បរិស្ថាន និងធនធានធម្មជាតិ

ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី

សិស្ស​និង​យុវជន​ជនជាតិ​ដើម​ក្រីក្រ ជាង​៧០​នាក់​ទទួល​បាន​អាហារូបករណ៍​ពី​គម្រោង​រេដបូក​កែវសីមា

គម្រោង​រេដបូក​កែវសីមា ដែល​អនុវត្ត​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) ​ក្រោម​កិច្ច​សហការ​ជាមួយ​​ក្រសួង​បរិស្ថាន​បាន​កំពុង​ផ្តល់​អាហារូបករណ៍ និង ជំនាញ​វិជ្ជាជីវៈ ដល់​សិស្ស​ក្រីក្រ​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​ ៧៣​នាក់ ដើម្បី​បន្ត​សិក្សា​និង​រក​ប្រាក់​ចំណូល​ដោយ​មិន​ពឹង​ផ្អែក​លើ​ធនធាន​ព្រៃឈើ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-9-25-121-260362

ថវិកា​ប្រមាណ​ជា​ ​១០​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត ត្រូវ​រំពឹង​ថា​ទទួល​បាន​ពី​ការ​លក់​ឥណទាន​កាបូន

ប្រទេស​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​ថវិកា​ប្រមាណ​ជា​​ ១០​លាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​ឥណទាន​កាបូន ដែល​បាន​មក​ពី​ព្រៃ​ឈើ ហើយ​ថវិកា​ទាំង​នោះ​នឹង​យក​ទៅ​បម្រើ​ឱ្យ​ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាសហគមន៍​មូលដ្ឋាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-9-16-1750-260308

ក្នុង​ខែ​មិថុនា​ និង​កក្កដា​ខាង​មុខ​ ក្រសួង​បរិ​ស្ថាន​អាច​ចែក​កូន​ឈើ ជូន​ពលរដ្ឋ​ក្នុង​យុ​ទ្ធនា​ការ​ដាំ​ដើម​ឈើ ១​ លាន​ដើម ​ក្នុង​ ១ ​ឆ្នាំ​ ​​

រដ្ឋ​មន្ត្រី​ក្រ​សួង​បរិស្ថាន ​លោក អ៊ាង សុ​ផល្លែត បាន​បង្ហាញ​ក្តី​រំពឹង​ថា នៅ​ក្នុង​ខែ​មិថុនា​និង​កក្កដា ឆ្នាំ ​២០២៤ ​ខាង​មុខ ក្រសួង​​អាច​នឹង​ចែក​កូន​ឈើជូន​ប្រជា​ពលរដ្ឋ​ចំនួន​យ៉ាង​តិច​ ១​ លាន​ដើម​ យក​ទៅ​ដាំ​ដោយ​ឥតគិត​ថ្លៃ ​ក្នុង​យុទ្ធ​នា​ការ​ដាំ​ដើម ...

មុំ គន្ធា
https://www.postkhmer.com/national/2024-1-17-1543-257627

​ក្រសួងបរិស្ថាន​ប្រកាស​អនុវត្ត​ វិធាន​ប្រតិបត្តិ​ មាត្រា​៦​ នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ កាលពី​ពេល​ថ្មីៗ​នេះ​ បាន​គាំទ្រ​និង​អនុម័ត​ វិធាន​ប្រតិបត្តិ​ មាត្រា​៦​ នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។​ ...

បែន​ សុខហ៊ាន
http://tinyurl.com/33usy55f

អង្គការអភិរក្ស ២ នឹងកែសម្រួលឯកសារគម្រោងឥណទានកាបូននៅដែនជម្រកសត្វព្រៃលំផាត់

អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ BirdLife International គ្រោងនឹងធ្វើការកែសម្រួលឯកសារគម្រោងឥណទានកាបូនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះទៅតាមអនុសាសន៍ដែលបានផ្តល់ដោយក្រុមហ៊ុនសវនកម្ម SCS Global ក្រោយពីក្រុមហ៊ុននេះបានចុះសិក្សា និងពិភាក្សាផ្ទាល់ជាមួយភាគីពាក់ព័ន្ធរួចមក។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-08-18-1458-253696.html

កម្ពុជា​ត្រូវ​ការ​ថវិ​កាប្រ​មាណ​ពី ​៥០០​ លាន​ដុល្លារ​ ទៅ​ ១,៨​ ពាន់លាន​ដុល្លារ​ សម្រាប់​អនុវត្ត​យុទ្ធ​សាស្ត្រ​អព្យា​ក្រឹត​កាបូន​រយៈ​ពេលវែង

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួ​ងប​រិ​ស្ថា​ន បាន​លើក​ឡើ​ង​ថា កម្ពុជា​បាន​ដា​ក់ចេ​ញ​នូ​វមា​គ៌ា​ដ៏​ច្បាស់​លា​ស់​ សម្រាប់​ស​កម្ម​ភាព​អា​កាស​ធា​តុ​រប​ស់​ខ្លួន​ ខណៈក​ម្ពុជា​ត្រូវ​ការ​ប្រមា​ណច​ន្លោះពី​ ៥​០០​ លាន ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-08-09-1621-253374.html

ក្រសួងបរិស្ថាន​និង CI នឹង​ជំរុញ​ការពង្រីក​ទីផ្សារ​លក់​កាបូន​នៅ​ព្រៃ​ឡង់

ក្រសួងបរិស្ថាន និង​អង្គការ​អភិរក្ស​អន្តរជាតិ (CI)​ នឹង​ជំរុញ​ទៅលើ​ការពង្រីក​ទីផ្សារ​លក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុង​ឆ្នាំ​ ២០២៣ នេះ​ដើម្បី​បាន​ថវិកា​សម្រាប់​ពង្រឹង​ទៅលើ​ការអភិរក្ស​តំបន់ការពារធម្មជាតិ និង​អភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-03-21-0913-248221.html

ភូមិនៅជួរភ្នំក្រវាញចូលរួមជាមួយ REDD+

អង្គការអភិរក្សអន្តរជាតិនៅកម្ពុជាបាននិយាយថា ភូមិគោលដៅចំនួន ២៣ ក្នុងចំណោមភូមិចំនួន ២៤ ក្នុងខេត្តចំនួនបីនៃជួរភ្នំក្រវាញ បានយល់ព្រមចូលរួមក្នុងគម្រោង REDD+។​ ...

ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/cardamom-mountain-villages-join-redd

​កម្ពុជា​ចុះ​កិច្ច​ព្រម​ព្រៀង​លក់​ឥណទាន​កាបូន ១៥ ​លាន​តោន​ ដើម្បីសហការ​ទប់ស្កាត់​វិបត្តិ​នៃការប្រែប្រួល​អាកាសធាតុ

នៅ​សន្និ​សីទ​អាកាស​ធាតុ COP27 នា​ប្រទេស​អេ​ហ្ស៊ី​ប​ កម្ពុជា​បាន​យល់​ព្រម​ចុះ​កិច្ចព្រមព្រៀង​លក់​ឥណទាន​កាបូន​ប្រមាណ ១៥ ​លាន​តោនជា​មួយ​បណ្តា​ដៃគូ​អន្តរ​ជាតិ ក្នុងន័យ​ដើម្បី​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន និង​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​គម្រោង REDD+ របស់​កម្ពុជា ដើម្បី​ចូលរួម​ទប់​ស្កាត់​ការប្រែ​ប្រួល ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-11-20-1815-243746.html

កម្ពុជា​រក​ចំណូល​បាន​ ១១,៦​ លាន​ដុល្លារ​ពី​ការ​លក់​ឥណទាន​កាបូន​

​ក្រសួងបរិស្ថាន​បាន​ប្រកាស​ថា​ កម្ពុជា​ទទួល​បាន​ថវិកា​ចំនួន​ ១១,៦​ លាន​ដុល្លារ​ពី​ការ​លក់​ឥណទាន​កាបូន​ពី​ រេ​ដ​បូក​ ដែល​ជា​យន្តការ​ហិរញ្ញប្បទាន​សម្រាប់​គាំទ្រ​ព្រៃឈើ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​មាន​លទ្ធភាព​ទទួល​បាន​មូលនិធិ​ដើម្បី​ការពារ​ធនធាន​ព្រៃឈើ​ និង​លើកកម្ពស់ ...

សេង ម៉េងហេង
https://kiripost.com/stories/cambodia-earns-116m-from-carbon-credit-sales

មន្ត្រី​ផ្ដល់​អនុសាសន៍​ចំនួន ​៥​ ដើម្បី​ជោគជ័យ​លើ​ការប្រើប្រាស់​កាបូន

មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ផ្តល់​អនុសាសន៍​ចំនួន​ ៥ ដើម្បីឱ្យ​ទទួលបាន​ជោគជ័យ​លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ​(LTS4CN) ខណៈ​ការរៀបចំ​យុទ្ធសាស្ដ្រ​នេះ​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​ ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​សកល ​និង​ឆ្ពោះទៅរក​ការបញ្ចេញ​ឧស្ម័ន​ស្មើ​​សូន្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០៥០ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-27-1032-235468.html

ក្រសួង​បរិស្ថាន​ទទួល​ញត្តិ​ពី​អង្គការ​-​សហគមន៍ ស្នើសុំ​ឱ្យ​បើក​លម្ហ​ក្នុង​ការចុះ​ល្បាត​ព្រៃ

ក្រសួង​បរិស្ថាន​បាន​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​-​ស៊ីវិល និង​សហគមន៍ ជាង ២០ ​ស្ថាប័ន ដែល​ស្នើ​សុំឱ្យ​បើក​លម្ហ​សិទ្ធិសេរីភាព​ក្នុង​ការចុះ​ល្បាត​ព្រៃឈើ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​ផ្សេងៗ​ឡើងវិញ និង​សូមឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-31-1513-234197.html

រដ្ឋាភិបាល​ និង​អង្គការ​ដៃគូ​ស្វែងរក​ទីផ្សារ​បន្ថែម​លក់​កាបូន​ យកលុយ​ពង្រឹង​ការអភិរក្ស​ធនធាន​ធម្មជាតិ

រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​បាននិង​កំពុង​ស្វះស្វែងរក​ទីផ្សារ​បន្ថែម​ ដើម្បី​លក់​ឥណទាន​កាបូន​ដែល​កម្ពុ​ជាមាន សម្រាប់​យក​ថវិកា​ទៅ​បង្កើន និង​ពង្រឹង​ការងារ​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ ក្រោយពី​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ចាប់ពី​ឆ្នាំ​ ២០១៦​ ដល់​ឆ្នាំ​ ២០២០ បាន​ទឹកប្រាក់​ជាង​ ១១​ លាន​ដុល្លារ​អាមេរិក​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-08-1051-231287.html

មើលឃើញព្រៃឈើសម្រាប់ដើមឈើ៖ កម្ពុជាប្តេជ្ញាសម្រេចអោយបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០

ប្រទេសកម្ពុជាចាប់ផ្តើមជាមួយឆ្នាំថ្មី ជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានបោះពុម្ពផែនការដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ផែនទីបង្ហាញផ្លូវដែលត្រូវបានគេស្គាល់ជាផ្លូវការថាជា “យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន (LTS4CN)” ត្រូវបានដាក់ជូនទៅអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ruSZKl

​នៅ​លើ​ផ្លូវត្រូវ​ដើម្បី​បង្កើត​ឥណទាន​កាបូន​

​ទីតាំង​ថ្មី​ចំនួន​ ៤៣​ ដែល​កំណត់​ដោយ​ក្រសួងបរិស្ថាន​ និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ ធ្វើ​ឱ្យ​ព្រៃ​ឡង់​មាន​ពណ៌​បៃតង​សម្រាប់​ការ​ផ្តល់​ឥណទាន​កាបូន​ ដែល​នឹង​នាំ​មក​នូវ​ផល​វិជ្ជមាន​ដល់​បរិស្ថាន​ សហគមន៍​ និង​ជីវៈចម្រុះ​នៅ​កម្ពុជា​ ក្រៅពី​គ្មាន ...

សុន មិនា
https://www.khmertimeskh.com/50920930/on-the-right-track-to-generating-carbon-credits/

នៅ​លើ​ផ្លូវត្រូវ​ដើម្បី​បង្កើត​កាបូន​រេ​ដ​បូក​

​ទីកន្លែង​ថ្មី​ចំនួន​ ៤៣​ ដែល​កំណត់​ដោយ​ក្រសួងបរិស្ថាន​ និង​ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) គម្រោង​ព្រៃ​ឡង់​បៃតង​សម្រាប់​ការ​ផ្តល់​កាបូន​រេ​ដ​បូក​​នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​បរិស្ថាន​សហគមន៍​ និង​ជីវៈចម្រុះ​វិជ្ជមាន​ដល់​កម្ពុជា​ក្រៅពី​គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​រិច​រិល ...

សុន មិនា
https://www.khmertimeskh.com/50920930/on-the-right-track-to-generating-carbon-credits/

​Grab​ ​ផ្តល់​ជម្រើស​ទូទាត់​លើ​ការ​បំពុល​កា​បោ​ន​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ដើម្បី​គាំទ្រ​ការ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​

សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិ​រក្ស​សត្វព្រៃ​ (​W​CS) ​បាន​ចេញផ្សាយ​នៅ​រសៀល​នេះ​ថា​ ​អ្នកដំណើរ​ដែល​ប្រើប្រាស់​កម្មវិធី​ជិះ​ហ្គ្រេ​ប​ (​Grab​) ​ត្រូវ​បាន​ផ្តល់​ជូន​ជម្រើស​ធ្វើដំណើរ​អព្យាក្រឹត​កា​បោ​ន​។​ ​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3iKKC9g

​កម្ពុជា​បាន​ស្នើ​ឱ្យ​អា​ល្លឺ​ម៉​ង់​ទិញ​ឥណទាន​កាបូន​

​ប្រទេស​កម្ពុជា​បាន​ស្នើ​ឱ្យ​ប្រទេស​អា​ល្លឺ​ម៉​ង់​ទិញ​ឥណទាន​កាបូន​មួយ​ចំនួន​ដែល​ទទួល​បាន​ពី​ការ​ការពារ​ធនធានធម្មជាតិ​។​ សេចក្តីថ្លែងការណ៍​របស់​ក្រសួង​បាន​កត់​សម្គាល់ថា​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​បាន​ស្នើ​សុំ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50646972/carbon-credits-on-table-with-germany/

​តើ​គម្រោង​ឥណទាន​កាបូន​របស់​ក្រុមហ៊ុន​ ឌី​ស​នី​ ជា​ការ​ស្រមើស្រមៃ​មែន​ទេ​?

​ក្រុម​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា​ ការ​សំលាប់​អ្នក​អភិរក្ស​ចំនួន​ ៣​ នាក់​ដែល​ដើរ​ល្បាត​គម្រោង​ឥណទាន​កាបូន​ធំ​ជាងគេ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ជម្លោះ​ផលប្រយោជន៍​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ដែល​ក្រុមហ៊ុន​ធំៗ​ដូច​ជា​ ឌី​ស​នី​ និង​ Virgin​ Atlantic​ បាន ...

David Boyle និង ស៊ុន ណារិន
https://www.voanews.com/a/are-disney-cambodian-carbon-credits-a-fantasy/4247348.html

មន្ត្រី​យោ​ធា​ដែល​ប្តឹង​ពល​រដ្ឋ​ទៅ​តុលាការ បដិសេធ ការ​រំលោភ​យក​ដី​សហគមន៍

មន្រ្តី​យោធា​ ដែល​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ​ រឿង​រំលោភ​យក​ដី​នោះ ​បាន​បដិសេធ​ថា​ លោ​កមិ​ន​បាន​ទន្រ្ទាន​យក​ដី​ព្រៃ​សហគមន៍​ ដែល​ស្ថិត​ក្នុង​គម្រោង​ព្រៃ​កាបូន​នោះ​ទេ​ ខណៈ​ដែល​អង្គការ​សង្គម​ស៊ី​វិ​ល​ កំពុង​តែ​ស្រាវ​ជ្រាវ​លើ​ការ ...

ផាក់ ស៊ាងលី
http://bit.ly/2Bfgizp

​ក្រុមហ៊ុន​អាកាសចរណ៍​ Virgin ឈប់​​ទិញ​ឥណទាន​កា​បូន​ពីខេត្ត​ ឧត្តរមានជ័យ

អ្នកតំណាង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Virgin​ Atlantic​ បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​អង់គ្លេស​នេះ​ បា​នប​ញ្ឈប់​ការ​ទិញ​ឥណទាន​កា​បោ​ន​ពី​តំបន់​មួយ​នៃ​ខេត្ត​ ឧត្តរមានជ័យ​ ដែល​ជា​ផ្នែក​មួយ​របស់​គម្រោង​ រ៉េ​ដ​ បូក​ (REDD+)​ បន្ទាប់​ពី​មាន​របាយការណ៍​មួយ​លើក ...

Yesenia Amaro
http://www.phnompenhpost.com/national/virgin-stops-purchases-oddar-meanchey-redd-credits

តំណាង​កម្មវិធី ​REDD ​របស់​ UN ​បារម្ភ​ក្រោយ​ឮ​ពី​ករណី​ឈូស​ឆាយ​ព្រៃ​ជាប្រ​ព័ន្ធ​នៅឧ​ត្ដរ​មាន​ជ័យ

តំណាង​កម្មវិធី​ REDD ​របស់​អង្គការ​សហប្រជា​ជាតិ​​កាល​ថ្ងៃទី ៨ មករា នេះ​ បាន​ថ្លែង​ថា ​​​ខ្លួន​នឹង​មាន​ក្តី​បារម្ភ​​ប្រសិន​បើ​​ការ​អះ​អាង​​របស់​យោធា​​ដែល​ឈូស​ឆាយ​ព្រៃ​ជា​លក្ខណៈ​ប្រព័ន្ធ​​នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ...

Yesenia Amaro
http://bit.ly/2CRBw8m

គម្រោង​កាបូន ​នៅ​ឧត្តរមានជ័យ​ មិន​ដំណើរ​ការ

​ការ​អះ​អាង​ដែល​ថា មាន​កង​យោធា​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខេត្ត​ ឧត្តរមានជ័យ នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​ការពារ​ដោយ​គម្រោង​ឥណទាន​ កាបូន​ ដែល​ទាក់​ទង​នឹង​ក្រុមហ៊ុន អាកាសចរណ៍ Virgin Atlantic ដែល​មាន​មូល​ដ្ឋាន​នៅ​ចក្រ​ភព​ អង់គ្លេស​នោះ បាន​ជំរុញ​ឱ្យ ...

Yesenia Amaro
http://bit.ly/2C68Hkm

កិច្ច​ព្រម​ព្រៀង​កាបូន​របស់​ DISNEY ធ្វើឡើង​បន្ទាប់ពី REDD ​បរាជ័យ​

ក្រុមអ្នករិះគន់បាននិយាយកាលពីម្សិលមិញថា កិច្ចព្រមព្រៀងដែលមានទឹកប្រាក់២,៦លានដុល្លាររបស់ក្រុមហ៊ុន Walt Disney ដើម្បីអភិរក្សព្រៃឈើទំហំជិត៣០០.០០០ហិកតានៅក្នុងប្រទេសកម្ពុជាភាគបូពា៌តាមរយៈការទិញឥណទានកាបូន ចាំបាច់ត្រូវពុះពារបរាជ័យនាពេលកន្លងមកដើម្បីទទួលបានជោគជ័យ។ ...

Ben Paviour
http://www.cambodiadailykhmer.com/33214

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rc6KP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!