ​ខូ​អិល​ធី ...

​ប៉ិច​ ​សុធា​រី​
https://bit.ly/33uBL2O

មនុស្ស ​៤ នាក់ ​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ព្រៃ​នៅ​កំពង់ធំ និង​កោះកុង

លោក​ សេង ​ប៊ុណ្ណា ​អនុប្រធាន ​និង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​បាន​ចេញ​​ដីកា​កាល​ពី​ថ្ងៃទី ​៩ ​សីហា​ ​ប៉ុន្តែ​​ភ្នំពេញ​ប៉ុស្ដិ៍ ​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ សាល​ដីកា​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​សមត្ថកិច្ច​នៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2MVIJIu

ប្រទះឃើញ​សត្វ​ទន្សោង​ជិត​ផុតពូជ​មួយ​ក្បាល​ ​ស្លាប់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​

មន្ត្រី​អនុរក្ស​បរិស្ថាន​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃសុក្រ​ ​បាន​ប្រទះឃើញ​សត្វ​ទន្សោង​ឈ្មោល​ ​ដែល​ជិត​ផុតពូជ​មួយ​ក្បាល​ ​បាន​ស្លាប់​នៅ​ខាងក្នុង​តំបន់​អភិរក្ស​មួយ​ ​ក្នុង​ព្រៃ​សហគមន៍​ ​សង្ឃ​រុ​ក្ខ​វន័​ ​ហើយ​សង្ស័យ​ថា​ ​បណ្ដាលមកពី​ការ​ប្រមាញ់ ...

លី លីវស៊ែ
https://bit.ly/2YFTjKK

លោក សៅ សុខា បញ្ជាឲ្យ​ដុត​ឡាន ២០ គ្រឿង​ ដែល​បម្រើ​ឲ្យ​បទ​ល្មើស​ព្រៃឈើ

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើ​ស​​ធន​ធាន​ធម្ម​ជាតិ​លោក​ សៅ សុខា ​កាល​ពី​ម្សិល​មិញ​ បាន​បញ្ជា​ឲ្យ​ដុត​បំផ្លាញ​រថ​យន្ត​ដែល​បម្រើ​ឲ្យ ...

សុទ្ធ គឹមសឿន
https://bit.ly/2KpYgPf

សមត្ថកិច្ចកោះហៅ​ឧកញ៉ា គង់ ក្រឹង​ ​ឱ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធបទល្មើស​ព្រៃឈើ

លោក​ឧកញ៉ា​ គង់ ក្រឹង ​ដែលល្បី​ខាងមុខ​ជំនួញ​ឈើ ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ នៅ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ​នា​ពាក់​កណ្តាល​ខែ​សីហា​នេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2YJob8k

មន្ត្រីខេត្តថា មន្ត្រី​ក្រសួង​យុត្តិធម៌​រំលោភ​យក​ដី​ដែន​ជម្រក​សត្វព្រៃ

មន្ត្រី​ខេត្ត​មណ្ឌល​គិ​រី​ ថ្លែងថា ​អាជ្ញាធរ​ថ្នាក់ជាតិ​មាន​ដូចជា​ ក្រសួងមហាផ្ទៃ​ និង​ក្រសួងបរិស្ថាន​កំពុង​ចាត់​វិធាន​ការ​​ស៊ើបអង្កេត​លើ​លោក សេង សុវណ្ណារ៉ា​ ​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ដែល​បានធ្វើ​លិខិត​ក្លែង​បន្លំ​ដើម្បី​រំលោភ​យក​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ក្នុងស្រុក​កោះ​ញែក​ និង​ដែន ...

ខន សាវិ
https://bit.ly/2GSgRB9

ការ​កោះហៅ​បន្ថែម​ទៀត​លើ​ករណី​កាប់​ឈើ​ខុសច្បាប់​

​តុលាការខេត្ត​មណ្ឌល​គី​រី​បាន​កោះហៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មួយ​ចំនួន​ និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ រួម​ទាំង​ក្រុមហ៊ុន​ចិន​ និង​វៀតណាម​ ឱ្យ​ចូលខ្លួន​មក​សាកសួរ​ជុំវិញ​បទល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ឈើ​សំ​អុល​។​ ​ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50630190/more-to-be-questioned-over-illegal-logging/

សកម្មជនស្នើ​អង្កេត​ក្រុមហ៊ុន​មួយ​លើ​បទល្មើស​ព្រៃឈើ ឯ​មន្ត្រី​ជំរុញ​ឲ្យ​ប្តឹង

សកម្មជន​ព្រៃឈើ​បាន​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​ស៊ើប​អង្កេត​ឡើងវិញ​លើ​ការសង្ស័យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ លឹម រ៉ូយ៉ាល់ ​ជ័ញ ស្ដុក ​ខណៈ​សកម្ម​​ជន​អះអាងថា​ ក្រុមហ៊ុន​នេះ​តែង​លួច​កាប់​ឈើ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដឹក​ចូល​ ...

ខន សាវិ
https://bit.ly/2LQP4oW

កម្លាំងចម្រុះ​ចុះ​បង្ក្រាប​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៦ ទីតាំង

កងកម្លាំង​ចម្រុះ​របស់​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៦ ទីតាំង​ ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ទីតាំង​ទាំង​នោះ បាន​បើក​អាជីវកម្ម​ដោយ​គ្មាន​ការ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ខណៈ​មន្ត្រី​ខេត្ត​បាន​អះអាង​ថា សិប្បកម្ម​ទាំង​នោះ នឹង​អាច​បិទ​ជាអចិ​ន្រៃ្តយ៍​ ប្រសិន​នៅ​តែ ...

ខន សាវិ
https://bit.ly/2ZlOZfX

អាជ្ញាធរ​ សម្រេច​ផ្អាក​សកម្មភាព​ចាក់​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​តាតៃ

ក្រុម​ការ​ងារ​រដ្ឋ​បាល​ខេត្ដ​កោះ​កុង​កាល​ពី​ដើម​សប្ដាហ៍​បាន​សម្រេច​ឱ្យ​អ្នក​ចាក់​ដីលុប​ប្រឡាយ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តា​តៃ ​ស្ថិត​នៅ​ភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ​ខេត្ដ​​កោះ​កុង ...

វ៉ន ដារ៉ា
https://bit.ly/2OufgI9

ខ្មែរ និងចិន ៦ នាក់ ​ត្រូវ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ

សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី ​ពី​ម្សិលមិញ ​បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ខ្មែរ ​និង​ចិន​ចំនួន ​៦ នាក់ ​ក្នុងនោះ​មាន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ​២ នាក់ ​និង​មន្ត្រី​បរិស្ថាន​ម្នាក់ ​ដោយ​ចោទ​ក្នុងករណី​ផ្សេងគ្នា ​បន្ទាប់ពី​កម្លាំង​គណៈ​កម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ​បាន ...

សុទ្ធ គឹមសឿន
https://bit.ly/330aQvy

គ្រោង​លែង​ខ្លា​ធំ ៦ ក្បាល​ ចូល​ដែន​ជម្រក​សត្វព្រៃ​ស្រែពក

នៅក្នុង​ឆ្នាំ ២០​២​​២ ខាង​មុខ កម្ពុជា​នឹង​លែង​សត្វ​ខ្លាធំ​ចំនួន ៦ ក្បាល​ ដែល​នាំ​ពី​ប្រទេស​ឥណ្ឌា​ចូលទៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​បច្ចុប្បន្នមន្ត្រី​ និង​អង្គការពាក់​ព័ន្ធ​ខាង​ការពារ​សត្វ​ព្រៃកំពុង​ជំរុញ​ការផ្សព្វ​ផ្សាយ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ការ​អភិរក្ស​សត្វ ...

ខន សាវិ
https://bit.ly/2ZnfWQo

បង្គោល​ប្រមាណ ៤០០ ត្រូវ​បាន​ដក​ចេញ​ពី​គម្រោង​ព្រលាន​យន្តហោះ និង​ដែន​ជម្រក​សត្វ

​អាជ្ញាធរ​បាន​ចុះ​ទៅ​ដក​បង្គោល ​ដែល​ត្រូវ​គេ​បោះ​ហ៊ុមព័ទ្ធ​លើដី​រដ្ឋ​បម្រុង​ទុក​ សម្រាប់​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ស្ថិត​ក្នុង​ភូមិ​ពូហ្សាម​ ឃុំ​សែនមនោរម្យ​ ស្រុក​អូររាំង​ និង​ដី​ដែន​ជម្រក​សត្វ​ព្រៃ​ កែវសីមា ​ខេត្ត​មណ្ឌលគិរី ​ប្រមាណ ​៤០០ បង្គោល ​ប៉ុន្តែ​ពលរដ្ឋ​ថា​ ដី​មួយ ...

ខន សាវិ
https://bit.ly/2SP69QH

បញ្ជូន ៦ នាក់ ទៅ​តុលាការ រី​ឯ​ប៉េអឹមម្នាក់ ​ត្រូវ​បង្គាប់​ឲ្យ​បំភ្លឺ​ពី​បទ​ល្មើស​ព្រៃឈើ

គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ កាល​ពី​ថ្ងៃទី ​២៧ ​កក្កដា​ បាន​បញ្ជូន​មនុស្ស ​៦ ​នាក់ ​ទៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ក្នុង​នោះ​មាន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ២ នាក់ និង​មន្ត្រី​បរិស្ថាន​ម្នាក់ ខណៈ​ លោក ​សាក់ សារុន អតីត​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា​ត្រូវ​បាន ...

សុទ្ធ គឹមសឿន

អាវុធ​ហត្ថ​ចាប់​អ្នក​រកស៊ី​ឈើ ៣ នាក់​ បញ្ជូន​ទៅ​តុលាការ

ជន​សង្ស័យ​​ដែល​ជា​ជន​ជាតិ​វៀត​ណាម​ចំនួន​ ២ នាក់ ​និង​ខ្មែរ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​មន្ទីរ​យុត្តិធម៌​កងរាជ​អាវុ​ធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដែល​ពាក់​ព័ន្ធនឹង​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​នៅ​ក្នុង​ក្រុម ...

សុទ្ធ គឹមសឿន
https://bit.ly/2ybuRRO

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

X8NVX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!