រោង​ម៉ាស៊ីន​អារឈើ​ ១០ ​កន្លែង​ នៅ​ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​អាជ្ញាធរ​បិទ

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បាន​បិទ​រោង​ម៉ាស៊ីន​អារឈើ​ចំនួន​ ១០ ​កន្លែង ស្ថិតនៅ​ភូមិ​ព្រៃខ្លា ភូមិ​ត្រាំកង់​ក្នុង​ឃុំ​ពោធិ៍អង្ក្រង និង​ភូមិ​ខ្លីថ្មី ភូមិ​ត្រពាំងព្រៃ ក្នុង​ឃុំ​ពោធិ៍ចំរើន ស្រុក​បសេដ្ឋ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រោងម៉ាស៊ីន​ទាំងអស់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បណ្ដោះអាសន្ន ប៉ុន្តែ​អាជ្ញាធរ​មិនបាន​ឃាត់ខ្លួន​ម្ចាស់​អាជីវកម្ម​ទេ​ដែល​វិធានការ​បែបនេះ​សង្គម​ស៊ីវិល​ថា បទល្មើស​ព្រៃឈើ​នឹងមិន​មាន​ការ​ថយចុះ​នោះទេ​។ លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងថា រោង​ម៉ាស៊ីន​អារឈើ​ទាំងនេះ​មិនមែន​បង្កើត​ឡើង​សម្រាប់​អារឈើ​ព្រៃ​នៅក្នុង​តំបន់​នោះ​ផ្ទាល់​ទេ គឺ​ពួកគេ​បាន​ទិញ​ដើមស្វាយ ដើម​អាកាស្យា ដើម​ប្រេងខ្យល់ និង​ដើមឈើ​ក្នុងស្រុក​មួយ​ចំនួន​ទៀត​មក​កែច្នៃ​។ …

សុទ្ធ គឹមសឿន
https://bit.ly/2P5i1N0