បរិស្ថាន និងធនធានធម្មជាតិ

ព្រៃឈើ និងរុក្ខាប្រមាញ់

យុវជន​ស្រឡាញ់​បរិស្ថានដើរ​ដង្ហែ​សពព្រៃឈើ​ទៅ​កាន់​ក្រសួងបរិស្ថាន ទាមទារ​ឱ្យ​បញ្ឈប់​ការ​រឹតត្បិត​ចុះល្បាតព្រៃ

ក្រុមយុវជនដែលសកម្មការពារបរិស្ថានប្រមាណ៣០នាក់ បាននាំ​​​​​គ្នាស្លៀកពាក់ស ដើរ​ដង្ហែសព​ព្រៃឈើទៅ​កាន់ក្រសួង​បរិស្ថាន ដើម្បី​ដាក់​ញត្តិ​ទាម​ទារ​ឱ្យ​បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព​ពលរដ្ឋក្នុងសកម្ម​ភាព​ការពារ​ព្រៃ​ឈើ។ ...

ខាន់ លក្ខិណា
https://www.vodkhmer.news/2022/09/29/updated-youths-march-to-the-moe-to-demand-an-end-to-forest-patrol-restrictions/

អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញ​របាយការណ៍​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា

អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកលប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) នៅ​ក្នុង​ខែកញ្ញា កាល​ពី​ពេល​ថ្មីៗ​នេះ បា​នចេញ​លទ្ធផល​ស្រាវ​ជ្រាវ​ថ្មី​អំពីមែកធាង​អំពើ​ខុសច្បាប់នៃ​រចនាសម្ព័ន្ធ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។ ...

ទីន ហ្សាការីយ៉ា
https://www.rfa.org/khmer/news/environment/global-initiative-organization-released-a-research-report-on-illegal-logging-structures-in-cambodia-09252022230425.html

រូបសំណាក​ព្រះពុទ្ធ​សាសនា​ព្រៃ​រង​ការ​បំផ្លាញ​ដោយ​ខ្យល់​

​ប្រជា​សហគមន៍​ព្រៃ​មេត្តា​ខេត្តកំពង់ស្ពឺ​និយាយ​ថា​ ព្រះពុទ្ធ​បដិមា​ ៣​អង្គ​នៅ​ជុំវិញ​វត្ត​ព្រៃ​រង​ការ​បំផ្លាញ​បន្ទាប់​ពី​ខ្យល់​បក់​បោក​ដើមឈើ​ក្បែរ​នោះ​ ហើយ​អ្នកស្រុក​កំពុង​បន្ទោស​អ្នក​កាប់​ឈើ​ដែល​កំពុង​បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ជុំវិញ​នោះ​។​ ...

មេង គ្រុយពន្លក
https://vodenglish.news/metta-forests-buddhist-statues-destroyed-in-wind/

សហគមន៍ស្នើរដ្ឋាភិបាលបង្កើនការការពារដែកជម្រកសត្វព្រៃព្រះរការ ខណៈការដឹកឈើចេញនៅតែបន្តកើតមាន

សហគមន៍ជនជាតិ​ភាគតិចគួយ​ នៅឃុំប្រមេរុ ​ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​​ បានស្នើជាថ្មីដល់រដ្ឋាភិបាល ជាពិសេស​​​​អាជ្ញាធរមូលដ្ឋាន និង​ក្រសួង​ពាក់​ព័ន្ធ ​បង្កើន​ការ​​ការពារ​​ព្រៃឈើ​នៅ​​ដែនជម្រកសត្វព្រៃ​ព្រះ​រការ ដោយពួកគេ​អះអាងថា ​ការដឹកឈើខុសច្បាប់ចេញ​ពី​ព្រៃមួយនេះ​នៅតែ​បន្តកើត​មាន​​ជា​រៀង​រាល់ថ្ងៃ​។ ...

មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/26/communities-ask-govt-to-increase-protection-of-preah-rokar-wildlife-sanctuary/

ក្រសួង​បាន​ដាំ​កូន​ឈើ​ ១៧០០០​ដើម​ក្នុង​តំបន់ការពារធម្មជាតិ​ខេត្តមណ្ឌលគិរី​

​ក្រសួងបរិស្ថាន​កំពុង​ដាំ​ដើម​អាកា​ស្យា​ និង​កូន​ឈើ​ប្រភេទ​ផ្សេង​ទៀត​ចំនួន​ ១៧,០០០​ ដើម​ នៅ​លើ​ផ្ទៃដី​ ៦,៥​ ហិ​កតា​ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ ខេត្តមណ្ឌលគិរី​ ដើម្បី​កែ​លម្អ​គម្រប​ព្រៃឈើ​។​ ...

រី​ សុខ​ចាន់​
https://www.phnompenhpost.com/national/ministry-plants-17k-saplings-mkiri-natural-protected-area

មន្ត្រី​បរិស្ថាន​ចុះ​ពិនិត្យ​ដី ក្នុង​សហគមន៍​ជនជាតិ​ព្នង នៅ​ស្រុក​កោះ​ញែក ​ក្រោយ​មាន​ព័ត៌មាន​ថា ​ព្រៃឈើ​ជិត​១០០ហិកតា​ត្រូវបាន​ឈូស​ឆាយ​

​មន្ត្រី​បរិស្ថាន​បាន​ចុះទៅពិនិត្យ និង​ធ្វើការ​វាស់វែង​ដី ក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ឃុំរ​យ៉ ស្រុក​កោះ​ញែក ​ខេត្តមណ្ឌលគិរី​ ក្រោយពី​សហគមន៍​នេះ​បាន​រាយការណ៍​ថា ​មាន​អ្នក​ចូល​លួច​កាប់ឆ្កា​រព្រៃឈើ​អស់​ប្រមាណ​ជិត​១០០​ហិកតា​។ ការចុះទៅ​វាស់វែង​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី១៦ ​និង ​១៧ ​ខែកញ្ញា ​ដោយ​មាន ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-09-18-1725-241169.html

រដ្ឋាភិបាល​ថាឈើ​ដែល​កាប់​ឆ្ការ​តាម​តាម៉ៅបានប្រគល់​ឲ្យ​អ្នក​ស្រុក មិនត្រូវបាន​លក់​ទេ

ដី​ប្រមាណ​ ៥៣០​ ហិ​កតា​ ក្នុង​ដែនជម្រកសត្វព្រៃ​តា​ម៉ៅ​ ស្រុក​បាទី​ ខេត្តតាកែវ​ ត្រូវ​បាន​អ្នក​អភិវឌ្ឍន៍​កាប់​រាន​កាលពី​ខែ​មុន​ ហើយ​សាធារណជន​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា​បាន​លក់​ដើមឈើ​ដែល​បាន​កាប់​យកចំណេញ​ ដែល​ការ​ចោទ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​យ៉ាង​ខ្លាំង​។​ ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/501153040/govt-says-wood-from-tamao-clearing-given-to-locals-not-sold/

ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី ស្នើ​អាជ្ញាធរ​ទប់ស្កាត់​ការ​រុករាន​ដីព្រៃ​នៅ​ដែនជម្រក​សត្វព្រៃភ្នំព្រេច

តំណាង​ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅមណ្ឌលគិរី ស្នើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ចុះស្រាវ​ជ្រាវ និង​ទប់​ស្កាត់ការ​កាប់​រុក​រាន​ដី​ព្រៃយ៉ាងអនាធិបតេយ្យ​​នៅ​ «ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច» ពី​ក្រុម​​មិន​ស្គាល់​អត្ត​សញ្ញាណ ដើម្បី​យក​មក​ផ្តន្ទា​ទោសតាមច្បាប់។ ...

ណាត សុភាព
https://www.vodkhmer.news/2022/09/15/mondulkiri-indigenous-request-authorities-to-stop-encroachment-on-forest-land-at-phnom-prech-wildlife-sanctuary/

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ផ្តល់​ជូន​ជនជាតិ​ដើម​ភាគតិច

អង្គការមិនមែនរដ្ឋាភិបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីតំបន់ការពារ និងច្បាប់ព្រៃឈើគួរតែផ្តល់ឱ្យសហគមន៍ជនជាតិដើមភាគតិចនូវសិទ្ធិប្រពៃណីក្នុងការចិញ្ចឹមជីវិត និងជំនឿ ការការពារ និងការគ្រប់គ្រងធនធានធម្មជាតិ។ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501147611/ngo-urges-law-amendments-to-provide-for-indigenous-people/

ប្រពន្ធ​របស់​អ្នក​ការពារ​បរិស្ថាន​ខេត្តរតនគិរី​ជួប​ការ​លំបាក​បន្ទាប់​ពី​ការ​ចាប់ខ្លួន​ប្តី​របស់​គាត់​

​លោក​ ឈ​ន​ ផល្លា​ បាន​ក្លាយជា​អ្នក​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោ​មួយ​រូប​របស់​កម្ពុជា​ ដោយ​បង្ហាញមុខ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ពីរ​ឆ្នាំ​មុន​ អំពី​ឧបាយកល​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ អំពើ​ហិង្សា​លើ​រូប​គាត់​ក្នុង​វេទិកាសាធារណៈ​ និង​ការ ...

មេង គ្រុយពន្លក
https://vodenglish.news/wife-mourns-ratanakiri-environmentalists-imprisonment/

សហគមន៍​ជនជាតិ​ភាគតិច​កួយ​ភូមិ​ប្រមេរ ទទូច​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះ​រកា ​ក្រោយ​រកឃើញ​បទល្មើស​ជិត​ ២៥០​ ករណី​

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ នៅ​ភូមិ​ប្រមេរ ​ឃុំ​ប្រមេរ ​ស្រុក​ត្បែងមានជ័យ​ ខេត្ត​ព្រះវិហារ ​ទទូច​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ​ចុះទៅ​ពិនិត្យមើល​បទល្មើស​ព្រៃឈើ​ជាក់ស្តែង​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះ​រកា ​បន្ទាប់ពី​សហគមន៍​នេះ​បាន​បន្ត​រកឃើញ​បទល្មើស​ព្រៃឈើ​ចំនួន​ ២៤៩ ​ករណី​បន្ថែម​ទៀត​ក្នុង​ខែសីហា​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-09-07-1738-240694.html

បង្គោល​ខ្សែភ្លើង​បង្ហាញផ្លូវ​នៃ​ការ​បំផ្លាញ​ព្រៃ​ឡង់​

កាលពីដើម​ខែមីនា​ លោក​អ៊ួ​ន​ សៀ​ប​ បាន​កត់សម្គាល់​ឃើញ​បុរស​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​ជិះ​គោ​យន្ត​ចូល​តាម​ចំការ​របស់​គាត់​ ដែល​គោ​យន្ត​ភាគច្រើន​ប្រើ​សម្រាប់​ធ្វើស្រែ​ ឬ​កាប់​ឈើ​។​ ជន​ចម្លែក​មិនមែន​ជា​អ្នក​ភូមិ​របស់​គាត់​នៅ ...

គៀត សុរិទ្ធធាវី និង Danielle Keeton-Olsen
https://vodenglish.news/power-line-markers-reveal-looming-path-of-destruction-in-prey-lang/

ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាឫស្សីត្រឹប

រាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញករណីកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីចំនួន ៨ករណី នៅតំបន់ឧទ្យានតេជោសែនឫស្សីត្រឹប ក្នុងខេត្តព្រះវិហារ។ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501146255/illegal-logging-rife-in-rac-park/

ក្រសួង​បរិស្ថាន​​ កំពុង​រៀបចំ​គម្រោង​រេដបូក​​​បន្ថែម​ទៀត លើផ្ទៃដី​ចំនួន ១,១៩ លាន​ហិកតា

រាជ​រដ្ឋា​ភិបាល​ កំពុង​ដាក់​គោល​ដៅ​ជំរុញ​ការ​លក់​ឥណទាន​កាបូន​ ដោយ​ពង្រីក​នៅ​លើតំបន់​ការ​ពារ​ធម្មជាតិ​ទាំងអស់​ ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​​ កំពុង​រៀបចំ​គម្រោង​រេដបូក​​​បន្ថែម​ទៀត លើផ្ទៃដី​ចំនួន ១,១៩ លាន​ហិកតា ដែល​នឹង​ធ្វើឱ្យ​ផ្ទៃដី​គម្រោង​រេដ​បូក​សរុប ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-04-1854-240527.html

សង្គមស៊ីវិលយកកូនឈើជាង១ពាន់​​ដើម​ទៅ​ដាំ​នៅ​សហគមន៍​ឧត្តម​ស្រែ​ពស់​ ក្រោយ​ទាហា​ន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ

ក្រុមអង្គការសង្គមស៊ីវិល បាននាំគ្នាយកកូនឈើទៅដាំ​​សហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ស្ថិត​នៅ​ឃុំត្រពាំង​ជោរ ស្រុកឱរ៉ាល់កំពង់ស្ពឺ ក្រោយទាហានរថក្រោះកងទ័ពជើងគោកដាក់គ្រឿងចក្រឈូសឆាយអស់ស្ទើរទាំងស្រុង។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/05/civil-society-planted-more-1000-saplings-udom-sre-pus-community-soldiers-installed/

បច្ចុប្បន្នភាព៖ ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ​​រក​​​ឃើញ​​បទ​ល្មើស​​ព្រៃ​ព្រះ​រការ​ជាង​២០០​ករណី​បន្ថែ​ម​ទៀត ​

ប្រជាសហគមន៍នៅភូមិប្រមេរុ ខេត្តព្រះវិហារ បានរកឃើញ បទល្មើសព្រៃឈើ​ក្នុងតំបន់​ដែនជម្រក​សត្វព្រៃ​ព្រះរការ ចំនួនជាង ២៤០ករណីបន្ថែមទៀត ដែល​ធ្វើឱ្យ​ពួ​កគេ​ព្រួយបារម្ភ​ថា ដែន​ជម្រ​ក​សត្វព្រៃព្រះរការ អាច​​ប្រឈម​នឹង​ការបាត់បង់ ប្រសិនបើ​អាជ្ញាធរ​នៅតែ​​បណ្តែត​បណ្តោយ​ក្នុងការ​ទប់ស្កាត់​បទល្មើស​​។ ​ ...

មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/05/updated-community-disappointed-with-inactivity-after-officials-find-249-forest-crimes-in-preah-roka-forest/

ក្រុមការងារ​ចំពោះកិច្ច​កំពុង​ស៊ើប​អង្កេត​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់ រឿង​កាប់ឈើ​នៅ​ជុំវិញ​តំបន់​ព្រៃឡង់

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអា​ង​ថា ក្រុម​ការ​ងារ​ចំពោះ​កិច្ច​កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​នាយករ​ង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​កង​រាជអាវុធ​ហត្ថ​ម្នាក់ ដែល​បាន​កាប់​ឈើនិង​ប្រមូល​ទិ​ញ​ឈើក្នុងដែនជម្រកសត្វព្រៃឡង់។ ...

ខាន់ លក្ខិណា
https://www.vodkhmer.news/2022/09/02/task-force-is-investigating-a-military-police-officer-in-the-case-of-logging-around-prey-lang/

អង្គការ​អភិរក្ស​អន្តរជាតិ​រកឃើញ​ទោចថ្ពាល់​លឿង​ ១ ៥០០ ​ក្បាល នៅ​វើនសៃ-សៀមប៉ាង

ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិរក្ស​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ (CI) ​បាន​ប្រកាស​បន្ត​បេសកកម្ម​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វើនសៃ-សៀមប៉ាង នៅក្នុង​ខេត្តរតនគិរី និង ស្ទឹងត្រែង ក្រោយ​ពេលដែល​បាន​រកឃើញ​ជា​បន្តបន្ទាប់​ពី​វត្តមាន​សត្វ​ទោច​ថ្ពាល់​លឿង​ជិត​ ៤០០ ​ក្រុម ដែលមាន​ចំនួន​ជាង​ ១ ៥០០ ​ក្បាល ចាប់តាំងពី​ឆ្នាំ​ ២០០៧​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-08-31-1002-240332.html

ក្នុង​រយៈពេល​ ៨ ​ខែ ឆ្នាំនេះ មន្ត្រី​ឧទ្យានុរក្ស​បាន​បង្ក្រាប​បទល្មើស​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​បាន​ ៤ ២៥០ ​ករណី

ក្នុង​ ១ ​ឆ្នាំៗ (​គិត​ចាប់ពី​ឆ្នាំ​ ២០១៧ ដល់​ខែសីហា ឆ្នាំនេះ​) ​មន្ដ្រី​ឧទ្យានុរក្ស​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​បាន​ជាង​ ៨ ០០០ ​ករណី ក្នុង​នោះ​បទល្មើស​ជាង ៨០០ ​ករណី​ត្រូវបាន​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខណៈ​ ៨ ​ខែ ឆ្នាំនេះ បង្ក្រាប​បទល្មើស​បាន ៤ ២៥០ ករណី​ដែល​ភាគច្រើន​ជា​បទល្មើស​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ បទល្មើស ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-08-31-0951-240330.html

មន្ត្រីជំនាញ​ដាក់​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ ចំនួន ២៥​ ទីតាំង ដើម្បី​តាមដាន​ចំនួន​សត្វរំពា ​(​ឈ្លូស​)

ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បន្ត​ចុះ​ដាក់​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ ចំនួន ២៥ ​ទីតាំង ដើម្បី​តាមដាន​ចំនួន​សត្វរំពា​(​ឈ្លូស​) ខណៈ​មន្ត្រី​ជំនាញ អះអាងថា បច្ចុប្បន្ន​ចំនួន​សត្វរំពា ​(​ឈ្លូស​) អាច​នឹងមាន​ចំនួន​ថយចុះ​ដោយសារតែ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​ដោយ​ខុសច្បាប់​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-08-29-1716-240259.html

ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា គ្រប់ដណ្តប់លើ​ផ្ទៃ​ដី ៨,៥ លាន​ហិកតា

របាយការណ៍របស់ក្រសួងបរិស្ថានបង្ហាញថា ការគ្របដណ្តប់ព្រៃឈើនៅកម្ពុជាមានចំនួន ៤៦,៨៦ ភាគរយ ឬប្រមាណ ៨,៥ លានហិកតានៃផ្ទៃដីរបស់ប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3D0deqT

មន្ត្រី​កងរាជអាវុធហត្ថ​ត្រូវ​បាន​ស៊ើបអង្កេត​ករណី​កាប់​ឈើ​ខុសច្បាប់​

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុង​ស៊ើបអង្កេត​នាយ​រង​ការិយាល័យ​ម្នាក់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ឈើ​ខុសច្បាប់​។​ ​ ...

ម៉ិច ដារ៉ា
https://vodenglish.news/military-police-official-to-be-investigated-for-illegal-logging/

ជនជាតិ​ដើម​ភាគតិច​ខក​ចិត្ត​​ខណៈ​ដែល​ជម្លោះដីធ្លី​នៅ​ខេត្តរតនគិរី​​កាន់​តែ​កើនឡើង​

អ្នក​ភូមិ​ទំពួន​ប្រាំបួន​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​របស់​តុលាការ​នា​ពេល​ខាង​មុខ​ជុំវិញ​ការ​ចោទប្រកាន់​ថា​បាន​លួច​ឈើ​ពី​ក្រុមហ៊ុន​សម្បទាន​ចិន​ដែល​សហគមន៍​នៅ​ខេត្តរតនគិរី​បាន​ជាប់​ក្នុង​ជម្លោះ​​ដីធ្លី​កាន់​តែ​កើន​ឡើង​​។​ ​ ...

ភិន រតនា
https://vodenglish.news/ratanakiri-land-dispute-escalates-amid-indigenous-frustration/

វិវាទ​ដីធ្លី​ខេត្ត​រតនគិរី​កើនឡើង​ចំពេល​ជនជាតិដើម​ភាគតិច​មានការ​ខកចិត្ត​

អ្នកភូមិទំពួនប្រាំបួននាក់កំពុងប្រឈមមុខនឹងការកាត់ទោសរបស់តុលាការនាពេលខាងមុខជុំវិញការចោទប្រកាន់ថាបានលួចឈើពីក្រុមហ៊ុនសម្បទានចិន។ ...

ភិន រតនា
https://vodenglish.news/ratanakiri-land-dispute-escalates-amid-indigenous-frustration/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SDdge
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!