ក្រសួងបរិស្ថាន ណែនាំឲ្យបង្ការកុំឲ្យភ្លើងឆេះព្រៃ
ក្រសួងបរិស្ថាន ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយផ្សេងៗ ដើម្បីចៀសវាងបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ដែលប្រឈមនឹងទោសទណ្ឌជាប់ពន្ធនាគារដល់ទៅ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ជាដើម។ ការណែនាំនេះធ្វើឡើងបន្ទាប់ពីការព្យាករបានបង្ហាញថា ក្នុងឆ្នាំ ២០១៩ នេះកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ (El Nino) ដោយបានបង្កឱ្យមានកត្តាអវិជ្ជមានជាច្រើនដូចជាមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀង មានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសទឹកជំនន់មានតែ ១ លើក ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ …
ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC