ក្រុមហ៊ុន Think Biotech បដិសេធ​ការរិះគន់​ពី​ការកាប់បំផ្លាញ​ព្រៃឈើ

នាយក​ក្រុមហ៊ុន Think Biotech លោក លូ ឈូឆាង បានចាត់ទុក​សេចក្ដីរាយការណ៍​របស់​ក្រុម​សកម្មជន​ព្រៃឈើ និង​បរិស្ថាន​មួយចំនួន ដែល​បាន​លើកឡើង​ថា ក្រុមហ៊ុន​របស់លោ​ នៅ​ពីក្រោយ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ និង​ព្រៃ​សហគមន៍​មួយចំនួន​ទៀត​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ ក្រុម​សកម្មជន​ព្រៃឈើ និង​បរិស្ថាន​មួយ​ចំនួន​បាន​រាយការណ៍​ថា ក្រុមហ៊ុន Think Biotech និង​ក្រុមហ៊ុន Angkor Plywood បានធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើមូល​ធំៗ ពី​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ​ដែល​សកម្មភាព​នេះ​បានធ្វើ​ឡើង​អស់​រយៈពេល​ជិត​ ១ ​ខែ​មកហើយ ដោយ​គ្មាន​ការចុះ​បង្ក្រាប​ពី​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ឡើយ​។ …

ឃុត សុភចរិយា
https://bit.ly/2PaW00D